អតីត​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​​​លោក​ ឡុង​ គឹ​មឃន​ ត្រូវ​​បាន​​តែងតាំង​ជា​​រដ្ឋ​​លេខាធិការ​ និង​​ជា​​ទីប្រឹក្សា​​លោក​​នាយក​រដ្ឋ​​មន្ត្រី​

អតីត​សមាជិក​គណៈកម្មាធិការ​នាយក​ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នក​​​វិ​​ភាគ​ ​នយោបាយ​ លោ​ក​ឡុង​ គឹ​មឃន​ ត្រូវ​​បាន​​តែង​​តាំង​​មុខ​​តំណែង​ ​ជា​​​រដ្ឋ​​លេខាធិការ​​​ក្រសួង​​យុត្តិធម៌​ និង​ជា​​ទីប្រឹក្សា​​លោក​​នាយក​​រដ្ឋ​​មន្ត្រី​​ជា​​​បន្តបន្ទាប់​ ក្នុ​​ងរយៈ​ ពេល​​ដ៏​ខ្លី​ក្រោយពី​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កាន់អំណាច​​។​

យោង​​តាម​​​ព្រះរាជ​ក្រឹត្យ​​ចុះ​ថ្ងៃទី២៧​ ខែមករា​ ឆ្នាំ២០២៤​ (ទំព័រ៣៦១៤​) ក្នុង​​សៀវភៅ​​រាជកិច្ច​ ​លេខ​​២៦​ ឆ្នាំ​​២០២៤​​ និង​​ចេញផ្សាយ​ជា​សាធារណៈ​ដោយ​ទីស្ដីការ​គណៈ​ដ្ឋ​មន្រ្តី​ នៅ​ថ្ងៃ​​ទី១៣​ ខែមីនា​ ឆ្នាំ២០២៤​ បាន​​បង្ហាញ​​ថា​ ព្រះមហាក្សត្រ​​បាន​​ត្រាស់​​ប​​ង្គាប់​តែងតាំង​ ​និង​​​ផ្តល់​​ឋានៈ​​លោក​ ឡុង​​ គឹ​មឃន​ ជា​​​​ទីប្រឹក្សា​​ផ្ទាល់​​របស់​​លោក​​នាយក​​រដ្ឋ​​មន្ត្រី​​ ហ៊ុន​ ម៉ា​ណែ​ត​ មាន​​ឋានៈ​​ស្មើ​​រដ្ឋ​​មន្ត្រី​​ ដែល​​ការ​​តែង​​តាំង​​នេះ​​ ធ្វើ​​ឡើង​​រយៈ​​ពេល​​៤​​ថ្ងៃ​ ក្រោយ​​ពី​​លោក​​ត្រូវ​​បាន​​ តែងតាំង​​​មុខ​​តំណែង​​ជា​​រដ្ឋ​​លេខាធិការ​​ក្រសួង​​យុត្តិធម៌​​ តាម​​រយៈ​​ព្រះរាជ​ក្រឹត្យ​​ចុះ​​ថ្ងៃទី​​២៣​ ខែមករា​​ ឆ្នាំ​​២០២៤​ នៅ​​ក្នុង​​សៀវភៅ​​រាជកិច្ច​​លេខ​​២៦ដដែល​នេះ​។​​

លោក​ ឡុង​ គឹ​មឃន​ (ឈ្មោះ​ហៅក្រៅ​ សូ​ សមយុទ្ធ​) ទទួល​បាន​តំណែង​ជារ​ដ្ឋ​លេខាធិការ​នៃ​ក្រ​ សួង​យុត្តិធម៌​ បន្ទាប់ពី​សុំ​ចូលរួម​​ជីវភាព​​នយោបាយ​​ជាមួយ​គណបក្ស​កាន់អំណាច​បាន២០ថ្ងៃ​ បុ៉​ណ្ណោះ​ នេះ​បើ​​យោង​តាម​​លិខិត​​របស់​​លោក​ចុះ​ថ្ងៃទី៣​ ខែមករា​ ឆ្នាំ២០២៤​ ផ្ញើ​​ជូន​​​លោក​​ ហ៊ុន​ សែន​ ប្រធាន​គណបក្សប្រជាជន​កម្ពុជា​នេះ​៕​​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​