ព្រះមហាក្សត្រ​​ចេញ​​ព្រះរាជ​ក្រឹត្យ​​បញ្ចប់​មុខតំណែង​​ទីប្រឹក្សា​​ក្រសួង​​ព័ត៌មាន​​១២៦​​រូប​

ព្រះករុណា​ ព្រះបាទ​សម្តេច​​ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ បាន​​ចេញ​​ព្រះរាជ​ក្រឹត្យ​ ​ត្រាស់​​បង្គាប់​​បញ្ចប់​​មុខតំណែង​​ពីទី​ប្រឹក្សា​​ក្រសួង​​ព័ត៌មាន​​​១២៦​​រូប​​។​​

យោង​តាម​​ព្រះរាជ​ក្រឹត្យ​​ ចុះ​ថ្ងៃទី​​២៣​ ខែ​​ឧសភា​ ឆ្នាំ​​២០២៤​ បាន​​ឲ្យ​​ដឹង​​ថា​ នៅក្នុង​​ចំណោម​​ទីប្រឹក្សា​​ទាំង​​១២៦​​រូប​ ដែល​ត្រូវ​​បញ្ចប់​​មុខតំណែង​​នេះ​ មាន​​១​​រូប​​មាន​​ឋានៈ​​ស្មើ​​រដ្ឋ​​លេខាធិការ​​ ​៥១​​រូប​​មាន​​ឋានៈ​​ស្មើ​​អនុរដ្ឋ​​លេខាធិ​កា​​រ​ និង​​៧៤​​រូប​​មាន​​ឋានៈ​​ស្មើ​​អគ្គនាយក​​។​

កាលពី​ថ្ងៃទី​​២៦​ ខែសីហា​ ឆ្នាំ​​២០២៣​ ព្រះករុណា​ ព្រះបាទ​សម្តេច​​ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ បាន​​ចេញ​​ព្រះរាជ​ក្រឹត្យ​​ត្រាស់​បង្គាប់​​តែង​​តាំង​​និង​​ផ្តល់​​ឋានៈ​​ជា​​ទីប្រឹក្សា​​ក្រសួង​​ព័ត៌​​មាន​​​៤១៥​​រូប​​ ដែល​​មាន​​ឋានៈ​​ចាប់​​ពី​​អគ្គនាយក​​ ដល់​​រដ្ឋ​​លេខាធិការ​​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​