-
បុគ្គល១៦រូប ត្រូវបានផ្ដល់គោរមងារជាអ្នកឧកញ៉ានិងឧកញ៉ា ក្នុងរយៈពេលពីរខែចុងក្រោយក្នុងឆ្នាំ២០២២
យោងតាមសៀវភៅរាជកិច្ចចាប់ពីលេខ១ ដល់លេខ១២ នៃឆ្នាំ២០២៣នេះ និងត្រូវបានចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រីចាប់ពីថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហាញថា រយៈពេល២ខែចុងក្រោយនៃឆ្នាំ២០២២នេះ ពោលគឺក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២២ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យផ្ដល់គោរមងារជា អ្នកឧកញ៉ា និងឧកញ៉ា ជូនបុគ្គលចំនួន១៦រូប ។
-
គ.ជ.ប បង្ហាញឈ្មោះបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនីតិកាលទី៧ មានមួយរូបត្រូវបានផ្លាស់ប្តូរ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលផ្លូវការមិនដល់ពីរសប្តាហ៍ផង បន្ទាប់ពីការបោះឆ្នោតខែកក្កដា ដោយបើកផ្លូវឱ្យមានការផ្ទេរអំណាចទៅឱ្យកូនប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត។
-
លោក ហ៊ុន សែន អះអាងថា មន្ត្រីជាន់ខ្ពស់ពីររូបនឹងក្លាយជាឧបនាយករដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលអាណត្តិក្រោយ
ជាផ្នែកមួយនៃការផ្ទេរអំណាចដែលកំពុងធ្វើទៅឲ្យកូនប្រុស លោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន បានប្រកាសថា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលពីររូបនឹងក្លាយជាឧប នាយករដ្ឋមន្ត្រីអមលោក ហ៊ុន ម៉ាណែត នៅក្នុងជួររដ្ឋាភិបាលអាណត្តិក្រោយ។
-
រដ្ឋាភិបាលកាត់ឆ្វៀលដីជាង ៧៤០ហិកតា ឱ្យពលរដ្ឋផ្លាស់ទីពីផ្ទះលើទឹក រដ្ឋបាលខេត្តកំពង់ឆ្នាំង និងក្រសួងកសិកម្ម
រដ្ឋាភិបាល កាត់ឆ្វៀលផ្ទៃដីទំហំ ៧៤១ហិកតា ១៧អា ស្ថិតក្នុងភូមិសាស្រ្តស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ចេញពីតំបន់៣ នៃតំបន់ទន្លេសាប ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងចាត់ចែងផ្ដល់ជូនពលរដ្ឋដែលកំពុងរស់នៅលើផ្ទះបណ្ដែតទឹក រដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រាប់គម្រោងវារីវប្បកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
-
មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធជិត៣០០នាក់ត្រូវបានដាក់ឲ្យចូលនិវត្តន៍កាលពីចុងឆ្នាំ២០២២
មន្ត្រីរាជការ នាយទាហាននិងនាយនគរបាលសរុបជិត៣០០នាក់ត្រូវបានដាក់ឲ្យចូលនិវត្តន៍ក្នុងរយៈបីខែនៅចុងឆ្នាំ២០២២ នេះបើយោងតាមសៀវភៅរាជកិច្ច
-
លទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប បង្ហាញថាសន្លឹកឆ្នោតសរុបដែលបានបោះមាន៨,២លានសន្លឹក
ត្រឹមតែរយៈពេលជាងមួយសប្តាហ៍ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧មក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញ ផ្សាយលទ្ធផលបណ្តោះអាសន្នដែលបង្ហាញថា មានសន្លឹកឆ្នោតដែលត្រូវ បានបោះចំនួន៨,២ លានសន្លឹកនៅទូទាំងប្រទេស ក្នុងនោះមាន ៤៤០.១៥៤ សន្លឹក គឺជាសន្លឹកឆ្នោតមិនបានការ។
