-
នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ២៦រូប ត្រូវបានដាក់ឱ្យចូលនិវត្តន៍
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដាក់ឱ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍២៦រូប។
-
លោកនាយករដ្ឋមន្ត្រីសម្រេចដកហូតមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍មួយរូបឱ្យមកជាមន្ត្រី
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រេចដកហូតមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ត្រីមួយរូប ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បន្ទាប់ពីរងការចោទប្រកាន់ថា បានទារប្រាក់មួយលានរៀលពីឃុំចំនួន១០នៅស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ។
-
រដ្ឋាភិបាលចេញអនុក្រឹត្យផ្ទេរនិងតែងតាំងថ្នាក់ដឹកនាំក្រុងរុនតាឯកតេជោសែន
រដ្ឋាភិបាលចាប់ផ្តើមរៀបចំក្បាលម៉ាស៊ីនដឹកនាំក្រុង “រុនតាឯកតេជោសែន” បន្ទាប់ពីបង្កើតក្រុងថ្មីនេះបានរយៈពេលជាង៤ខែ។
-
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងទីប្រឹក្សាក្រសួងព័ត៌មាន១២៦រូប
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់បញ្ចប់មុខតំណែងពីទីប្រឹក្សាក្រសួងព័ត៌មាន១២៦រូប។
-
មន្រ្តីនគរបាលចំនួន៤រូប ត្រូវបានដកហូតមុខតំណែងឱ្យមកជាមន្រ្តី
មន្រ្តីនគរបាលចំនួន៤រូប នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ដ្រ ត្រូវបានដកហូតមុខតំណែង ឱ្យមកជាមន្រ្តី ដោយសារតែល្មើសបទវិន័យនគរបាលជាតិកម្ពុជា។
-
មន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍ត្រីមួយរូប ត្រូវបានបន្ថយឋានន្តរស័ក្តិមកត្រឹមពលបាលត្រី
មន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍មួយរូប នៃក្រសួងមហាផ្ទៃ ត្រូវបានបន្ថយឋានន្តរស័ក្តិ មកនៅត្រឹមថ្នាក់ពលបាលត្រី ដោយសារខកខានមិនបានបំពេញការងារនៅអង្គភាពរយៈពេលយូរ។
-
សប្បុរសជនចំនួន៨៦អង្គ/រូបបរិច្ចាគថវិកាសរុបជាង២លានដុល្លារ កសាងសមិទ្ធផលនានានៅតាមវត្តអារាម
សប្បុរសជនចំនួន ៨៦អង្គ/រូប ទទួលបានគ្រឿងឥស្សរិយយស សម្រាប់ការចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនសរុបជាង ២លានដុល្លារអាមេរិក ជួយកសាងសមិទ្ធិផលនានា នៅតាមវត្តអារាម។
-
ប្រធានព្រឹទ្ធសភាតែងតាំងលោក ទ្រី ភាព ជាបេសកជនពិសេស
លោក ទ្រី ភាព ដែលមានគោរមងារជា “លោកអ្នកឧកញ៉ា” និងជាអ្នកជំនួញដ៏ល្បីល្បាញនៅកម្ពុជានោះ ទទួលបានការតែងតាំងជា បេសកជនពិសេសរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥។
-
អង្គការខ្មែរថាវរៈ ចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ
ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យអង្គការខ្មែរថាវរៈ ដែលដឹកនាំដោយក្រុមយុវជនដែលធ្វើការងារសកម្មលើផ្នែកសិទ្ធិមនុស្ស និងបរិស្ថាន បានចុះបញ្ជីជាផ្លូវការនៅក្រសួង។
-
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចប់អាណត្តិ ទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក ដាប់ប៊លយូ ភែទ្រីក ម៉ុហ្វី (W. Patrick Murphy) ដែលនឹងត្រូវបញ្ចប់អាណត្តិការងាររបស់លោក នាចុងខែឧសភានេះ ត្រូវបានព្រះមហាក្សត្រប្រោសប្រទានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេរី វឌ្ឍន៍។
-
កូនស្រីរបស់លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ទទួលបានការតែងតាំងជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី
កូនស្រីមួយរូបរបស់លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ទទួលបានការតែងតាំងជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានឋានៈស្មើរដ្ឋលេខាធិការ។
-
អ្នកឧកញ៉ា ទ្រី ភាព ទទួលបានគោរមងារជា “លោកអ្នកឧកញ៉ា”
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ផ្តល់គោរមងារ “លោកអ្នកឧកញ៉ា” ដែលជាគោរមងារខ្ពស់បំផុតនៅកម្ពុជា ជូនដល់លោក ទ្រី ភាព ។