បេក្ខជនមួយរូបដែលគេចង់ឃើញបំផុតសម្រាប់មណ្ឌលរាជធានីភ្នំពេញ ឬអាចថា សម្រាប់ប្រទេស ទាំងមូលផងនោះ គឺលោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជនលេចធ្លោមកពីគណបក្សប្រជាជន កម្ពុជា។ លោក ម៉ាណែត គឺអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងត្រូវបាន ស្គាល់ថា ជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នេះគឺជាលើកទីមួយរបស់លោក ហ៊ុន ម៉ាណែត ដែលចូលរួមឈរឈ្មោះក្នុងការបោះឆ្នោត ខណៈ លោកនាយករដ្ឋមន្ត្រីក៏ធ្លាប់បានប្រកាសផងដែរថា កូនប្រុសច្បងរបស់លោកនឹងដឹកនាំប្រទេស នៅ ពេលលោកចុះចេញពីដំណែង។
ដើម្បីប្រកួតប្រជែងជាមួយកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី គណបក្សតូចៗចំនួន១៧ផ្សេងទៀត បានដាក់បេក្ខភាពថ្នាក់ដឹកនាំបស់ពួកគេនៅលើបញ្ជីបេក្ខជនឈរឈ្មោះ ដើម្បីក្លាយជាតំណាង រាស្រ្តមួយរូបក្នុងចំណោមតំណាងរាស្រ្តទាំង១២ សម្រាប់មណ្ឌលភ្នំពេញនៅក្នុងរដ្ឋសភា។ គណបក្សប្រជាជនកម្ពុជាទំនងជានឹងឈ្នះអាសនៈទាំងអស់ ស្របពេលដែលគ្មានវត្តមានគណបក្ស ប្រឆាំងដែលជាគូប្រជែងដ៏ចម្បងរបស់ខ្លួន។
បេក្ខជនលំដាប់កំពូលមួយរូប មកពីគណបក្សតូច ដែលឈរឈ្មោះនៅមណ្ឌលរាជធានីភ្នំពេញ និងធ្លាប់មានបទពិសោធជាសមាជិកសភា គឺលោក រៀល ខេមរិន្ទ ដែលធ្លាប់ជាប់ជាតំណាងរាស្រ្ត មណ្ឌលខេត្តស្វាយរៀងក្នុងឆ្នាំ២០១៣ សម្រាប់អតីតគណបក្សសង្គ្រោះជាតិដែលបច្ចប្បន្នត្រូវបាន តុលាការកំពូលរំលាយចោល។
បន្ទាប់ពីគណបក្សដ៏ធំខាងលើនេះត្រូវបានរំលាយចោលនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ លោក រៀល ខេមរិន្ទ ត្រូវបានដកចេញពីមុខតំណែង ហើយត្រូវបានហាមឃាត់មិនឱ្យចូលរួមសកម្មភាព នយោបាយរយៈពេល៥ឆ្នាំ ប៉ុន្តែលោកបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ នៅក្នុងខែមីនា ឆ្នាំ២០១៩ ដើម្បីចាប់ផ្តើមគណបក្សថ្មីមួយ។
ក្នុងរយៈពេលប្រមាណជាមួយខែក្រោយមក លោកបានបង្កើតគណបក្សថ្មីមួយដែលមានឈ្មោះថា គណបក្សខ្មែរអភិរក្ស។
ដូចគ្នានឹងគណបក្សប្រជាជនកម្ពុជាដែរ គណបក្សហ៊្វុនស៊ិនប៉ិចបានដាក់បេក្ខភាពម្នាក់ជាបេក្ខជន កំពូលរបស់ខ្លួនឲ្យឈរឈ្មោះបោះឆ្នោតនៅមណ្ឌលភ្នំពេញ។ បេក្ខភាពរបស់គណបក្សរាជានិយម មួយនេះគឺ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បុត្រាច្បងសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលបាន ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៣។ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក៏ជាផ្នែកមួយនៃខ្សែរាជវង្សកម្ពុជាផងដែរ។
បេក្ខជនកំពូលនៅមណ្ឌលរាជធានីភ្នំពេញរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺលោក យ៉េង វីរៈ ជាប្រធានគណបក្សផ្ទាល់ ដែលធ្លាប់បម្រើការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ។លោក យ៉េង វីរៈ ធ្លាប់ជាប់ពន្ធនាគារអស់រយៈពេលជិតពីរសប្តាហ៍កាលពីចុងឆ្នាំ២០០៥ ដល់ដើម ឆ្នាំ២០០៦ ពីបទបរិហារកេរ្តិ៍។
ភាគច្រើននៃគណបក្សផ្សេងទៀតបានដាក់ថ្នាក់ដឹកនាំកំពូលៗ រួមទាំងប្រធាន អនុប្រធាននិង អគ្គលេខាធិការ ជាបេក្ខជនឈរនៅលេខរៀងទី១ សម្រាប់មណ្ឌលរាជធានីភ្នំពេញ។