-
លោកស្រី ជា សិរី ក្លាយជាអគ្គទេសាភិបាលធនាគារជាតិ ខណៈកូនប្រុសលោកឧបកនាយករដ្ឋមន្ត្រី យឹម ឆៃលី ក្លាយជាអគ្គទេសាភិបាលរង
លោកស្រី ជា សិរី នឹងត្រូវដឹកនាំធនាគារជាតិនៃកម្ពុជា ជំនួសឪពុករបស់លោក ស្រី គឺលោក ជា ចាន់តូ ដែលទំនងក្លាយជាសមាជិករដ្ឋសភាឆាប់ៗនេះ នេះបើ យោងតាមព្រះរាជក្រឹត្យ ដែលត្រូវបានផ្សព្វផ្សាយកាលពីចុងសប្តាហ៍មុន។
-
អតីតសកម្មជនបក្សប្រឆាំង ធី សុវណ្ណថា ត្រូវបានតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ
ធី សុវណ្ណថា អតីតសកម្មជននយោបាយវ័យក្មេងដែលសកម្ម និងលេចធ្លោជាងគេក្នុង ចំណោមយុវជនបក្សប្រឆាំង អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៣ត្រូវបាន តែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ ខេត្តកណ្ដាល នេះបើយោងតាមឯកសាររបស់រដ្ឋាភិ បាល ដែលបានផ្សព្វផ្សាយនៅលើបណ្តាញព័ត៌មានក្នុងស្រុក។
-
គណបក្សតូចៗដាក់បេក្ខជនប្រកួតប្រជែងជាមួយកូនប្រុសលោកនាយករដ្ឋមន្ត្រី
បេក្ខជនមួយរូបដែលគេចង់ឃើញបំផុតសម្រាប់មណ្ឌលរាជធានីភ្នំពេញ ឬអាចថា សម្រាប់ប្រទេស ទាំងមូលផងនោះ គឺលោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជនលេចធ្លោមកពីគណបក្សប្រជាជន កម្ពុជា។ លោក ម៉ាណែត គឺអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងត្រូវបាន ស្គាល់ថា ជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
-
ការលុបបំបាត់អំពើពុករលួយ ការបង្កើនអត្ថប្រយោជន៍សង្គមគឺជារបៀបវារៈសំខាន់នៅក្នុងគោលនយោបាយរបស់គណបក្ស
ក្តីកង្វល់ជុំវិញបញ្ហាជីវភាពរស់នៅ ការអប់រំនិងអំពើពុករលួយត្រូវបានគណបក្ស នយោបាយនានារំលេចនៅក្នុងគោលនយោបាយរបស់ខ្លួន នេះបើតាមឯកសារ ដែលបានដាក់នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខណៈពេលដែល គណបក្សតូចៗជំរុញឲ្យមានវិធានការប្រឆាំងអំពើពុករលួយ ក៏ដូចជាការបង្កើន នូវអត្ថប្រយោជន៍សុខុមាលភាពសង្គម។
-
បញ្ជីឈ្មោះបេក្ខជនបង្ហាញថា បេក្ខជនតំណាងរាស្ត្រជាង២០រូបមកពីបក្សកាន់អំណាចគឺជាសាច់ញាតិនឹងគ្នា
បញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្របង្ហាញពីសាច់ញាតិដ៏មានឥទ្ធិពលជាង២០នាក់មកពីគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចចូលរួមប្រកួតប្រជែងយកអាសនៈសភានៅក្នុងការបោះឆ្នោតជាតិនៅសប្តាហ៍នេះ។
-
សាច់ញាតិថ្នាក់ដឹកនាំរដ្ឋាភិបាលនិងអ្នកជំនួញទទួលគោរមងារ “ឧកញ៉ា” និង “អ្នកឧកញ៉ា”
សាច់ញាតិរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល និងអ្នកជំនួញល្បីឈ្មោះទទួលបានគោរមងារជា “ឧកញ៉ា” និង “អ្នកឧកញ៉ា” ជាបន្តបន្ទាប់ នេះបើយោងតាមឯកសារដែលផ្សព្វផ្សាយលើបណ្តាញព័ត៌មានគាំទ្ររដ្ឋាភិបាល។