រាជរដ្ឋាភិបាល​កម្ពុជា​ចេញផ្សាយ​កម្រង​ឯកសារ​រាជកិច្ច​ ជា​រៀងរាល់​ខែ​​ ដោយ​​ចងក្រង​សេចក្តី​សម្រេច​​ និង​​ឯកសារ​សំ​ខាន់​ៗ​ ទោះបីជា​មានការ​យឺតយ៉ាវ​រយៈពេល​ប្រាំមួយ​ខែ​បើ​គិត​ពី​​ការ​ ចុះហត្ថលេខា​មកដល់​​ការ​ចេញផ្សាយ​​។​ 

ឯកសារ​ត្រូវ​បាន​​ចេញផ្សាយ​ដោយ​ ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រី​ក្នុង​ទម្រង់​ PDF ដែល​មិន​អាច​ស្វែងរក​បាន​ ដោយ​​មាន​​សេចក្តី​សម្រេច​និង​រូបភាព​​ស្គែន​​រាប់​រយ​សន្លឹក​​ក្ន​ង​ពេល​តែមួយ​។​ មូល​ទិន្នន័យ​នេះ​​ ​ចងក្រង​ ឯកសារ​ទាំងនេះ​សម្រាប់​ការស្រាវជ្រាវ​ និង​បង្ហាញ​ពី​​សេចក្តី​​សម្រេច​សំខាន់​ក្នុង​ការ​ចេញផ្សាយ​នី​មួយ​ៗ​ ដែល​អាច​ដឹង​ថា​ ពាណិជ្​ចក​រ​រូប​ណា​ ដែល​ទើប​ទទួល​បាន​គោរមងារ​ជា​ «ឧកញ៉ា​» សម្រាប់​​​កា​​​រប​រិច្​ចាគ​សន្ធឹក​សន្ធាប់​​ដល់​រដ្ឋ​ ឬ​ អ្នកណា​ខ្លះ​ ដែល​ទទួល​បាន​មេដាយ​សម្រាប់​បរិច្ចាគ​ប្រាក់​កសាង​វត្តអារាម​​។​ គេ​នឹង​បាន​​ដឹង​អំពី​​ការតែងតាំង​ និង​ការ​តម្លើង​ឋានន្តរស័ក្តិ​មន្ត្រី​រដ្ឋាភិបាល​រាប់​រយ​នាក់​ និង​មន្ត្រី​ដែល​ត្រូវ​​ចូលនិវត្តន៍​ តែ​​កុំ​ភ្លេច​ស្វែងរក​បុគ្គល​ ឬ​ក្រុមហ៊ុន​ដែល​​ទទួល​បាន​ដី​ពី​​រដ្ឋ​​។​ 

សូម​វាយ​បញ្ចូល​ក្នុង​ប្រអប់​ស្វែងរក​ខាងក្រោម​ ឬ​ចូល​ទៅ​​ប្រអប់​​ប្រភេទ​ទិន្នន័យ​ ដើម្បី​ ធ្វើ​​ឲ្យ​លោកអ្នក​​កាន់តែ​​ងាយស្រួល​ស្វែងរក​។​​ សាកល្បង​ប្រើពាក្យ​ស្វែងរក​ឱ្យ​បាន​ច្រើន​ ហើយ​​វា​កាន់តែ​ធ្វើឲ្យ​លោកអ្នក​​ងាយ​​ស្រួល​​ជាង​នេះ​​ តាមរយៈ​ការ​​ប្រើ​ឈ្មោះ​បុគ្គល​​ ឬ​ក្រុមហ៊ុន​​ជា​ភាសាខ្មែរ​។​ ចុក​លើ​តំណ​ភ្ចាប់​ ដើម្បី​មើល​ឯកសារ​ដើម​ជា​ភាសាខ្មែរ​។​ សូម​ចងចាំ​ថា​ ព័ត៌មាន​នៅក្នុង​មូល​ទិន្នន័យ​នេះ​ គ្រាន់តែ​ជា​ការ​សង្ខេប​ខ្លី​ និង​ការបកប្រែ​ក្រៅផ្លូវការ​ប៉ុណ្ណោះ​។​

បច្ចុប្បន្នភាព​ថ្មី​

បច្ចុប្បន្ន​​ភាព​​