ក្តីកង្វល់ជុំវិញបញ្ហាជីវភាពរស់នៅ ការអប់រំនិងអំពើពុករលួយត្រូវបានគណបក្ស នយោបាយនានារំលេចនៅក្នុងគោលនយោបាយរបស់ខ្លួន នេះបើតាមឯកសារ ដែលបានដាក់នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខណៈពេលដែល គណបក្សតូចៗជំរុញឲ្យមានវិធានការប្រឆាំងអំពើពុករលួយ ក៏ដូចជាការបង្កើន នូវអត្ថប្រយោជន៍សុខុមាលភាពសង្គម។ គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចរួមជាមួយនឹងគណបក្សតូចៗ ចំនួន១៦ផ្សេងទៀត បានចុះឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោត ថ្ងៃទី២៣ ខែ កក្កដា បានផ្តល់ឯកសារគោលនយោបាយទៅគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ដែលមានបញ្ចូលគោលនយោបាយអាទិភាពនិងការសន្យារបស់ពួក គេ។
ប៉ុន្តែគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជាមិនឃើញមានគោលនយោបាយនៅលើគេហទំព័រ គ.ជ.ប នោះទេ។ គណបក្សភ្លើងទៀន ដែលត្រូវបានចាត់ ទុកថា ជាគណបក្សប្រឆាំងតែមួយគត់ដែលអាចទទួលបានជោគជ័យនោះ ត្រូវ បានបដិសេធមិនឲ្យចូលរួមការបោះឆ្នោតនេះ ដោយសារបញ្ហាឯកសារ។
គ.ជ.ប បានផ្សព្វផ្សាយគោលនយោបាយគណបក្សទាំងនេះជាពីរវគ្គ៖ លើកទី មួយនៅថ្ងៃទី១ ខែកក្កដា និងលើកទីពីរនៅថ្ងៃទី៦ ខែកក្កដា។ មិនមានភាពខុស គ្នាខ្លាំងទេ រវាងឯកសារដែលគេបង្ហោះទាំងពីរវគ្គនេះ។
ប្រធានបទទូទៅបំផុតនៅក្នុងគោលនយោបាយទាំងនោះរួមមានការផ្តល់និងកែលម្អអត្ថប្រយោជន៍សង្គម។ មានគណបក្សចំនួន១២បានលើកឡើងបញ្ហានេះ ដែលរួមទាំងការបង្កើនប្រាក់អប្បបរមាផងដែរ។ គណបក្ស១០ បានលើកឡើងអំ ពីការលុបបំបាត់អំពើពុករលួយ ចំណែកគណបក្ស៩ទៀតបានលើកឡើងអំពី ការកែលម្អប្រព័ន្ធអប់រំនៅកម្ពុជា។
ឯកសារទាំងនេះមានភាពលម្អិតខុសគ្នា ដោយគោលនយោបាយរបស់គណ បក្សមួយចំនួនមានតែការសន្យាប៉ុណ្ណោះ ប៉ុន្តែមិនបានបញ្ជាក់ថា តើពួកគេនឹង ដោះស្រាយបញ្ហានេះដោយរបៀបណានោះទេ។ ជាឧទាហរណ៍ គណបក្ស កសិករ គណបក្សស្ត្រីដើម្បីស្ត្រី និងគណបក្សបំណងពលរដ្ឋ បានសរសេរតែ មួយប្រយោគប៉ុណ្ណោះត្រង់ចំណុចនីមួយៗនៃគោលនយោបាយរបស់ខ្លួន។ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចមានតែ៥ចំណុចខ្លីៗ ប៉ុន្តែបានបន្ថែមថា គណបក្សនេះមានឆន្ទះក្នុងការធ្វើឱ្យប្រទេសជាតិកាន់តែប្រសើរឡើង។
ទន្ទឹមនឹងនេះ គណបក្សខ្មែរឈប់ក្របានផ្តល់សេចក្តីលម្អិតបន្ថែមនៅលើគោល នយោបាយរបស់ខ្លួន ដែលភាគច្រើនគឺផ្តោតលើប្រទេសអាមេរិក ជាគំរូសម្រាប់ ការអភិវិឌ្ឍប្រទេសកម្ពុជា។
ខណៈដែលគណបក្សប្រជាជនកម្ពុជាជាគណបក្សកំពុងកាន់អំណាចបានសរសេរកម្មវិធីផ្តល់ជំនួយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ គណបក្សមួយចំនួនទៀតបានលើក ជាសំណើដែលមិនធ្លាប់មាន។ ជាក់ស្តែង គណបក្សខ្មែរឈប់ក្របានបំផុសគំនិត ចង់អោយមហាសេដ្ឋីអាមេរិចដ៏ចម្រូងចម្រាស Elon Musk ជួយអភិវឌ្ឍន៍ផ្កាយ រណបអ៊ីនធឺណិតនៅក្នុងប្រទេស។
