-
លោក ទ្រី ភាព ទទួលបានការតែងតាំងជាទីប្រឹក្សារបស់ប្រធានព្រឹទ្ធសភា
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី បានតែងតាំងលោក ទ្រី ភាព ជាទីប្រឹក្សា និងមានឋានៈស្មើទេសរដ្ឋមន្ត្រី ត្រឹមរយៈពេល៣ថ្ងៃ បន្ទាប់ពីលោកឡើងកាន់តំណែងជាប្រធានព្រឹទ្ធសភា។
-
រដ្ឋាភិបាលបានចេញអនុក្រឹត្យបញ្ចប់មុខតំណែងមន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍ឯកមួយរូបពីប្រធាននាយកដ្ឋាន
រដ្ឋាភិបាលបានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក យ៉ាំ ស៊ីងម៉ៅ ពីប្រធាននាយដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំណុះក្រសួងមហាផ្ទៃ ក្រោយឡើងកាន់តំណែងមួយនេះបានរយៈពេលត្រឹមតែជាង១ខែ។
-
នាយនគរបាលថ្នាក់ឧត្តមសេនីយ៍៣៥រូប ត្រូវបានដាក់ឱ្យចូលនិវត្តន៍
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យដាក់ឱ្យនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិនៃក្រសួងមហាផ្ទៃ ៣៥រូប ចូលនិវត្តន៍ក្នុងមុខងារសាធារណៈ។
-
លោក ហ៊ុន សែន ប្រកាសលាឈប់ពីសមាជិករដ្ឋសភា ដើម្បីទៅកាន់តួនាទីថ្មីនៅព្រឹទ្ធសភា
អតីតនាយករដ្ឋមន្ត្រី ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល លោក ហ៊ុន សែន ប្រកាសលាឈប់ពីសមាជិករដ្ឋសភា ដើម្បីទៅកាន់តួនាទីថ្មីនៅព្រឹទ្ធសភា។
-
អតីតមេធាវីគណបក្សប្រឆាំង លោក កែត ឃី ត្រូវបានបន្តតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលអាណត្តិទី៧
លោក កែត ឃី អតីតមេធាវី និងជាសមាជិកអចិន្ត្រៃយ៍ នៃគណបក្សភ្លើងទៀន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលអាណត្តិទី៧ បន្ទាប់ពីត្រូវបានបញ្ចប់មុខតំណែងពីទីប្រឹក្សារាជរដ្ឋាភិបាលអាណត្តិមុន។
-
បុគ្គលជាង៣០រូប ទទួលបានគោរមងារជាអ្នកឧកញ៉ា និងឧកញ៉ា អំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០២៣
បុគ្គល ៣៧រូប ទទួលបានគោរមងារជាអ្នកឧកញ៉ា និងឧកញ៉ា គិតចាប់ពីខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២៣ នេះបើយោងតាមសៀវភៅរាជកិច្ចចាប់ពីលេខ១ ដល់លេខ២៤ ត្រីមាស ទី១ ឆ្នាំ២០២៤។
-
រដ្ឋាភិបាលអនុញ្ញាតឱ្យបើកអាជីវកម្មថ្មីចំនួន២៨កន្លែង
រដ្ឋាភិបាលអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មខ្នាតតូចនិងធំចំនួន២៨កន្លែង រួមទាំងស្ថានីយប្រេងឥន្ធនៈ និងរោងចក្រផលិតសម្ភារៈអេឡិចត្រូនិច សម្ភារៈសំណង់និងរោងចក្រផ្សេងទៀត នេះបើយោងឯកសារនៅក្នុងសៀវភៅរាជកិច្ច។
-
ជនជាតិខ្មែរ៨នាក់និងជនបរទេសម្នាក់បោះបង់សញ្ជាតិខ្មែរ ខណៈជនបរទេស៥នាក់ទទួលបានសញ្ជាតិខ្មែរ
ជនជាតិខ្មែរ៨នាក់ និងជនបរទេសម្នាក់ បោះបង់សញ្ជាតិខ្មែរ ខណៈជនបទេសចំនួន ៥នាក់ ដែលមានសញ្ជាតិដើមមកពី ៥ប្រទេសផ្សេងគ្នា ទទួលបានសញ្ជាតិខ្មែរ នេះបើយោងតាមសៀវភៅរាជកិច្ចដែលត្រូវបានចេញផ្សាយក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤។
-
អតីតមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងលោក ឡុង គឹមឃន ត្រូវបានតែងតាំងជារដ្ឋលេខាធិការ និងជាទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី
អតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្គ្រោះជាតិ និងជាអ្នកវិភាគ នយោបាយ លោកឡុង គឹមឃន ត្រូវបានតែងតាំងមុខតំណែង ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាទីប្រឹក្សាលោកនាយករដ្ឋមន្ត្រីជាបន្តបន្ទាប់ ក្នុងរយៈ ពេលដ៏ខ្លីក្រោយពីសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច។
-
អតីតមេធាវីគណបក្សប្រឆាំងលោក សំ សុគង់ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍
លោក សំ សុគង់ អតីតមេធាវីគណបក្សប្រឆាំងដ៏លេចធ្លោមួយរូប ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្ទាប់ពីបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បានរយៈពេលមួយខែ។
-
មន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍២រូប ត្រូវបានបន្ថយឋានន្តរស័ក្តិមកត្រឹមថ្នាក់ពលបាលត្រី
នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន ២រូប ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលថ្នាក់ជាតិនៃក្រសួងមហាផ្ទៃ ត្រូវបានបន្ថយឋានន្តរស័ក្តិមកនៅត្រឹមថ្នាក់ពលបាលត្រី។
-
ប្រមុខរដ្ឋស្តីទីបញ្ចប់គោរមងារឧកញ៉ាពីឧកញ៉ា ឡេង ចាន់ណា
លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារឧកញ៉ាពីឧកញ៉ា ឡេង ចាន់ណា ត្រឹមតែពីរថ្ងៃ បន្ទាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផ្អែកតាមបណ្តឹងពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងករណីឆបោក។