ត្រឹមតែរយៈពេលជាងមួយសប្តាហ៍ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧មក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញ ផ្សាយលទ្ធផលបណ្តោះអាសន្នដែលបង្ហាញថា មានសន្លឹកឆ្នោតដែលត្រូវ បានបោះចំនួន៨,២ លានសន្លឹកនៅទូទាំងប្រទេស ក្នុងនោះមាន ៤៤០ ១៥៤ សន្លឹក គឺជាសន្លឹកឆ្នោតមិនបានការ។
លទ្ធផលបណ្តោះអាសន្ននេះត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់ គ.ជ.ប នៅព្រឹកថ្ងៃអង្គារ ជាហ្វាល PDF ដែលបង្ហាញពីចំនួនសន្លឹកឆ្នោត សរុបនៅតាមខេត្តនីមួយៗ។ គេហទំព័រលទ្ធផលបោះឆ្នោតរបស់គ.ជ.ប បន្តបង្ហាញលទ្ធផលមិនទាន់ពេញលេញនៅឡើយគិតត្រឹមម៉ោង១០និង៣០នាទីព្រឹក។
លទ្ធផលបណ្តោះអាសន្ននេះមានសន្លឹកឆ្នោតប្រហែល១៥០ ០០០សន្លឹកច្រើនជាងការធ្វើបច្ចុប្បន្នភាពចុងក្រោយ។
លទ្ធផលភាគច្រើននៅដដែល ដោយគណបក្សប្រជាជនកម្ពុជា ដែលជាបក្ស កាន់អំណាចទទួលបាន៧៨% នៃសំឡេងឆ្នោតសរុប (៨២% នៃសន្លឹកឆ្នោត បានការ) ដោយទទួលបានសំឡេងគាំទ្រចាប់ពី៧១% នៅខេត្តកំពង់ធំដល់ ៨៨% នៅខេត្តពោធិ៍សាត់។
គណបក្សហ៊្វុនស៊ិនប៉ិចឈរនៅលេខរៀងទី២ ដោយមានសំឡេងគាំទ្រចំនួន ៧១៦ ៤៩០សំឡេង គឺស្មើនឹង៨,៧% នៃចំនួនសន្លឹកឆ្នោតសរុប ហើយត្រូវគេ រំពឹងថា នឹងទទួលបានអាសនៈសភាចំនួន៥អាសនៈ ដោយទទួលបានមួយអា សនៈពីមណ្ឌលនីមួយៗ មានរាជធានីភ្នំពេញ កំពង់ចាម កំពង់ធំ កណ្តាល និង ព្រៃវែង។
ចាប់តាំងពីការបោះឆ្នោតមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស លាលែងពីតំណែងទៅធ្វើជាប្រធានព្រឹទ្ធសភា ដោយលោក ហ៊ុន ម៉ាណែត ជាកូនប្រុសរបស់លោក នឹងស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃ ទី២២ ខែសីហានេះ។
វាគឺជាផ្នែកមួយនៃផែនការស្នងតំណែងបន្តពីអ្នកកាន់អំណាចមុនៗ ដែល រហូតមកដល់ពេលនេះ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិបាន ប្រគល់តួនាទីជាអគ្គទេសាភិបាលធនាគារជាតិទៅឱ្យកូនស្រីរបស់លោកគឺលោកស្រី ជា សិរី។ គេរំពឹងថា នឹងមានការស្នងតំណែងច្រើនទៀតនៅក្នុង ប៉ុន្មានសប្តាហ៍ខាងមុខនេះ។
បច្ចុប្បន្នភាពស្តីពីលទ្ធផលបណ្តោះអាសន្នផ្លូវការរបស់គ.ជ.ប នៅពីថ្ងៃទី១ ខែសីហា។ * ភាគរយនៃសន្លឹកឆ្នោតសរុប រួមទាំងសន្លឹកឆ្នោតមិនបានការ ដែលគណបក្សនីមួយៗទទួលបាន។ ** ភាគរយនៃសន្លឹកឆ្នោតបានការ