ជា​ប្រទេស​មួយ​ដែល​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្លួន​លេងល្បែង​ស៊ីសង​នោះ​ កម្ពុជា​មាន​កាស៊ីណូ​ និង​ក្រុមហ៊ុន​ឆ្នោត​ដែល​បាន​ចុះបញ្ជី​ជាង១០០​។​ គ្រឹះស្ថាន​ទាំងនេះ​នឹង​បំពេញ​បំណង​ជនបរទេស​ដែល​មាន​ចំណង់​ខាង​ល្បែង​ ប៉ុន្តែ​ជា​រឿយ​ៗ​គេ​ឃើញ​មាន​ពលរដ្ឋ​ក្នុង​ស្រុក​ផង​ដែរ​។​

មូលដ្ឋាន​ទិន្នន័យ​នេះ​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​កាស៊ីណូ​ ក្រុមហ៊ុន​ “ល្បែង​ផ្សងសំណាង​” ដែល​បាន​ចុះបញ្ជី​ និង​អាជ្ញា​បណ្ណ​ដែល​ចេញ​ដោយ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​។​

ល្បែង​ផ្សងសំណាង​ភាគច្រើន​សំដៅ​ទៅលើ​ប្រភេទ​ឆ្នោត​និង​ទម្រង់​ល្បែង​ផ្សេង​ៗ​ទៀត​នៅ​ក្រៅ​កាស៊ីណូ​។​ គណៈកម្មការ​នេះ​បាន​ចេញ​អាជ្ញា​បណ្ណ​ឡើងវិញ​ទាំងអស់​កាលពី​ឆ្នាំមុន​ និង​នៅដើម​ឆ្នាំ២០២៣​ បន្ទាប់ពី​ការ​អនុម័ត​ច្បាប់​ស្តី​ពី​ល្បែងស៊ីសង​ពាណិជ្ជកម្ម​។​

មូលដ្ឋាន​ទិន្នន័យ​នេះ​ក៏​បញ្ចូល​ផង​ដែរ​នូវ​ព័ត៌មាន​ស្តី​ពី​ម្ចាស់​កម្មសិទ្ធិ​សម្រាប់​សាជីវកម្ម​កាស៊ីណូ​ ដោយ​ប្រើប្រាស់​ព័ត៌មាន​ចុះបញ្ជី​ក្រុមហ៊ុន​របស់ក្រ​សួង​ពាណិជ្ជកម្ម​ និង​បង្ហាញ​ពី​នាយក​ក្រុមហ៊ុន​ដែល​គួរ​កត់សម្គាល់​ ដោយ​មួយចំនួន​ក្នុងចំណោម​នោះ​ មានឈ្មោះ​មិនល្អ​ដោយសារ​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ពួកគេ​ និង​មួយចំនួន​ទៀត​ត្រូវ​បាន​គេ​ភ្ជាប់​ទៅ​នឹង​ប្រតិបត្តិ​ការ​ឆបោក​៕​