បេក្ខជន​ជាប់ឆ្នោត​​ជា​តំណាង​​​រាស្ត្រ​ នីតិកាល​ទី៧​

គណបក្ស​​ប្រជា​​ជន​​កម្ពុជា​​ដែល​​កំពុង​​កាន់អំណាច​​នឹង​​កាន់​​កាប់​​អាសនៈ​​ចំនួន​​១២០​​ នៅ​​ក្នុង​​ចំណោម​​អាសនៈ​សភា​ទាំង​​១២៥​​ បន្ទាប់​​ពី​​លទ្ធផល​​បោះ​​ឆ្នោត​​កាលពី​ខែក​ក្ក​​ដា​​ត្រូវ​​បាន​​ប្រកាស​​ ចំណែក​​អាសនៈ​​នៅសល់​​នឹង​​បាន​​ទៅ​​លើ​​​គណបក្ស​​ហ៊្វុន​​ស៊ិន​​ប៉ិច​​។​​​​ ប្រវត្តិ​​រូប​​សង្ខេប​​ខាងក្រោម​​នេះ​​មាន​​រួម​​បញ្ចូល​ទាំង​​​តំណាង​​រាស្ត្រ​ជើង​​ចាស់​និង​​តំណាងរាស្ត្រ​ទើប​​ឈរឈ្មោះ​​​ថ្មី​ៗ​ ដែល​​ពួកគាត់​​​ភាគ​​ច្រើន​​គឺ​​ជា​​​សាច់ញាតិ​​របស់​​អ្នក​​នយោបាយ​​បច្ចុប្បន្ន​​។​ អាយុ​​របស់​​ពួកគាត់​​​​ត្រូវ​​បាន​​គណនា​​រហូត​​មក​​ដល់​​ថ្ងៃទី​​២៣​ ខែ​​កក្កដា​​ ឆ្នាំ​​២០២៣​​។​​ មាតិកា​​នេះ​នឹង​​បន្ត​​ធ្វើ​​បច្ចុប្បន្ន​​ភាព​​លើ​​ប្រវត្តិ​​រូប​​សង្ខេប​​របស់​​តំណាងរាស្ត្រ​​មួយ​​ចំនួន​​ទៀត​​។​​

ខេត្ត​​បន្ទាយមានជ័យ​

១​. លោក​ កែ​ គឹ​មយ៉ា​ន​ (CPP)

លោក​ កែ​ គឹ​មយ៉ា​ន​ អាយុ​ ៦៨ឆ្នាំ​ ជា​តំណាង​​រាស្ត្រ​​ខេត្ត​​បន្ទាយមានជ័យ​។​ លោក​ធ្លាប់​​ជា​​អតីត​​អគ្គបញ្ជាការ​នៃ​​កង​​យោធពល​ខេមរភូមិន្ទ​ ប៉ុន្តែ​ត្រូវ​បាន​ដកចេញ​ពី​​តំណែង​​នៅ​​​​ឆ្នាំ២០០៩​ ទាក់ទង​នឹង​បញ្ហា​ដីធ្លី​និង​ការ​មិន​​យកចិត្ត​​ទុក​​​​ដាក់​​នឹង​ភារកិច្ច​។​ តែ​​យ៉ាងណា​ លោក​ក៏​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​​អាជ្ញា​​ធរ​​ជាតិ​​​​ប្រយុទ្ធ​ប្រឆាំង​គ្រឿ​​ង​​ញៀន​។​

២​. លោក​ គោ​ស៊ុំ​ សា​រឿ​ត​ (CPP)

លោក​ គោ​ស៊ុំ​ សា​រឿ​ត​ អាយុ​ ៦៧ឆ្នាំ​ ជា​តំណាង​​រាស្រ្ត​​មណ្ឌល​​ខេត្ត​បន្ទាយមានជ័យ​និង​ជាស​មា​ជិ​ក​​គណ​:​កម្ម​​ការ​​ទី៧​ នៃ​រដ្ឋសភា​។​ លោក​ក៏​ធ្លាប់ធ្វើ​ជា​អភិបាល​​ខេត្ត​​បន្ទាយ​​​មានជ័យ​ និង​ជារ​ដ្ឋ​លេខាធិការ​ក្រសួង​ទេស​​ចរណ៍​​ផង​ដែរ​។​

៣​. លោក​ អ៊ី​ ឡុង​ (CPP)

លោក​ អ៊ី​ ឡុង​ អាយុ​ ៦៩ឆ្នាំ​ អ្នកតំណាង​រាស្រ្ត​​មណ្ឌល​​ខេត្ត​បន្ទាយមានជ័យ​ ក្នុង​អាណត្តិ​ទី៦​ ហើយ​បាន​កាន់​​តំណែង​​ជា​អភិបាលរងខេត្ត​បន្ទាយមានជ័យ​​ផង​ដែរ​។​

៤​. លោកស្រី​ នួម​ សុភ័​ណ​ (CPP)

លោកស្រី​ នួម​ សុភ័​ណ​ អាយុ​​៦៨ឆ្នាំ​ជា​​សមាជិក​រដ្ឋ​ សភា​ និង​ជា​តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​បន្ទាយមានជ័យ​។​ លោកស្រី​ក៏​ធ្លាប់​ជា​តំណាងរាស្ត្រ​​​មណ្ឌល​ខេត្ត​បន្ទាយ​ មានជ័យ​​ អាណត្តិ​ទី​​៥​ និង​អាណត្តិ​ទី៦ផង​ដែរ​។​

៥​. លោក​ សេរី​ កុសល​ (CPP)

លោក​ សេរី​ កុសល​ អាយុ​ ៦៩ឆ្នាំ​ ជា​តំណាងរាស្ត្រ​​មណ្ឌល​​ខេត្ត​បន្ទាយមានជ័យ​។​ លោក​ធ្លាប់ធ្វើ​ជា​​អនុ​ប្រ​​ធាន​​​ទី១​ នៃ​អាជ្ញាធរ​មីន​កម្ពុជា​ និង​ជា​អនុប្រធាន​អាជ្ញា​​ធរ​​ជាតិ​​ដោះស្រាយ​ទំនាស់​ដីធ្លី​។​ ក្នុង​ពេល​បំពេញការងារ​​ក្នុង​​មុខតំណែង​ដោះស្រាយ​វិវាទ​ដីធ្លី​​ លោក​ត្រូវ​បាន​ចោទប្រកាន់​​តាមរយៈ​ការ​​បង្ហោះ​​លើ​ហ្វេ​សប៊ុ​ក​ក្នុង​ឆ្នាំ២០១៧​ ពី​បទ​រំលោភ​យក​ដី​នៅ​ខេត្ត​ឧត្តរ​មាន​​ជ័យ​។​ ទោះ​​ជា​​​យ៉ាងណា​ លោក​ចាប់ផ្តើម​​សំណុំរឿង​បរិហារ​កេរ្តិ៍​លើ​អ្នកចោទ​ប្រកាន់​​ ខណៈ​​ចៅ​​​ក្រម​​សម្រេច​ឱ្យ​ លោក​ សេរី​ កុសល​ ឈ្នះក្ដី​។​ យោង​តាម​អត្ថបទ​មួយឆ្នាំ២០១៩​ របស់​កាសែត​កោះសន្តិភាព​ បានឱ្យ​ដឹង​ថា​ លោក​ សេរី​ កុសល​ បាន​ប្រើ​កាំភ្លើង​ AK-47 និង​បាន​គំរាម​សម្លាប់​ប្រជា​​ពល​​រដ្ឋ​ខេត្តបាត់ដំបង​ចំនួន៤នាក់​ ដែល​គាត់​ចោទប្រកាន់​ពី​បទ​កាប់​ឈើ​ខុសច្បាប់​។​

៦​. លោក​ ខេង​ ស៊ុម​ (CPP)

លោក​ ខេង​ ស៊ុម​ អាយុ​ ៦៩ឆ្នាំ​ ជា​ប្រធាន​​ក្រុមប្រឹក្សា​​ខេត្ត​​​បន្ទាយមានជ័យ​។​ លោក​​ធ្លាប់​​ធ្វើជា​ស្នងការ​នគរ​​បាល​​​ខេត្ត​បន្ទាយមានជ័យ​ និង​ជា​ស្នងការ​រង​ខេត្ត​សៀម​​រាប​។​

ខេត្តបាត់ដំបង​

១​. លោក​ ស​ ខេង​ (CPP)

លោក​ ស​ ខេង​ អាយុ​ ៧២ឆ្នាំ​ ជា​ឧបនាយក​រដ្ឋ​​មន្ត្រី​​ម្នាក់​​ក្នុង​​ចំណោម១០នាក់​​​ផ្សេងទៀត​ និង​​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​​មហា​​ផ្ទៃ​ ក្នុង​អាណត្តិ​ទី៦​។​ លោក​​ក៏​ជា​អនុប្រធាន​​គណបក្ស​​ប្រជាជន​កម្ពុជា​ផង​ដែរ​។​

២​. លោក​ ងិន​ ឃន​ (CPP)

លោក​ ងិន​ ឃន​ អាយុ៧២ឆ្នាំ​អ្នកតំណាង​រាស្ត្រ​មណ្ឌល​​ខេត្ត​​​បាត់ដំបង​ក្នុង​អាណត្តិ​ទី៦និង​ជាស​មា​ជិ​ក​គណៈ​​កម្ម​​ការ​​​​​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ ធនាគារ​និង​សវនកម្ម​នៃ​​រដ្ឋ​​សភា​​។​

៣​. លោក​ ឡោក​ ហួរ​ CPP

លោក​ ឡោក​ ហួរ​ អាយុ​ ៦០ឆ្នាំ​ តំណាងរាស្ត្រ​មណ្ឌល​​បាត់​​​ដំបង​ និង​ជាស​មា​ជិ​ក​គណៈ​​កម្មា​ធិការ​កណ្តាល​​គណ​​បក្ស​ប្រជាជន​កម្ពុជា​។​ លោក​ក៏​ត្រូវ​បាន​ស្គាល់​​ថា​​ជា​​ឧកញ៉ា​ និង​ជា​ឧត្តម​សេនីយ​ផ្កាយ៣​ ដែល​បាន​​ទន្ទ្រាន​​យក​​ដី​​ប្រជាពលរដ្ឋ​នៅ​​ខេត្តកណ្តាល​រាប់ពាន់​ហិ​ក​តា​ រហូតដល់​ឆ្នាំ២០១៧​ ទើប​​ត្រូវ​​បាន​បញ្ជា​ឱ្យ​ប្រគល់​ដី​ជូន​ពលរដ្ឋ​វិញ​ និង​បាត់បង់​តំណែង​​ចេញពី​ក្រ​​សួង​​មហា​​ផ្ទៃ​​។​ ជាក់ស្តែង​ លោក​ ឡោក​ ហួរ​ ត្រូវ​បាន​ជាប់​ក្នុង​បញ្ជីខ្មៅ​​របស់​​ក្រ​​សួង​រៀបចំ​​ដែនដី​ ទាក់ទង​នឹង​ការទន្ទ្រាន​យក​ដី​ក្នុងករណី​ខាងលើ​ ប៉ុន្តែ​​ក្រោយមក​លោក​​ត្រូវ​បាន​រដ្ឋាភិបាល​ផ្តល់​ដី​បឹង​ជើងឯក​ជាង១២​ ហិ​ក​​តា​​ក្នុង​​ឆ្នាំ២០២២​។​ ក្នុង​ឆ្នាំ​​២០១២​ លោក​ ឡោក​ ហួរ​ បាន​រួចផុត​ពី​ការ​ប៉ុន​​ប៉ង​​ធ្វើឃាត​ ដោយ​អង្គរក្ស​របស់​លោក​បាន​ហក់​មក​រង​គ្រាប់​កាំភ្លើង​ជំនួស​។​

៤​.​ លោក​ អង្គ​ វង្ស​ វ​ឌ្ឍា​នា​ (CPP)

លោក​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ អាយុ៧៤ឆ្នាំ​ជា​ទេស​​រដ្ឋ​​មន្រ្តី​​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ និង​ជា​អតីត​រដ្ឋមន្ត្រី​​ក្រ​​សួង​​យុត្តិធម៌​។​

៥​. លោក​ ឈាង​ វុន​ (CPP)

លោក​ ឈាង​ វុន​ អាយុ​ ៧២ឆ្នាំ​ ជា​តំណាង​រាស្រ្ត​​មណ្ឌល​​ខេត្តបាត់ដំបង​ និង​ជា​ប្រធាន​គណៈកម្មការ​​កិច្ចការ​​បរ​​ទេស​ សហប្រតិបត្តិ​ការអន្តរជាតិ​ ឃោសនា​​ការ​ និង​​ព័ត៌​​មាន​នៃ​​រដ្ឋសភា​។​ លោក​ធ្លាប់ធ្វើ​ជា​អ្នកនាំពាក្យ​រដ្ឋសភា​ នៅពេល​ដែល​គណបក្ស​កាន់អំណាច​ធ្វើ​សេចក្ដីព្រាង​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ដ៏​ចម្រូងចម្រាស​។​

៦​. លោក​ កើត​ រិទ្ធ​ (CPP)

លោក​ កើត​ រិទ្ធ​ អាយុ​ ៤៤ឆ្នាំ​ បច្ចុប្បន្ន​កាន់​តំណែង​ជា​ រដ្ឋ​​មន្ត្រី​ក្រសួង​យុត្តិធម៌​ ហើយ​បើ​យោង​តាមវិទ្យុ​អាស៊ី​សេរី​ រូបលោក​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រៀប​​ចំ​​វិសោធ​​ន​​កម្ម​រដ្ឋ​ធម្ម​នុញ្ញ​ថ្មី​ៗ​នេះ​ មុន​ការតែងតាំង​ជារ​ដ្ឋ​មន្ត្រី​ឆ្នាំ​​២០២០​។​

៧​. លោក​ សក់​ សេដ្ឋា​ (CPP)

លោក​ សក់​ សេដ្ឋា​ អាយុ៦៧ឆ្នាំ​ ជា​លេខាធិការ​​អចិន្ត្រៃយ៍​នៅ​ក្រសួងមហាផ្ទៃ​។​

៨​. លោក​ ចាន់​ សុផល​​ (CPP)

លោក​ ចាន់​ សុផល​ អាយុ​ ៦៥ឆ្នាំ​ ជា​​តំ​​ណាង​​រាស្រ្ត​​មណ្ឌល​ខេត្ត​​បាត់​​ដំបង​ក្នុង​​អាណត្តិ​ទី៦​ និង​ជាស​មា​ជិ​ក​​គណៈ​​កម្មការ​​មហាផ្ទៃ​ ការពារ​ជាតិ​ និង​មុខងារ​សា​ធារ​​ណៈ​​​នៃ​រដ្ឋសភា​។​ លោក​ធ្លាប់​ជា​អតីត​​អភិបាល​​ខេត្ត​បាត់​​ដំ​​បង​​។​

ខេត្ត​កំពង់ចាម​

១​.លោក​ យឹម​ ឆៃ​លី​​ (CPP)

លោក​ យឹម​ ឆៃ​លី​ អាយុ​​៧៣ឆ្នាំ​​ ជា​ឧបនាយក​រដ្ឋ​ មន្រ្តី​នៅ​​ក្នុង​​នីតិកាល​​ទី​​៦​ និង​​ជា​ប្រធាន​ក្រុមប្រឹក្សា​ អភិវឌ្ឍន៍​ វិស័យ​កសិកម្ម​​និង​​ជនបទ​ហើយ​លោក​​ក៏​ ជាស​មា​ជិ​ក​គណៈ​​កម្មា​ធិការ​​កណ្តាល​របស់​គណបក្ស​ ប្រជា​​ជន​កម្ពុជា​ផង​ដែរ​​។​​ លោក​មាន​ទំនាក់ទំនង​ជា​​មួយ​​អ្នកនយោបាយ​កំ​ ពូល​ដូចជា​លោក​ ហ៊ុន​ សែន​ និង​ លោក​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​​ក្រសួង​​រៀប​​ចំ​ដែន​​ដី​ តាមរយៈ​ចំណង​​អាពាហ៍​ពិ​ពាហ៍​កូន​ៗ​របស់​លោក​។​​

២​. លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ (CPP)

.

លោក​ ខៀវ​ កញ្ញា​រិទ្ធ​  អាយុ​​៧១ឆ្នាំ​ គឺ​​ជារ​ដ្ឋ​មន្រ្តី​ក្រសួងព័ត៌មាន​​នៅ​នីតិកាល​​ទី​​៦​​។​​

៣​. លោក​ ប៉ាន​ សូរ​ស័ក្តិ​ (CPP)

លោក​ ប៉ាន​ សួរ​ស័ក្តិ​ អាយុ​​៦៧​​ឆ្នាំ​ ធ្លាប់​កាន់​មុ​ខ​តំ​ ណែង​ជា​​រដ្ឋមន្រ្តី​ក្រ​សួង​ពាណិជ្​ចក​ម្ម​នីតិកាល​​ទី៦​។​ យោង​តាម​ការសែត​កម្ពុជា​ថ្មី​ លោក​បាន​ចំណាយពេល​ជាង​ ១៨ឆ្នាំ​ ក្នុង​វិ​​​ស័យ​​ឯកជន​​ ជា​​​ពិសេស​ជា​ មួយ​​ក្រុមហ៊ុន​ Unocal Corporation ​ជា​ក្រុមហ៊ុន​រុករក​ប្រេង​និង​ឧស្ម័ន​ដែល​មាន​​មូលដ្ឋាន​​នៅ​អាមេរិក​។​

៤​. លោក​ វេង​ សា​ខុន​​ (CPP)

លោក​ វេង​ សា​ខុន​អាយុ​៦២​​ឆ្នាំ​ ជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​។​

៥​. លោក​ ហង់​ជួន​ ណា​រ៉ុន​ (CPP)

លោក​ ហង់​ជួន​ ណា​រ៉ុន​ អាយុ៦១​​ឆ្នាំ​ជា​​រដ្ឋមន្រ្តី​ក្រ​​សួង​អប់រំ​ យុវជន​និងកីឡា​ ក្នុង​នីតិកាល​​ទី​​៦​ ។​ 

៦​. លោក​ លូ​ គី​ម​ឈុន​​ (CPP)

លោក​ លូ​ គឹ​ម​ឈន់​ អាយុ៦៧ឆ្នាំ​ ជា​ប្រតិភូ​​រដ្ឋា​​ភិបាល​​កម្ពុជា​ និង​ជានា​យក​​ប្រតិបត្តិ​​នៃ​​កំពង់​​ផែ​​ស្វយ័ត​ ក្រុង​ព្រះសីហនុ​។​ លោក​ក៏​ជាស​មា​​ជិ​ក​​គណៈកម្មាធិការ​កណ្តាល​​គណបក្សប្រជាជន​​កម្ពុជា​​និង​បម្រើការ​​នៅ​ក្នុង​ក្រុម​ប្រឺ​ក្សា​ភិបាល​​វិស្វករ​កម្ពុជា​។​​

៧​. លោក​ លន់​ លឹម​ថៃ​ (CPP)

លោក​ លន់​ លឹម​ថៃ​អាយុ៦៥ឆ្នាំ​ធ្លាប់​ជា​ តំ​ណាង​ រាស្រ្ត​សម្រាប់​​មណ្ឌល​​ខេត្ត​កំពង់​ចា​មកា​លពី​នីតិកាល​​​ទី​​៦​​ ​​និង​ជា​លេខា​នៃ​​គណៈកម្មការ​ផែនការ​ វិនិយោគ​ កសិកម្ម​ អភិវឌ្ឍន៍​ជនបទ​ បរិស្ថាន​ និង​ធនធានទឹក​ នៃ​រដ្ឋសភា​ ។​ លោក​ក៏​ជា​អតីត​អភិបាលខេត្ត​កំពង់ចាម​ផង​។​​

៨​. លោក​ ងួន​ សុ​ជាតិ​​ (CPP)

លោក​ ងួន​ សុ​ជាតិ​ អាយុ​​៥១ឆ្នាំ​ជា​​តំណាង​រាស្រ្ត​ សម្រាប់​​មណ្ឌល​​ខេត្ត​កំពង់ចាម​នៅ​នីតិកាល​​​ទី៦​ និង​ ជាស​មា​ជិ​ក​គណៈកម្មការ​កិច្ចការ​បទេស​ សហ​ប្រតិ​ បត្តិ​ការអន្តរជាតិ​ ឃោ​នា​ការ​និង​ព័ត៌មាន​នៃ​រដ្ឋសភា​ ​។​ លោក​ជា​អតីត​អភិបាលរងខេត្ត​កំពង់ចាម​។​ លោក​គឺ​​ជា​កូនប្រុស​​របស់​ លោក​​ ងួន​ ញិល​​ ដែល​ជា​ អតីត​អនុប្រធាន​​ទី១​ នៃ​រដ្ឋសភា​និង​ជា​​សមា​ ជិ​ក​គណៈកម្មាធិការ​​កណ្តាល​គណបក្សប្រជាជន​កម្ពុជា​ ដែល​ទទួល​ មរណៈ​ភាព​នៅ​ឆ្នាំ២០២១​។​

៩​. លោក​ ម៉ា​ ឈឿន​ (CPP)

