-
រដ្ឋាភិបាលលុបឈ្មោះនាយទាហានថ្នាក់វរសេនីយ៍ឯក១រូប ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ
រដ្ឋាភិបាលសម្រេចលុបឈ្មោះនាយទាហានថ្នាក់វរសេនីយ៍ឯក ១រូប ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ដោយសារមិនគោរពច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។
-
រដ្ឋាភិបាលសម្រេចបង្កើតសភាពាណិជ្ជកម្មនៅតាមខេត្តចំនួន១១
រដ្ឋាភិបាល សម្រេចបង្កើតសភាពាណិជ្ជកម្មនៅតាមខេត្តចំនួន១១ ដើម្បីធ្វើសកម្មភាពជាផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្មក្នុងមណ្ឌលរបស់ខ្លួន។
-
រដ្ឋាភិបាលផ្ទេរដីរដ្ឋទំហំជាង៩ហិកតា មកជាកម្មសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម
រដ្ឋាភិបាល សម្រេចធ្វើអនុប្បយោគផ្ទៃដីមួយកន្លែងទំហំ ៩៣ ២២៤ (កៅសិបបីពាន់ពីររយម្ភៃបួន) ម៉ែត្រការ៉េ របស់រដ្ឋបាលខេត្តកំពង់ចាម ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងផ្ទេរការកាន់កាប់ជូនគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ជាម្ចាស់កម្មសិទ្ធិវិញ។
-
រាជរដ្ឋាភិបាលជ្រើសរើសពលទាហានថ្មីជាង ១ពាន់នាក់ ដើម្បីបំពេញក្របខ័ណ្ឌកងឯកភាពចំនួន៤
រាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មីចំនួន ១ ៧៤១នាក់ ដើម្បីបំពេញក្របខ័ណ្ឌនៅកងឯកភាពចំនួន៤។
-
សាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួនស្ត្រីម្នាក់ទៀតដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍
ស្ត្រីម្នាក់ទៀតដែលតាមចោទថា ពាក់ព័ន្ធនឹងករណីឆបោកប្រាក់រាប់លានដុល្លារ ពីប្រជាពលរដ្ឋតាមរយៈគម្រោងទិញដី ផ្ទះ និងការវិនិយោគទទួលបានការប្រាក់ខ្ពស់របស់ក្រុម ប៊្រីលាន ស៊ីធី វើលដ៏ ឯ.ក របស់លោកស្រី ឡេង ចាន់ណា ត្រូវបានចៅក្រមសាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
-
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារឧកញ៉ាពីឧកញ៉ា ជា សារ៉ន
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់បញ្ចប់គោរមងារឧកញ៉ា ពីឧកញ៉ា ជា សារ៉ន ដែលកំពុងត្រូវបានឃុំ ខ្លួនបណ្តោះអាសន្នពីបទឆបោក ខណៈតុលាការខេត្តកំពត សម្រេចបង្កកគណនី ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៩៥គណនីរបស់ក្រុមហ៊ុន ជា សារ៉ន។
-
អ្នកឧកញ៉ាល្បីៗចំនួន ៦រូប ទទួលបានគោរមងារជា “លោកអ្នកឧកញ៉ា”
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ផ្តល់គោរមងារ “លោកអ្នកឧកញ៉ា” ដែលជាគោរមងារខ្ពស់បំផុតនៅកម្ពុជា ជូនដល់អ្នកឧកញ៉ាល្បីឈ្មោះ ៦រូប នាពេលថ្មីៗនេះ។
-
លោក គង់ សភា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ
អតីតតំណាងរាស្ត្រគណបក្សប្រឆាំងមួយរូបទទួលបានការលើកលែងទោសពីព្រះមហាក្យត្រ ក្រោយពីសុំអភ័យទោសពីរដ្ឋាភិបាល ខណៈមន្ត្រីជាន់ខ្ពស់ម្នាក់ ទៀតប្រកាសផ្តាច់ខ្លួនពីអតីតមេដឹកនាំគណបក្សប្រឆាំង។
-
សៀវភៅរាជកិច្ចលេខ៣៧៖ រដ្ឋាភិបាលអនុញ្ញាតឱ្យបង្កើតរោងចក្រថ្មី២១កន្លែង
រោងចក្រខ្នាតធំចំនួន២១ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ តាមរយៈប្រកាសរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
-
លោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ទទួលបានការតែងតាំងជាទីប្រឹក្សារបស់ប្រធានព្រឹទ្ធសភា
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ចេន ហ្ស៊ី (Chen Zhi) ប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ជាទីប្រឹក្សារបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដោយពុំទទួលប្រាក់បំណាច់មុខងារ។
-
ព្រះមហាក្សត្រត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ដល់នាយទាហាន៨រូប
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ (ផ្កាយ៤) ដល់នាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទ៨រូប។
-
នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ៤៣រូប ត្រូវបានដាក់ឱ្យចូលនិវត្តន៍
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យដាក់ឱ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជាចំនួន ៤៣រូប។