គោលនយោបាយគណបក្សផ្សេងទៀតហាក់បង្ហាញនូវការព្រួយបារម្ភ។ គណបក្សខ្មែរតែមួយចង់សាងសង់របងតាមបណ្តោយព្រំដែនប្រទេសជិតខាង ខណៈគណបក្សយុវជនកម្ពុជាថា នឹងពិនិត្យមើលឯកសារអន្តោប្រវេសន៍របស់ ជនបរទេសទាំងអស់ ដែលរស់នៅក្នុងប្រទេសកម្ពុជាឡើងវិញ។ គណបក្សសំ បុកឃ្មុំសង្គមប្រជាធិបតេយ្យស្នើឲ្យលុបបំបាត់ផ្ទះបណ្តែតទឹក ជាលំនៅដ្ឋាន ដែលជនជាតិខ្មែរឥស្លាម និងជនជាតិវៀតណាមរស់នៅ។
ខាងក្រោមនេះគឺជាការបែងចែកចំណុចអាទិភាពនៃគោលនយោបាយរបស់គណបក្ស
អត្ថប្រយោជន៍សង្គម
មានគណបក្សចំនួន១២បានសន្យាថា នឹងបង្កើនអត្ថប្រយោជន៍សង្គម តាមរយៈ ការកែលម្អសេវាគាំពារសុភាព ឬ ប្រាក់សោធននិវត្តន៍។ ក្នុងនោះ មានគណបក្ស ចំនួនប្រាំពីរបានលើកឡើងថា ខ្លួននឹងផ្តល់សេវាសុខាភិបាលដោយមិនគិតថ្លៃ ក្នុងកម្រិតណាមួយ ប្រសិនបើគណបក្សខ្លួនជាប់ឆ្នោត។ ចំណែកគណបក្សបួន ផ្សេងទៀតបានលើកឡើងថា ខ្លួននឹងពង្រឹងប្រព័ន្ធសុខាភិបាល។ គណបក្ស ចំនួនប្រាំមួយទៀតបាននិយាយអំពីការដំឡើងប្រាក់ខែកម្មករនិងប្រាក់សោធននិវត្តន៍។
ក្នុងចំណោមគោលនយោបាយអាទិភាពទាំងប្រាំពីរចំណុចរបស់ខ្លួន គណបក្ស យុវជនកម្ពុជាសន្យាដំឡើងប្រាក់ខែដល់មន្រ្តីរាជការចាប់ពី២លាន៨សែនរៀល ឬប្រហែល ៦៥០ដុល្លារក្នុងមួយខែ និងបង្កើនប្រាក់ឈ្នួលកម្មករទូទៅចាប់ពី ១លាន ៨សែនរៀល ឬប្រហែល៤៥០ដុល្លារក្នុងមួយខែ គឺច្រើនជាងប្រាក់ឈ្នួល អប្បបរមាបច្ចុប្បន្នដែលមានត្រឹម ៨១៨.៨០០រៀលឬប្រហែល១៩៨ដុល្លារ ក្នុង មួយខែ។ គណបក្សនេះអះអាងថា មនុស្សចាស់អាយុជាង៦០ឆ្នាំនឹងទទួលបាន ប្រាក់ឧបត្ថម្ភ៣០ម៉ឺនរៀល (៧៥ដុល្លារ) ក្នុងម្នាក់និងបង្កើតមជ្ឈមណ្ឌលគាំពារ មនុស្សចាស់សម្រាប់ពលរដ្ឋក្រីក្រ។
ស្របពេលជាមួយគ្នានោះដែរ គណបក្សខ្មែរតែមួយបានសន្សាថា នឹងពង្រឹងស្តង់ ដារវិជ្ចាជីវៈនៃប្រព័ន្ធសុខាភិបាល ជាមួយនឹងសេវាកាន់តែឆាប់រហ័សនិងមិន មានការរើសអើងចំពោះគ្រួសារក្រីក្រឬជនពិការ។ គណបក្សនេះក៏អះអាងផង ដែរថា ខ្លួននឹងផ្តល់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។
គណបក្សនយោបាយចំនួន១២ដែលបានសន្យាកែលម្អអត្ថប្រយោជន៍សង្គមរួម មាន គណបក្សឯកភាពជាតិខ្មែរ គណបក្សយុវជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សស្រ្តីដើម្បីស្ត្រី គណបក្សខ្មែរឈប់ក្រ គណបក្សប្រជាធិបតេយ្យមូល ដ្ឋាន គណបក្សខ្មែរតែមួយ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សប្រជាជន កម្ពុជា គណបក្សធម្មាធិបតេយ្យ គណបក្សខ្មែរអភិរក្ស និងគណបក្សខ្មែររួបរួម ជាតិ។
ការលុបបំបាត់អំពើពុករលួយ
មានគណបក្សចំនួន១០បានចាត់ទុកការលុបបំបាត់អំពើពុករលួយជាចំណុចអាទិភាពនៅក្នុងគោលនយោបាយរបស់ខ្លួន ប៉ុន្តែគណបក្សទាំងនោះផ្តល់សេចក្តី លម្អិតតិចតួចអំពីរបៀបនៃការដោះស្រាយបញ្ហានេះ។ មួយចំនួនបានសង្កត់ធ្ងន់ លើកំណែទម្រង់ប្រព័ន្ធតុលាការដែលអ្នកសង្កេតការណ៍អន្តរជាតិចាត់ទុកថា នឹង មិនមានភាពលំអៀង តាមរយៈការបែងចែកអំណាចទំាំងបី គឺអំណាចនី តិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការឲ្យដាច់ពីគ្នា។