លោក​ ម៉ា​ ឈឿន​ អាយុ​​៦៩ឆ្នាំ​ ជា​តំណាង​រាស្រ្ត​ សម្រាប់​​មណ្ឌល​​ខេត្ត​​កំពង់ចាម​នៅ​​នីតិកាល​​ទី​​៦​ និង​ ជាស​មា​ជិ​ក​ក្រុមការងារ​របស់​គណបក្ស​​ប្រជា​​ជន​​កម្ពុជា​ប្រចាំ​​ខេត្ត​កំពង់ចាម​។​  លោក​ ម៉ា​ ឈឿន​ គឺ​​ឧត្តម​​សេនីយ៍​​ចូលនិវត្តន៍​ម្នាក់​​និង​​ជា​​អតីត​​ប្រធាន​បណ្ឌិត្យ​​សភា​នគរបាល​ កម្ពុជា​។​

១០​. លោក​ ញឿន​ រ៉ា​ដែន​ (Funcinpec)

លោក​ ញឿន​ រ៉ា​ដែន​ អាយុ​​៣៧​​ឆ្នាំ​​ គឺជា​​អ្នក​​នាំពាក្យ​​គណបក្ស​​ហ៊្វុន​​ស៊ិន​ប៉ិច​​។​ លោក​ រ៉ា​ដែន​ និង​​មេ​ដឹក​ នាំ​​​​​គណបក្ស​​ហ៊្វុន​ស៊ិន​ប៉ិច​​ផ្សេងទៀត​​បាន​ទទួល​​ការ​​បណ្តុះបណ្តាល​​ពី​​គណបក្ស​​កុម្មុយនីស្ត​​ចិន​​ស្តី​ពី​​ការ​​កសាង​គោលនយោបាយ​​និង​​កសាង​​គណបក្ស​​កាលពី​ឆ្នាំ​​មុន​​។​​

ខេត្ត​​កំពង់ឆ្នាំង​​

១​. លោក​ គង់​ សំ​អុល​ (CPP)

លោក​ គង់​ សំ​អុល​ អាយុ​​៨៦ឆ្នាំ​ ជា​ឧបនាយក​​នា​​យក​​​រដ្ឋមន្ត្រី​ និង​ជា​​រដ្ឋមន្រ្តី​ក្រសួង​ព្រះបរមរាជវាំង​ នៅ​​​ក្នុង​អាណា​ត្តិ​ទី៦​ និង​ជាស​មា​ជិ​ក​គ​ណៈ​កម្មា​ធិ​​ការ​​កណ្តាល​គណបក្ស​​ប្រជា​​ជន​​កម្ពុជា​​ ​និង​​​ជា​ប្រ​​ធាន​​ក្រុមការងារ​គណបក្សប្រជាជន​កម្ពុជា​ចុះ​ជួយ​​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង​។​ ថ្មី​ៗ​នេះ​ លោក​ ហ៊ុន​ សែន​ បាន​ស្នើរ​ឲ្យ​​លោក​​ គង់​ សំ​អុល​ ផ្អាក​​ធ្វើ​​ដំ​​ណើរ​តាម​ហែរ​​ហម​​លោក​តទៅទៀត​ដោយសា​តែ​បារម្ភ​​ពី​បញ្ហា​​​សុខភាព​​របស់​លោក​។​​

២​. លោក​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​​ (CPP)

លោក​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ អាយុ​​៧២​​ឆ្នាំ​ គឺ​​ជា​​រដ្ឋមន្រ្តី​ក្រសួង​ អភិវឌ្ឍន៍​ជនបទ​នៅ​​នីតិកាល​​ទី​​៦​​ និង​ជា​ប្រធាន​ក្រុម​​ការ​​ងារ​​​ជំនួយ​​ប្រចាំ​​ខេត្ត​​កំពង់ឆ្នាំង​​។​​​​​​ ក្រោម​ការ​​ដឹកនាំ​​របស់​​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​ប្រទេស​​វៀតណាម​​ក្នុង​ឆ្នាំ១៩៨១​ លោក​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ ត្រូវ​​បាន​តែងតាំង​ជា​ប្រធាន​អគ្គ​នា​​យក​​ដ្ឋាន​​ផែនការ​នៃ​​ក្រសួងផែនការ​ បន្ទាប់មក​ បាន​​ក្លាយ​​ជា​អនុរដ្ឋ​មន្រ្តី​​ក្រ​​សួង​​ផែន​​ការ​ក្នុង​ឆ្នាំ១៩៨៦​ និង​ជា​អនុរដ្ឋ​មន្រ្តី​ក្រសួង​​ ពាណិជ្​ចក​ម្ម​ក្នុង​​ឆ្នាំ​​១៩៩០​ ។​ លោក​​បាន​​ក្លាយ​​ជា​​សមាជិក​​សភា​​សម្រាប់​​មណ្ឌល​ខេត្ត​​កំ​​ពង់​​ឆ្នាំង​​​ក្នុង​​ការ​​បោះឆ្នោត​​លើក​​ដំបូង​​កាល​​ពី​​​ឆ្នាំ​​១៩៩៣​ បន្ទាប់មក​ លោក​​ក្លាយ​​ជារ​ដ្ឋ​លេខាធិការ​នៅក្នុង​ក្រសួងហិរញ្ញវត្ថុ​។​​ 

៣​. លោកស្រី​ កែ​ ច័ន្ទ​​មុនី​ (CPP)

លោកស្រី​ កែ​ ច័ន្ទ​មុនី​ អាយុ៦៤ឆ្នាំ​ ជា​តំណាង​រាស្រ្ត​​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង​និង​ជា​លេខាធិការ​គណៈកម្ម​​ការ​​សាធារណការ​ ដឹកជញ្ជូន​ ទូរគមនាគមន៍​ ប្រៃ​​ស​ណី​​យ៍​ ឧស្សាហកម្ម​ រ៉ែ​ ថាមពល​ ពាណិជ្ជកម្ម​ រៀប​​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ នៃ​រដ្ឋសភា​ ក្នុង​នីតិកាល​​ទី៦​។​

៤​.លោក​ លី​ ណា​រុន​ (CPP)

លោក​ លី​ ណា​រុន​​ អាយុ៦២​​ឆ្នាំ​ ជាស​មា​ជិ​ក​​សភា​​សម្រាប់​​មណ្ឌល​​ខេត្ត​កំពង់ឆ្នាំង​​នៅក្នុង​នីតិកាល​​ទី៦​​ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​​។​​ លោក​​ត្រូវ​​បាន​​តែង​​តាំង​​ជា​រដ្ឋលេខាធិការ​​នៅ​​ក្រ​​សួង​អភិវឌ្ឍ​ជនបទ​បាន​​រយៈ​​ពេល​​៤ខែ​ មុន​បោះឆ្នោត២០២៣នេះ​ និង​ជា​​សមាជិក​​នៃ​​គណៈ​វិស្វករ​កម្ពុជា​ផង​ដែរ​។​​

ខេត្ត​​កំពង់ស្ពឺ​

១​. លោក​ ឆាយ​ ថន​ (CPP)

Chhay Than, CPP Kampong Speu MP

លោក​ ឆាយ​ ថន​ អាយុ​​៧៥​​ឆ្នាំ​​ ជា​ទេស​​រដ្ឋ​​មន្រ្តី​និង​​ជា​​រដ្ឋមន្រ្តី​ក្រសួង​​ផែនការ​នៅ​​នីតិកាល​​ទី៦​។​​ តួ​​នា​​ទី​​​របស់​លោក​ដំបូង​​នៅក្នុង​ជួរ​រដ្ឋាភិបាល​គឺ​​ជា​​ប្រធាន​​ពន្ធដារ​​នៅក្នុង​រដ្ឋាភិបាល​​ដែល​គាំទ្រ​ដោយ​​វៀ​ត​​ណាម​​ឆ្នាំ១៩៨១​ ហើយ​​បន្ទាប់មក​លោក​បាន​​ក្លាយ​​ជារ​ដ្ឋ​មន្រ្តី​​ក្រសួង​​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ​​១៩៨៦​ ដល់​ឆ្នាំ​​​១៩៩៣​​ ។​ លោក​ចាប់ផ្តើម​កាន់​​តំណែង​​ជារ​ដ្ឋ​មន្រ្តី​ក្រសួង​​ផែនការ​តាំងពី​ឆ្នាំ១៩៩៨​ មក​ម៉្លេះ​​។​

២​. លោក​ ហ៊ុន​ ម៉ា​នី​ (CPP)

Hun Many, CPP Kampong Speu MP

លោក​ ហ៊ុន​ ម៉ា​​នី​ អាយុ​​៤០​​​​​ឆ្នាំ​ ជា​កូនប្រុស​ពៅ​របស់​​លោក​ ហ៊ុន​ សែន​ និង​ជា​ប្រធាន​សហភាព​សហ​ ព័ន្ធ​​​យុវ​​ជន​កម្ពុជា​ ជា​ស្ថាប័ន​ដែល​​បាន​​ដាក់​​​អ្ន​ក​ សង្កេតការណ៍​បោះ​ឆ្នោ​ត​​ច្រើនជាង​គេ​ ហើយ​​ក៏​​ជា​​ស្ថា​​ប័ន​​ដែល​​បាន​​ចូល​​រួម​​ចំណែក​​ក​ក្នុង​​​បុព្វហេតុ​​គាំទ្រ​រដ្ឋាភិបាល​​ផ្សេង​ៗ​​ទៀត​​​​។​​ លោក​ក៏​​ជាស​មា​ជិ​កស​ភា​សម្រាប់​​មណ្ឌល​​ខេត្ត​កំពង់ស្ពឺ​នៅក្នុង​ នីតិកាល​​ទី៦​ និង​​ជា​ប្រធាន​គណៈកម្មការ​អប់រំ​ យុវជន​ កីឡា​ កិច្ចការ​​សាសនា​ វប្បធម៌​និង​ទេសចរណ៍​​នៃ​រដ្ឋសភា​ផង​ដែរ​​។​ លោក​​រៀប​​ការ​​ជា​​មួយ​​នឹង​​លោកស្រី​ យឹម​ ឆៃ​លីន​ ដែល​ជា​កូនស្រី​របស់​លោក​​​ យឹម​ ឆៃ​លី​ ដែល​​ជា​ឧបនាយក​រដ្ឋមន្ត្រី​​ និង​ជា​បេក្ខភាព​ឈរឈ្មោះ​តំណាង​​រាស្ត្រ​​​នៅ​​លេខ​​រៀង​​កំពូល​​សម្រាប់​​​មណ្ឌល​​ខេត្ត​កំពង់ចាម​។​​​

៣​. លោក​ សត្យា​ វុធ​ (CPP)

Satya Vuth, CPP Kampong Speu MP

លោក​ សត្យា​ វុធ​ អាយុ៦៩ឆ្នាំ​ជាស​មា​ជិ​កស​ភា​​សម្រាប់​​​មណ្ឌល​​ខេត្ត​កំពង់ស្ពឺ​និង​ជា​​សមា​​ជិ​ក​​គ​ណៈ​ កម្មការ​មហាផ្ទៃ​ ការពារ​ជាតិ​និង​មុខងារ​សាធារណៈ​ នៃ​រដ្ឋសភា​។​

៤​. លោក​ សេង​ ញ៉​ក់​ (CPP)

Seng Nhak, CPP Kampong Speu MP

លោក​ សេង​ ញ៉​ក់​ អាយុ​​៤៣​​ឆ្នាំ​ ជា​ឧកញ៉ា​និង​​ជា​​កូន​​​​​ប្រសា​ររបស់​លោក​ លី​ យ៉ុង​ផាត់​ ជា​ឧកញ៉ា​​ល្បី​​ឈ្មោះ​​និង​ជាស​មា​ជិ​ក​ព្រឹទ្ធសភា​។​​ លោក​ សេង​ ញ៉​ក់​ គឺ​​ជា​អគ្គនាយក​នៅ​​ក្រុមហ៊ុន​មួយចំនួន​របស់​​លោក​​ លី​ យ៉ុង​ផាត់​ រួម​ទាំង​ក្រុមហ៊ុន​​ស្ករ​​ស​​ភ្នំពេញ​​ ដែល​បាន​ប្រើប្រាស់​​មូល​​និធិ​​អភិវឌ្ឍន៍​អន្តរជាតិ​ ​ធ្វើ​​ការ​​រឹបអូស​និង​ឈូស​ឆាយ​​ដី​ប្រជា​ពល​​រដ្ឋ​​ជាង១១០០​ គ្រួសារ​ដោយ​ខុសច្បាប់​។​ លោក​ សេង​ ញ៉​ក់​ ក៏​ជា​អគ្គ​នា​​យក​​​នៃ​ក្រុម​​ហ៊ុន​ The Premium land ផង​ដែរ​ ហើយ​​ភរិយា​របស់​ លោក​ គឺ​​លោក​​ស្រី​ លី​ អា​ផន​ ដែល​ទទួល​បាន​ដី​ច្រើន​កន្លែង​​ពី​រដ្ឋា​​ភិបាល​។​

៥​. លោកស្រី​ ខេង​ សំ​វ៉ា​ដា​ (CPP)

Kheng Samvada, CPP Kampong Speu MP

លោកស្រី​ ខេង​ សំ​វ៉ា​ដា​​ អាយុ​​៦៦ឆ្នាំ​ ជារ​ដ្ឋ​​លេ​​ខា​​ធិ​​ការ​​នៅ​​ក្រសួងកិច្ចការនារី​ និង​​ជា​ភរិយា​របស់​លោក​​​ ប្រាក់​ សុ​ខុន​ ឧបនាយក​រដ្ឋមន្រ្តី​និង​​ជា​​រដ្ឋ​​មន្រ្តី​ក្រ​​សួង​​ការបរទេស​កម្ពុជា​។​​

៦​. លោក​ សុខ​ ប៊ន​ (CPP)

Sok Born, CPP Kampong Speu MP

លោក​ សុខ​ ប៊ន​ អាយុ​​៧១​​ឆ្នាំ​​ ជា​​តំណាង​រាស្រ្ត​​មណ្ឌល​​​ខេត្ត​កំពង់ស្ពឺ​ នៅ​​នីតិកាល​​ទី​​៦​ និង​ជាស​មា​​ជិ​ក​​គណៈកម្មការ​ទី៧​ នៃ​រដ្ឋសភា​។​​

ខេត្ត​​កំពង់​​ធំ​​

១​. លោក​ ជា​ ចាន់​តូ​​ (CPP)

Chea Chanto, CPP Kampong Thom MP

លោក​ ជា​​ ចាន់​តូ​ អាយុ​​៧១​​ឆ្នាំ​ ​គឺជា​អគ្គ​​​ទេសាភិបាល​​ធនាគារជាតិ​​នៃ​​កម្ពុជា​​។​ ក្រោម​ការ​​ដឹកនាំ​​នៃ​រដ្ឋាភិបាល​​ដែល​គាំទ្រ​​ដោយ​​វៀតណាម​​ លោក​ ជា​ ចាន់​តូ​​ ដំបូង​​ឡើយ​​ធ្វើ​​ជា​​អនុរដ្ឋ​មន្ត្រី​ក្រសួង​​ផែន​​ការ​​ មុន​​ពេល​​​លោក​​ក្លាយ​​ជា​​រដ្ឋមន្ត្រី​​នៅ​ឆ្នាំ​​១៩៨៩​​។​ បន្ទាប់ពី​​ការ​​បោះ​​ឆ្នោត​​លើក​​ដំបូង​​នៅ​​ក្នុង​​ឆ្នាំ​​១៩៩៣​ លោក​​នៅ​​រក្សា​​តួនាទី​​ជា​​រដ្ឋមន្ត្រី​​ក្រសួង​​ផែន​​ការ​ដដែល​ ហើយ​​ក្រោយមក​​ លោក​​បាន​​ក្លាយ​​ជា​​អគ្គ​​ទេសាភិបាល​​ធនាគារជាតិនៃកម្ពុជា​​។​​ កូនស្រី​របស់​​លោក​​ គឺ​លោកស្រី​ ជា​​ សិរី​ បាន​​ស្នង​​តំណែង​​របស់​​លោក​​នៅ​​ធនាគារ​កណ្តាល​នា​ពេល​​ថ្មី​ៗ​​នេះ​​​។​​

២​. លោក​ ថោង​ ខុន​​ (CPP)

Thong Khon, CPP Kampong Thom MP

លោក​ ថោង​ ខុន​ អាយុ​​៧១​​ឆ្នាំ​​ គឺជា​​រដ្ឋមន្ត្រី​ក្រសួង​​ទេសចរណ៍​​នៅក្នុង​​នីតិកាល​​​ទី​​៦​ ហើយ​​លោក​​ក៏​ជា​​ប្រធាន​​ក្រុម​​ការងារ​​រដ្ឋាភិបាល​​ចុះ​ជួយ​​ខេត្ត​​កំពង់ធំ​​ផង​ដែរ​​។​​

៣​. លោក​ សួស​ យ៉ា​រ៉ា​​ (CPP)

Suos Yara, CPP Kampong Thom MP

លោក​ សួស​ យ៉ា​រ៉ា​ អាយុ​​៤៩​​ឆ្នាំ​​ គឺ​​​ជា​​តំណាង​​រាស្ត្រ​​សម្រាប់​មណ្ឌល​​ខេត្ត​​ព្រះវិហារ​​នៅក្នុង​នីតិកាល​​ទី​​៦​ ហើយ​​ជា​ប្រធាន​គណៈកម្មការ​​កិច្ច​​ការបរទេស​ សហប្រតិបត្តិ​ការអន្តរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​ នៃ​​រដ្ឋសភា​។​ លោក​ក៏​ជា​​អ្នក​​នាំពាក្យ​​គណបក្ស​​ប្រជា​​ជន​​កម្ពុជា​​​ផង​ដែរ​។​​

៤​. លោក​ ឃឹង​ នុ​ភាព​ (CPP)

Khoeng Noupheap, CPP Kampong Thom MP

លោក​ ឃឹង​ នុ​ភាព​ អាយុ​​៤៤​​ឆ្នាំ​​ គឺជា​​តំណាង​​រាស្ត្រ​​សម្រាប់​​មណ្ឌល​​ខេត្ត​​កំពង់​​ធំ​​នៅក្នុង​​នីតិកាល​​ទី​​៦​​និង​​ជា​​សមាជិក​​គណៈកម្មការ​​សុខា​​ភិ​​បាល​​ សង្គមកិច្ច​​ អតីត​​យុទ្ធជន​​ យុវ​នីតិសម្បទា​​ ការងារ​ បណ្តុះ​​បណ្តាល​​​​វិជ្ជាជីវៈ​ និង​​កិច្ចការ​នារី​​ នៃ​រដ្ឋសភា​​​។​​ លោក​ ឃឹង​ នុ​ភាព​ ក៏​ជា​​អនុប្រធាន​​សភា​​ពាណិជ្ជកម្ម​កម្ពុជា​​ផង​ដែរ​ ហើយ​​ក្រុម​​ហ៊ុន​​របស់​​លោក​​ឈ្មោះ​ NOUPHEAP​ SOPHY INVESTMENT CO., Ltd មាន​​ជាប់ពាក់ព័ន្ធ​នឹង​​ការ​​កាប់​ឈើ​​ខុស​​ច្បាប់​​​នៅ​​ក្នុង​​ខេត្ត​​រតនគិរី​​។​​

៥​. លោក​ នង​ វាសនា​ (CPP)

Norng Veasna, CPP Kampong Thom MP

លោក​ នង​ វាសនា​ អាយុ​​៤១​​ឆ្នាំ​​គឺជា​​តំ​​ណាង​​រាស្ត្រ​​មណ្ឌល​​ខេត្ត​​កំពង់ធំ​​នៅ​​នីតិ​​កាល​​ទី​​៦​។​ លោក​​មាន​​ទំនាក់ទំនង​​ជាមួយ​​ក្រុម​​ហ៊ុន​​ចំនួន​​១០​​ ដែល​​ភាគច្រើន​​ជា​​ក្រុមហ៊ុន​​ដែល​​កាន់​​កាប់​​​ដី​​សម្បទាន​​សេដ្ឋកិច្ច​​ រួម​​ទាំង​​ក្រុម​​ហ៊ុន​​ចម្ការកៅស៊ូ​​ Sambath Platinum នៅក្នុង​​ខេត្ត​​កំពង់​​ធំ​​ ដែល​​​តាម​​ចោទ​​ថា​ បាន​​ដាក់ពាក្យ​​ប្តឹង​​សកម្ម​​ជន​​ដីធ្លី​​ជន​​ជាតិ​​​ដើម​​ភាគតិច​​កាលពី​ឆ្នាំ​​២០២២​​ ចំ​ពេល​​មាន​​ការ​​តវ៉ា​​ជុំវិញ​​ការ​​រាន​ដី​​សហគមន៍​​។​

៦​. លោក​ នាង​ ចាន់​ណា​ក់​​ (Funcinpec)

Neang Channak, Funcinpec Kampong Thom MP

លោក​ នាង​ ចាន់​ណា​ក់​ អាយុ​​៣៩​​ឆ្នាំ​​ បាន​​ក្លាយ​​ជា​​តំណាងរាស្ត្រ​​សម្រាប់​​មណ្ឌល​​ខេត្ត​​​កំពង់ធំ​​នៅក្នុង​​ឆ្នាំ​​២០១៧​ បន្ទាប់ពី​​គណបក្ស​​សង្គ្រោះ​​ជាតិ​​​ត្រូវ​​បាន​​តុលាការ​​កំពូល​​រំលាយ​​ បន្ទាប់​​មក​​លោក​​បាន​​បាត់​​​បង់​​អាសនៈ​​របស់​លោក​​នៅក្នុង​​ការ​​បោះ​​ឆ្នោត​ឆ្នាំ​​២០១៨​​។​​​

