ប្រជាពលរដ្ឋជាច្រើនរយគ្រួសារ នៅខេត្តព្រះវិហារ ក្រចេះ និងសៀមរាប ប្រឈមមុខជាមួយមន្រ្តីបរិស្ថាន និងក្រុមទាហាន ក្នុងកំឡុងពេលមានវិវាទដីធ្លី កាលពីខែសីហា ខណៈមានការកែសម្រួលព្រំប្រទល់តំបន់ការពារ ដែលធ្វើឱ្យប៉ះពាល់ដល់ដីស្រែចម្ការរបស់ប្រជាពលរដ្ឋ។
នៅឯខេត្តសៀមរាប ទាហានប្រមាន ១០០នាក់ ប្រដាប់ដោយកាំភ្លើងអាកា-៤៧ បានដកដើមស្វាយរបស់ប្រជាសហគមន៍ ដោយចោទពលរដ្ឋទាំងនោះថាបានប្រើប្រាស់ដីនៅតំបន់ដែលមានជម្លោះដោយខុសច្បាប់។ នេះបើយោងតាមសារព័ត៍មានខេមបូចា។
ប្រជាសហគមន៍មួយរួប ក្នុងឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប បានប្រាប់ទៅអ្នកសារព័ត៌មានខេមបូចាថា ទាហានបានទៅដល់តំបន់នោះ កាលពីថ្ងៃទី២៨ ខែសីហា ដោយបានបំផ្លាញដើមស្វាយរបស់សហគមន៍ចំនួន ៥០០ដើម លើដីទំហំ ៥ហិកតា។
ចំណែកប្រជាពលរដ្ឋប្រមាណ ២០០នាក់ រស់នៅក្នុងសហគមន៍ជប់សោម បានមានជម្លោះដីធ្លីជាមួយមន្រ្តីយោធាភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ រយៈពេលមួយទសវត្សន៍មកហើយ នេះបើយោងទៅតាមរបាយការណ៍កន្លងមក។
យ៉ាងណាក៏ដោយ កាលពីឆ្នាំមុន អាជ្ញាធរ បាននិយាយថា នឹងកែប្រែតំបន់នោះ ទៅជាតំបន់ការពារធម្មជាតិជប់សោម ដែលធ្វើឱ្យមានការកើនឡើងក្នុងការបណ្តេញចេញ។ កាលពីមុន ឃុំកន្ទួត ស្ថិតនៅចន្លោះតំបន់ការពារ២ គឺដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព និងឧទ្យានជាតិភ្នំគូលែន។ ប៉ុន្តែ បើតាមឯកសារដែលចេញផ្សាយជាបន្តបន្ទាប់របស់ក្រសួងបរិស្ថាន ចាប់ពីខែកក្កដាឆ្នាំនេះ បានពង្រីកតំបន់ការពារចំនួន៧៣ ដែលមិនអាចប៉ានប្រមាណបាន រួមទាំងការពង្រីកតំបន់ការពារគូលែនព្រហ្មទេព និងឧទ្យានជាតិភ្នំគូលែន ទៅក្នុងឃុំកន្ទួតផងដែរ។
ចំណែកនៅឯខេត្តក្រចេះវិញ សហគមន៍ជនជាតិដើមភាគតិចក្រោល បានធ្វើការតវ៉ាជុំវិញការពង្រីកតំបន់ការពារដោយមន្រ្តីបរិស្ថាន ខណៈដែលមន្ត្រីទាំងនោះបានសាងសង់ស្នាក់ការបរិស្ថាន រារាំងសហគមន៍មិនឱ្យធ្វើស្រែចំកា។ ជនជាតិដើមភាគតិចដែលអាចមានចំនួនតិចជាង៣ ០០០នាក់ បានដុតបំផ្លាញទីស្នាក់ការក្រសួងបរិស្ថាន នៅខេត្តក្រចេះ កាលពីថ្ងៃទី៥ ខែសីហា បន្ទាប់មកត្រូវបានកោះហៅមកតុលាការ នេះបើយោងតាមសារព័ត៌មានខេមបូចា។
សហគមន៍មួយក្នុងខេត្តព្រះវិហារ ក៏មានជម្លោះដីធ្លីជាមួយមន្ត្រីបរិស្ថានដែលហាមឃាត់ពួកគេមិនឱ្យធ្វើស្រែចំការ ក្នុងនោះប្រជាពលរដ្ឋជាង ២០០គ្រួសារ បានផ្ញើលិខិតសុំកិច្ចអន្តរាគមន៍ពីអភិបាលខេត្ត ឱ្យដោះស្រាយបញ្ហាជម្លោះដីធ្លីនេះ កាលពីពាក់កណ្តាលខែសីហា នេះបើយោងទៅតាមការផ្សាយរបស់វិទ្យុអាសុីសេរី។