គោលនយោបាយអាទិភាពទី១របស់គណបក្សឯកភាពជាតិខ្មែរ គឺសន្យាលុបបំ បាត់អំពើពុករលួយទាំងក្នុងស្ថាបន័រដ្ឋនិងឯកជន និងចំណុចទី២ គឺលុបបំបាត់ ការជួញដូរគ្រឿងញៀនិងការរំលាភយកដីធ្លី ប៉ុន្តែគណបក្សនេះមិនបានពន្យល់ ពីរបៀបលុបបំបាត់អំពើពុករលួយនោះទេ។ ស្រដៀងគ្នានេះដែរ គណបក្សខ្មែរ រួបរួមជាតិបានសន្យាថា នឹងបោសសម្អាតអំពើពុករលួយ ជាគោលនយោបាយ មួយក្នុងចំណោមគោលនយោបាយ១១ចំណុចរបស់ខ្លួន ប៉ុន្តែមិនបានបញ្ជាក់ លម្អិតបន្ថែមទេ។
គណបក្សខ្មែរឈប់ក្របានស្នើឲ្យមានការដាក់ឲ្យប្រើប្រាស់ “ប្រព័ន្ធអេឡិកត្រូនិច ដើម្បីបំបាត់អំពើពុករលួយពីថ្នាក់ក្រោមដល់ថ្នាក់លើ” ដែលនឹងជួយផ្តន្ទាទោស ជនប្រព្រឹត្តអំពើពុករលួយ។ គណបក្សនេះបញ្ជាក់ថា ប្រព័ន្ធនេះត្រូវបានគេដាក់ ឲ្យ “ប្រើនៅសហរដ្ឋអាមេរិកដោយជោគជ័យ” ប៉ុន្តែមិនបានពន្យល់បន្ថែមទេ។
គណបក្សចំនួន១០ ដែលសន្យាលុបបំបាត់អំពើពុករលួយរួមមាន គណបក្សស្រ្តី ដើម្បីស្រ្តី គណបក្សខ្មែរឈប់ក្រ គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិប តេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកសិករ គណបក្សឯកភាព ជាតិខ្មែរ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សយុវជនកម្ពុជា និងគណបក្ស ខ្មែរអភិរក្ស។
ការពង្រឹងវិស័យអប់រំ
គណបក្សចំនួន៩បានសន្យាថា នឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអប់រំនៅទូទាំង ប្រទេស ដោយការដំឡើងប្រាក់បៀវត្សរ៍សម្រាប់គ្រូបង្រៀន លុបបំបាត់ការទារ ប្រាក់បន្ថែមពីសិស្សនិងការផ្តល់អាហារដោយឥតគិតថ្លៃនៅតាមសាលារៀន។
គណបក្សខ្មែររួបរួមជាតិសន្យាថា នឹងដំឡើងប្រាក់បៀវត្សរ៍ដល់គ្រូបង្រៀនយ៉ាង តិច២លានរៀល (៥០០ដុល្លារ) ក្នុងមួយខែ និងបង្កើតសាលាវិជ្ជាជីវៈ ដោយ ផ្តោតជាពិសេសទៅលើពន្ធនាគារ។
គណបក្សមួយចំនួនទៀតបានអះអាងថា ពួកគេនឹងលុបបំបាត់ថ្នាក់រៀនគួរក្រៅ ម៉ោងដែលទារលុយពីគ្រួសារសិស្សបន្ថែម ជាសកម្មភាពមួយដែលកើតមានទូ ទាំងប្រទេស ប៉ុន្តែគណបក្សនេះមិនបាននិយាយអំពីរបៀបពង្រឹងគោលនយោ បាយនេះទេ។ គណបក្សយុវជនកម្ពុជាបានលើកឡើងថា ខ្លួននឹងផ្តល់ “ការអប់រំ ប្រកបដោយគុណភាពសម្រាប់គ្រប់គ្នា មិនអនុញ្ញាតឲ្យមានថ្នាក់រៀនគួរបន្ថែម និងផ្តល់ការបណ្តុះបណ្តាលអប់រំសម្រាប់យុវជនចំនួន២លាននាក់”។
គណបក្សទាំង៩រួមមាន គណបក្សឯកភាពជាតិខ្មែរ គណបក្សសំបុកឃ្មុំសង្គមប្រ ជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ គណបក្សប្រជាជនកម្ពុជា គណបក្សយុវ ជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិបតេយ្យ គណបក្សខ្មែរតែ មួយ និងគណបក្សកម្លាំងប្រជាធិបតេយ្យ៕