— លោក​ យឹម​ លាត​ (CPP)

Yim Leat, CPP Kampong Speu MP

លោក​ យឹម​ លាត​ អាយុ​​៣៦​​ឆ្នាំ​​ធ្លាប់​ជា​​តំ​​ណា​​ង​​រាស្ត្រ​​សម្រាប់​​មណ្ឌល​​ខេត្ត​​កំពង់​​ធំ​​និង​​​ធ្លាប់​​​​ជា​​សមាជិក​​គណៈកម្មការ​​សេដ្ឋ​​កិច្ច​​ ហិរញ្ញវត្ថុ​​ ធនាគារ​​និង​​សវនកម្ម​​នៃ​​រដ្ឋ​​សភា​​។​ លោក​គឺជា​​កូន​​ប្រុស​​របស់​​លោក​ យឹម​ ឆៃ​លី​​ ឧប​នា​​យក​រដ្ឋមន្ត្រី​​និង​​ជា​​សមាជិក​​គណៈកម្មាធិការ​​កណ្តាល​​គណ​​បក្ស​​ប្រជា​​ជន​​កម្ពុជា​​។​​ លោក​ យឹម​ លាត​ ក៏​​ជា​​សមាជិក​​នៃ​​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា​​ផង​ដែរ​។​ លោក​ យឹម​ លាត​ គឺជា​​បេក្ខជន​តំណាងរាស្ត្រ​​​លេខរៀង​ទី​​៤​​សម្រាប់​​មណ្ឌល​​ខេត្ត​​កំពង់​​ធំ​​ ប៉ុន្តែ​​ត្រូវ​​បាន​តែង​​តាំង​ជា​​អគ្គ​​ទេ​​សា​ភិបាល​​រង​​នៃ​ធនាគារជាតិ​​នៃ​កម្ពុជា​​ជំនួស​​វិញ​​​​​និង​​ត្រូវ​​បា​​​ន​​​ដក​​ឈ្មោះ​​ចេញ​​ពី​​បញ្ជី​​ឈ្មោះ​បេក្ខជន​​តំណាងរាស្ត្រ​​វិញ​​។​​

ខេត្ត​​កំពត​​

១​. លោក​ ប៉ែន​ ស៊ី​ម៉ន​​ (CPP)

Pen Simon, CPP Kampot MP

លោក​ ប៉ែន​ ស៊ី​ម៉ន​ អាយុ​​៦៨​​ឆ្នាំ​​ ជា​​តំណាង​​រាស្ត្រ​​មណ្ឌល​​​ខេត្ត​​កំពត​​នៅ​នីតិកាល​​ទី​​៦​​។​ លោក​ ប៉ែន​ ស៊ី​ម៉ន​​ គឺ​ជា​​អតីត​អគ្គនាយក​​នៃ​អគ្គ​​នាយក​​ដ្ឋាន​​គយ​​និង​​រដ្ឋាករ​​​ ហើយ​​ធ្លាប់​​រង​​ការ​​ចោទ​​ប្រកាន់​​ពុក​​រលួយ​​នៅ​​​ក្នុង​​នាយក​​ដ្ឋាន​​របស់​​លោក​​។​ អង្គការ​​ Global Witness ​បាន​​អះ​​អាង​​ថា​ ភរិយា​​របស់​​លោក​ ប៉ែន​ ស៊ី​ម៉ន​​ ធ្វើ​​ជំនួញ​​ជាមួយ​​ក្រុម​​ហ៊ុន​ Attwood Import Export ជា​​ក្រុមហ៊ុន​​ចែក​​ចាយ​​ឈើ​​ប្រណិត​​។​ លោក​ ស៊ី​ម៉ន​ មាន​​គេហដ្ឋាន​​ដ៏​ស្កឹមស្កៃ​មួយ​​នៅ​ខាងក្រោយ​​អាគារ​​ព្រឹទ្ធ​​សភា​​​ក្នុង​​ទីក្រុង​​ភ្នំពេញ​​ ដែល​​តាម​​រាយការណ៍​​ថា​ គេហដ្ឋាន​​ដែល​​មាន​​ទំហំ​​ ៦​.៥០០ម៉ែត្រការ៉េ​​នេះ​ ​មាន​​តម្លៃ​​១៨​​លាន​​ដុល្លារ​​កាលពី​ឆ្នាំ​​២០១៥​​។​​​

២​. លោកស្រី​ អ៊ុន​​ សុ​គន្ធា​​ (CPP)

Un Sokunthea, CPP Kampot MP

លោក​​ស្រី​ អ៊ុន​ សុ​គន្ធា​​ អាយុ​​៦៨​​ឆ្នាំ​​ គឺជា​​តំណាង​​រាស្ត្រ​​​មណ្ឌល​​ខេត្ត​​កំពត​​ ហើយ​​ធ្លាប់​ជា​​លេខាធិ​​ការ​​គណៈ​​កម្មការ​មហាផ្ទៃ​ ការពារ​ជាតិ​ និង​​មុខងារ​​សា​​ធារ​​​ណៈ​​នៃ​រដ្ឋសភា​​។​ លោកស្រី​ ​គឺជា​​ភរិយា​​របស់​​លោក​ ខូយ​ ឃុន​ហួរ​ អតីត​​អភិបាល​​ខេត្តកំពត​​។​

៣​. លោក​ សោម​ ចិន​​ (CPP)

Som Chen, CPP Kampot MP

លោក​ សោម​ ជិន​​ អាយុ​​៧៤ឆ្នាំ​​ គឺជា​​តំណាងរាស្ត្រ​​មណ្ឌល​​​ខេត្ត​​កំពត​​នីតិកាល​​ទី​​៦​។​ លោក​​គឺជា​​ឪពុក​​របស់​​លោក​ សោម​ ពិសិដ្ឋ​​ អភិបាល​​ខេត្ត​​កែប​​។​ លោក​ សោម​ ជិន​ ក៏​ជា​​ប្រធាន​​ក្រុម​​​សមា​​ជិ​ក​​សភា​​មិត្ត​​ភាព​​កម្ពុជា​​កូរ៉េខាងជើង​ផង​ដែរ​​។​​

៤​. លោក​ នឹម​ ច័ន្ទ​តារា​ (CPP)

Nim Chantara, CPP Kampot MP

លោក​ នឹម​ ច័ន្ទ​​តារា​ អាយុ​​៦៨​​ឆ្នាំ​​ គឺជា​​តំណាង​​រាស្ត្រ​​មណ្ឌល​​ខេត្ត​​កំពត​​ ហើយ​​ជា​​សមាជិក​​គណៈកម្មការ​​កិច្ចការ​បរទេស​ សហប្រតិបត្តិ​​ការ​​អន្តរជាតិ​​ ឃោស​​នា​​ការ​​​និង​​ព័ត៌មាន​​នៃ​រដ្ឋសភា​​។​ លោក​ នឹម​ ច័ន្ទ​តារា​ គឺជា​​ស្វាមី​​របស់​​លោក​​ស្រី​ ហ៊ុន​ ស៊ី​ណាត​ ប្អូន​​ស្រី​​របស់​​លោក​​ ហ៊ុន​ សែន​​។​ កន្លងមក​​ លោក​​ ច័ន្ទ​តារា​ ធ្លាប់​​បម្រើ​​ការ​​ងារ​​ជា​​ឯកអគ្គ​រាជទូត​​ខ្មែរ​​ប្រចាំ​​នៅ​​​ប្រទេស​​ភូមា​​។​​ លោក​​គឺជា​​នាយក​​ក្រុម​​ហ៊ុន​​ចំនួន​​បួន​​រួម​​ទាំង​​ក្រុមហ៊ុន​ Billion Auto និង​​ក្រុមហ៊ុន​​សន្តិ​​សុខ​​ឯកជន​ Overseas Security Guardians Holdings ។​

៥​. លោកស្រី​ ចម​ និម្មល​ (CPP)

Cham Nimul, CPP Kampot MP

លោកស្រី​ ចម​ និម្មល​ អាយុ​​៤៣​​ឆ្នាំ​​ គឺជា​រដ្ឋ​​លេខា​​ធិ​​ការ​​​​ នៃ​ក្រសួង​​ពាណិជ្ជកម្ម​​ហើយ​​ក៏​ជា​​សមាជិក​​នៃ​​គណៈ​អចិន្ត្រៃយ៍​​គណៈកម្មការ​កណ្តាល​​​សហភាព​​សហព័ន្ធ​​យុវជន​​កម្ពុជា​​ផង​ដែរ​។​​ លោក​​ស្រី​​ គឺជា​​កូន​​ស្រី​​​របស់​​លោក​ ចម​ ប្រសិទ្ធ​​ រដ្ឋ​​មន្ត្រី​​ក្រសួង​​ឧស្សាហកម្ម​​ វិទ្យាសាស្ត្រ​​ បច្ចេកវិទ្យា​ និង​​នវានុវត្តន៍​។​

៦​. លោក​ ម៉ាត់​ សេត​ (CPP)

Math Seth, CPP Kampot MP

លោក​ ម៉ាត់​ សេត​ អាយុ​​៤២​​ឆ្នាំ​​ធ្លាប់​ជា​​តំណាង​​រាស្ត្រ​​​មណ្ឌល​​ខេត្ត​​កំពត​​​នីតិកាល​​ទី​​៦​។​ លោក​ ម៉ាត់​​ សេត​ ទំនងជា​​មាន​​ក្រុម​​ហ៊ុន​​ពីរ​​ដែល​​ចុះបញ្ជី​​នៅ​​ក្រសួង​​ពា​​ណិ​ជ្ជ​កម្ម​។​​

ខេ​ត​កណ្តាល​

១​. លោក​ ហ៊ុន​ សែន​​ (CPP)

Hun Sen, incumbent prime minister of Cambodia

លោក​ ហ៊ុន​ សែន​ អាយុ​​៧១​​ឆ្នាំ​ បច្ចុប្បន្ន​​គឺជា​​នា​​យក​​​រដ្ឋ​​មន្ត្រី​​នៃ​ព្រះរាជា​​ណា​ចក្រ​​កម្ពុជា​​ ដោយ​បាន​​​​​កាន់​​តំណែង​​កំពូល​នេះ​​អស់​​រយៈ​​ពេល​​៣៨​​ឆ្នាំ​​មក​​ហើយ​​​។​ លោក​ ហ៊ុន​ សែន​​ បាន​​ចូល​​រួម​​ក្នុង​​នយោ​​បាយ​​ជា​​លើក​​ដំបូង​​នៅ​ក្រោម​​ការ​​ដឹកនាំ​​របស់​​រដ្ឋាភិបាល​​ដែល​​គាំទ្រ​​ដោយ​​វៀ​ត​ណា​​ម​​នៅ​ទសវត្សរ៍​​ឆ្នាំ​​១៩៨០​​ក្នុ​​ង​ឋានៈ​ជា​​រដ្ឋ​​មន្ត្រី​​ការបរទេស​​ ហើយ​​បន្ទាប់​​មក​​បាន​​ក្លាយ​​ជា​​នាយក​​រដ្ឋមន្ត្រី​​នៅ​ឆ្នាំ​​១៩៨៥​​។​ លោក​​មិន​​បាន​​ឈ្នះ​​ការ​​បោះ​​ឆ្នោត​​លើក​​ដំបូង​​នៅ​ឆ្នាំ​​១៩៩៣​​នោះ​ទេ​ ប៉ុន្តែ​​បាន​​បង្ខំ​​ឲ្យ​​មាន​​ការ​​បែង​​​​ចែក​​អំណាច​​ជាមួយ​​ព្រះ​​អង្គ​ម្ចាស់​ នរោត្តម​​ រណឫទ្ធិ​​ ដែល​​ឈ្នះ​​ការ​​​បោះ​​ឆ្នោត​​នៅ​​ពេលនោះ​​។​ ក្រោយ​​មក​​ទៀត​​ លោក​ ហ៊ុន​ សែន​ បាន​​ដណ្តើម​​យក​​តំណែង​​ជា​​នាយក​​រដ្ឋ​​មន្ត្រី​​ទាំង​​ស្រុង​​នៅ​​ក្នុង​​ជម្លោះ​​ប្រដាប់​​អា​​វុធ​​នៅ​ឆ្នាំ​​១៩​​៩៧​​ ដែល​​អ្នក​​សង្កេតការណ៍​​អន្តរជាតិ​​ភាគច្រើន​​ចាត់ទុក​​ថា​ ជា​​រដ្ឋ​​ប្រហារ​​។​ គេ​រំពឹង​ថា​ លោក​​នឹង​លាលែង​ពី​តំណែង​​នាយក​​រដ្ឋមន្ត្រី​​​និង​​ផ្ទេរ​​​អំណាច​​ទៅ​ឲ្យ​​កូន​​ប្រុស​​របស់​​លោក​​ឈ្មោះ​ ហ៊ុន​ ម៉ា​ណែ​ត​​ ភ្លាម​ៗ​​បន្ទាប់​​ពី​​ការ​​បោះ​​ឆ្នោត​។​​ លោក​​ក៏​​បាន​​អះអាង​​ផង​ដែរ​ថា​ លោក​​នឹង​​ក្លាយ​​ជា​​ប្រធាន​​ព្រឹទ្ធសភា​​ បន្ទាប់ពី​​ការ​​លាលែង​​ ដូច្នេះ​​លោក​​ប្រហែល​​ជា​​ត្រូវ​​ចាកចេញ​​ពី​​អាសនៈ​​តំណាង​​រាស្ត្រ​​ក្នុង​​រដ្ឋ​​សភា​​។​

២​. លោកស្រី​ ឃួន​ សុ​ដា​រី​ (CPP)

Khuon Sodary, CPP Kandal MP

លោកស្រី​ ឃួន​ សុ​ដា​រី​ អាយុ​​៧០​​ឆ្នាំ​ បច្ចុប្បន្ន​គឺជា​​អនុ​​ប្រធាន​​ទី​​២​ ​រដ្ឋ​​សភា​ ​នីតិកាល​​ទី​​៦​។​​​

៣​. លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​​ (CPP)

Aun Pornmoniroth, CPP Kandal MP

លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​​ អាយុ​​៥៧​​ឆ្នាំ​​គឺជា​​ឧបនាយក​​រដ្ឋ​​​មន្ត្រី​​និង​​ជា​​រដ្ឋ​​មន្ត្រី​​ក្រសួង​​សេដ្ឋកិច្ច​​និង​ហិរញ្ញវត្ថុ​​ សម្រាប់​​នីតិកាល​​ទី​​៦​។​ លោក​​គឺជា​​ស្វាមី​​របស់​​លោក​​ស្រី​​ អ៊ឹម​ ប៉ូលី​កា​​ ជា​​អ្នក​​ជំនួញ​​និង​ជា​​កូ​​ន​ស្រី​​របស់​​អ​តី​​ត​​រដ្ឋមន្ត្រី​ក្រសួង​​អប់​​រំ​​ អ៊ឹម​ សុធី​​។​ លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​​ ក៏​ជា​​ប្រធាន​​ឧត្តម​​​ក្រុម​​ប្រឹក្សា​​សេដ្ឋកិច្ច​​ជាតិ​​និង​​ជា​​ប្រធាន​​ធនាគារ​​វិ​នយោ​គ​ហេ​ដ្ឋា​​រចនា​​សម្ព័ន្ធ​​អាស៊ី​​ (AIIB)។​

៤​. លោក​ ប្រាក់​ សុ​ខុន​​ (CPP)

Prak Sokhonn, CPP Kandal MP

លោក​ ប្រាក់​ សុ​ខុន​​ អាយុ​​៦៩​​ឆ្នាំ​ គឺជា​​ឧបនាយក​​រដ្ឋ​​មន្ត្រី​​​និង​​ជា​​រដ្ឋ​​មន្ត្រី​ក្រសួង​​ការបរទេស​​សម្រាប់​​នីតិ​​កាល​​​ទី​​៦​​។​ លោក​​ គឺជា​​ស្វាមី​​របស់​​លោកស្រី​​ ខេង​ សំ​វ៉ា​ដា​ ជា​​រដ្ឋ​​លេខាធិការ​​នៅ​ក្រសួង​​កិច្ច​​ការ​នារី​ ដែល​​ឥឡូវ​លោកស្រី​គឺជា​​បេក្ខជន​​តំណាង​​រាស្ត្រ​​ផង​ដែរ​។​ កន្លងមក​​ លោក​ ប្រាក់​ សុ​ខុន​​ ធ្លាប់​កាន់​តំណែង​​ជា​​រដ្ឋ​​មន្ត្រី​​ក្រសួង​​ប្រៃសណីយ៍​និង​​ទូរគម​នា​​គមន៍​និង​​ជា​​ទីប្រឹក្សា​​របស់​​លោក​​នាយក​​រដ្ឋ​​មន្ត្រី​ ហ៊ុន​ សែន​។​ ពី​​ឆ្នាំ​​១៩៧៩​ ដល់​​ឆ្នាំ​​១៩៩៣​​ លោក​​បម្រើ​​ការ​​ងារ​​ក្នុង​​ជួរ​​កងទ័ព​​និង​​ធ្វើ​​ការងារ​​នៅ​​ផ្នែក​​ព័ត៌មាន​​កងទ័ព​ផង​ដែរ​។​

៥​. លោក​ ម៉ៅ​ ភិរុណ​ (CPP)

Mao Phirun, CPP Kandal MP

លោក​ ម៉ៅ​ ភិរុណ​ អាយុ​​៦៣ឆ្នាំ​​ គឺជា​​អតីត​​អភិបាល​​ខេត្ត​​​កណ្តាល​​ ហើយ​​ក្រោយ​​មក​​បាន​​ក្លាយ​​ជា​​ប្រធាន​​ក្រុម​​ប្រឹក្សា​​ខេត្ត​​នៅ​ក្រោយ​​ឆ្នាំ​​២០២០​​។​​ មិន​​យូរ​​ប៉ុន្មាន​​​​មុន​​ពេល​​លោក​ត្រូវ​​បាន​​ដក​​ចេញ​​ពី​​តំណែង​​អភិ​​បាល​​​ខេត្ត​​ អង្គភាព​​ប្រឆាំង​​អំពើ​​ពុក​​រលួយ​​បាន​​បើក​​ការ​​ស៊ើប​​អង្កេត​​លើ​​ករណី​​​ពុករលួយ​​នៅ​​ខេត្ត​​កណ្តាល​​។​​ ​លោក​​ក៏​ជា​​សមាជិក​​នៃ​ក្រុម​​ប្រឹក្សា​​ជាតិ​​​អភិវឌ្ឍន៍​ដោយ​​ចីរភាព​​ផង​ដែរ​ ហើយ​​បច្ចុប្បន្ន​ ​គឺជា​​សមាជិក​​នៃ​​គណៈកម្មាធិការ​កណ្តាល​​គណបក្ស​​ប្រជា​​ជន​​កម្ពុជា​​។​​

៦​. លោក​ ស៊ុន​ ចាន់​ថុល​ (CPP)

Sun Chanthol, CPP Kandal MP

លោក​ ស៊ុន​ ចាន់​ថុល​ អាយុ​​៦៧​​ឆ្នាំ​​ បច្ចុប្បន្ន​​គឺជា​​រដ្ឋ​​មន្ត្រី​​​ក្រសួង​​សាធារណការ​​និង​ដឹកជញ្ជូន​​សម្រាប់​​នីតិ​​កាល​​ទី​​៦​ និង​ជា​​ប្រធាន​​សហព័ន្ធ​​កីឡា​ហែល​​ទឹក​​កម្ពុជា​​​។​ លោក​​ធ្លាប់​​កាន់​តួនាទី​​នៅ​​ក្រុម​​ប្រឹក្សា​​អភិវឌ្ឍន៍​​​កម្ពុជា​​និង​​ក្រសួង​​ពាណិជ្ជកម្ម​​ហើយ​​លោក​​ក៏​​ធ្លាប់​​ធ្វើ​​ការងារ​​ឲ្យ​​ក្រុម​​​ហ៊ុន​ U.S. corporation General Electric ផង​ដែរ​​។​​

៧​. លោក​ លឹម​ គា​ន​ហោ​ (CPP)

Lim Keanhor, CPP Kandal MP

លោក​ លឹម​ គា​ន​ហោ​ អាយុ​​៧៣​​ឆ្នាំ​​ គឺជា​​រដ្ឋ​​មន្ត្រី​​ក្រ​​សួង​​​ធនធានទឹក​​និង​​ឧតុនិយម​​សម្រាប់​​នីតិកាល​​ទី​​៦​ និង​​​ជា​​ប្រធាន​​គណៈកម្មាធិការ​​ជាតិ​​ទន្លេមេគង្គ​កម្ពុជា​​។​

៨​. លោក​ សុខ​ ចិន្តា​សោភា​ (CPP)