ប្រជាពលរដ្ឋរស់នៅស្រុកឆែប បាននិយាយថា មន្ត្រីបរិស្ថាន បានមកដល់ទីតាំងជម្លោះកាលពីខែកក្កដា ដើម្បីបោះបង្គោលរបង និងរារាំងពួកគេមិនឱ្យប្រើប្រាស់ដីដែលពួកគេធ្លាប់បានអាស្រ័យផលជាងមួយទសវត្សរ៍មកហើយ។ ប្រភពដដែលបន្តថា ផ្ទៃដីនៅតំបន់នោះមានទំហំប្រមាណ ២០០ហិកតា ស្ថិតក្នុងឃុំឆែប២ ប៉ុន្តែមន្ត្រីថាតំបន់នេះស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ នេះបើតាមការផ្សាយរបស់វិទ្យុអាស៊ីសេរី។
តាមការរាយការណ៍នៅវិទ្យុនេះដដែល ក៏មានការលើកឡើងជុំវិញជម្លោះដីធ្លីនៅសហគមន៍ ឡពាង ក្នុងខេត្តកំពង់ឆ្នាំង ដែលទាក់ទងក្រុមហ៊ុនខេ.ឌី.ស៊ីរបស់លោកស្រី ជា ខេង ដែលជាភរិយាលោក ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាម្តាយរបស់អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ស៊ុយ ឌីម៉ង់។
ក្រុមតំណាងយុវជន និងព្រះសង្ឃ បានមកទស្សនកិច្ចសហគមន៍នេះ ហើយនៅថ្ងៃបន្ទាប់គឺនៅថ្ងៃទី២០ ខែសីហា មេភូមិបានកោះហៅពួកគាត់ទៅសាកសួរ ដោយចោទពួកគេពាក់ព័ន្ធនឹងបទប្រមាថគាត់។ ពួកគេ បានបន្តថា សហគមន៍ក៏បានបន្តតាមដានរាល់ពេលដែលពួកគេបានជួប ឬធ្វើដំណើរមកដាក់ញត្តិនៅរាជធានីភ្នំពេញ។
ដោយឡែក ប្រជាពលរដ្ឋចំនួន ១០ភូមិ ក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ និងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានអំពាវនាវដល់អភិបាលខេត្តរបស់ពួកគេឱ្យជួយរកដំណោះស្រាយ ដោយសារបឹងធម្មជាតិមួយ នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ កំពុងត្រូវបានចាក់ដីលុប ដើម្បីអភិវឌ្ឍន៍ ពីសំណាក់ទាហានម្នាក់ នេះបើយោងតាម RFA។
នៅឯខេត្តសៀមរាប ទាហានប្រមាន ១០០នាក់ ប្រដាប់ដោយកាំភ្លើងអាកា-៤៧ បានដកដើមស្វាយរបស់ប្រជាសហគមន៍ ដោយចោទពលរដ្ឋទាំងនោះថាបានប្រើប្រាស់ដីនៅតំបន់ដែលមានជម្លោះដោយខុសច្បាប់។ នេះបើយោងតាមសារព័ត៍មានខេមបូចា។
ប្រជាសហគមន៍មួយរួប ក្នុងឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប បានប្រាប់ទៅអ្នកសារព័ត៌មានខេមបូចាថា ទាហានបានទៅដល់តំបន់នោះ កាលពីថ្ងៃទី២៨ ខែសីហា ដោយបានបំផ្លាញដើមស្វាយរបស់សហគមន៍ចំនួន ៥០០ដើម លើដីទំហំ ៥ហិកតា។
ចំណែកប្រជាពលរដ្ឋប្រមាណ ២០០នាក់ រស់នៅក្នុងសហគមន៍ជប់សោម បានមានជម្លោះដីធ្លីជាមួយមន្រ្តីយោធាភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ រយៈពេលមួយទសវត្សន៍មកហើយ នេះបើយោងទៅតាមរបាយការណ៍កន្លងមក។
យ៉ាងណាក៏ដោយ កាលពីឆ្នាំមុន អាជ្ញាធរ បាននិយាយថា នឹងកែប្រែតំបន់នោះ ទៅជាតំបន់ការពារធម្មជាតិជប់សោម ដែលធ្វើឱ្យមានការកើនឡើងក្នុងការបណ្តេញចេញ។ កាលពីមុន ឃុំកន្ទួត ស្ថិតនៅចន្លោះតំបន់ការពារ២ គឺដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព និងឧទ្យានជាតិភ្នំគូលែន។ ប៉ុន្តែ បើតាមឯកសារដែលចេញផ្សាយជាបន្តបន្ទាប់របស់ក្រសួងបរិស្ថាន ចាប់ពីខែកក្កដាឆ្នាំនេះ បានពង្រីកតំបន់ការពារចំនួន៧៣ ដែលមិនអាចប៉ានប្រមាណបាន រួមទាំងការពង្រីកតំបន់ការពារគូលែនព្រហ្មទេព និងឧទ្យានជាតិភ្នំគូលែន ទៅក្នុងឃុំកន្ទួតផងដែរ។
