ព្រះមហាក្សត្រ​យាង​ជា​​ព្រះ​​រា​​ជ​​អធិ​​ប​​​​តី​ភាព​​ក្នុង​ពិធី​បើក​​សម័យប្រជុំ​​លើក​​ដំបូង​​របស់​រដ្ឋសភា​​នីតិកាល​​ទី​​៧​

នៅ​ព្រឹក​នេះ​ ព្រះករុណា​ព្រះបាទ​​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​  ទ្រង់​​សព្វ​ព្រះរាជហឫទ័យ​ស្តេច​យាង​ជា​​ព្រះរាជា​អធិបតីភាព​​ដ៏​ខ្ពង់​​ខ្ពស់​ក្នុង​ពិធី​បើក​​សម័យប្រជុំ​​លើក​​ដំបូង​​របស់​​រដ្ឋ​​សភា​​នីតិកាល​​ទី​​៧​ ដោយ​​បាន​​ថ្លែង​​ព្រះរាជ​សុន្ទរកថា​​ទៅកាន់​សមាជិករដ្ឋសភា​ចំនួន១២៥​ រូ​​ប​ ដែល​និង​ត្រូវ​ស្បថ​ចូលកាន់​តំណែង​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​។​

ព្រះមហាក្សត្រ​ទ្រង់​​មាន​​ព្រះរាជ​បន្ទុល​​ថា​ ព្រះ​​អង្គ​សង្ឃឹម​​ថា​ រដ្ឋាភិបាល​​ថ្មី​​នឹង​​ធ្វើ​​តាម​​ការ​​សន្យា​​របស់​​ខ្លួន​​ជាមួយ​​នឹង​​ប្រជា​​រាស្ត្រ​​។​ លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ជា​​នាយក​​រដ្ឋ​​មន្ត្រី​​ចាត់តាំង​នៅពេល​នោះ​ ​អង្គុយ​​នៅ​កៅអី​​ជួរ​​ខាងមុខ​​ក្បែរ​​ឪពុក​​របស់​​លោក​​និង​​មន្ត្រី​ជាន់ខ្ពស់​​គណបក្ស​​ប្រជា​​ជន​​កម្ពុជា​ផ្សេងទៀត​​ដូចជា​​លោក​ ហេង​ សំ​រិន​ លោក​ ស​ ខេង​ និង​​លោកស្រី​ ម៉ែ​ន​ សំ​អន​។​​ 

បន្ទាប់មក​​ទៀត​ មាន​​កម្មវិធី​ថតរូប​ជុំគ្នា​​នៅ​ខាងក្រៅ​រដ្ឋសភា​ ដោយ​តំណាង​​រាស្ត្រ​​ម្នាក់​​ស្ថិត​ក្នុង​​សម្លៀកបំពាក់​ចងក្បិន​​​បែប​​ប្រពៃណី​យ៉ាង​ស្រស់​ស្អាត​​។​ នៅ​​​ក្នុង​​ឱកាស​​នោះ​​ដែរ​​ ក៏​​មាន​​ការ​​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ អ្នកមុខអ្នកការ​ រួម​​ទាំង​​ឯកអគ្គ​រដ្ឋ​​ទូត​​សហរដ្ឋ​​អាមេរិក​ ចក្រភព​អង់គ្លេស​ និង​ចិន​ក៏​​មាន​វត្តមាន​នៅក្នុង​ព្រឹត្តិ​ការណ៍​នេះ​ដែរ​​។​ 

រដ្ឋសភា​ក៏បាន​បង្ហាញ​បញ្ជី​​​ឈ្មោះ​របស់​សមាជិកសភា​ជាប់ឆ្នោត​​ថ្មី​ ដែល​នឹង​ត្រូវ​​ចូល​អង្គុយ​ក្នុង​សភា​ជាន់​ទាប​នៅពេល​​ស្បថ​ចូលកាន់​តំណែង​រួច​​។​​ សូម​​ចូល​​ទៅកាន់​​បញ្ជី​​ឈ្មោះ​​បេក្ខជន​​ជាប់ឆ្នោត​​ជា​​តំណាង​​រាស្ត្រ​​ នីតិកាល​ទី​​៧​​ របស់​មូលដ្ឋាន​​ទិន្នន័យ​​កំណាត់​ត្រា​ ដើម្បី​ដឹង​ថា​ នរណា​ខ្លះ​ជា​តំណាង​រាស្រ្ត​​ថ្មី​​របស់​​លោក​​អ្នក​​និង​​អាន​ជីវប្រវត្តិ​សង្ខេប​ខ្លី​ៗ​។​

រដ្ឋាភិបាល​ថ្មី​របស់​គណបក្សប្រជាជន​នឹង​បង្ហាញ​នូវ​​សំឡេង​ភាគច្រើន​​របស់​ខ្លួន​ក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃអង្គារ​ ​រួម​ជាមួយនឹង​ការ​បោះ​​ឆ្នោត​ផ្តល់​​សេចក្តី​​ទុក​​ចិត្ត​​​គណៈរដ្ឋ​មន្ត្រី​ថ្មី​ ដែល​​នឹង​​បង្ហាញ​​ពី​ការ​​ផ្លាស់​ប្តូរ​ជំនាន់​​ ខណៈ​​អ្នក​​បន្ត​​វេន​វ័យ​​ក្មេង​​​នៅ​​ក្នុង​​គណបក្ស​​ប្រជា​​ជន​​កម្ពុជា​នឹង​​ចូល​​ដឹកនាំ​​បន្ត​ពី​​ថ្នាក់​​ដឹក​​នាំ​​ចាស់​​ៗ​​​៕​​ 

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​