Sok Chenda Sophea, CPP Kandal MP

លោក​ សុខ​ ចិន្តា​សោភា​ អាយុ​​៦៧​​ឆ្នាំ​​បាន​​ក្លាយ​​ជា​​អគ្គលេខាធិការ​​នៃ​ក្រុម​​ប្រឹក្សា​​អភិវឌ្ឍ​​ន៍​​កម្ពុជា​​តាំងពី​​ឆ្នាំ​​១៩៩៧​​ ហើយ​​ជា​​អនុប្រធាន​​ឧត្តម​​ក្រុម​​ប្រឹក្សា​​សេដ្ឋកិច្ច​​ជាតិ​​។​ មុន​​ពេល​​លោក​​កាន់​តំណែង​​នេះ​ លោក​​ធ្លាប់​​ធ្វើការងារ​​ជាមួយ​​ក្រុម​​ហ៊ុន​​ឯកជន​​នៅ​ប្រទេស​​បារាំង​​ ហើយ​​រយៈ​​​ពេល​​មួយ​​ឆ្នាំ​​ បន្ទាប់ពី​​លោក​​ត្រឡប់​​មក​​ប្រទេស​កម្ពុជា​​ក្នុង​​ឆ្នាំ​​១៩៩២​ លោក​​ត្រូវ​​បាន​​តែង​​តាំង​​ជា​​អនុរដ្ឋ​​លេខាធិការ​​នៅ​​ក្រសួង​​ទេសចរណ៍​​។​

៩​. លោក​ វង្សី​ វិស្សុត​​ (CPP)

Vongsey Vissoth, CPP Kandal MP

លោក​ វង្សី​ វិស្សុត​​ អាយុ​​៥៨​​ឆ្នាំ​​ គឺជា​​រដ្ឋលេខាធិការ​​អចិន្ត្រៃយ៍​​នៃ​ក្រសួង​​សេដ្ឋកិច្ច​​និង​​ហិរញ្ញវត្ថុ​​។​កន្លង​​មក​​ លោក​​ធ្លាប់​​ធ្វើការងារ​​នៅ​​ក្នុង​វិស័យ​​ដឹកជញ្ជូន​​តាម​​ផ្លូវ​​អាកាស​​មុន​​ពេល​​លោក​​ចូល​​រួម​​ជាមួយ​​ក្រសួង​​សេដ្ឋ​​កិច្ច​​នៅ​ឆ្នាំ​​១៩៩៥​​ ហើយ​​ទទួល​​បាន​​ការ​​កោត​​សរសើរ​​ចំពោះ​​ការ​​ដឹកនាំ​​គោលនយោបាយ​​សារពើពន្ធ​​និង​​ការ​​រៀប​​ចំ​ថវិកា​​សម្រាប់​​រដ្ឋាភិបាល​​គណ​​បក្ស​​ប្រជា​​ជន​​កម្ពុជា​​។​​

១០​. លោក​ ទី​ សុគន្ធ​​ (CPP)

Ty Sokun, CPP Kandal MP

លោក​ ទី​ សុគន្ធ​​ អាយុ​​៥៦​​ឆ្នាំ​​ គឺជា​​តំណាងរាស្ត្រ​​ខេត្ត​​​កណ្តាល​​សម្រាប់​​នីតិកាល​​ទី​​៦​​ ហើយ​​ធ្លាប់​ជា​​លេ​​ខា​ធិការ​​នៃ​​គណៈកម្មការ​​កិច្ច​​ការបរទេស​ សហ​ប្រតិ​​បត្តិ​ការអន្តរជាតិ​​ ឃោសនាការ​​និង​​ព័ត៌មាន​​នៃ​​រដ្ឋសភា​​។​ កន្លងមក​ លោក​ ទី​ សុគន្ធ​​ ធ្លាប់​ជា​​ប្រធាន​​រដ្ឋ​​បាល​​ព្រៃឈើ​​ ប៉ុន្តែ​​​លោក​ ហ៊ុន​ សែន​ បាន​​ដក​​លោក​​ចេញ​​ពី​​តំណែង​​ ដែល​តាម​ចោទ​​ថា​ ដោយសារ​មិនបាន​​ចាត់វិធានការ​​ណ៍​​ភ្លាម​ៗ​​គ្រប់​​គ្រាប់​​ ដើម្បី​​ទប់ស្កាត់​​ប្រតិ​​បត្តិ​​ការ​​កាប់​ឈើ​​ខុស​​ច្បាប់​​។​ ក្រោយ​​មក​ លោក​ ទី​ សុគន្ធ​ បាន​​ក្លាយ​​ជា​​រដ្ឋ​​លេខាធិការ​​ក្រសួង​​កសិកម្ម​​ រុក្ខាប្រមាញ់​​និង​នេសាទ​។​​

១១​. លោក​ គង់​ បណ្តូល​​ (Funcinpec)

លោក​ គង់​ បណ្តូល​ អាយុ​​៤៧​​ឆ្នាំ​​ គឺជា​​ប្រធាន​​ក្រុម​​ការងារ​​បោះ​​ឆ្នោត​​របស់​​គណបក្ស​​ហ៊្វុន​ស៊ិន​ប៉ិច​​និង​​ជា​​ប្រធាន​​គណៈកម្មាធិការ​​គណបក្ស​​ខេត្ត​​កណ្តាល​​។​ លោក​​ក៏​ជា​​សមាជិក​​គណៈកម្មាធិការ​​​នាយក​គណ​ បក្ស​​ហ៊្វុន​​ស៊ិន​​ប៉ិច​​ផង​ដែរ​​។​​

ខេត្ត​​កោះកុង​

១​. លោក​ ដុំ​ យុ​ហៀន​ (CPP)

Dom Yuk Hean, CPP Koh Kong MP

លោក​ ដុំ​ យុ​ហៀន​​ អាយុ៧០​​ឆ្នាំ​​ គឺជា​​តំណាង​​រាស្ត្រ​ខេត្ត​​កោះកុង​​សម្រាប់​​នីតិកាល​​​ទី​​៦​​ ហើយ​​លោក​​គឺជា​​អនុប្រធាន​​ក្រុម​​ការ​​ងារ​​ចុះ​ជួយ​​ខេត្ត​​កោះកុង​​។​ លោក​គឺជា​​អតីត​​អភិបាល​​រង​​ខេត្ត​​កោះ​​កុង​​។​

ខេត្ត​​ក្រចេះ​​

១​. លោក​ ព្រុំ​ សុខា​​ (CPP)

Prum Sokha, CPP Kratie MP

លោក​​ ព្រុំ​ សុខា​ អាយុ៦៨​​ឆ្នាំ​​ ​គឺជា​​រដ្ឋ​​មន្ត្រី​​ក្រ​​សួង​​មុខងារ​​សាធារណៈ​សម្រាប់​​នីតិ​ ​កា​​ល​​​ទី​​៦​។​ លោក​​ធ្លាប់​​ជារ​ដ្ឋ​​លេខាធិ​កា​​ក្រ​​សួង​​​មហាផ្ទៃ​​។​ យោង​​តាម​​សេចក្តី​​រាយ​ការ​​ណ៍​​​របស់​​កាសែត​​កម្ពុជា​​ថ្មី​បាន​​ឲ្យ​​ដឹង​ថា​ លោក​ ព្រុំ​ សុខា​ គឺ​​ជា​​​ប្រធាន​​ក្រុម​​ចរចា​​របស់​​គណបក្ស​​ប្រជា​​ជន​​កម្ពុជា​​នៅ​​គ្រប់​​​វិបត្តិ​​ពាក់ព័ន្ធ​នឹង​​ការ​​បោះ​​ឆ្នោត​​រវាង​​ឆ្នាំ​​១៩៩៨​​ដល់​​ឆ្នាំ​​២០១៣​​។​​​

២​. លោក​ ពេជ្រ​ ប៊ុ​ន​ធិន​ (CPP)

Pech Bunthin, CPP Kratie MP

លោក​ ពេជ្រ​ ប៊ុ​ន​ធិន​ អាយុ​​៧៨​​ឆ្នាំ​​ គឺជា​​ទេស​​រដ្ឋមន្ត្រី​​ទទួល​​បន្ទុក​​បេសកកម្ម​​ពិសេស​​​ស​ម្រាប់​​នីតិកាល​​ទី​​៦​ ហើយ​​ក៏​ជា​​អតីត​​​រដ្ឋមន្ត្រី​ក្រសួង​​មុខងារ​សា​​ធា​រណៈ​​ផង​​ដែរ​​។​​

៣​. លោក​ សរ​ ចំរុង​ (CPP)

Sar Chamrong, CPP Kratie MP

លោក​ សរ​ ចំរុង​​ អាយុ​​៦៥​​ឆ្នាំ​​គឺជា​​អតីត​​អភិ​​​​បាល​​ខេត្ត​​ក្រចេះ​​ ហើយ​​ធ្លាប់​ជា​​លេខា​​ធិការ​នៃ​គណៈកម្មការ​​សិទ្ធិ​​មនុស្ស​​ ទទួល​​ពាក្យ​​បណ្តឹង​ អង្កេត​និង​ទំនាក់ទំនង​​រដ្ឋ​​ស​​ភា​ ព្រឹទ្ធសភា​ ​នៃ​រដ្ឋសភា​ ​សម្រាប់​​នីតិកាល​​ទី​​៦​។​ លោក​ សរ​ ចំរុង​​ បាន​​ក្លាយ​​ជា​​អភិបាល​​ខេត្ត​​ក្រចេះ​​កាលពី​ឆ្នាំ​​២០​​១២​ ដោយ​​ចូល​​ជំនួស​​ចៅហ្វាយ​​ខេត្ត​​ចាស់​ដែល​បាន​​ទទួល​​មរណភាព​​នៅក្នុង​គ្រោះ​​ថ្នាក់​ចរាចរណ៍​​មួយ​​ ហើយ​​លោក​​ ចំរុង​ ក៏​ត្រូវ​​បាន​​ដក​​ចេញ​​កាលពី​ឆ្នាំ​​២០១៨​ ភ្លាម​ៗ​ បន្ទាប់ពី​​មាន​​អ្នក​​ភូមិ​​ប្រមាណ​​ជា​​៨នាក់​បាន​​ស្លាប់​​​នៅក្នុង​​ការ​​ប៉ះ​​ទង្គិច​​​ជាមួយ​​នគរបាល​​។​ លោក​ សរ​ ចំរុង​ កន្លង​​មក​​ធ្វើ​​ជា​​អភិបាល​​រង​​ខេត្ត​​បន្ទាយ​​មាន​​ជ័យ​​ ទី​ដែល​លោក​​​រង​ការ​​ចោទ​​​​ប្រកាន់​ថា​ បាន​​រំលោភ​យក​ដី​ប្រជា​​ពល​​រដ្ឋ​​៣០នាក់​​នៅ​​​ឃុំ​អូរបីជាន់​ មុន​​ពេល​​លោក​​ត្រូវ​​បាន​​ផ្ទេរ​មក​​កាន់​ខេត្ត​​ក្រ​​ចេះ​។​

ខេត្ត​​មណ្ឌល​​គិរី​​

១​. លោក​ ចាន់​ យឿន​ (CPP)

Chan Yoeun, CPP Mondulkiri MP

លោក​ ចាន់​ យឿន​ អាយុ​​៧២​​ឆ្នាំ​​ គឺជា​​សមាជិក​​សភា​​មក​ពី​​មណ្ឌល​​ខេត្ត​​មណ្ឌលគិរី​សម្រាប់​​នីតិកាល​​ទី​​៦​​ និង​ជា​​សមាជិក​គណៈ​​កម្មការ​​មហា​​ផ្ទៃ​​​ ការពារ​​ជាតិ​​និង​​មុខងារ​សាធារណៈ​នៃ​រដ្ឋសភា​​។​ លោក​​ក៏​ជា​​អតីត​​អភិ​​បាល​​ខេត្ត​​មណ្ឌល​​គិរី​​ផង​ដែរ​​។​ ខណៈ​​ពេល​​លោក​​នៅជា​​អភិបាល​​រង​​​ខេត្ត​​មណ្ឌលគិរី​​ក្នុង​ឆ្នាំ​​២០០៨​ លោក​ ចាន់​ យឿន​ ដែល​​ក៏​ជា​​ជនជាតិ​ដើម​ភាគតិច​​​​ពូន​ង​ តាម​​ព័ត៌មាន​​ថា​ បាន​​បណ្តេញ​​ក្រុម​​គ្រួសារ​​ជនជាតិ​ដើម​​ភាគតិច​​​​ពូន​ង​ចេញ​​ពី​​ដី​​របស់​​ពួក​​គាត់​​​។​​លោក​ធ្លាប់​​បាន​​ការពារ​​កូន​​ប្រសា​រ​​​របស់​​លោក​​ដែល​​រង​ការ​​ចោទ​​ប្រកាន់​​កាប់​ឈើ​​ខុស​​​ច្បាប់​​ ខណៈ​​ពេល​​​ធ្វើ​​ជា​​ជំនួយ​​ការ​​របស់​​លោក​​ផ្ទាល់​។​ លោក​ ចាន់​ យឿន​ គឺជា​​ប្រ​​ធាន​​​​ក្រុម​​​ប្រឹក្សា​​​បដិវត្តន៍​ប្រជាជន​កម្ពុជា​​​ប្រចាំ​ខេត្ត​នេះ​ពី​​ឆ្នាំ​​១៩៨៣​​ដល់​​ឆ្នាំ​​១៩៩១​។​​

រាជធានី​ភ្នំពេញ​

១​. លោក​ ហ៊ុន​ ម៉ា​ណែ​ត​ (CPP)

លោក​ ហ៊ុន​ ម៉ា​ណែ​ត​ គឺជា​កូនប្រុស​ច្បង​របស់​លោក​​នា​​យក​​រដ្ឋមន្ត្រី​​ ហ៊ុន​ សែន​ ដែល​ត្រូវ​បាន​ព្រះ​មហា​​ក្សត្រ​​ ត្រាស់​​​បង្គាប់​ចាត់​​តាំង​​ជានា​យក​រដ្ឋមន្ត្រី​។​ លោក​គឺជា​មេ​​បញ្ជា​​ការ​កងទ័ពជើងគោក​ហើយ​​ កាលពី​ខែមេសា​កន្លង​​ទៅ​ រូបលោក​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​​មួយ​​កម្រិត​ទៀត​ទៅ​នាយ​​ឧត្តម​​សេនីយ៍​ (ផ្កាយ៤​) នៅក្នុង​អាយុ៤៥ឆ្នាំ​ផង​ដែរ​ ដែល​ជា​​កម្រិត​ឋានន្តរស័ក្តិ​យោធា​ខ្ពស់​​បំ​​ផុត​​របស់​ប្រទេស​។​ លោក​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​​ឆ្លងកាត់​ការសិក្សា​នៅ​សា​​លា​​ល្បី​ៗ​មួយចំនួន​នៅ​សហរដ្ឋ​​អា​មេ​​រិក​ និង​​ចក្រភព​អង់គ្លេស​។​ រូបលោក​កាលពី​ពេល​កន្លងទៅ​ ក៏​ធ្លាប់​ទទួល​បានការ​កោតសរសើរ​យ៉ាង​ខ្លាំង​​ចំពោះ​កិច្ចការ​ដោះស្រាយ​ការចរចា​ក្នុង​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ក្នុង​ខេត្តព្រះវិហារ​ក្នុង​ចន្លោះ​​​ឆ្នាំ​​២០០៨​ ដល់​​ឆ្នាំ​​​២០១១​ ស្រប​ពេល​ដែល​រូបលោក​ក៏​​មាន​​តួនាទី​ជា​អគ្គ​មេបញ្ជាការ​រង​ នៃ​កងយោធពល​ខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​​បញ្ជា​​ការ​​ដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ផង​ដែរ​។​

២​. លោក​ ប៉ា​ សុ​ជាតិ​វង្ស​ (CPP)

Pa Socheatvong, CPP Phnom Penh MP

លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អាយុ៦៦ឆ្នាំ​ធ្លាប់​កាន់​​តំណែង​​ជា​​អភិ​​បាល​រាជធានី​ភ្នំពេញ​ ចាប់ពី​ឆ្នាំ២០១៣​ ដល់​ឆ្នាំ​ ២០១៧​ មុន​ពេល​ជាប់ឆ្នោត​ជាស​មា​ជិ​ករ​ដ្ឋ​សភា​។​ ទោះ​យ៉ាងណា​ លោក​បាន​ចាកចេញ​ពី​​តំណែង​​ក្នុង​​រដ្ឋ​​សភា​​​នៅ​ឆ្នាំ២០១៩​ មក​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​។​ លោក​ត្រូវ​​បាន​​តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​លោក​ ហ៊ុន​ សែន​ ហើយ​នៅ​ឆ្នាំ​​២០២១​ ក៏​​ត្រូវ​បាន​តែងតាំង​ជាស​មា​ជិ​ក​ថ្មី​របស់​រាជរដ្ឋាភិបាល​ ឋានៈ​ជាទេ​សរ​ដ្ឋ​មន្ត្រី​ ទទួល​​បន្ទុក​បេសកកម្ម​ពិសេស​។​

៣​. លោក​ អ៉ិ​ត​​ សំ​ហេង​ (CPP)

Ith Samheng, CPP Phnom Penh MP

លោក​ អ៉ិ​ត​​ សំ​ហេង​ អាយុ៦៨ឆ្នាំ​ បច្ចុប្បន្ន​ជា​​រដ្ឋមន្រ្តី​​ក្រ​​សួង​​​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ធ្លាប់​ជារ​ដ្ឋ​​មន្ត្រី​​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​ និង​​យុវ​នីតិសម្បទា​​។​

៤​. លោក​ ម៉ម​ ប៊ុ​ន​ហេង​ (CPP)

Mam Bunheng, CPP Phnom Penh MP

លោក​ ម៉ម​ ប៊ុ​ន​ហេង​ អាយុ​ ៧៤ឆ្នាំ​ បច្ចុប្បន្ន​ជារ​ដ្ឋ​មន្ត្រី​ក្រ​​សួង​​សុខាភិបាល​។​ លោក​ក៏​ធ្លាប់ធ្វើ​ជា​ប្រធាន​គណៈ​​កម្ម​​ការ​​អន្ដរ​ក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​ ផង​​ដែរ​។​ ទោះ​យ៉ាងណា​ លោក​ត្រូវ​បាន​ទទួលការ​​រិះគន់​ពីសំណាក់​​លោក​ ហ៊ុន​ សែន​ ជុំវិញ​ការ​ដោះស្រាយ​ជំងឺរាតត្បាត​មួយ​នេះ​។​ លោក​ ម៉ម​ ប៊ុ​ន​ហេង​ គឺជា​បេក្ខភាព​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​ក្នុង​បញ្ជី​បេក្ខជន​​គណបក្ស​​ប្រជាជន​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ​។​

៥​. លោកស្រី​ អុឹង​ កន្ថា​ផា​វី​ (CPP)

Ing Kantha Phavi, CPP Phnom Penh MP

លោកស្រី​ អ៊ឹ​ង​ កន្ថា​ផា​វី​ អាយុ​ ៦៣ឆ្នាំ​ បច្ចុប្បន្ន​ កាន់​តំណែង​ជារ​ដ្ឋ​មន្ត្រី​ក្រសួងកិច្ចការនារី​។​

៦​. លោក​ កែប​ ជុតិមា​ (CPP)

Kep Chuktema, CPP Phnom Penh MP

លោក​ កែប​ ជុតិមា​ អាយុ​ ៧២ឆ្នាំ​ ជា​អ្ន​ក​តំ​ ណាង​​រាស្រ្ត​មណ្ឌល​ភ្នំពេញ​ និង​ជា​អតីត​អភិ​​បាល​​រាជធានី​ភ្នំពេញ​អំឡុង​ឆ្នាំ២០០៣​ ដល់​​ឆ្នាំ២០១៣​។​ នៅ​ឆ្នាំ​ ២០២២​ លោក​ត្រូវ​បាន​​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​​គណៈកម្មការ​ទី៤​ គឺ​គណៈកម្មការ​មហាផ្ទៃ​ ការពារ​ជាតិ​និង​មុខ​​ងារ​​សាធារណៈ​។​ ក្នុងអំឡុងពេល​កាន់​តំណែង​ជា​អភិបាល​​រាជ​​ធានី​ភ្នំពេញ​ លោក​​ធ្លាប់​បាន​ដឹកនាំ​​ការ​​បណ្តេញ​​ដ៏​ឃោរឃៅ​​ជា​​ច្រើន​ដែល​ក្នុង​នោះ​មាន​​ការ​បណ្តេញ​​ពលរដ្ឋ​នៅ​តំបន់​បឹងកក់​ និង​​បុរី​កីឡា​ផង​ដែរ​។​

៧​. លោកស្រី​ ឡោក​ ខេង​ (CPP)

Lork Kheng, CPP Phnom Penh MP

លោកស្រី​ ឡោក​ ខេង​ អាយុ​ ៦៨ឆ្នាំ​ តំណាង​​រាស្រ្ត​មណ្ឌល​រាជធានី​ភ្នំពេញ​។​ លោកស្រី​ត្រូវ​​បាន​​ស្គាល់​ថា​ មាន​ជាប់ពាក់ព័ន្ធ​ក្នុង​ជម្លោះ​​ដីធ្លី​​មួយ​កន្លែង​លើ​ផ្ទៃដី​ជាង​ ២ហិ​ក​តា​ ក្នុង​ខណ្ឌ​​ព្រែក​​ព្នៅ​ រាជធានី​ភ្នំពេញ​ ដែល​បណ្តាល​​ឱ្យ​ភាគី​ជម្លោះ​ម្នាក់​​ទៀត​ គឺ​អនុរដ្ឋ​លេខាធិការ​ក្រសួងការពារជាតិ​ លោក​​ ស​ ថា​វី​ ត្រូវ​​បាន​ចោទប្រកាន់​ពី​បទ​ “ផ្តើម​គំនិត​ក្នុង​អំពើ​លួច​លក់​អចលន​​វត្ថុ​ដែល​មិនមែន​ជា​របស់​ខ្លួន​”។​

