-
ប្រតិកម្មនានាជុំវិញការបដិសេធមិនឱ្យគណបក្សពីរចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០២៣
គណបក្សនយោបាយពីរ មន្រ្តីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងអង្គទូតនានា បានបញ្ចេញប្រតិកម្មផ្សេងៗគ្នា ជុំវិញសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះការបដិសេធមិនចុះបញ្ជីគណបក្សភ្លើងទៀន
-
លោក ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាសទទួលបានគោរមងារជាអ្នកឧកញ៉ា
ព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់ផ្ដល់គោរមងារដល់អគ្គនាយកក្រុមហ៊ុន ពីភពដីមាស អ៊ិនវេសម៉ិន ឯ.កលោក ហ៊ី គឹមហុង ជាអ្នកឧកញ៉ា។
-
ក្រុមហ៊ុនអង្គរ ផ្លាយវូត ទទួលបានការអនុញ្ញាតឱ្យបើកដំណើការរោងចក្រផលិតក្តារបន្ទះក្នុងខេត្តកណ្តាល
បើទោះបីជាមានការចោទប្រកាន់ថាបានកែច្នៃឈើខុសច្បាប់យ៉ាងណាក្ដី ក្រុមហ៊ុន អង្គរ ផ្លាយវូត (Angkor Plywood) ត្រូវបានផ្តល់លិខិតអនុញ្ញាតអាជីវកម្មកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីបើកដំណើការទីតាំងកែច្នៃឈើប្រណិតថ្មីមួយនៅក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។
-
ក្មួយប្រុសលោក ហ៊ុន សែន និងកូនតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ត្រូវបានតែងតាំងក្នុងមុខតំណែងថ្មី
ក្មួយប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនប្រុសរបស់អតីតអភិបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងក្នុងមុខតំណែងថ្មី នេះបើយោងតាមឯកសារដែលចេញក្នុងសៀវភៅរាជកិច្ចលេខ៨៣។
-
តុល្យភាពនៃការបោះឆ្នោតមានភាពលំអៀងប្រឆាំងនឹងស្ត្រី
បេក្ខជនចំនួន ១ ៦១៤នាក់ មកពីគណបក្សនយោបាយចំនួន១៨ នឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ដោយក្នុងនោះវិសមភាពយេនឌ័រ និងអតុល្យភាពនៅតែបន្តកើតមានឡើង។
-
រដ្ឋាភិបាលជួលដីជិត ៣០ហិកតា នៃឧទ្យានជាតិកែប ទៅឱ្យឧកញ៉ាម្នាក់ដើម្បីអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍
រដ្ឋាភិបាល បានធ្វើអនុប្បយោគដីទ្រព្យសម្បតិ្តសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បតិ្តឯកជនរបស់រដ្ឋ នូវដីទំហំជិត ៣០ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិកែប ខេត្តកែប ដើម្បីជួលទៅឱ្យ លោកស្រី ជឹង សុគន្ធាវី ម្ចាស់ក្រុមហ៊ុនវ័ន ម៉រ សម្រាប់អភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍។
-
រដ្ឋាភិបាលដំឡើងឋានន្តរស័ក្តិដល់លោក ស៊ុយ ឌីម៉ង់ និងមន្ត្រីជាង១០០រូបនៅក្រសួងរ៉ែ និងថាមពល
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដំឡើងឋានន្តរស័ក្ដិដល់មន្ត្រីរាជការជាង ១០០នាក់ ក្នុងនោះក៏មានលោក ស៊ុយ ឌីម៉ង់ កូនប្រុសរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលផងដែរ។
-
ស្វែងយល់ពីច្បាប់ភូមិបាលរបស់ប្រទេសកម្ពុជា
បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមទៅ ទ្រព្យសម្បត្តិឯកជនត្រូវបានទទួលស្គាល់សារជាថ្មីម្តងទៀតដោយចាប់ផ្តើមនៅឆ្នាំ ១៩៨៩។ ទោះជាយ៉ាងណា កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតច្បាប់ភូមិបាលដ៏យូរអង្វែង និងទូលំទូលាយមួយមិនត្រូវបានធ្វើឡើងនោះទេអស់រយៈពេលជាច្រើនសតវត្ស ក្រោមឥទ្ធិពលយ៉ាងខ្លាំងពីធនាគារពិភពលោក។
-
ការផ្គត់ផ្គង់អាហារក្នុងពន្ធនាគារ និងការប្រកាសជ្រើសរើសពលទាហានក្រោមថវិកាដែលមិនបានគ្រោងទុក
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសពីការផ្ទេរឥណទានថវិកានៅក្នុងខែកញ្ញា ហើយបានបញ្ចេញនូវថវិកាដែលមិនបានគ្រោងទុកសម្រាប់ការចំណាយលើការផ្គត់ផ្គង់អាហារសម្រាប់អ្នកជាប់ពន្ធនាគារ ការជួសជុលឧទ្ធម្ភាគចក្រ ការជ្រើសរើសពលទាហាន និងកិច្ចប្រជុំនៅក្រសួងយុត្តិធម៌។
-
សមាជិកបក្សតូចៗទទួលបានការងារក្នុងជួររដ្ឋាភិបាល
អ្នកនយោបាយចំនួន ១២រូប មកពីគណបក្សនយោបាយតូចៗមួយចំនួន បានចូលរួមក្នុងជួររដ្ឋាភិបាលក្នុងតំណែងជាទីប្រឹក្សា។
-
ជម្លោះ និងវិសមភាពនៃកម្មសិទ្ធដីធ្លីនៅកម្ពុជា
ពិបាកក្នុងការទទួលយក៖ របៀបដែលការផ្តល់ប័ណ្ណកម្មសិទ្ធិអាចបង្កឱ្យមានជាជម្លោះ កម្មសិទ្ធិដីធ្លីនៅកម្ពុជាមិនមែនជារឿងសាមញ្ញដូចការគិតឡើយ។ អំណាចនៃការទាមទារដីរបស់បុគ្គលម្នាក់គឺអាស្រ័យលើប្រភេទប័ណ្ណកម្មសិទ្ធិដែលខ្លួនមាន និងការិយាល័យរដ្ឋាភិបាលណាមួយដែលបានផ្តល់ប័ណ្ណកម្មសិទ្ធិឱ្យពួកគេ។
-
រដ្ឋកាត់ឆ្វៀលដីជាង៦ហិកតា ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ឱ្យភរិយាមន្ត្រីជាន់ខ្ពស់២រូប
រដ្ឋាភិបាល កាត់ឆ្វៀលដីដែនគម្របព្រៃឈើឆ្នាំ២០០២ ទំហំជាង ៦ហិកតា ទៅឱ្យបុគ្គល២រូប ដែលជាភរិយាមន្ត្រីជាន់ខ្ពស់ ធ្វើជាកម្មសិទ្ធិ។