-
រដ្ឋាភិបាលកាត់ដីរដ្ឋជាង៥០០ហិកតានៅខេត្តត្បូងឃ្មុំ ដើម្បីផ្តល់ជូនស្ថាប័នរដ្ឋនិងសម្រាប់កម្មវិធីសម្បទានដីសង្គមកិច្ច
រដ្ឋាភិបាលធ្វើអនុប្បយោគដីសាធារណៈរបស់រដ្ឋទំហំ ៥៦៥ ហិកតា ៧៦អា ៧៩ សង់ទីអា ស្ថិតក្នុងភូមិសាស្រ្ត ស្រុកមេមត់ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាដីឯកជនរបស់រដ្ឋ ផ្តល់ជូនក្រ សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កងទ័ពជើងគោក និងគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ។
-
មន្ត្រី និងសប្បុរសជនជាង ១១០០នាក់ បានទទួលគ្រឿងឥស្សរិយយស និងមេដាយ
ព្រះមហាក្សត្រ និងរដ្ឋាភិបាល ផ្តល់មេដាយការងារ និងគ្រឿងឥស្សរិយយស ជូនមន្ត្រី ជនបរ ទេស និងសប្បុរជនជាង ១ ១០០នាក់ ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចការងារ និងចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ជួយកសាងសមិទ្ធផលនានាលើគ្រប់វិស័យនៅតាមបណ្តារាជធានី និងខេត្តមួយចំនួន។
-
លោក ហ៊ុន ម៉ានិត ត្រូវបានតែងតាំងមុខតំណែងកំពូលក្នុងជួរកងទ័ព ខណៈស្រ្តីអ្នកជំនួញ៣រូបទទួលគោរមងារឧកញ៉ា
លោក ហ៊ុន ម៉ានិត ជាប្អូនប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងជាកូនប្រុសទី២របស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានតែងតាំងមុខតំណែងកំពូលនៅក្នុងជួរកងទ័ព ខណៈស្ត្រីអ្នកជំនួញបីរូបត្រូវបានផ្តល់គោរមងារជាឧកញ៉ា នេះបើយោងតាមឯកសារនៅក្នុងសៀវភៅរាជកិច្ចលេខ៣១។
-
ដីរដ្ឋជិត១លានហិកតាត្រូវបានធ្វើឯកជនភាវូបនីយកម្មក្នុងរយៈពេលកន្លះឆ្នាំ
យោងតាមឯកសារនៅក្នុងសៀវភៅរាជកិច្ច ដែលចុះកាលបរិច្ឆេទកាលពីឆ្នាំមុនបានឲ្យដឹងថា ដីរបស់រដ្ឋប្រហែល៩៥១.២១៣ហិកតា ត្រូវបានធ្វើអនុប្រយោគក្នុងរយៈពេលប្រាំមួយខែ ដោយភាគច្រើនត្រូវបានគេចាត់ចូលក្នុង “តំបន់សហគមន៍” ដែលគ្មានការពន្យល់លម្អិត ហើយដីដែលនៅសេសសល់ គឺភាគច្រើនត្រូវបានបែងចែកទៅឲ្យម្ចាស់អាជីវកម្ម និងបុគ្គលដែលមានទំនាក់ទំនងនយោបាយ ព្រមទាំងស្ថាប័នរដ្ឋផងដែរ ។
-
ក្រសួងមហាផ្ទៃចុះបញ្ជីសមាគមជិត៧០នៅក្នុងរយៈពេលប្រាំបួនខែក្នុងឆ្នាំ២០២២
ក្រសួងមហាផ្ទៃបានចុះបញ្ជីសមាគមជិត៧០នៅក្នុងរយៈពេលប្រាំបួនខែនៃឆ្នាំ២០២២ នេះបើយោងតាមសៀវភៅរាជកិច្ច។ យោងតាមសៀវភៅរាជកិច្ចចាប់ពីលេខ៤៩ដល់លេខ៩៦ក្នុងឆ្នាំ២០២២ ដែលចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រីពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានចុះបញ្ជីសមាគមចំនួន៦៩។
-
តំណាងជាជនជាតិខ្មែរមាន៩ភាគរយក្នុងចំណោមតំណាងរោងចក្របើកថ្មីជាង៨០កន្លែង