៨​. លោកស្រី​ គ្រួ​ច​ សំ​អាន​ (CPP)

Kruoch Sam An, CPP Phnom Penh MP

លោកស្រី​ គ្រួ​ច​ សំ​អាន​ អាយុ​ ៧០ឆ្នាំ​ តំណាង​​រាស្រ្ត​មណ្ឌល​រាជធានី​ភ្នំពេញ​ និង​ជា​អនុ​ប្រ​​ធាន​​គណៈ​​កម្មការនី​តិ​កម្ម​ និង​យុត្តិធម៌​នៃ​រដ្ឋ​​សភា​​។​

៩​. លោក​ អូ​ស្មាន់​ ហា​សាន់​ (CPP)

Othsman Hassan, CPP Phnom Penh MP

លោក​ អូ​ស្មាន់​ ហា​សាន់​ អាយុ​ ៦៩ឆ្នាំ​ ជា​​ទេស​​​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ និង​ជាស​មា​ជិ​ក​គណៈកម្មាធិការ​​កណ្តាល​​គណបក្សប្រជាជន​កម្ពុជា​។​ លោក​​តែងតែ​ដឹក​​នាំ​បេសកកម្ម​នៅ​ក្រៅប្រទេស​ និង​ទំនាក់​​ទំនង​​ពាណិជ្ជកម្ម​ជា​​ពិសេស​​ជាមួយ​ប្រទេស​ភាគច្រើន​ដែល​កាន់សាសនា​​អ៊ី​ស្លាម​។​ លោក​​ក៏​ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍ​ន៍​មូស្​លី​មក​ម្ពុ​ជា​ ។​ លោក​ អូ​ស្មាន់​ ហា​សាន់​ គឺជា​ឧកញ៉ា​មួយ​រូប​ ដែល​បាន​ផ្ទេរ​​ភាគ​​ហ៊ុន​​នៅក្នុង​​ក្រុមហ៊ុន​មុន​របស់​គាត់​ឈ្មោះ​ Hassan Import Export ទៅ​​ឱ្យ​កូន​ៗ​របស់​គាត់​។​

១០​. លោក​ ឃុ​ត​ ចាន់​តារា​ (CPP)

Khut Chandara, CPP Phnom Penh MP

លោក​ ឃុ​ត​ ចាន់​តារា​ អាយុ​ ៤២ឆ្នាំ​ ជា​​តំណាង​​​រាស្រ្ត​មណ្ឌល​រាជធានី​ភ្នំពេញ​។​ លោក​​ក៏​ជាស​មា​ជិ​ក​នៃ​​គណៈ​​កម្មការ​ផែនការ​ វិនិយោគ​ កសិកម្ម​ អភិវឌ្ឍន៍​ជនបទ​ បរិស្ថាន​ និង​ធនធានទឹក​ នៃ​រដ្ឋសភា​។​ លោក​​ជា​​អនុប្រធាន​ ស​.ស​.យ​.ក​ រាជធានី​ភ្នំពេញ​ ជា​ស្ថាប័ន​មួយ​ចូលរួម​សង្កេតការណ៍​​បោះឆ្នោត​​ច្រើនជាង​គេ​ ក្នុង​ការបោះឆ្នោត៤លើក​ចុងក្រោយ​នេះ​។​ លោក​​ជា​បេក្ខជន​ក្មេង​ជាងគេ​ក្នុង​បញ្ជី​បេក្ខជន​គណបក្សប្រជាជន​កម្ពុជា​​នៅ​រាជធានី​ភ្នំពេញ​។​

១១​. លោក​ លី​ ឆេង​ (CPP)

Ly Chheng, CPP Phnom Penh MP

លោក​ លី​ ឆេង​ តំណាង​រាស្រ្ត​មណ្ឌល​រាជធានី​​ភ្នំពេញ​ និង​ជា​អគ្គនាយក​ ប៊ែល​ធី​ គ្រុប​។​

១២​. ព្រះអង្គ​ម្ចាស់​ នរោត្តម​ ចក្រាវុធ​ (Funcinpec)

Norodom Chakravuth, Funcinpec Phnom Penh MP

ព្រះអង្គ​ម្ចាស់​ នរោត្តម​ ចក្រាវុធ​ ព្រះ​ជន្មា៥៣​​ព្រះ​​វស្សា​ ជា​ព្រះ​​ប្រធាន​គណ​បក្ស​ហ្វ៊ុ​ន​ស៊ិន​​ប៉ិច​ និង​​ជា​បុត្រា​​ច្បង​សម្តេច​ក្រុមព្រះ​នរោត្តម​ រណឫទ្ធិ​ ដែល​បាន​សោយទិវង្គត​ ក្នុង​ឆ្នាំ​​២០២១​។​

ខេត្តព្រះវិហារ​​

១​. លោក​ មាស​ សុភា​ (CPP)

Meas Sophea, CPP Preah Vihear MP

លោក​ មាស​ សុភា​ អាយុ​​៦៨​​ឆ្នាំ​​ គឺជា​​ទេស​រដ្ឋមន្ត្រី​​ទទួល​​បន្ទុក​​បេសក​​កម្ម​​ពិសេស​​សម្រាប់​​នីតិកាល​​ទី​​៦​ ហើយ​​ជា​​ប្រធាន​​កិ​ត្តិ​យ​​ស​​កាកបាទ​​ក្រ​​ហម​​កម្ពុជា​​ប្រចាំ​​ខេត្ត​​ព្រះវិហារ​​ផង​ដែរ​។​​ លោក​ មាស​ សុភា​ គឺជា​​ឧត្តម​​​សេនីយ៍​យោធា​​ផ្កាយ​​បួន​​ហើយ​​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​​ចូល​​កាន់​​តំណែង​​បន្ត​​ពី​​​លោក​​​ជា​​អគ្គ​មេបញ្ជាការ​​រង​​និង​​ជា​​មេបញ្ជាការ​​កងទ័ពជើងគោក​​។​

ខេត្តព្រះវិហារ​​

១​.​ លោក​ ជាម​ យៀប​​ (CPP)

Cheam Yeap, CPP Prey Veng MP

លោក​ ជាម​ យៀប​ អាយុ​​៧៦​​ឆ្នាំ​​ គឺជា​​អនុ​​ប្រ​​ធាន​ទី​​១​​នៃ​​រដ្ឋ​​សភា​​សម្រាប់​​នីតិកាល​​ទី​​៦​ ហើយ​​ជា​​សមាជិក​​គណៈ​​កម្មា​ធិការ​​កណ្តាល​គណបក្ស​​ប្រជា​​ជន​​កម្ពុជា​​។​ លោក​​ធ្លាប់​​បម្រើ​​ការងារ​នៅ​​រដ្ឋ​​សភា​​ អំឡុង​​រដ្ឋាភិបាល​​គាំទ្រ​​ដោយ​​វៀតណាម​​ពីឆ្នាំ​​១៩៨៣​​ដល់​​ឆ្នាំ​​១៩៩៣​​។​ អង្គការ​​សិទ្ធិ​​មនុស្ស​​បាន​​សម្តែង​​ការ​​ព្រួយ​​បារម្ភ​​ថា​ លោក​ ជាម​ យៀប​ មិនដែល​​ត្រូវ​​បាន​​ផ្តន្ទា​ទោស​​ទេ​ បន្ទាប់ពី​​រថ​​យន្ត​​របស់​​លោក​​ជាប់​​ពាក់​​ព័ន្ធ​នឹង​​ករណី​​បុក​​ហើយ​​​​រត់​ដែល​​បណ្តាល​​ឲ្យ​​មាន​​មនុស្ស​​ស្លាប់​​។​

២​. លោក​ ស​ សុខា​ (CPP)

Sar Sokha, CPP Prey Veng MP

លោក​ ស​ សុខា​ អាយុ​​៤២​​ឆ្នាំ​​គឺជា​​រដ្ឋ​​លេ​​ខា​​​ធិ​កា​​នៅ​​ក្រសួង​​អប់​​រំ​​ ជា​​ប្រធាន​​សហ​​ព័ន្ធ​​កីឡា​​សិស្ស​-និស្សិត​​កម្ពុជា​និង​​ជា​​កូន​​ប្រុស​​របស់​​លោក​ ស​ ខេង​ រដ្ឋ​​មន្ត្រី​​ក្រសួង​​មហាផ្ទៃ​​។​ លោក​​ក៏​ជា​​អនុប្រធាន​​សហភាព​​សហព័ន្ធ​​យុវ​​ជន​​​កម្ពុជា​​ផង​ដែរ​​។​ លោក​ ស​ សុខា​ រៀប​​ការ​​ជាមួយ​​លោក​​ស្រី​ កែ​ សួន​សុភី​ ជា​​កូន​​ស្រី​​របស់​​លោក​​ កែ​ គឹ​មយ៉ា​ន​​។​ កាល​​​ពី​​ឆ្នាំ​​មុន​ មាន​​ពាក្យ​ចរ​ចាម​អារ៉ាម​​ថា​ លោក​​ក៏​ចាប់​​អា​​រម្ម​ណ៍​នឹង​​តំណែង​​នាយក​​រដ្ឋ​​មន្ត្រី​​ផង​ដែរ​​ ប៉ុន្តែ​​ក្រោយ​​មក​​លោក​​បាន​​ច្រាន​​ចោល​​ការ​​លើក​​ឡើង​​បែប​​នេះ​។​ លោក​ ស​ សុខា​ គឺជា​​អតីត​​ប្រធាន​​ Grand Phnom Penh Golf និង​​ក្រុម​​ហ៊ុន​​​ឈ្មោះ​ Jinbei Investment។​ ​ក្រុម​​ហ៊ុន​នេះ​​ជាប់​ពាក់​​ព័ន្ធ​​នឹង​​ការ​​ជួញដូរ​​មនុស្ស​​និង​​ការ​​ឆបោក​​តាម​​ប្រព័ន្ធ​អ៊ី​ន​​ធើ​​ណិ​ត​។​​​

៣​. លោក​ មុំ​ម​ ស៊ី​បុន​ (CPP)

Mom Sibon, CPP Prey Veng MP

លោក​ មុំ​ម​ ស៊ី​បុន​ អាយុ​​៧៨​​ឆ្នាំ​​ គឺជា​​សមា​​ជិ​ក​​​សភា​​សម្រាប់​មណ្ឌល​​ខេត្ត​​ព្រៃវែង​​​នីតិ​​កាល​​ទី​​៦​ ហើយ​​ជា​​អតីត​​រដ្ឋ​​លេខាធិការ​​ក្រសួង​​សា​ធារ​​ណ​​ការ​​​និង​​ដឹកជញ្ជូន​​។​

៤​. លោក​ ឡុង​ ប៊ុ​ន្នី​ (CPP)

Long Bunny, CPP Prey Veng MP

លោក​ ឡុង​ ប៊ុ​ន្នី​ អាយុ​​៥៣​​ឆ្នាំ​​ គឺជា​​តំ​​ណាង​​​រាស្ត្រ​​មណ្ឌល​​ខេត្ត​​ព្រៃ​​វែង​​និង​​ក៏​​ធ្លាប់​​ជា​​អតីត​​តំណាង​​រាស្ត្រ​​ខេត្ត​​ព្រៃវែង​​មក​​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​​ដែល​ជា​​គណបក្ស​​ប្រឆាំង​​។​ លោក​ ប៊ុ​ន្នី​ បាន​​ចុះចូល​​ជាមួយ​​គណ​​បក្ស​​​ប្រជា​​ជន​​កម្ពុជា​​កាល​​ពី​ខែ​​តុលា​​ ឆ្នាំ​​២០១៧​​ ភ្លាម​ៗ​​ក្រោយ​​​ពី​​ការ​​ចាប់ខ្លួន​​លោក​ កឹម​ សុខា​ ប្រធាន​​គណបក្ស​​សង្គ្រោះ​ជាតិ​​ ហើយ​​លោក​​រក្សា​​បាន​​អាសនៈ​​របស់​​លោក​​ជា​​តំណាង​​រាស្ត្រ​​សម្រាប់​​គណបក្ស​​កាន់អំណាច​​នៅក្នុង​​ការ​​បោះឆ្នោត​ជាតិ​​​ឆ្នាំ​​២០១៨​​។​

៥​. លោក​ ជាម​ ប៉េអា​ (CPP)

Cheam Pe A, CPP Prey Veng MP

លោក​ ជាម​ ប៉េអា​ អាយុ​​៤៧​​ឆ្នាំ​​គឺជា​​តំ​​ណាង​​​រាស្ត្រ​​សម្រាប់​​មណ្ឌល​​ខេត្ត​​ព្រៃ​​វែង​​និង​​​ជា​​អគ្គនាយក​​រង​​នៅ​ក្រសួង​​មហាផ្ទៃ​​។​ កាល​​ពី​​ឆ្នាំ​​២០១២​ លោក​​ត្រូវ​​បាន​​​​ចោទ​​ប្រ​​កាន់​​និង​​ពិន័យ​​ជា​ប្រាក់​​១​.២៣០ដុល្លារ​ បន្ទាប់ពី​​លោក​​ត្រូវ​​បាន​​​​រក​ឃើញ​​ថា​ ព្យាយាម​​ផ្តល់​សំណូក​​ទៅ​​ឲ្យ​សមាជិក​​​ក្រុម​​​ប្រឹក្សា​​ឃុំ​សង្កាត់​​មក​​ពី​​គណបក្ស​​សម​ រង្ស៊ី​​ នៅ​ខេត្ត​​បាត់​​ដំបង​​ ដើម្បី​​បោះ​​ឆ្នោត​​ឲ្យ​​គណបក្ស​​កាន់អំណាច​​។​​ លោក​​ក៏​​ជា​​ប្រធាន​​ក្រុម​​ឃ្លាំ​​មើល​​និង​​វាយ​​តម្លៃ​​នៃ​គ​ណៈ​កម្មា​ធិ​​ការ​​ជាតិ​​​សម្រាប់​​ការ​​អភិវឌ្ឍ​តាម​​បែប​​​ប្រជា​​ធិប​តេយ្យ​​នៅ​​ថ្នាក់​​ក្រោម​​ជាតិ​​​ ដែល​​ក្នុង​​នោះ​​លោក​​ចូល​​រួម​​​នៅក្នុង​​ការ​​ងារ​​វិ​និ​​យោគ​​​អន្តរជាតិ​​ច្រើន​​រួម​​ទាំង​​គម្រោង​​រ៉េ​ដបូ​ក​ និង​គម្រោង​​បែង​​​ចែក​ដី​ ដើម្បី​​សង្គមកិច្ច​​ និង​ការ​​អភិវឌ្ឍ​​សេដ្ឋកិច្ច​​ជំហាន​​ ២​ (LASED II) ដែល​មាន​​បញ្ហា​​របស់​​ធនាគារ​​ពិភព​​លោក​។​

៦​. លោក​ ញឹម​ វណ្ណ​ដា​ (CPP)

Nhim Vanda, CPP Prey Veng MP

លោក​ ញឹម​ វណ្ណ​ដា​ អាយុ៧៥ឆ្នាំ​​គឺជា​​អតីត​​អនុ​ប្រ​​ធាន​​​ទី​​១​​នៃ​គណៈកម្មាធិការ​​ជាតិ​​គ្រប់គ្រង​គ្រោះ​​មហន្ត​​​រាយ​​ ប៉ុន្តែ​​លោកនាយក​​រដ្ឋ​​មន្ត្រី​ ហ៊ុន​ សែន​ បាន​​​ដ​​ក​​លោក​​ចេញ​​ពី​តំណែង​​នៅ​ឆ្នាំ​​២០១៩​ ដោយ​​លោកនាយក​​រដ្ឋ​​មន្ត្រី​​អះអាង​ថា​ លោក​ ញឹម​ វណ្ណ​ដា​​ ខ្វះ​ការ​ទទួល​​ខុស​​ត្រូវ​​និង​​ភូ​ត​កុហក់​​​ក្នុង​ការ​​ឆ្លើយ​​តប​​ទៅ​​នឹង​​ហេតុ​​ការណ៍​​បាក់​រលំ​​អាគារ​​នៅ​​ក្រុង​​ព្រះសីហនុ​​។​ លោក​ ញឹម​ វណ្ណ​ដា​ ត្រូវ​​បាន​​ផ្តល់​​តួនាទី​​ជា​​ទីប្រឹក្សា​​រដ្ឋា​​ភិបាល​​ដែល​​មាន​​ឋានៈ​ស្មើ​​នឹង​​ទេស​រដ្ឋមន្ត្រី​​ជំនួស​វិញ​។​ លោក​ធ្លាប់​ត្រូវ​​បាន​​​ដំឡើង​​ជា​​ឧត្តមសេនីយ៍​ផ្កាយ​​បួន​​កាលពី​ឆ្នាំ​​២០០៧​​ បន្ទាប់ពី​​លោក​​រក​​ឃើញ​​​យន្ត​​ដែល​​បាន​​ធ្លាក់​​នៅ​​ខេត្ត​​កំពត​នៅដើម​​ឆ្នាំ​​ដដែល​នោះ​​ ហើយ​​មុន​​ពេលនោះ​ លោក​ធ្លាប់​​មាន​​តួនាទី​​នៅក្នុង​ជួរ​​រដ្ឋាភិបាល​​ច្រើន​​រួម​​ទាំង​​ជា​​រដ្ឋ​​មន្ត្រី​​ក្រសួង​​ពាណិជ្ជកម្ម​​ ​និង​​ជា​​តំណាង​​​ពិសេស​​របស់​​នាយក​​រដ្ឋមន្ត្រី​ក្នុង​​ទសវត្សរ៍​​ឆ្នាំ​​១៩៩០​។​ លោក​​ជា​ម្ចាស់​​សួន​​សត្វ​​មួយ​​កន្លែង​​នៅ​ខេត្ត​​កំពត​​ ដែល​​រង​ការរិះគន់​​ដោយសារ​​ការ​មើលថែ​​សត្វ​មិន​​បាន​​ដិត​​ដល់​​​។​

៧​. លោក​ ស្បោង​ សា​រ៉ា​ត​​ (CPP)

Sborng Sarath, CPP Prey Veng MP

លោក​ ស្បោង​ សា​រ៉ា​ត​ អាយុ​​៧៦​​ឆ្នាំ​​ ជា​​តំណាង​​រាស្ត្រ​​​មណ្ឌល​ខេត្ត​​ព្រៃវែង​សម្រាប់​នីតិកាល​ទី​​៦​ និង​​ជា​​​ប្រធាន​​ក្រុម​​ប្រឹក្សា​​ខេត្ត​​ព្រៃ​​វែង​​។​ លោក​គឺជា​​អតីត​​អភិបាល​​ខេត្ត​​ព្រះសីហនុ​​ ដែល​​បាន​​លាលែង​​កាល​​ពី​​ឆ្នាំ​​​២០១៤​​។​​

៨​. លោក​ ហ៊ឺ​ ប៉ាវី​​ (CPP)

Heu Pavy, CPP Prey Veng MP

លោក​ ហ៊ឺ​ ប៉ាវី​ អាយុ​​៦៧​​ឆ្នាំ​​ គឺជា​តំណាងរាស្ត្រ​​មណ្ឌល​​​ខេត្ត​​ព្រៃវែង​​សម្រាប់​នីតិកាល​​ទី​​៦​​ និង​ជា​​ប្រ​​តិ​​ភូ​រា​​ជ​រដ្ឋាភិបាល​​ទទួល​​បន្ទុក​​កំពង់​​ផែ​​ស្វយ័ត​​ភ្នំពេញ​​។​ លោក​ក៏​ជា​​ឧកញ៉ា​​និង​​ជា​​សមាជិក​​នៃ​សមាគម​​ឧក​​ញ៉ា​​កម្ពុជា​​ដែល​ទើប​​ត្រូវ​​បាន​​បង្កើត​​នា​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ​។​

៩​. លោកស្រី​ គង់​ សា​ឡន​​ (CPP)

Konh Salan, CPP Prey Veng MP

លោកស្រី​ គង់​ សា​ឡន​​ អាយុ​​៦៥​​ឆ្នាំ​​ គឺជា​តំណាង​​រាស្ត្រ​​មណ្ឌល​ខេត្ត​​ព្រៃវែង​​និង​​ជា​​ប្រធាន​​មន្ទីរ​​​កិច្ច​​ការ​​នារី​ខេត្ត​​។​​

១០​. លោក​ អ៊ុ​ក​ សិទ្ធិ​ជាតិ​​​ (CPP)

Ouk Sethicheat, CPP Prey Veng MP

លោក​ អ៊ុ​ក​ សិទ្ធិ​ជាតិ​​ អាយុ​​៥៤​​ឆ្នាំ​ គឺ​​ជា​​អគ្គ​នា​​យក​​​​នៃ​​អគ្គនាយក​​ដ្ឋាន​​​កីឡា​នៃ​ក្រសួង​​អប់​​រំ​ យុវជន​​និង​​កីឡា​​សម្រាប់​​នីតិកាល​ទី​​៦​ និង​​ជា​​អនុប្រធាន​​សហ​​ព័ន្ធ​​បាល់បោះ​​កម្ពុជា​​។​

