-
ពលរដ្ឋនៅតំបន់បឹងតាមោកតវ៉ាក្រោយអាជ្ញាធររុះរើស្ពានមួយដែលពួកគេប្រើប្រាស់ជាប្រចាំក្នុងសហគមន៍
ប្រជាពលរដ្ឋជាង ១៥០គ្រួសារ រស់នៅជាប់បឹងតាមោក ក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បាននាំគ្នាតវ៉ា នៅដើមខែនេះ និងបានអះអាងថា ពួកគេប្រឈមការវាយដំ ខណៈអាជ្ញាធរបានរុះរើស្ពានមួយដែលពលរដ្ឋប្រើប្រាស់សម្រាប់ចូលទៅតំបន់នេសាទ និងរកខ្យង។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានវិទ្យុអាស៊ីសេរី ជាភាសាខ្មែរ (RFA Khmer) នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។
-
សកម្មជនដីធ្លីប្រមាណ១ពាន់នាក់ដាក់ញត្តិ និងការរារាំង
សកម្មជនដីធ្លី ១ ០០០នាក់ ដែលមានជម្លោះរ៉ាំរ៉ៃជាច្រើនកន្លែង បានដាក់ញត្តិទៅអាជ្ញាធរជុំវិញជម្លោះរបស់ពួកគេ នៅក្នុងខែមីនា ក្នុងនោះ មានករណីខ្លះប្រឈមនឹងការរារាំង ការឃ្លាំមើល និងការជ្រៀតជ្រែកពីអាជ្ញាធរ។ នេះបើយោងតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សកម្ពុជា «លីកាដូ»
-
រដ្ឋាភិបាលកាត់ដីបឹងតាមោក ៥ទីតាំងឱ្យទៅបុគ្គលឯកជនកាន់កាប់
ផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ចំនួន ០៥ទីតាំង សរុបទំហំ ៣៦១.០៣៩ ម៉ែត្រការ៉េ ស្ថិតនៅសង្កាត់ពន្សាំង និងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានរដ្ឋាភិបាលកាត់ទៅឱ្យបុគ្គលឯកជនធ្វើជាកម្មសិទ្ធិស្របច្បាប់។
-
សមាជិកគ្រួសារលោកឧកញ៉ា សុខ គង់ ចំនួន ៤រូប ទទួលបានគោរមងារជាឧកញ៉ា
កូនប្រុសស្រីចំនួន ៤រូប របស់លោកឧកញ៉ា សុខ គង់ ដែលជាសេដ្ឋីល្បីឈ្មោះមួយរូបនៅកម្ពុជា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជាឧកញ៉ានៅក្នុងខែសីហា ឆ្នាំ២០២២
-
កូនប្រុសពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ ទទួលគោរមងារជាឧកញ៉ា
លោក លី ភូនរ៉ាត់ ជាកូនប្រុសពៅរបស់សេដ្ឋីល្បីឈ្មោះឧកញ៉ា លី យ៉ុងផាត់ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។
-
ឪពុកម្តាយរបស់ឧកញ៉ាម្នាក់ ដែលពាក់ព័ន្ធក្នុងសំណុំរឿងឃាតកម្មទទួលបានសញ្ជាតិខ្មែរ
ក្រុមគ្រួសាររបស់ឧញ៉ា ថោង សារ៉ាត់ ដែលធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសជាមួយអង្គរក្សរបស់ខ្លួនដាក់ពន្ធនាគារអស់មួយជីវិត កាលពីឆ្នាំ២០១៩នោះ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ។
-
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ ត្រូវបានតែងតាំងជាជំនួយការនាយករដ្ឋមន្ត្រី
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងជាអ្នកជំនួញលើវិស័យច្រើនប្រភេទ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងនិងផ្តល់ឋានៈជាជំនួយការលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
-
អគ្គនាយកស្ថានីយវិទ្យុក្នុងស្រុកម្នាក់ ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់របស់នាយករដ្ឋមន្ត្រី
លោក សេង ប៊ុនវេង ដែលគេស្គាល់ថា អាចារ្យអេ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។