បច្ចុប្បន្ន​ ប្រភព​​ព័ត៌មាន​​ឯករាជ្យ​មាន​​តិចតួច​ណាស់​ដែល​​នៅ​សេស​​សល់​​ក្នុង​​ប្រទេស​​កម្ពុជា​។​ ជាមួយគ្នា​នេះ​ ការ​បិទ​ស្ថាប័ន​ព័ត៌មាន​ដោយបង្ខំ​ ការ​ដាក់​សម្ពាធ​លើ​សិទ្ធិ​ ពលរដ្ឋ​ និង​ការ​រីកសាយ​ភាយ​នៃ​ការ​ផ្សព្វផ្សាយ​គ្រប់​ទម្រង់​បាន​ធ្វើ​ឱ្យ​ទិន្នន័យ​ដែល​អាច​ទុកចិត្ត​បាន​ និង​ព័ត៌មាន​ត្រឹមត្រូវ​មាន​កាន់តែ​មាន​សារៈសំខាន់​ជាង​ពេល​ណាៗ​ទាំងអស់​។​

លើស​ពីនេះ​ទៅទៀត​ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ទិន្នន័យ​ជា​សាធារណៈ​ ដែល​ជា​រឿយ​ៗ​មិន​មានការ​ជូនដំណឹង​អ្វី​ច្រើន​នោះ​ទេ​ ដែល​ករណីនេះ​អាច​បង្ក​ជា​ការ​លំបាក​ក្នុង​ការស្វែងរក​ និង​សិក្សា​ស្វែងយល់​ ហើយ​ប្រជាពលរដ្ឋ​ទៀតសោត​ក៏អាច​នឹង​កម្រ​ទទួល​បាន​ព័ត៌មាន​ទាំងនេះ​ដោយ​ទូលំទូលាយ​ផង​ដែរ​។​

«កំណត់ត្រា​»  ផ្តល់​​នូវ​​ដំណោះស្រាយ​​តូច​​មួយ​​ចំពោះ​​បញ្ហា​​ប្រឈម​​ដែល​​កំពុង​​បន្ត​​កើតឡើង​ទាំងនេះ​។​ មូលដ្ឋាន​ទិន្នន័យ​ ដែល​ផលិត​ដោយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ប្រមូលផ្ដុំ​ទិន្នន័យ​សាធារណៈ​ ដើម្បី​អាច​ចូល​ប្រើប្រាស់​បាន​ ច្បាស់លាស់​ និង​អាច​ស្វែងរក​បាន​ទាំង​ភាសាខ្មែរ​ និង​អង់គ្លេស​ ដោយ​ផ្តល់​នូវ​បរិបទ​ និង​ការវិភាគ​តាមដែល​អាច​អនុវត្ត​ទៅ​បាន​។​

គោលដៅ​ចម្បង​គឺ​ដើម្បី​ឱ្យ​អ្នកប្រើ​ប្រាស់​កម្ពុជា​ និង​អន្តរជាតិ​ទាំងឡាយ​ទទួល​បាន​នូវ​ទិន្នន័យ​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ធ្វើការ​សម្រេចចិត្ត​ប្រកបដោយ​ការយល់​ដឹង​ ស្វែងយល់​ឱ្យ​បាន​លម្អិត​ពី​កម្ពុជា​ និង​អភិវឌ្ឍ​ចំណេះដឹង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ ខណៈ​ដែល​វា​ជា​ជំនាញ​ដែល​នឹង​កាន់តែ​មាន​សារៈសំខាន់​នៅក្នុង​បរិយាកាស​ព័ត៌មាន​ដែល​កាន់តែ​ធ្លាក់​ដុន​ដា​បទៅៗ​។​

«កំណត់ត្រា​» ចាប់ផ្តើម​ជាមួយនឹង​មូលដ្ឋាន​ទិន្នន័យ​សំខាន់​ចំនួន​ពីរ​ដែល​រួមមាន​ រាជកិច្ច​ (Gazetteer) និង​ ដីធ្លី​ (In Dispute)។​ រាជកិច្ច​ (Gazetteer) គឺជា​ឧបករណ៍​មួយ​ដែល​ដកស្រង់​ឯកសារ​ចេញពី​សៀវភៅ​រាជកិច្ច​ ជា​បណ្ដុំ​ឯកសារ​មួយ​ចេញផ្សាយ​ដោយ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ដែល​ប្រមូល​ផ្តុំ​សេចក្តី​សម្រេច​សំ​ខាន់​ៗ​របស់​រដ្ឋាភិបាល​។​ ដីធ្លី​ (In Dispute) ប្រមូល​ និង​វិភាគ​ទិ​ន្ន​ន័យ​ន​អំពី​វិវាទ​ដីធ្លី​ទូទាំង​ប្រទេស​។​

គម្រោង​នេះ​នឹង​បន្ត​បង្កើត​មូលដ្ឋាន​ទិន្នន័យ​ទាំងពីរ​នេះ​ ហើយ​បន្ថែម​ទិន្នន័យ​ថ្មី​ដើម្បី​បំពេញ​តម្រូវការ​សម្រាប់​ការ​ទទួល​បាន​ព័ត៌មាន​។​

យើង​លើកទឹកចិត្ត​ឱ្យ​មានការ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នូវ​ព័ត៌មាន​ដែល​មាននៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ​នេះ​ ខណៈ​ «កំណត់ត្រា​»  ត្រូវ​បាន​ដកស្រង់​ចេញពី​ឯកសារ​ដើម​ទាំងស្រុង​។​ រាល់រូប​ភាព​របស់​យើង​ត្រូវ​បាន​រក្សាសិទ្ធិ​ និង​មិន​អនុញ្ញាត​ឱ្យ​មានការ​ចែកចាយ​ឡើងវិញ​បាន​នោះ​ទេ​។​