១១​. លោក​ ភឹម​ រ៉ុង​ (Funcinpec)

លោក​ ភឹម​ រ៉ុង​ អាយុ​​៥២​​ឆ្នាំ​​ គឺជា​​ប្រធាន​​ក្រុម​​ការ​ ងារ​ប្រចាំ​​​ខេត្ត​​ព្រៃវែង​​មក​ពី​គណបក្ស​​ហ៊្វុន​ស៊ិន​ប៉ិច​​ ហើយ​​ក៏បាន​​ចូល​​រួម​​ធ្វើ​​យុទ្ធនាការ​​ឲ្យ​​គណបក្ស​នេះ​​ អំឡុង​​ពេល​​បោះ​​ឆ្នោត​​ឃុំ​សង្កាត់​​ឆ្នាំ​​២០២២​​ផង​ដែរ​។​​​

ខេត្តពោធិ៍សាត់​​

១​. លោក​ ស៊ុយ​ សែម​ (CPP)

Suy Sem, CPP Pursat MP

លោក​ ស៊ុយ​ សែម​ អាយុ​​៧៥​​ឆ្នាំ​​​គឺជា​​រដ្ឋ​​មន្ត្រី​​ក្រ​​សួង​​​​​រ៉ែ​​និង​​ថាមពល​​ ដែល​​ធ្លាប់​ជាប់​តំណាងរាស្ត្រ​​លើក​​ដំ​​បូង​​​កាល​​ពី​​ឆ្នាំ​​២០០៣​​។​ លោក​ ស៊ុយ​ សែម​​ គឺ​ដើម​​ឡើយ​​ជា​​រដ្ឋ​​មន្ត្រី​​ក្រ​សួង​ឧស្សា​​ហក​ម្ម​​​រ៉ែ​និង​ថាមពល​​ដែល​​ក្រសួង​​នេះ​ លែង​មាន​​ទៀត​​ហើយ​​ ប៉ុន្តែ​​ត្រូវ​​បាន​ផ្តល់​​តំណែង​​ជា​​រដ្ឋ​​មន្ត្រី​​ក្រសួង​​រ៉ែ​​និង​​ថាមពល​​ បន្ទាប់ពី​​ក្រសួង​​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​ត្រូវ​​បាន​​បំបែក​​ជា​ពីរ​។​​ ភរិយា​​របស់​​លោក​​គឺ​លោក​​ស្រី​ ជា​​ ខេង​ ជា​​ម្ចាស់​​ក្រុម​​ហ៊ុន​​កសិ​ឧស្សាហកម្ម​​ KDC International ដែល​​ជាប់ពាក់ព័ន្ធ​​នឹង​​ជម្លោះដីធ្លី​ដ៏​អូស​បន្លាយ​​ជាមួយ​​នឹង​​ពលរដ្ឋ​​នៅ​​សហគមន៍​ឡ​ពាង​​ក្នុង​​ខេត្ត​​កំពង់ឆ្នាំង​​។​ លោក​ ស៊ុយ​​ សែម​ បាន​​ចោទប្រកាន់​​អង្គការ​សិទ្ធិមនុស្ស​​អាដ​​ហុក​ថា​ បាន​​ជួយ​​រៀប​​ចំការ​​តវ៉ា​​ប្រឆាំង​​នឹង​​ភរិយា​​របស់​​លោក​។​​ លោក​ ស៊ុយ​ សែម​ បាន​​តែង​​តាំង​​កូន​​ប្រុស​​ឈ្មោះ​ ស៊ុយ​ ឌី​ម៉ង់​​ ជា​​អ្នក​​នាំពាក្យ​​និង​​ជា​​រដ្ឋ​​លេខាធិ​កា​​រ​​ក្រសួង​​របស់​​លោក​​ផ្ទាល់​​។​​

២​. លោក​ កែវ​ រតនៈ​ (CPP)

Keo Rattanak, CPP Pursat MP

លោក​ កែវ​ រតនៈ​ អាយុ​​៤៩​​ឆ្នាំ​​ ជា​​រដ្ឋ​​មន្ត្រី​​ប្រតិភូ​​អម​​នា​​យក​​រដ្ឋ​​មន្ត្រី​​និង​​ជា​​អគ្គ​​នាយក​​អគ្គិសនី​​កម្ពុជា​​ ដែល​​គ្រប់គ្រង​ដោយ​​រដ្ឋ​​​។​ អតីត​​បុគ្គលិក​​ម្នាក់​​របស់​​លោក​ កែវ​ រតនៈ​ ក៏​ទំនងជា​​ប្រធាន​​ក្រុមហ៊ុន​​ Schneitec ជា​ក្រុមហ៊ុន​ថាមពល​​អគ្គិសនី​​ដែល​​តែងតែ​ទទួល​បាន​​កិច្ច​​សន្យា​​ពី​​អគ្គិ​​សនី​​កម្ពុជា​​ រួម​​ទាំង​​គម្រោង​​កសាង​បណ្តាញ​​អគ្គិសនី​ដ៏​ចម្រូងចម្រាស​​កាត់​​តាម​​ដែន​​ជម្រក​​សត្វព្រៃ​នៅ​​តំបន់​​ព្រៃ​ឡង់​​។​ ភរិយា​​​របស់​​លោក​​គឺ​លោកស្រី​​ ខេង​ ចាន់​សុ​ភ័ក្​រ​ និង​​ប្អូនស្រី​របស់​​លោក​​ឈ្មោះ​ កែវ​ រត​នី​​ មាន​​ទំនាក់​​ទំនង​​ផ្នែក​​អាជីវកម្ម​​ថាម​​ពល​​។​

៣​. លោក​ ទី​ ថា​នី​​ (CPP)

Ty Thany, CPP Pursat MP

លោក​ ទី​ ថា​នី​ អាយុ​​៦៤​​ឆ្នាំ​​ គឺជា​​តំណាងរាស្ត្រ​​មណ្ឌល​​​ខេត្ត​​ពោធិ៍សាត់​​សម្រាប់​​នីតិកាល​​ទី​​៦​ ដែល​​ទើប​​​តែ​​ចូល​​សភា​​នៅ​ខែកុម្ភៈ​​ ឆ្នាំ​​២០២៣​ ដើម្បី​​ជំ​​នួស​​​លោក​ ខូយ​ សុខា​​ ដែល​​បាន​​ទទួល​​មរណ​​ភាព​​។​​ លោក​ ទី​ ថា​នី​ ជា​​អតីត​​នាយក​​ប្រតិ​​បត្តិ​​អគ្គិសនី​កម្ពុជា​​និង​​អនុប្រធាន​​អាជ្ញាធរ​អគ្គិសនី​​កម្ពុជា​​។​​

៤​. លោក​ កែវ​ វីរៈ​ (CPP)

Keo Virak, CPP Pursat MP

លោក​ កែវ​ វីរៈ​ អាយុ​​៥៩​​ឆ្នាំ​​ គឺជា​​អគ្គនាយក​​រង​​អគ្គិសនី​កម្ពុជា​​ ទី​ដែល​​លោក​​គឺជា​​ផ្នែក​​មួយ​​នៃ​​មូល​​និធិ​អគ្គិសនី​ភាវូបនីយកម្ម​ជនបទ​​។​​

ខេត្តរតនគិរី​

១​. លោក​ គិត​ ទ្រី​ (CPP)

លោក​ គិត​ ទ្រី​ អាយុ​​៥៤​​ឆ្នាំ​​ គឺជា​​បេក្ខជន​​មួយ​​រូប​​មក​​ពី​​គណបក្ស​​ប្រជា​​ជន​​កម្ពុជា​​នៅក្នុង​​​ការ​​បោះឆ្នោត​​ជ្រើស​​តាំង​​តំ​​ណាង​​រាស្ត្រ​​ នីតិកាល​​ទី​​៧​​ សម្រាប់​​មណ្ឌល​​ខេត្ត​​រតនគិរី​​ ដែល​​មាន​​មួយ​​អាសនៈ​។​ លោក​ត្រូ​​វ​បាន​​ផ្ទេរ​​ពី​​អភិបាល​​រង​​ខេត្ត​​រតនគិរី​​​ទៅ​​​ជា​​អភិបាល​​រង​​ខេត្ត​​ស្ទឹងត្រែង​​តាម​​អនុក្រឹត្យ​​ចុះ​ថ្ងៃ​​ទី​​១២​ ខែក​ក្ក​​ដា​​ ឆ្នាំ​​២០២២​​។​​​

ខេត្តសៀមរាប​

១​. លោក​​ ទៀ​ បាញ់​ (CPP)

លោក​ ទៀ​ បាញ់​ អាយុ​ ៧៨ឆ្នាំ​ ជា​ឧប​នា​​យក​​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការពារ​ជាតិ​ និង​ជា​អនុប្រធាន​​គណ​​បក្ស​​ប្រ​​ជា​​ជន​កម្ពុជា​​។​ លោក​​ធ្លាប់​​បាន​​កាន់​​​កាប់​តំណែង​ជារ​ដ្ឋ​មន្ត្រី​​ក្រសួង​​ការ​​ពារ​​ជាតិ​​​រយៈពេល​ជាង​ ៣៦ឆ្នាំ​មក​ហើយ​ ក្រោយ​ចាកចេញ​ពី​​ក្រ​​សួង​​​គមនាគមន៍​​ដឹក​​ជញ្ជូន​ និង​​ប្រៃសណីយ៍​ នៅ​ឆ្នាំ១៩៨៧​។​ លោក​បាន​ទទួល​តំណែង​ជា​​ឧបនាយក​រដ្ឋមន្ត្រី​ ចាប់តាំងពី​ឆ្នាំ​​២០០៦​ មក​​ដល់​​បច្ចុប្បន្ន​។​ លោក​បាន​ជាប់​ជា​តំណាង​​រាស្រ្ត​​មណ្ឌល​ខេត្ត​​សៀម​​រាប​ ៧អាណត្តិ​មក​ហើយ​ រាប់ទាំង​នីតិកាល​​ទី៧​​នេះ​។​ លោក​បាន​ចាប់ផ្ដើម​ការងារ​នៅ​ឆ្នាំ១៩៧៩​​ ជា​ប្រ​​ធាន​​យោធា​​ខេត្ត​​កោះកុង​។​

២​. លោក​ សៀង​ ណាំ​ (CPP)

លោក​ សៀង​ ណាំ​ អាយុ​ ៦៦ឆ្នាំ​ ជាស​មា​ជិ​ក​​រដ្ឋ​​សភា​ និង​​ជា​តំណាង​​រាស្រ្ត​មណ្ឌល​ខេត្ត​​សៀម​​រាប​​។​ លោក​មានកូន​​ ៣នាក់​ ក្នុង​នោះ​​កូន​​ស្រី​ច្បង​​ ឈ្មោះ​​​ណាំ​ លី​​ណែ​​ត​ បាន​​រៀប​​ការ​​ជាមួយ​​លោក​​ ទា​ កុសល​ ឯកអគ្គ​រាជទូត​​កម្ពុជា​​ប្រចាំ​​នៅ​​អង្គ​​ការ​​សហប្រជាជាតិ​។​ កូន​​ទី​​២​ ​ឈ្មោះ​​ណាំ​ លី​​ណា​​ល់​ និង​​កូនស្រី​​ពៅ​​ឈ្មោះ​​ណាំ​ លី​​ណា​ រៀប​​ការ​​ជាមួយ​​កូនប្រុស​​លោក​​ឧប​​នា​​យក​​​រដ្ឋ​មន្ដ្​រី​ ​យឹ​​ម​ ឆៃ​​លី​។​ លោក​បាន​ជាប់​ជា​តំណាង​​រាស្រ្ត​​មណ្ឌល​ខេត្តសៀមរាប​ ៦អាណត្តិ​មក​ហើយ​ រាប់ទាំង​នី​​តិ​កាល​​ទី៧នេះ​។​ ក្រៅ​​ពី​​ជា​​អ្នកតំណាង​​រាស្ដ្រ​ លោក​ក៏​ទទួល​បាន​ងារ​ ជា​បណ្ឌិត​ និង​ជា​​អ្ន​កឧ​​ក​​ញ៉ា​​ផង​ដែរ​។​ លោក​​ក៏​​ជា​​ពាណិជ្ជ​​​ករ​​ដ៏​មាន​​​ឥទ្ធិពល​​ម្នាក់​​ដែរ​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​ ដោយ​​​លោក​​ជា​​ម្ចាស់​​សណ្ឋាគារ​ស៊ី​​ធី​អង្គរ​ដ៏​ស្កឹម​​ស្កៃ​នៅ​​​​​ក្រុង​​​សៀមរាប​ និង​​មាន​​ដី​​បុរី​​ចំនួន​​ពីរ​ គឺ​​បុរី​​សៀង​ណាំ១​ និង​​បុរី​​សៀង​​ណាំ​​២​។​

៣​. លោក​ ទៀ​ សីហា​ (CPP)

លោក​ ទៀ​ សីហា​ អាយុ​ ៤៣ឆ្នាំ​ ជា​​អភិបាល​​ខេត្តសៀមរាប​ ចាប់តាំងពី​​ឆ្នាំ២០១៧​ និង​ជា​​សមាជិក​គណៈកម្មាធិការ​កណ្ដាល​​គណបក្ស​​ប្រជាជន​កម្ពុជា​។​ លោក​​ជា​កូនប្រុស​​ទី២​​របស់​​លោក​​ ទៀ​ បាញ់​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​​ក្រសួង​​ការ​​ពារ​​ជាតិ​​។​​ លោក​បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ពាណិជ្ជកម្ម​ ពី​មហា​​វិទ្យា​​ល័យ​ Passy Saint-Honore នៅ​ក្រុងប៉ារីស​ ប្រទេស​បារាំង​នៅ​ឆ្នាំ​​២០០១​។​ បន្ថែម​ពី​​លើ​នេះ​ លោក​​ក៏បាន​​ចូល​សិក្សា​​ពេញ​​មួយឆ្នាំ​​នៅ​​សាលា​យោធា​ Ecole Speciale Militaire de Saint-Cyr នៃ​បណ្ឌិត្យ​​​សភា​​យោធា​​បារាំង​ ព្រម​ ទាំង​បាន​បញ្ចប់​ការសិក្សា​​ផ្នែក​គ្រប់គ្រង​នៅ​រាជបណ្ឌិត​សភា​រដ្ឋបាល​ជាន់ខ្ពស់​នា​ឆ្នាំ​​២០០៧​​-២០០៨ផង​ដែរ​។​ មុន​លោក​ក្លាយជា​អភិបាល​​ខេត្ត​ លោក​​ក៏​​​ជា​​នាយ​ទា​​ហាន​​ជាន់ខ្ពស់​ នៃ​កងយោធពល​ខេមរភូមិន្ទ​ ទទួល​បានការ​​ដំឡើង​​ឋាន​​ន្ត​រស័​ក្ដិ​ ថ្នាក់ឧត្ដម​សេនីយ៍​ត្រី​ កាលពី​​ឆ្នាំ២០១១​ និង​ទទួល​បានការ​ដំឡើង​ឋានន្តរ​ស័ក្ដិ​ថ្នាក់ឧត្ដម​​សេនីយ៍​ទោ​កាលពី​ឆ្នាំ២០១៤​។​

៤​. លោកស្រី​ តឹក​រ៉េ​ត​ កំរង​ (CPP)

លោកស្រី​ តឹក​រ៉េ​ត​ កំរង​ អាយុ​ ៥១ឆ្នាំ​ ជារ​ដ្ឋ​​លេខាធិការ​ក្រ​សួង​ពា​​ណិ​ជ្ជ​​កម្ម​ និង​ជា​តំ​​ណាង​​រាស្រ្ត​មណ្ឌល​ខេត្តសៀមរាប​។​លោក​​ស្រី​ទើបតែ​ឈរឈ្មោះជាបេក្ខជន​តំណាង​សា​ស្រ្​ដម​ណ្ឌល​ខេត្តសៀមរាប​នៅ​នីតិកាល​ទី៧នេះ​។​

៥​. លោក​ ឈឹម​ ម៉ា​ (CPP)

លោក​ ឈឹម​ ម៉ា​ អាយុ​ ៦៦ឆ្នាំ​ ជាស​មា​ជិ​ក​​គណៈ​​កម្ម​​ការ​​សេដ្ឋកិច្ច​ហិរញ្ញ​​វត្ថុ​ ធនាគារ​ និង​សវនកម្ម​នៃ​រដ្ឋ​​សភា​ ជា​តំណាង​​រាស្រ្ត​​មណ្ឌល​ខេត្តសៀមរាប​​ ជាស​មា​ជិ​ក​​គណៈ​​កម្មា​​ធិការ​​កណ្តាល​ ​និង​​ជា​​ប្រធាន​​គណៈកម្មាធិការ​​នៃ​​គណបក្ស​​ប្រជា​​ជន​​​កម្ពុជា​​​ខេត្តសៀមរាប​។​ លោក​បាន​ជាប់​ជា​តំណាង​​រាស្រ្ត​​មណ្ឌល​ខេត្តសៀមរាប​នេះ​ ៤អាណត្តិ​មក​ហើយ​ រាប់ទាំង​​អាណត្តិ​ទី៧នេះ​។​

៦​. លោក​ នូ​ ផល្លា​ (CPP)

លោក​ នូ​ ផល្លា​ អាយុ​ ៦៩ឆ្នាំ​ សមាជិក​គណៈ​​កម្មការ​​មហាផ្ទៃ​ការ​​ពារ​​ជាតិ​ និង​មុខងារ​សា​​ធា​រណៈ​នៃ​រដ្ឋសភា​ និង​ជា​​តំណាង​​រាស្រ្ត​​មណ្ឌល​​ខេត្តសៀមរាប​។​ លោក​បាន​ជាប់​ជា​​តំណាង​រាស្រ្ត​មណ្ឌល​ខេត្តសៀមរាប​នេះ​ ២អាណត្តិ​មក​ហើយ​ រាប់ទាំង​នីតិកាល​ទី៧នេះ​។​

ខេត្ត​ព្រះសីហនុ​

១​. លោក​ សាយ​ សំ​អាល់​ (CPP)

លោក​ សាយ​ សំ​អាល់​ វ័យ​ ៤៣ឆ្នាំ​ ដែល​ជា​​កូន​​​ប្រុសពៅ​របស់​លោក​ សាយ​ ឈុំ​ (ប្រធាន​​ព្រឹទ្ធសភា​ និង​ជា​អនុប្រធាន​គណបក្ស​​ប្រជា​​ជន​​កម្ពុជា​) បាន​ក្លាយជា​រដ្ឋមន្ត្រី​ក្រសួង​​បរិស្ថាន​ ចាប់តាំង​​ពីឆ្នាំ២០១៣​ ដែល​ជារ​ដ្ឋ​មន្ត្រី​ក្មេង​​ជាងគេ​ក្នុង​​អាណត្តិ​នៅពេល​នោះ​។​ លោក​ជា​បញ្ញវន្ត​មួយ​រូប​ ដែល​ទទួល​​បានការ​បណ្តុះបណ្តាល​មក​ពី​ប្រទេស​លោកខាងលិច​ផ្នែក​ជំនាញ​​ជីវសាស្ត្រ​ និង​បាន​បញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​​ផ្នែក​​ជីវ​​វិទ្យា​​វិទ្យាសាស្ត្រ​ (Biological Sciences) នៅ​មហាវិទ្យាល័យ​​ម៉ូ​ណាស​ (Monash University) ប្រទេស​អូស្ត្រាលី​។​ ក្រោយ​បញ្ចប់​​​ការ​​សិក្សា​ លោក​បាន​​វិល​​ត្រឡប់​​មក​​កម្ពុជា​​វិញ​នៅ​​ឆ្នាំ​​២០០៨​ និង​​​បាន​​ចូល​​បម្រើ​​ការងារ​​នៅ​​ទីស្ដីការ​​គណៈរដ្ឋមន្ដ្រី​​ មាន​​ឋានៈ​​ជា​​ប្រធាន​​អាជ្ញាធរ​​​បឹង​​ទន្លេសាប​​​។​ ជា​​បន្ដ​បន្ទាប់​ ​លោក​​បាន​​កាន់​​តំណែង​​ជា​​អគ្គ​លេខា​រង​ និង​​ជា​​អគ្គ​លេខា​​នៅ​​ទីស្ដីការ​​គណៈរដ្ឋមន្ដ្រី​​ក្នុង​​អាណត្តិ​​ទី​​៤​ ​នៃ​​រាជរដ្ឋាភិបាល​​កម្ពុជា​។​

២​. លោក​ តឹក​រ៉េ​ត​ សំរេច​ (CPP)

លោក​ តឹក​រ៉េ​ត​ សំរេច​ វ័យ​ ៥៥ឆ្នាំ​ ជារ​ដ្ឋ​មន្ត្រី​​ប្រតិ​​ភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​លេខា​​ធិការ​​​​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​។​

៣​. លោក​សូ​ ខន​ឬ​ទ្ធី​គុណ​ (CPP)

លោក​ សូ​ ខន​ឬ​ទ្ធី​គុណ​ អាយុ​ ៥៤ឆ្នាំ​ ជា​​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។​

ខេត្ត​ស្ទឹងត្រែង​

១​. លោក​ ឡូយ​ សុផាត​ (CPP)