ចំណែកនៅឯខេត្តក្រចេះវិញ សហគមន៍ជនជាតិដើមភាគតិចក្រោល បានធ្វើការតវ៉ាជុំវិញការពង្រីកតំបន់ការពារដោយមន្រ្តីបរិស្ថាន ខណៈដែលមន្ត្រីទាំងនោះបានសាងសង់ស្នាក់ការបរិស្ថាន រារាំងសហគមន៍មិនឱ្យធ្វើស្រែចំកា។ ជនជាតិដើមភាគតិចដែលអាចមានចំនួនតិចជាង៣ ០០០នាក់ បានដុតបំផ្លាញទីស្នាក់ការក្រសួងបរិស្ថាន នៅខេត្តក្រចេះ កាលពីថ្ងៃទី៥ ខែសីហា បន្ទាប់មកត្រូវបានកោះហៅមកតុលាការ នេះបើយោងតាមសារព័ត៌មានខេមបូចា។
សហគមន៍មួយក្នុងខេត្តព្រះវិហារ ក៏មានជម្លោះដីធ្លីជាមួយមន្ត្រីបរិស្ថានដែលហាមឃាត់ពួកគេមិនឱ្យធ្វើស្រែចំការ ក្នុងនោះប្រជាពលរដ្ឋជាង ២០០គ្រួសារ បានផ្ញើលិខិតសុំកិច្ចអន្តរាគមន៍ពីអភិបាលខេត្ត ឱ្យដោះស្រាយបញ្ហាជម្លោះដីធ្លីនេះ កាលពីពាក់កណ្តាលខែសីហា នេះបើយោងទៅតាមការផ្សាយរបស់វិទ្យុអាសុីសេរី។
ប្រជាពលរដ្ឋរស់នៅស្រុកឆែប បាននិយាយថា មន្ត្រីបរិស្ថាន បានមកដល់ទីតាំងជម្លោះកាលពីខែកក្កដា ដើម្បីបោះបង្គោលរបង និងរារាំងពួកគេមិនឱ្យប្រើប្រាស់ដីដែលពួកគេធ្លាប់បានអាស្រ័យផលជាងមួយទសវត្សរ៍មកហើយ។ ប្រភពដដែលបន្តថា ផ្ទៃដីនៅតំបន់នោះមានទំហំប្រមាណ ២០០ហិកតា ស្ថិតក្នុងឃុំឆែប២ ប៉ុន្តែមន្ត្រីថាតំបន់នេះស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ នេះបើតាមការផ្សាយរបស់វិទ្យុអាស៊ីសេរី។
តាមការរាយការណ៍នៅវិទ្យុនេះដដែល ក៏មានការលើកឡើងជុំវិញជម្លោះដីធ្លីនៅសហគមន៍ ឡពាង ក្នុងខេត្តកំពង់ឆ្នាំង ដែលទាក់ទងក្រុមហ៊ុនខេ.ឌី.ស៊ីរបស់លោកស្រី ជា ខេង ដែលជាភរិយាលោក ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាម្តាយរបស់អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ស៊ុយ ឌីម៉ង់។
ក្រុមតំណាងយុវជន និងព្រះសង្ឃ បានមកទស្សនកិច្ចសហគមន៍នេះ ហើយនៅថ្ងៃបន្ទាប់គឺនៅថ្ងៃទី២០ ខែសីហា មេភូមិបានកោះហៅពួកគាត់ទៅសាកសួរ ដោយចោទពួកគេពាក់ព័ន្ធនឹងបទប្រមាថគាត់។ ពួកគេ បានបន្តថា សហគមន៍ក៏បានបន្តតាមដានរាល់ពេលដែលពួកគេបានជួប ឬធ្វើដំណើរមកដាក់ញត្តិនៅរាជធានីភ្នំពេញ។
ដោយឡែក ប្រជាពលរដ្ឋចំនួន ១០ភូមិ ក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ និងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានអំពាវនាវដល់អភិបាលខេត្តរបស់ពួកគេឱ្យជួយរកដំណោះស្រាយ ដោយសារបឹងធម្មជាតិមួយ នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ កំពុងត្រូវបានចាក់ដីលុប ដើម្បីអភិវឌ្ឍន៍ ពីសំណាក់ទាហានម្នាក់ នេះបើយោងតាម RFA៕