-
សៀវភៅរាជកិច្ចលេខ១០៖ អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងសប្បុរសជនទទួលបានមេដាយកិត្តិយសចំពោះការបរិច្ចាគថវិកាក្នុងការអភិវឌ្ឍវិស័យអប់រំ
អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនឯកជន រួមជាមួយសប្បុរសជនជាតិ និងអន្តរជាតិប្រមាណ ២១រូប ទទួលបានមេដាយកិត្តិយសចំពោះការបរិច្ចាគថវិការសរុបជិត ២លានដុល្លារអាមេរិក សម្រាប់ជួយកសាងសមិទ្ធិផលនានា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។
-
រដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួងពីរ ដើម្បីសិក្សាគម្រោងផ្លូវរថភ្លើងធុនស្រាលនៅសៀមរាបនិងភ្នំពេញ
រដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងពីរ ដើម្បីសិក្សាគម្រោងផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី ផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ និងគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនៅក្រុងសៀមរាប។
-
រដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធក្រោមជំនួយរបស់ប្រទេសចិន
រដ្ឋាភិបាល សម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្រោមក្របខ័ណ្ឌឥណទានសម្បទាន និងជំនួយរបស់ប្រទេសចិន។
-
កីឡាករបាល់ទាត់បរទេសពីររូបទទួលបានសញ្ជាតិខ្មែរ
កីឡាករបាល់ទាត់បរទេស ២រូប ដែលកំពុង និងធ្លាប់ប្រកបអាជីពនៅលីកបាល់ទាត់កំពូលកម្ពុជាទទួល បានសញ្ជាតិខ្មែរនិងបានជាប់លេងឲ្យក្រុមជម្រើសជាតិកម្ពុជា។
-
រដ្ឋាភិបាលធ្វើអនុបយោគដីរដ្ឋជិត៩០០ហិកតា ដើម្បីផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ និងបុគ្គលឯកជន
រដ្ឋាភិបាលកាត់ឆ្វៀលដីរដ្ឋទំហំជិត ៩០០ហិកតា នៅទីតាំងចំនួន៣ផ្សេងគ្នា និង ធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋមកជាដីឯកជនរបស់រដ្ឋ ដើម្បីផ្តល់ឱ្យប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋដែលកាន់កាប់ជាក់ស្តែង និងបុគ្គលឯកជន។
-
រដ្ឋាភិបាលធ្វើអនុបយោគផ្ទៃដីជាង៦០០ហិកតា ដើម្បីសង់លំនៅឋានជូនពលរដ្ឋនិងសម្រាប់គម្រោងអភិវឌ្ឍន៍
រដ្ឋាភិបាលធ្វើអនុបយោគផ្ទៃបឹងរបស់រដ្ឋជាង៦០០ហិកតានៅក្នុងភូមិសាស្ត្រមួយចំនួនក្នុងខេត្តកណ្តាលនិងខេត្តតាកែវ ដើម្បីសាងសង់លំនៅឋានជូនប្រជាពលរដ្ឋនិងផ្តល់ជាកម្មសិទ្ធិឯកជនជូនក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) សម្រាប់គម្រោងអភិវឌ្ឍន៍។
-
ឧកញ៉ា១២រូបទទួលបានគោរមងារជាអ្នកឧកញ៉ា ខណៈឥស្សរជន៥រូបទៀតទទួលបានគោរមងារជាឧកញ៉ា
អ្នកជំនួញនិងឥស្សរជនលេចធ្លោជិត២០រូប ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជាអ្នកឧកញ៉ា និងឧកញ៉ានៅក្នុងពេលតែមួយ។
-
ក្រសួងមហាផ្ទៃសម្រេចបណ្តេញអធិការរងមួយរូប ដោយសារពាក់ព័ន្ធគ្រឿងញៀន
ក្រសួងមហាផ្ទៃ សម្រេចបណ្តេញមន្ត្រីនគរបាលមួយរូប ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ដោយសារពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។
-
រដ្ឋាភិបាលកាត់ឆ្វៀលដីរដ្ឋជិត ២ម៉ឺនហិកតានៅខេត្តមណ្ឌលគិរី ផ្តល់ជាកម្មសិទ្ធិជូនពលរដ្ឋ និងសហគមន៍ជនជាតិដើមភាគតិច
រដ្ឋាភិបាលសម្រេចកាត់ឆ្វៀលដីរដ្ឋទំហំ ១៩ ៨១៤ហិកតា ដើម្បីធ្វើអនុបយោគមក ជាដីឯកជនរបស់រដ្ឋ និងផ្តល់ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងសហគមន៍ជនជាតិដើម ភាគតិចស្ថិតនៅក្នុងឃុំចំនួន៨ នៃខេត្តមណ្ឌលគិរី។
-
សៀវភៅរាជកិច្ចលេខ៥៧ បង្ហាញពីការផ្តល់សញ្ជាតិខ្មែរ ការតែងតាំង និងការលើកលែងទោស
សៀវភៅរាជកិច្ចលេខ៥៧ បានបង្ហាញនូវឯកសារ និងសេចក្តីសម្រេចសំខាន់មួយចំនួនៗ ស្តីពីការផ្តល់សញ្ជាតិខ្មែរ ការបំពាក់មេដាយការងារ ការតែងតាំង និងរួមទាំងការលើកលែងទោសអតីតសកម្មជនបក្សប្រឆាំងម្នាក់ផងដែរ។
-
រដ្ឋាភិបាលធ្វើអនុបយោគដីរដ្ឋ៧៩៩ហិកតា នៅខេត្តព្រះសីហនុ សម្រាប់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនឯកជន
រដ្ឋាភិបាលធ្វើអនុបយោគផ្ទៃដីសាធារណៈរបស់រដ្ឋទំហំជិត ៨០០ហិកតា នៅខេត្តព្រះសីហនុ ដើម្បីបែងចែកនិងផ្តល់ជូនក្រុមហ៊ុនឯកជនធ្វើការអភវិឌ្ឍន៍សណ្ឋាគារ អាគារស្នាក់នៅរួម ផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។
-
ក្រសួងមហាផ្ទៃ សម្រេចបណ្តេញមន្ត្រីនគរបាលមួយរូបទៀត ដោយសារល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ
ក្រសួងមហាផ្ទៃ សម្រេចបណ្តេញមន្ត្រីនគរបាលមួយរូបទៀត នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយសារល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។