លោក​ ឡូយ​ សុផាត​ អាយុ​​៧៤​​ឆ្នាំ​​គឺជា​​តំណាងរាស្ត្រ​​មណ្ឌល​ខេត្ត​​ស្ទឹងត្រែង​​សម្រាប់​​នីតិកាល​​ទី​​៦​ និង​​ជា​​ប្រធាន​​គណៈកម្មការ​​ផែនការ​ វិនិយោគ​ កសិកម្ម​ អភិវឌ្ឍន៍​ជន​​បទ​​ បរិស្ថាន​​និង​​ធនធាន​​ទឹក​នៃ​រដ្ឋ​​សភា​​។​

ខេត្តស្វាយរៀង​

១​. លោកស្រី​ ម៉ែ​ន​ សំ​អន​ (CPP)

លោកស្រី​​​ ម៉ែ​ន​ សំ​អន​ អាយុ​​៦៩​​ឆ្នាំ​​ ជា​​តំណាង​​រាស្ត្រ​​​លេខ​​រៀង​ទី​​១​ ​មក​​ពី​គណបក្ស​​ប្រជា​​ជន​​កម្ពុជា​​សម្រាប់​​មណ្ឌល​​ខេត្ត​​​ស្វាយ​​រៀង​​។​ លោកស្រី​​ជា​​អនុ​ប្រ​​ធាន​​​​គណបក្ស​​ប្រជា​​ជន​​កម្ពុជា​ និង​​ជា​​ស្ត្រី​តែម្នាក់​​គត់​​នៅ​​ក្នុង​​ចំណោម​​ឧបនាយក​​រដ្ឋមន្ត្រី​ទាំង​​១០​​រូប​​នៅ​​កម្ពុជា​។​​ លោកស្រី​​ គឺជា​​រដ្ឋមន្ត្រី​​ក្រ​​សួង​​ទំនាក់ទំនង​​ជាមួយ​​រដ្ឋសភា​ព្រឹទ្ធសភា​​ និង​អធិការកិច្ច​។​ លោកស្រី​​ ម៉ែ​ន​ សំ​អន​ ​មាន​​កូន​​ប្រុស​​ ២នាក់​ ​កំពុង​កាន់​តំណែង​​ក្នុង​​ជួរ​​រដ្ឋាភិបាល​​ គឺ​​លោក​ ប៉េង​ ពោធិ៍​សា​ ជា​​អភិបាល​​រង​ខេត្ត​ស្វាយ​​រៀង​ ​និង​​លោក​ ប៉េង​ ពោធិ៍​នា​ កំពុង​​​កាន់​​តួ​​នាទី​​ជា​​រដ្ឋ​​លេខាធិការ​​ក្រសួង​​សាធារណការ​ និង​ដឹកជញ្ជូន​។​​ លោកស្រី​​ចូល​​បម្រើ​​កងទ័ព​​នៅ​​ឆ្នាំ​​១៩៧០​ ហើយ​​នៅ​​ឆ្នាំ​​១៩៩៨​​ លោកស្រី​​បាន​​ក្លាយ​​ជា​​សមាជិក​​គណៈកម្មការ​អចិន្ត្រៃយ៍​ នៃ​រដ្ឋសភា​ និង​​ជា​​ប្រធាន​​គណៈ​​កម្មការ​សុខ​​ភាព​​សា​​ធា​រណៈ​​ សង្គម​ ​និង​​កិច្ច​​ការ​​នារី​។​ លោកស្រី​​ជាប់​ជា​តំណាង​​រាស្ត្រ​នៅ​​ក្នុង​ឆ្នាំ​​២០០៣​​ និង​​បាន​​ទទួល​​ការតែងតាំង​​ជា​​រដ្ឋមន្ត្រី​​ក្រសួង​​ទំនាក់ទំនង​​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​​អធិការកិច្ច​​នៅ​​ឆ្នាំ​​២០០៤​ ហើយ​​កាល​​ពី​​ថ្ងៃទី​​២៤​ ខែធ្នូ​ ឆ្នាំ​​២០២១​ អង្គសន្និបាត​គណៈកម្មាធិការ​កណ្តាល​​លើក​ទី​​៤៣​ អាណត្តិ​ទី​​៥​ របស់​គណបក្ស​​ប្រជា​​ជន​​កម្ពុជា​ ​បាន​​បោះឆ្នោត​​ជ្រើស​​តាំង​​លោកស្រី​​​ជា​​អនុប្រធាន​​គណបក្ស​​ ដែល​​ធ្វើ​ឱ្យ​​ចំនួន​​អនុប្រធាន​​គណបក្ស​​ឡើង​​ ៤​​រូប​​។​ ក្រៅពី​តំណែង​​ក្នុង​​​ជួរ​​រដ្ឋាភិបាល​​និង​​ក្នុង​​បក្ស​​ លោកស្រី​​​ ម៉ែ​ន​ សំ​អន​ ក៏​​ជា​​ប្រធាន​​សមាគមនារី​​កម្ពុជា​​ ដើម្បី​​សន្តិភាព​​និង​​អភិវឌ្ឍន៍​​ផង​ដែរ​។​​ ក្នុង​​វិស័យ​​យោធា​ លោកស្រី​​ក៏​ជា​​នាយទាហាន​​ជាន់ខ្ពស់​​នៃ​កងយោធពល​​ខេមរភូមិន្ទ​ ដោយ​​មាន​​ឋានន្តរស័ក្តិ​​ជា​​នាយ​ឧត្តម​​សេនីយ៍​​ផ្កាយ​​មាស​​៤​​។​

២​. លោកស្រី​ ដួង​ វណ្ណា​ (CPP)

លោកស្រី​​ ដួង​ វណ្ណា​​ អាយុ​​៧០ឆ្នាំ​ ជា​​​​តំណាង​​រាស្ត្រ​​​មណ្ឌល​​ខេត្ត​​ស្វាយ​​រៀង​​ ​សម្រាប់​​ការ​​បោះ​​ឆ្នោត​ជ្រើស​​តាំង​​តំណាងរាស្ត្រ​នីតិកាល​​ទី​​៧​​នេះ​​។​ លោក​​ស្រី​​ធ្លាប់​ជាប់​​ជា​​តំណាង​​រាស្ត្រ​​​ខេត្ត​​ស្វាយ​​រៀង​​ ៥​​អា​ណ​ត្តិ​កន្ល​​ង​​​មក​​ហើយ​​។​​ ក្រៅពី​បំពេញ​​តួនាទី​ជា​​តំណាង​​រាស្ត្រ​​ លោកស្រី​​ក៏​មាន​​តួនាទី​​ជា​​ប្រធាន​​កិត្តិ​​យស​​​​​សាខា​កាកបាទក្រហម​​កម្ពុជា​​ប្រចាំ​ខេត្ត​​ស្វាយ​​រៀង​​ផង​​ដែរ​។​​

៣​. លោក​ ជ័យ​ សុន​ (CPP)

លោក​ ជ័យ​ សុន​ អាយុ៦៩​​​ឆ្នាំ​ ជា​​បេក្ខជន​​តំណាង​​​រាស្ត្រ​​មណ្ឌល​​ខេត្ត​​ស្វាយ​​រៀង​ នៅក្នុង​​ការ​​បោះ​​ឆ្នោត​​ជ្រើស​​តាំង​​តំ​​ណាង​​រាស្ត្រ​នីតិ​​កាល​​​ទី​​៧នេះ​។​ នៅក្នុង​​នីតិកាល​​ទី​​៦​ លោក​​​ជាប់​ជា​តំណាងរាស្ត្រ​​មណ្ឌល​​ខេត្ត​​ស្វាយ​​រៀង​​ និង​​ជា​​សមា​​ជិ​ក​​គណៈកម្មការ​​អង្កេត​​ បោស​​សំអាត​ និង​​ប្រឆាំង​​អំពើ​​ពុក​​រលួយ​​នៃ​​រដ្ឋ​​សភា​​​។​

៤​. លោក​ សម​ តារា​ (CPP)

លោក​ សម​ តារា​ អាយុ​​៥៩​​ឆ្នាំ​ គឺជា​​បេក្ខជន​​តំណាងរាស្ត្រ​​មណ្ឌល​​ខេត្ត​​ស្វាយ​​រៀង​នៅក្នុង​​ការ​​បោះ​​ឆ្នោត​​ជ្រើស​​តាំង​​តំ​​ណាង​រាស្ត្រ​នីតិ​​កាល​​​ទី​​៧នេះ​ ​សម្រាប់​មណ្ឌល​​ខេត្ត​​ស្វាយ​​រៀង​​ ហើយ​​នេះ​​គឺជា​​លើក​​ទី​​១​ ​ហើយ​​ដែល​​លោក​​ឈរ​​ឈ្មោះ​​​ជា​បេក្ខជន​​​តំណាង​​រាស្ត្រ​​សម្រាប់​មណ្ឌល​​ខេត្ត​​ស្វាយ​​រៀង​​។​​ លោក​ សម​ តារា​ ក៏​ជា​អតីត​​តារា​សម្តែង​​ក្នុង​​ទសវត្សរ៍​​ឆ្នាំ​​៩០​​​ បច្ចុប្បន្ន​​មាន​​ឋានន្តរស័ក្តិ​​ជា​​នាយ​​ឧត្តម​​​សេនីយ៍​ ក្របខណ្ឌ​​មន្ត្រី​​​​នគរបាល​​ជាតិ​នៃ​ក្រសួង​​មហាផ្ទៃ​​។​

៥​. លោកស្រី​ ឯក​ សុវណ្ណ​ភារៈ​ (CPP)

លោកស្រី​ ឯក​ សុវណ្ណ​ភារៈ​ អាយុ​​៥៥ឆ្នាំ​​ ជា​​​តំ​​ណាង​​រាស្ត្រ​​មណ្ឌល​​ខេត្ត​​ស្វាយ​​រៀង​ នៅក្នុង​​ការ​​​បោះ​​ឆ្នោត​​ជ្រើស​​តាំង​​តំណាងរាស្ត្រ​នីតិ​​កាល​​​ទី​​៧នេះ​ ​សម្រាប់​​មណ្ឌល​​​ខេត្ត​​ស្វាយ​​រៀង​​។​​ នេះ​គឺជា​​លើក​​ដំបូង​​ហើយ​​ដែល​​លោក​​ស្រី​ឈរឈ្មោះ​ជា​​បេក្ខជន​​តំណាង​​រាស្ត្រ​សម្រាប់​មណ្ឌល​​ខេត្ត​​ស្វាយ​​រៀង​​។​​ លោក​​ស្រី​​ធ្លាប់​​ជា​​អភិបាល​​រង​នៃ​គណៈ​អភិបាល​​ខេត្ត​​ឧត្តរ​មាន​​ជ័យ​ និង​​​ត្រូវ​​បាន​​ផ្ទេរ​មក​ជា​​អភិបាល​​រង​នៃ​គណៈ​អភិបាល​​ខេត្ត​​ស្វាយរៀង​​ អំឡុង​​ដើម​​​ឆ្នាំ​​​២០១៨​។​

ខេត្ត​​តាកែវ​

១​. លោក​ ប៊ិន​ ឈិន​​ (CPP)

លោក​ ប៊ិន​ ឈិន​ អាយុ​​៧៣​​ឆ្នាំ​​គឺជា​​ឧបនាយក​រដ្ឋ​​មន្ត្រី​​អចិន្ត្រៃយ៍​​និង​​ជា​​រដ្ឋ​​មន្ត្រី​​ទី​ស្តី​ការ​​គណៈ​​រដ្ឋ​​មន្ត្រី​​សម្រាប់​នីតិកាល​​ទី​​៦​​។​ លោក​មាន​​តួនាទី​ច្រើន​​ក្នុង​​​ជួរ​​​រដ្ឋាភិបាល​​ ដែល​ភាគច្រើន​​បំផុត​​​គឺ​ការ​​ដឹកនាំ​​​បន្ត​​ពី​​លោក​ឧបនាយក​​រដ្ឋ​​មន្ត្រី​ សុខ​​ អាន​​ ដែល​​បាន​​ទទួល​​មរណភាព​។​​ តួនាទី​​​ទាំង​​នោះ​​រួម​​មាន​​ជា​​ប្រធាន​អាជ្ញាធរ​ជាតិ​​ដោះ​ស្រាវ​វិវាទ​ដីធ្លី​​ ប្រធាន​​​ក្រុម​​ការងារ​ទ្រទ្រង់​​ដំណើរ​​ការ​​​សាលា​ក្តី​ខ្មែរក្រហម​​ ប្រធាន​​អាជ្ញាធរ​អប្សរា​​និង​​ទីភ្នាក់ងារ​​ដែល​​គ្រប់គ្រង​ប្រាសាទ​​នៅ​​ព្រះវិហារ​​។​ លោក​ក៏​ជា​​ប្រធាន​​គណៈ​​កម្មការ​​ជាតិ​​កម្ពុជា​​សម្រាប់​​​អង្គការ​យូ​ណេស្កូ​ ជា​​ប្រធាន​ក្រុមប្រឹក្សា​​​សមា​​គម​កាយរឹទ្ធិ​​កម្ពុជា​​​នៅក្នុងចំណោម​​តួ​នា​ទី​ផ្សេង​ៗ​ទៀត​។​​ ​

២​. លោក​ ជា​​ វ៉ាន់​ដេ​ត​ (CPP)

លោក​ ជា​ វ៉ាន់​ដេ​ត​ អាយុ​​៥១​​ឆ្នាំ​​ គឺជា​​រដ្ឋ​​មន្ត្រី​ក្រសួង​​ប្រៃ​​ស​ណីយ៍​និង​ទូរគមនាគមន៍​​សម្រាប់​នីតិកាល​​ទី​​៦​ ។​ លោក​​និង​​ភរិយា​​របស់​​លោក​​ឈ្មោះ​ សុខ​ លី​ ក៏​ជា​​ស្ថាបនិក​​​និង​​ជា​​នាយក​​សកលវិទ្យាល័យ​​អាមេរិក​​កាំង​​ភ្នំពេញ​​ផង​ដែរ​។​​

៣​. លោកស្រី​ និន​ សា​ផុន​ (CPP)

លោកស្រី​ និន​ សា​ផុន​ អាយុ​​៧៥​​ឆ្នាំ​​ គឺជា​​តំណាង​​រាស្ត្រ​​​មណ្ឌ​ខេត្ត​​តាកែវ​សម្រាប់​​នីតិកាល​​ទី​​៦​។​ លោក​​ស្រី​​​ធ្លាប់​កាន់​តំណែង​​ជា​​ប្រធាន​​គណៈកម្មការ​​សា​ធារ​​ណ​ការ​ ដឹកជញ្ជូន​​ ឧស្សាហកម្ម​ រ៉ែ​ ថាមពល​​ ពាណិជ្ជ​​កម្ម​​និង​​រៀប​​ចំ​ដែន​​ដី​​នគរូបនីយកម្ម​និង​សំណង់​ នៃ​រដ្ឋ​​សភា​​និង​​ជា​​ប្រធាន​​ក្រុម​​សមាជិកសភា​មិត្តភាព​​កម្ពុជា​​គុយបា​​ផង​ដែរ​។​

៤​. លោក​ ម៉ុ​ក​ ម៉ា​រ៉េ​ត​ (CPP)

លោក​ ម៉ុ​ក​ ម៉ា​រ៉េ​ត​ អាយុ​​៧៥​​ឆ្នាំ​​ គឺជា​​អតីត​​រដ្ឋ​​មន្ត្រី​​ក្រសួង​​បរិស្ថាន​​និង​​ជា​​តំណាង​​រាស្ត្រ​​មណ្ឌល​​ខេត្ត​​តា​​កែវ​​​សម្រាប់​​នីតិកាល​​ទី​​៦​។​ ក្រោម​​រដ្ឋាភិបាល​​ដែល​​គាំទ្រ​​ដោយ​​វៀ​ត​​ណាម​​ លោក​ ម៉ុ​ក​ ម៉ា​រ៉េ​ត​ ធ្លាប់​​ធ្វើ​​ជា​​​អភិបាល​​រង​​រាជធានី​ភ្នំពេញ​​ ហើយ​​ក្រោយ​​មក​​ បាន​​ក្លាយ​​ជា​​អនុរដ្ឋ​​មន្ត្រី​​ក្រ​​សួង​​កសិកម្ម​​។​ បន្ទាប់​​មក​​ទៀត​​ លោក​​បាន​​ក្លាយ​​ជា​​រដ្ឋ​​មន្ត្រី​ក្រសួង​​បរិ​​ស្ថាន​​ ជា​តំណែង​​ដែល​​លោក​​បាន​​​កាន់​​​រយៈ​​ពេល​​ពីរ​ទសវត្សរ៍​។​ លោក​​ក៏​ជា​​ប្រធាន​​អង្គការ​មួយ​ដែល​​គ្រប់គ្រង​ដោយ​​រដ្ឋ​​ឈ្មោះ​​ថា​ Save Nature Cambodia ផង​ដែរ​។​​

៥​. លោក​ ស៊ូ​ ភិ​រិន្ទ​ (CPP)

លោក​ ស៊ូ​ ភិ​រិន្ទ​ អាយុ​​៧០​​ឆ្នាំ​​ គឺជា​​តំណាង​​រាស្ត្រ​​មណ្ឌល​​ខេត្ត​​តាកែវ​​សម្រាប់​​នីតិ​​កាល​​​​​ទី​​៦​​ និង​​ជា​​សមាជិក​​គណៈកម្មការ​​សេដ្ឋ​​កិច្ច​​ ហិរញ្ញវត្ថុ​​ ធនាគារ​​និង​​សវនកម្ម​​នៃ​​​រដ្ឋ​​សភា​​។​​ កន្លង​​មក​​ លោក​​ធ្លាប់​​ជា​​រដ្ឋ​​លេខាធិការ​​នៅ​​ទី​​ស្តី​ការ​គណៈរដ្ឋ​​មន្ត្រី​​ និង​ធ្លាប់​ជា​​អភិបាល​​ខេត្ត​​តាកែវ​​និង​​ខេត្ត​​សៀម​​រាប​​។​​ លោក​ ឡាយ​ វណ្ណៈ​ ជា​​កូន​​ប្រសា​រ​​របស់​​លោក​​ ស៊ូ​ ភិ​រិន្ទ​ ក៏​​ធ្លាប់​កាន់​តំណែង​​ជា​​អភិបាល​​ខេត្ត​​តា​​កែវ​​ផង​ដែរ​ ប៉ុន្តែ​​ក្រោយ​​មក​​ ត្រូវ​​បាន​​ចោទ​​ប្រកាន់​​ពី​​បទ​ឃាត​​កម្ម​​​លើ​​បុគ្គលិក​​រដ្ឋ​​សភា​​ម្នាក់​​ ដែល​​លោក​​ វណ្ណៈ​ មាន​​ទំនាក់​​ទំនង​​ស្នេហា​​ជាមួយ​​​នោះ​​។​ លោក​​ត្រូវ​​បាន​​តុលាការ​​ផ្តន្ទា​​ទោស​​​ឲ្យ​​ជាប់ពន្ធ​នា​គារ​​រយៈ​​ពេល​​១៣​​ឆ្នាំ​​ ប៉ុន្តែ​​ទទួល​​បាន​​ការ​​​លើក​​លែង​​ទោស​​តាម​​សំ​ណើរ​​របស់​​លោក​​នាយក​​រដ្ឋ​​មន្ត្រី​​ ហ៊ុន​ សែន​។​​

៦​. លោក​ ច័ន្ទ​ សា​រុ​ណ​ (CPP)

​លោក​ ច័ន្ទ​​ សា​រុ​ណ​ អាយុ​​៧៥​​ឆ្នាំ​​ គឺជា​​តំ​​ណាង​​​រាស្ត្រ​​មណ្ឌល​​ខេត្ត​​តាកែវ​​សម្រាប់​​នីតិកាល​​ទី​​៦​​ ហើយ​​លោក​​ក៏​ជា​​ទេស​រដ្ឋ​​មន្ត្រី​​ទទួល​​បន្ទុក​​បេសកកម្ម​​ពិសេស​​ផង​​ដែរ​​​។​ លោក​​គឺជា​​អតីត​​រដ្ឋ​​មន្ត្រី​​ក្រសួង​​កសិកម្ម​​ ប្រធាន​​សហ​​ព័ន្ធ​​កីឡា​គុនល្បុក្កតោ​​និង​​ជាស​មា​ជិ​ក​​ក្រុមប្រឹក្សា​បណ្ឌិត​​សភា​​ចារ្យ​​នៃ​រាជបណ្ឌិត្យ​​សភា​​កម្ពុជា​​ផង​ដែរ​​​។​ លោក​​ទំនង​​ជា​​មាន​​ទំនាក់ទំនង​​ជាមួយ​​ក្រុមហ៊ុន​​ចំនួន​​ពីរ​​ដែល​​ចុះបញ្ជី​​នៅ​​ក្រសួង​​ពាណិជ្ជកម្ម​​។​ លោក​​ក៏​ត្រូវ​​បាន​​គេ​​ភ្ជាប់​ទៅ​​នឹង​​ក្រុម​​កាប់​ឈើ​​ខុស​​ច្បាប់​​ដែល​​ដំណើរ​​នៅក្នុង​​ទសវត្សរ៍​​ឆ្នាំ​​២០០០​​ តាម​​រយៈ​​ក្រុម​​ហ៊ុន​​មួយ​​ដែល​​ក្រសួង​​របស់​​លោក​​បាន​​ផ្តល់​​សិទ្ធិ​​ឲ្យ​​ដំណើរ​​ការ​​ចម្ការ​​ដំណាំ​​កៅស៊ូ​​នៅ​ដែន​​ជម្រក​​សត្វព្រៃ​នៅ​តំបន់​​ព្រៃ​ឡង់​​។​​

