ឥស្សរជន​​ជាន់ខ្ពស់​​គណបក្ស​​ប្រជាជន​កម្ពុជា​​បី​រូប​ ត្រូវ​​បាន​​តែងតាំង​​ជា​​ឧត្តម​​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​​

ព្រះករុណា​ព្រះបាទ​​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ចេញ​​ព្រះរាជ​ក្រឹត្យ​​ត្រាស់​​បង្គាប់​​តែង​​តាំង​​ឥស្សរជន​ជាន់ខ្ពស់​​​បី​រូប​​មក​​ពី​គណបក្ស​​ប្រជា​​ជន​​កម្ពុជា​​ ជា​​ឧត្តម​​ប្រឹក្សា​​ផ្ទាល់​​ព្រះមហាក្សត្រ​​មាន​​ឋានៈ​ស្មើ​​ ឧបនាយក​រដ្ឋ​​មន្ត្រី​។​

យោង​តាម​​ព្រះរាជ​ក្រឹត្យ​​បី​​ដាច់​​ដោយ​​ឡែក​​ពីគ្នា​​ និង​ចុះ​កាល​​បរិច្ឆេទ​​ថ្ងៃទី​​៨​ ខែ​​តុលា​​ ឆ្នាំ​​២០២៤​​ ដូចគ្នា​បាន​​ឱ្យ​​ដឹង​​ថា​​​ ព្រះមហាក្សត្រ​​បាន​​ត្រាស់​បង្គាប់​​ ​តែង​​​តាំង​​លោក​ ចម​ ប្រសិទ្ធ​ លោក​​ ប៉ុល​ សា​រឿន​ និង​​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​​ ជា​​ឧត្តម​​ប្រឹក្សា​ផ្ទាល់​​ព្រះមហាក្សត្រ​​ មាន​​ឋានៈ​ស្មើ​ ឧបនាយក​​រដ្ឋ​​មន្ត្រី​​។​​

បច្ចុប្បន្ន​​ លោក​ ហេង​ សំ​រិន​ ដែល​​ជា​​ប្រធាន​​កិត្តិយស​​គណបក្ស​​ប្រជា​​ជន​​កម្ពុជា​​និង​​ជា​​អតីត​​ប្រធាន​​រដ្ឋ​​សភា​ គឺជា​​ប្រធាន​​កិ​ត្តិ​យ​​ស​​នៃ​ក្រុម​​ឧត្តម​​ប្រឹក្សា​​ផ្ទាល់​​ព្រះមហាក្សត្រ​​មាន​​ឋានៈ​ស្មើ​​ នាយក​​រដ្ឋ​​មន្ត្រី​។​​ លោក​ ហ៊ុន​ សែន​​ ជា​​ប្រធាន​​គណបក្ស​​ប្រជា​​ជន​​កម្ពុជា​ និង​​​ជា​​ប្រធាន​​ព្រឹទ្ធសភា​ គឺជា​​ប្រធាន​​ក្រុម​ឧត្តម​​​ប្រឹក្សា​ផ្ទាល់​​ព្រះមហាក្សត្រ​​ ដែល​​មាន​​ឋានៈ​ស្មើ​​នាយក​​រដ្ឋ​​មន្ត្រី​៕​​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​