រដ្ឋាភិបាលចេញអនុក្រឹត្យកំណត់ចំនួនទឹកប្រាក់សម្រាប់បុគ្គលដែលមានគោរមងារជាឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា ត្រូវបង់វិភាគទានប្រចាំឆ្នាំចាប់ពី៨ពាន់ដុល្លារដល់១០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ប្រោសព្រះរាជទានផ្តល់គោរមងារនិងត្រាស់បង្គាប់តែងតាំងលោក គុយ សុផល ជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួង ព្រះបរមរាជវាំងជំនួសសម្តេចចៅហ្វាវាំង គង់ សំអុល ដែលទទួលមរណភាព។
ចូរស្វែងរកនៅក្នុងរាជកិច្ច ដើម្បីរកមើលអ្នកទទួលបានគោរមងារ “ឧកញ៉ា” ថ្មី ការផ្តល់ដីធ្លី ដែលមិនប្រាប់ពីមូលហេតុច្បាស់លាស់ និងឃ្លាំមើលការចំណាយរបស់រដ្ឋាភិបាល។
អានអំពីវិវាទដីធ្លីជាច្រើនករណី ដែលកំពុងញាំញីពលរដ្ឋក្នុងប្រទេស និងយើងបន្តធ្វើបច្ចុប្បន្នភាព អំពីការតវ៉ាថ្មី បណ្តឹងនៅតុលាការ និងព្រឺត្តិការណ៌នានា។
ពិនិត្យមើលបញ្ជីបេក្ខជនគណបក្ស និងលទ្ធផលនៃការបោះឆ្នោតកន្លងថ្មីៗនេះ។
យោងតាមឯកសារនៅក្នុងសៀវភៅរាជកិច្ច ដែលចុះកាលបរិច្ឆេទកាលពីឆ្នាំមុនបានឲ្យដឹងថា ដីរបស់រដ្ឋប្រហែល៩៥១.២១៣ហិកតា ត្រូវបានធ្វើអនុប្រយោគក្នុងរយៈពេលប្រាំមួយខែ ដោយភាគច្រើនត្រូវបានគេចាត់ចូលក្នុង "តំបន់សហគមន៍" ដែលគ្មានការពន្យល់លម្អិត ហើយដីដែលនៅសេសសល់ គឺភាគច្រើនត្រូវបានបែងចែកទៅឲ្យម្ចាស់អាជីវកម្ម និងបុគ្គលដែលមានទំនាក់ទំនងនយោបាយ ព្រមទាំងស្ថាប័នរដ្ឋផងដែរ ។
ក្រសួងមហាផ្ទៃបានចុះបញ្ជីសមាគមជិត៧០នៅក្នុងរយៈពេលប្រាំបួនខែនៃឆ្នាំ២០២២ នេះបើយោងតាមសៀវភៅរាជកិច្ច។ យោងតាមសៀវភៅរាជកិច្ចចាប់ពីលេខ៤៩ដល់លេខ៩៦ក្នុងឆ្នាំ២០២២ ដែលចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រីពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានចុះបញ្ជីសមាគមចំនួន៦៩។
ជនបរទេសជិត២០០នាក់ដែលមាន២០សញ្ជាតិផ្សេងៗគ្នា ទទួលបានសញ្ជាតិខ្មែរ នេះបើតាមព្រះរាជក្រឹត្យដែលត្រូវបានចេញនៅឆមាសទី២ នៃឆ្នាំ២០២២។ មួយចំនួនក្នុងចំណោមពួកគេទំនងជាបុគ្គល ដែលគេកំពុងតាមរកចាប់ខ្លួនពាក់ព័ន្ធល្មើសនៅបរទេស ហើយដែលបានប្តូរឈ្មោះនៅពេលទទួលបានសញ្ជាតិថ្មី។