ខាងក្រោមនេះ គឺជាឈ្មោះនិងសាវតាររបស់បេក្ខជនតំណាងរាស្រ្តលេខរៀងកំពូលនៅមណ្ឌលរាជ ធានីភ្នំពេញ។
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
លោកស្រី សួន ចាន់ធី អាយុ ៤២ ឆ្នាំ ដែលធ្លាប់បម្រើការនៅវិទ្យុសំបុកឃ្មុំ។
គណបក្សជនជាតិដើមប្រជាធិបេតយ្យកម្ពុជា
លោក សារឿន នឿន អាយុ៣១ឆ្នាំ ជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណបក្សជនជាតិដើម ប្រជាធិបតេយ្យកម្ពុជា។
គណបក្សសញ្ជាតិកម្ពុជា
លោកស្រី ហង្ស សុបញ្ញា អាយុ ៣៥ឆ្នាំ ធ្លាប់ឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រក្នុងការបោះឆ្នោត ឆ្នាំ២០១៨ របស់គណបក្សសញ្ជាតិកម្ពុជានៅខេត្តត្បូងឃ្មុំ។
គណបក្សយុវជនកម្ពុជា
លោក ជាន កុសល អាយុ២៩ឆ្នាំ បានបញ្ចប់ថ្នាក់បណ្ឌិតនៅសកលវិទ្យាល័យឥន្ទ្រវិជ្ជា នេះបើ យោងតាមទំព័រហ្វេសប៊ុករបស់លោក។ លោក ជាន កុសល បានថ្លែងក្នុងយុទ្ធនាការឃោសនា របស់លោកថា លោកសង្ឃឹមថា នឹងកៀរគរយុវជនកាន់តែច្រើនទៅចូលរួមបោះឆ្នោត។
គណបក្សកម្លាំងប្រជាធិបតេយ្យ
លោក ថូ ដានី អាយុ៤៧ឆ្នាំ ជាអនុប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ។
គណបក្សធម្មាធិបតេយ្យ
លោក តាន់ ច័ន្ទផល អាយុ៥៩ឆ្នាំ មានតួនាទីជាអនុប្រធានគណបក្សធម្មាធិបតេយ្យ។
គណបក្សឯកភាពជាតិខ្មែរ
លោក ទូច ចំណាន អាយុ៣៥ឆ្នាំ ជាអនុប្រធានទី៣ គណបក្សឯកភាពជាតិខ្មែរ។
គណបក្សកសិករ
លោក ចាន់ មិថុនា អាយុ៣៩ឆ្នាំ បម្រើការជាអ្នកសម្របសម្រួលផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច នៃសាកលវិទ្យាល័យន័រតុន។
គណបក្សហ៊្វុនស៊ិនប៉ិច
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាប្រធានគណបក្ស និងត្រូវជាបុត្រាច្បងសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលបានសោយទិវង្គតក្នុងឆ្នាំ២០២១។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
លោក យ៉េង វីរៈ ជាប្រធានគណបក្ស ដែលធ្លាប់បម្រើការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់ សហគមន៍។
គណបក្សខ្មែរឈប់ក្រ
លោក គង់ សារ៉ន អាយុ៤៨ឆ្នាំ ជាប្រធានសហគមន៍ប្រតិបត្តិខេត្តរបស់គណបក្ស នេះបើយោងតាម ការបង្ហោះតាមហ្វេសប៊ុកពីឆ្នាំ២០១៨។
គណបក្សខ្មែរអភិរក្ស
លោក រៀល ខេមរិន្ទ អាយុ៦៦ឆ្នាំ គឺជាស្ថាបនិកគណបក្សខ្មែរអភិរក្ស និងជាអតីតតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិប្រចាំខេត្តស្វាយរៀង ដែលបានបាត់បង់អាសនៈ បន្ទាប់ពីគណបក្សប្រឆាំង ត្រូវបានរំលាយ។
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
លោក ជា រិទ្ធី អាយុ៣៦ឆ្នាំ ជាអគ្គលេខាធិការគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។
គណបក្សខ្មែររួបរួមជាតិ
លោក ទិប ទាវ អាយុ៣៩ឆ្នាំ ជាអគ្គលេខាធិការរងគណបក្សខ្មែររួបរួមជាតិ។
គណបក្សខ្មែរតែមួយ
លោកស្រី ម៉ាន់ ស្រីនឿន អាយុ៣៨ឆ្នាំ
គណបក្សបំណងពលរដ្ឋ
លោក អ៊ិត សារម្យ អាយុ៥១ឆ្នាំ ជាប្រធានគណបក្សបំណងពលរដ្ឋ
គណបក្សស្រ្តីដើម្បីស្ត្រី
លោកស្រី ហាក់ សោភា អាយុ ៤២ ឆ្នាំ