នៅក្នុងក្រសែភ្នែករបស់រដ្ឋាភិបាល អ្នកវិនិយោគ និងឈ្មួញកណ្តាលដ៏មានអំណាច ដីធ្លី គឺជាធនធានដ៏សំខាន់បំផុតនៅកម្ពុជា។ ការស្រេកឃ្លានចង់បានបណ្តាលឱ្យមានការកាប់បំផ្លាញព្រៃឈើ ការចាក់ដីលុបបឹងសំខាន់ៗ ការអភិវឌ្ឍតំបន់សមុទ្រ និងការបំផ្លាញ់ធនធានធម្មជាតិ។
ប្រជាជនកម្ពុជាបានរងផលបះពាល់ ឬជាប់ពាក់ព័ន្ធនៅក្នុងទំនាស់ដីធ្លីយ៉ាងហោចណាស់ ៩២ករណីនៅទូទាំងប្រទេសក្នុងរយៈពេលបួនឆ្នាំនេះ ចាប់តាំងពីឆ្នាំ២០១៩ ដល់២០២៣។ ករណីទាំងនេះគ្របដណ្តប់ស្ទើរតែទូទាំង ២៥ រាជធានី-ខេត្តនៃប្រទេសកម្ពុជា ហើយភាគច្រើនពាក់ព័ន្ធនឹងដីរបស់រដ្ឋដែលត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុន ឧកញ៉ា បុគ្គលដែលមានខ្នង និងមន្ត្រីរដ្ឋាភិបាល និងសមាជិកគ្រួសាររបស់ពួកគេ។
ចុចលើសញ្ញាក្រហម (ឬក្នុងតារាងខាងក្រោម) ដើម្បីអាននិងសិក្សា អំពីទំនាស់ទាំងនោះ។ ចងក្រងនឹងបន្តធ្វើបច្ចុប្បន្នភាពអំពីករណីឬព្រឹត្តការណ៍ថ្មីៗ។ ចុចខាងក្រោម ដើម្បីបិទសារណែនាំ។ ដីសម្បទានរដ្ឋសំខាន់ៗត្រូវបានដាក់ស្រមោលពណ៌លឿង។
ការពន្យល់
-
ដីរដ្ឋជិត១លានហិកតាត្រូវបានធ្វើឯកជនភាវូបនីយកម្មក្នុងរយៈពេលកន្លះឆ្នាំ
យោងតាមឯកសារនៅក្នុងសៀវភៅរាជកិច្ច ដែលចុះកាលបរិច្ឆេទកាលពីឆ្នាំមុនបានឲ្យដឹងថា ដីរបស់រដ្ឋប្រហែល៩៥១.២១៣ហិកតា ត្រូវបានធ្វើអនុប្រយោគក្នុងរយៈពេលប្រាំមួយខែ ដោយភាគច្រើនត្រូវបានគេចាត់ចូលក្នុង “តំបន់សហគមន៍” ដែលគ្មានការពន្យល់លម្អិត ហើយដីដែលនៅសេសសល់ គឺភាគច្រើនត្រូវបានបែងចែកទៅឲ្យម្ចាស់អាជីវកម្ម និងបុគ្គលដែលមានទំនាក់ទំនងនយោបាយ ព្រមទាំងស្ថាប័នរដ្ឋផងដែរ ។
-
ស្វែងយល់ពីច្បាប់ភូមិបាលរបស់ប្រទេសកម្ពុជា
បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមទៅ ទ្រព្យសម្បត្តិឯកជនត្រូវបានទទួលស្គាល់សារជាថ្មីម្តងទៀតដោយចាប់ផ្តើមនៅឆ្នាំ ១៩៨៩។ ទោះជាយ៉ាងណា កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតច្បាប់ភូមិបាលដ៏យូរអង្វែង និងទូលំទូលាយមួយមិនត្រូវបានធ្វើឡើងនោះទេអស់រយៈពេលជាច្រើនសតវត្ស ក្រោមឥទ្ធិពលយ៉ាងខ្លាំងពីធនាគារពិភពលោក។
-
ជម្លោះ និងវិសមភាពនៃកម្មសិទ្ធដីធ្លីនៅកម្ពុជា
ពិបាកក្នុងការទទួលយក៖ របៀបដែលការផ្តល់ប័ណ្ណកម្មសិទ្ធិអាចបង្កឱ្យមានជាជម្លោះ កម្មសិទ្ធិដីធ្លីនៅកម្ពុជាមិនមែនជារឿងសាមញ្ញដូចការគិតឡើយ។ អំណាចនៃការទាមទារដីរបស់បុគ្គលម្នាក់គឺអាស្រ័យលើប្រភេទប័ណ្ណកម្មសិទ្ធិដែលខ្លួនមាន និងការិយាល័យរដ្ឋាភិបាលណាមួយដែលបានផ្តល់ប័ណ្ណកម្មសិទ្ធិឱ្យពួកគេ។