រដ្ឋាភិបាលបានផ្តល់ការអនុញ្ញាតឲ្យបើកដំណើរការរោងចក្រថ្មីចំនួន៨៧ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៣ ដែលភាគច្រើនជារោងចក្រផលិតសម្លៀកបំពាក់ ប៉ុន្តែក៏មានរោងចក្រមួយចំនួនផលិតគ្រឿងសង្ហារឹម ផ្លាស្ទិក គ្រឿងអេឡិចត្រូនិច រោងម៉ាស៊ីនកិនស្រូវ រោងចក្រផលិតបារី និងរោងចក្រផលិតសម្ភារផ្សេងៗទៀតផងដែរ។
-
រដ្ឋាភិបាលកាត់ឆ្វៀលដីព្រៃរបស់រដ្ឋប្រគល់ជូនរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
រដ្ឋាភិបាលបានកាត់ឆ្វៀលដីព្រៃរបស់រដ្ឋនៅខេត្តព្រះសីហនុទៅឲ្យរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងភរិយារបស់លោកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
-
នាយកក្រុមហ៊ុននិងកូនអ្នកជំនួញស្ថិតក្នុងចំណោមជនបរទេសដែលទទួលបានសញ្ជាតិខ្មែរ
ជនបរទេសប្រមាណ៧០នាក់បានទទួលសញ្ជាតិខ្មែរគិតត្រឹមត្រីមាសទី១ នៃសៀវភៅរាជកិច្ចក្នុងឆ្នាំ២០២៣នេះ ដែលក្នុងចំណោមនោះមានកូនរបស់អ្នកជំនួញជនជាតិសិង្ហបុរីម្នាក់ ដែលជាប្រធានក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងកាន់តួនាទីជានាយកក្រុមហ៊ុនអចលនទ្រព្យ និងសំណង់មួយចំនួន ផងដែរ។
-
សៀវភៅរាជកិច្ចលេខ៥និយាយអំពីការដំឡើងឋានៈនិងការផ្តល់គោរមងារដល់ឥស្សរជននិងអ្នកជំនួញល្បីៗ
សៀវភៅរាជកិច្ចលេខ៥ ត្រីមាសទី១ ឆ្នាំ២០២៣ មាននិយាយអំពីការផ្តល់ជូនមេដាយកិត្តិយស និងដំឡើងឋានៈថ្មីសម្រាប់ឥស្សរជននយោបាយ និងអ្នកជំនួញលេចធ្លោមួយចំនួន រួមទាំងកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឧកញ៉ាដ៏លេចធ្លោមួយរូបផងដែរ។
-
ជនបរទេសជិត២០០នាក់ទទួលបានសញ្ជាតិខ្មែរក្នុងរយៈពេលប្រាំមួយខែក្នុងឆ្នាំ២០២២
ជនបរទេសជិត២០០នាក់ដែលមាន២០សញ្ជាតិផ្សេងៗគ្នា ទទួលបានសញ្ជាតិខ្មែរ នេះបើតាមព្រះរាជក្រឹត្យដែលត្រូវបានចេញនៅឆមាសទី២ នៃឆ្នាំ២០២២។ មួយចំនួនក្នុងចំណោមពួកគេទំនងជាបុគ្គល ដែលគេកំពុងតាមរកចាប់ខ្លួនពាក់ព័ន្ធល្មើសនៅបរទេស ហើយដែលបានប្តូរឈ្មោះនៅពេលទទួលបានសញ្ជាតិថ្មី។
-
អ្នកជំនាញទទួលបានមេដាយកិត្តិយស ចំពេលមានការបណ្តេញចេញពីតំបន់បេតិកភណ្ឌ
អ្នកជំនាញ និងមន្ត្រីគ្រប់គ្រង៧រូប ដែលចូលរួមជាមួយស្ថាប័នគ្រប់គ្រងប្រាសាទអង្គរវត្ត និងឯកអគ្គរដ្ឋទូតបារាំងបច្ចុប្បន្នផងដែរ ត្រូវបានផ្តល់មេដាយកិត្តិយស បន្ទាប់ពីមានសំណើពីអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលរដ្ឋាភិបាលរបស់លោករងការចោទប្រកាន់ថា បានបណ្តេញចេញអ្នករស់នៅជុំវិញតំបន់ប្រាសាទអង្គរវត្តដោយបង្ខំ។
-
តំបន់ការពារត្រូវបានពង្រីក ស្នាក់ការមន្ត្រីបរិស្ថានត្រូវបានដុតបំផ្លាញ និងដើមស្វាយត្រូវបានបំផ្លាញចោល
ប្រជាពលរដ្ឋជាច្រើនរយគ្រួសារ នៅខេត្តព្រះវិហារ ក្រចេះ និងសៀមរាប ប្រឈមមុខជាមួយមន្រ្តីបរិស្ថាន និងក្រុមទាហាន ក្នុងកំឡុងពេលមានវិវាទដីធ្លី កាលពីខែសីហា ខណៈមានការកែសម្រួលព្រំប្រទល់តំបន់ការពារ ដែលធ្វើឱ្យប៉ះពាល់ដល់ដីស្រែចម្ការរបស់ប្រជាពលរដ្ឋ។