៧​. លោក​ អ៊ិ​ត​ សុខ​ (CPP)

លោក​​ អ៊ិ​ត​ សុខ​ អាយុ​​៦៩​​ឆ្នាំ​​គឺជា​​តំណាង​​រាស្ត្រ​​មណ្ឌល​​ខេត្ត​​តាកែវ​​សម្រាប់​​នីតិកាល​​ទី​​៦​​។​ លោក​​ធ្លាប់​ជា​​អភិបាល​​ខេត្ត​​​តាកែវ​​និង​​ជា​​ទីប្រឹក្សា​​រដ្ឋាភិបាល​​។​​

៨​. លោកស្រី​ នូ​ សុវណ្ណ​នី​ (CPP)

លោកស្រី​ នូ​ សុវណ្ណ​នី​ អាយុ​​៦៦​​ឆ្នាំ​​ គឺជា​​តំ​​ណាង​រាស្ត្រ​​មណ្ឌល​ខេត្ត​​តាកែវ​​សម្រាប់​​នី​​តិ​​កាល​​ទី​​៦​។​ លោកស្រី​​ គឺជា​អតីត​​អភិ​​បាល​​​រង​​​ខេត្ត​​តាកែវ​​។​

ខេត្ត​កែប​

១​. លោក​ ចម​ ប្រសិទ្ធ​ (CPP)

លោក​​ ចម​ ប្រសិ​ទ្​ធ​ វ័យ​ ៧១ឆ្នាំ​ ជាទេ​សរ​ដ្ឋ​មន្ត្រី​ និង​​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​។​ លោក​បាន​ចូល​ជា​​សមាជិក​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្សប្រជាជន​កម្ពុជា​ ចាប់តាំងពី១៩៨៧​ រហូតមកដល់​បច្ចុប្បន្ន​។​ លោក​ធ្លាប់​ជា​អ្នកបកប្រែ​នៅ​ក្រសួង​ការបរទេស​ និង​​ជា​ជំនួយការ​ផ្ទាល់​​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​អំឡុង​ឆ្នាំ១៩៨០​។​ លោក​ក៏​ធ្លាប់ធ្វើ​ការ​ជា​អនុរដ្ឋ​មន្ត្រី​នៅ​ខុទ្ទកាល័យ​ក្រុមប្រឹក្សារដ្ឋ​មន្ត្រី​ និង​អនុរដ្ឋ​មន្ត្រី​ក្រសួងហិរញ្ញវត្ថុ​ នៅ​សម័យ​​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ និង​​កម្ពុជាក្រោម​ការគ្រប់គ្រង​របស់​អ៊ុន​តាក់​ ហើយ​​ក្រោយមក​ក៏​ក្លាយជា​រដ្ឋលេខាធិការ​​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ កាលពី​អាណត្តិ​ទី១​ និង​បាន​ក្លាយជា​រដ្ឋមន្ត្រី​ក្រសួង​​ពាណិជ្ជកម្ម​ នៅក្នុង​អាណត្តិ​ទី១​ រហូតដល់​អាណត្តិ​ទី២​។​

នៅ​អាណត្តិ​ទី៣​ លោក​​ត្រូវ​បាន​តែងតាំង​ឋានៈ​ឡើង​មួយ​កម្រិត​ទៀត​ គឺជា​ ទេស​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​​ពាណិជ្ជកម្ម​ រហូតដល់​អាណត្តិ​ទី៤​ ប៉ុន្តែ​នៅ​អាណត្តិ​ទី៥​ លោក​ត្រូវ​ផ្លាស់ទៅ​កាន់​ក្រ​សួង​ឧស្ស​ហក​ម្ម​ ក្នុង​តួនាទី​ជារ​ដ្ឋ​មន្ត្រី​។​

ខេត្ត​ប៉ៃលិន​

១​. លោក​ អុី​ ឈាន​ (CPP)

លោក​ អ៊ី​ ឈាន​​ អាយុ​​៧១​​ឆ្នាំ​​ ធ្លាប់​ជា​​សមាជិកសភា​​មណ្ឌល​​ខេត្ត​​ប៉ៃលិន​​សម្រាប់​​នីតិកាល​​ទី​​៦​ ។​ លោក​ អ៊ី​ ឈាន​ គឺជា​​ត​តី​ត​​អង្គ​​រក្ស​​របស់​​ ប៉ុល​ ព​ត​​ ដែល​​ពី​​មុន​​ធ្លាប់​​កាន់​តំណែង​​ជា​​អភិបាល​​ខេត្ត​​ប៉ៃ​​លិន​​។​​ ក្រោយ​​មក​​លោក​​បាន​​ក្លាយ​​ជា​​ប្រធាន​​ក្រុម​​ប្រឹក្សា​​ខេត្ត​​និង​​ជា​​ប្រធាន​​គណបក្ស​​ប្រជា​​ជន​​កម្ពុជា​​ប្រចាំ​​ខេត្ត​​ប៉ៃលិន​​។​ ក្រោយ​​មក​ លោក​ត្រូវ​​បាន​​ដក​​តំណែង​​ទាំង​​នោះ​​នៅ​​ឆ្នាំ​​២០១៤​ ជុំវិញ​​ការ​​ចោទ​​ប្រកាន់​​ថា​ លោក​បាន​​កេងបន្លំ​​យក​​ប្រាក់​​៤០០​.០០០​​ដុល្លារ​។​ ក្រោយ​​មក​​លោក​​ត្រូវ​​បាន​​ផ្ទេរ​​តួនាទី​​មក​​ជា​​នាយក​​រង​​ខុទ្ធ​​កា​​ល័យ​​លោកនាយក​​រដ្ឋ​​មន្ត្រី​និង​​ជា​​រដ្ឋ​​លេខាធិការ​​ក្រសួង​​ការពារ​ជាតិ​​។​ លោកស្រី​ បាន​ ស្រីមុំ​ ជា​​ភរិយា​​របស់​​លោក​​ធ្លាប់​​ជា​​តំណាង​​រាស្ត្រ​​មណ្ឌល​ខេត្ត​​ប៉ៃ​​លិន​​ ហើយ​ឥឡូវ​​គឺជា​​អភិបាល​​ខេត្ត​​ប៉ៃលិន​​។​​

ខេត្ត​ឧត្តរមានជ័យ​

១​. លោក​ គន់​ គីម​ (CPP)

លោក​ គន់​ គីម​ អាយុ​ ៦៩ឆ្នាំ​ ជាទេ​សរ​ដ្ឋ​មន្រ្តី​ទទួលបន្ទុក​ការងារ​​អតីត​យុទ្ធ​​ជន​និង​ជន​ពិការ​ ជា​អនុប្រធាន​ទី១​ គណៈ​​កម្មា​ធិការ​ជាតិ​​គ្រប់​​គ្រង​គ្រោះ​មហ​ន្ដ​រាយ​។​ លោក​​បាន​​ចូលរួម​​ជាមួយ​​ខ្មែរក្រហម​​តាំងតែ​​ពីមុន​​ឆ្នាំ​​១៩៧៥​ ដោយ​​​​មាន​​តួនាទី​​ជា​​កងឈ្លប​ និង​​បន្ទាប់​​មក​​ជា​​អង្គរក្ស​​ឱ្យ​​លេខា​​បក្ស​​ស្រុក​​ត្បូងឃ្មុំ​​នៅ​ភូមិភាគ​​បូព៌ា​​តំបន់​​២១​។​ ក្នុង​​របប​​ខ្មែរក្រហម​ ​​លោក​មាន​​តួនាទី​​ជា​​ប្រធាន​​មន្ទីរ​​សន្តិសុខ​​ស្រុក​​ត្បូង​​ឃ្មុំ​។​ លោក​ក៏បាន​ចូលរួម​ក្នុង​​ចលនា​​តស៊ូ​​ផ្ដួល​​រំលំ​​របប​​ខ្មែរ​​ក្រ​​ហម​​ផង​ដែរ​ នៅមុន​​ឆ្នាំ​​១៩៧៩​ ប៉ុន្តែ​​លោក​​ត្រូវ​​គេ​​ប្តូរ​​ចេញពី​​ស្រុក​​ត្បូងឃ្មុំ​ ទៅ​​​ធ្វើ​​ប្រធាន​​មន្ទីរ​​សន្តិសុខ​​ខេត្ត​​កណ្ដាល​​វិញ​។​​ ក្នុង​​ឆ្នាំ​​១៩៩៥​ លោក​មាន​តួនាទី​នៅ​​ក្នុង​​កងកម្លាំង​​កងពល​​ង​​៧០​ ហើយ​នៅក្នុង​​ឆ្នាំ​​២០០៩​ លោក​​បាន​​ក្លាយ​​ជា​​សមាជិក​​អចិន្ត្រៃយ៍​​នៃ​​គណបក្ស​​ប្រជាជន​​កម្ពុជា​ និង​​ត្រូវ​​បាន​​តែងតាំង​​ជា​​នាយសេនាធិការ​​ចម្រុះ​​នៃ​​កង​​យោធពល​​ខេមរភូមិន្ទ​។​ លោក​ត្រូវ​បាន​ដំឡើង​ឋានន្តរ​​ស័ក្ដិ​​​​ជា​​នា​​យ​​​ឧត្តម​​សេនីយ៍​​ផ្កាយ​​៤​ កាលពី​​ឆ្នាំ​​២០០៧​ និង​​ធ្លាប់​​ជា​​ប្រធាន​​គណៈកម្មការ​​ទប់ស្កាត់​​ការ​​កាប់​​បំផ្លាញ​​ព្រៃឈើ​​ថែមទៀត​​ផង​។​ 

ខេត្ត​ត្បូងឃ្មុំ​

១​. លោក​ ហេង​ សំ​រិន​ (CPP)

លោក​ ហេង​ សំ​រិន​ អាយុ​​៨៩​​ឆ្នាំ​​ធ្លាប់​​កាន់​​តំណែង​​ជា​​ប្រធាន​​រដ្ឋ​​សភា​​សម្រាប់​​នីតិ​ កាល​​ទី​​៦​ ហើយ​​លោក​​ គឺជា​​ឥស្សរជន​​ ជាន់​​ខ្ពស់​​មួយ​​រូប​​នៅ​​ក្នុង​​គណបក្ស​​កាន់​ អំណាច​​។​​ លោក​ ហេង​ សំ​រិន​ ដែល​​ជា​អតីត​​​មេបញ្ជាការ​​កងទ័ព​​ខ្មែរក្រហម​​បាន​​គេចខ្លួន​​ទៅ​​កាន់​ប្រទេស​​វៀ​ត​​ណាម​​និង​​បាន​​ជួយ​​ដល់​​​ការ​​លុក​​លុយ​​ចូល​​កម្ពុជា​​នៅពេល​​នោះ​ ហើយ​​​ក្រោយ​​មក​​លោក​​បាន​​ក្លាយ​​ជា​​មេដឹកនាំ​​ស្របច្បាប់​​នៃ​​​របប​សាធារណរដ្ឋ​​ប្រជា​​មានិត​កម្ពុជា​​ដោយ​​មាន​​ការ​​គាំ​​ទ្រ​​​ពី​​វៀ​ត​​ណាម​​ចាប់​​ពី​​ឆ្នាំ​​១៩៧៩​​ដល់​​ឆ្នាំ​​១៩៨១​​។​ លោក​​ ហេង​ សំ​រិន​ បាន​​ចូល​​រួម​​ក្នុង​​រដ្ឋ​​សភា​​នៅ​​ឆ្នាំ​​១៩៩៣​​។​​ លោក​​ស្រី​ ហេង​ សំ​អាន​ ជា​​កូន​​ស្រី​របស់​​លោក​បាន​​​​រៀប​​ជា​​មួយ​​​លោក​ ប៉ែន​ កុសល​ ជា​​អភិបាល​​ខេត្ត​​ឧត្តរ​​មាន​​ជ័យ​​ ដែល​​​តាម​​សេចក្តី​រាយការណ៍​​ថា​ ជា​​សាច់ញាតិ​​របស់​​លោក​ ប៉ែន​ ស៊ី​ម៉ន​​ ជា​​តំណាង​​រាស្ត្រ​​ដែល​​ឈរ​​នៅ​​លេខ​​រៀង​​កំពូល​​សម្រាប់​​មណ្ឌល​​ខេត្ត​​កំពត​។​ លោក​ ហេង​ សំ​រិន​ គឺជា​​សមា​​ជិ​ក​​​រដ្ឋ​​សភា​​ដែល​​មាន​​វ័យ​​ចំណាស់​​ជាង​​គេ​​។​​

២​. លោក​ ជា​ សុ​ផា​រ៉ា​​ (CPP)

លោក​ ជា​ សុ​ផា​រ៉ា​​ អាយុ​​៧១​​ឆ្នាំ​​ គឺជា​​ឧប​​នា​​យក​​​រដ្ឋ​​មន្ត្រី​​និង​​ជា​​រដ្ឋ​​មន្ត្រី​​ក្រសួង​​រៀប​​ចំ​​​ដែន​​ដី​​ នគរូបនីយកម្ម​​និង​​សំណង់​​សម្រាប់​​​នីតិកាល​​ទី​​៦​។​ លោក​​ធ្លាប់​​ធ្វើ​​ជា​​អ​​ភិ​​បាល​​រាជធានី​ភ្នំ​​ពេញ​​ពី​​ឆ្នាំ​​១៩៩៨​​ដល់​​ឆ្នាំ​​២០០៣​​ ហើយ​​តាម​​​ព័ត៌មាន​​ថា​ មាន​​ប្រជា​​ប្រិយភាព​​ចំពោះ​​ការ​​ពង្រឹង​​សន្តិ​​សុខ​​​នៅ​​ក្នុង​​ទីក្រុង​ភ្នំពេញ​​​ ប៉ុន្តែ​​លោកនាយក​​រដ្ឋ​​មន្ត្រី​ ហ៊ុន​ សែន​ ​បាន​​ដក​​លោក​​ចេញ​​ពី​តំណែង​​ បន្ទាប់ពី​​មាន​​ការ​​តវ៉ា​​និង​​​ដុត​​ស្ថាន​​ទូត​​ថៃ​​និង​​កន្លែង​​អាជីវ​​កម្ម​​របស់​ជនជាតិ​​ថៃ​​មួយ​​​ចំនួន​​ ជុំវិញ​​ការ​​អះអាង​របស់​​តារា​ស្រី​​ថៃ​ម្នាក់​ដែល​​ថា​ ប្រា​​សា​ទ​អង្គរវត្ត​​គឺជា​​របស់​​ថៃ​​។​ ក្រោយ​​មក​​លោក​​ ជា​​ សុ​ផា​រ៉ា​​ បាន​​បំពេញ​តួនាទី​ជា​​ឯកអគ្គ​រាជទូត​​កម្ពុជា​​ប្រចាំ​​នៅ​​​ប្រទេស​ភូមា​​និង​​បន្ត​​កា្លយ​​ជា​​រដ្ឋ​​មន្ត្រី​​ក្រសួង​​អភិវឌ្ឍន៍​​​ជន​​​បទ​​ មុន​​ពេល​​ទទួល​​បាន​​តួនាទី​​បច្ចុប្បន្ន​​របស់​​លោក​​នៅ​​ឆ្នាំ​​​២០១៦​​។​​ លោក​​ ជា​ សុ​ផា​រ៉ា​ រង​​ការរិះគន់​​ចំពោះ​​អចល​​ន​​ទ្រព្យ​​​ដ៏​​ធំ​ល្វឹងល្វើយ​​របស់​លោក​​​នៅ​​ភាគ​​ខាង​​ជើង​​រាជ​​ធានី​​ភ្នំពេញ​​ ដែល​​ក្នុង​​នោះ​​មាន​​ផ្ទះ​​វីឡា​​​ចំនួន​​៦និង​​ទីលាន​​វាយ​​កូន​ហ្គុលហ៍​​មួយ​​នៅ​លើ​​ផ្ទៃ​​ដី​​១១​​ហិ​ក​តា​​ដែល​​មាន​​តម្លៃ​​ប្រ​​មា​ណ​​៤៥​​លាន​​ដុល្លារ​​នៅក្នុង​​ឆ្នាំ​​២០១៥​​។​​ កូន​​ស្រី​​របស់​​លោក​​​ឈ្មោះ​ ជា​​ សុ​ផា​ម៉ា​ដែន​​ ជា​​អ្នក​​ជំនួញ​​ដែល​​រៀប​​ការ​​ជាមួយ​​កូន​​ប្រុស​​របស់​​លោក​​ឧបនាយក​​រដ្ឋ​​មន្ត្រី​ យឹម​ ឆៃ​លី​ គឺ​ឧត្តមសេនីយ៍​ យឹម​ លាង​។​ លោក​​ស្រី​ ជា​​ សុ​ផា​ម៉ា​ដែន​ គឺ​​ជា​​ម្ចាស់​​ក្រុម​​ហ៊ុន​​អភិវឌ្ឍ​អចល​​ន​ទ្រព្យ​​និង​​ទទួល​​បាន​​ដី​​នៅ​​តំបន់​​បឹង​​តា​មោក​​។​ កូន​​​ម្នាក់​​ទៀត​​របស់​​លោក​​ឈ្មោះ​ ជា​ សុ​ផា​ភាសា​ បាន​​រៀប​​ការ​​ជាមួយ​​កូនស្រី​​របស់​​អតីត​​រដ្ឋ​​មន្ត្រី​​ក្រសួង​​កសិកម្ម​ តាវ​ សេង​ហួរ​​ ចំណែក​​កូន​​ម្នាក់​​ទៀត​​ឈ្មោះ​ ជា​ សុ​ផា​ក​ន្នី​​ បាន​​រៀប​​ការ​​ជាមួយ​​តំណាង​​រាស្ត្រ​​ អ៊ា​ង​ សុ​ផល្លែ​ត​​។​​

៣​. លោក​ វង​ សូត​ (CPP)

លោក​ វង​ សូត​​ អាយុ​​៦៧​​ឆ្នាំ​ ​គឺជា​​រដ្ឋ​​មន្ត្រី​​ក្រ​​សួង​​សង្គម​​កិច្ច​​ អតីត​យុទ្ធ​​ជន​​និង​​យុវ​នី​​តិ​សម្បទា​ ហើយ​​លោក​​គឺជា​​កូ​​ន​​ប្រសា​រ​​របស់​​​លោក​​ ហេង​ សំ​រិន​។​​ លោក​ វង​ សូត​ ក៏​​ជា​​ប្រធាន​​ក្រុម​​ការងារ​​ដោះ​​ស្រាយ​​បញ្ហា​​គ្មាន​​ផ្ទះ​​សម្បែង​​ផង​ដែរ​​ ប៉ុន្តែ​​ក្រសួង​​របស់​​លោក​​រង​ការរិះគន់​​យូរ​​ហើយ​​ចំ​​ពោះ​​​ការ​​បង្កើត​​មណ្ឌល​​សង្គមកិច្ច​​មួយ​​ដែល​​ដំណើរ​​ការ​​ដូច​​ជា​​​ពន្ធនាគារ​​ ដោយ​​មាន​​សេចក្តី​​រាយការណ៍​​អំពី​​ករណី​​ស្លាប់​អ្នក​​ជាប់​​ឃុំ​​​នៅក្នុង​​មណ្ឌល​​នា​ពេល​​ថ្មី​ៗ​នេះ​ផង​ដែរ​​។​ អង្គការ​​ឃ្លាំ​​មើល​​សិទ្ធិ​​មនុស្ស​​បាន​​អំពាវ​​នាវ​​ឲ្យ​​ដក​​លោក​ វង​ សូត​​ ចេញពី​​តំណែង​​ បន្ទាប់ពី​​រដ្ឋ​​មន្ត្រី​​រូប​​នេះ​​កាលពី​​ឆ្នាំ​​២០១៧​​ បាន​​ព្រមាន​​ថា​ នឹង​វាយ​​អ្នក​​ដែល​​​ប្រឆាំង​​​គណបក្ស​​ប្រជាជន​​កម្ពុជា​​នឹង​គល់​​ឫស្សី​​។​​​​ ​

៤​. លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ (CPP)

លោក​ អ៊ា​ង​ សុ​ផល្លែ​ត​​ អាយុ​​៥៣​​ឆ្នាំ​​ គឺជា​​រដ្ឋ​​លេ​​ខា​​ធិការ​​ក្រសួង​​បរិស្ថាន​​ ហើយ​​លោក​​ក៏​​ជា​​​អ្នក​​នាំពាក្យ​​និង​​ជា​​ជំនួយ​​ការ​​ផ្ទាល់​​របស់​​លោក​​​នាយក​​រដ្ឋ​​មន្ត្រី​​ ហ៊ុន​ សែន​​ អស់​​រយៈ​​ពេល​​យ៉ាងហោចណាស់​ពីរ​​ទសវត្សរ៍​​មក​​ហើយ​​។​ ​​​កន្លង​​មក​​ លោក​​​ធ្លាប់​មាន​​តួនាទី​​ជា​​អនុរដ្ឋ​​លេខាធិការ​​ក្រសួង​​សា​​ធារ​​ណ​​ការ​​​និង​​ដឹកជញ្ជូន​ និង​​ក្រសួង​​កសិកម្ម​​មុន​​ពេល​​ចូល​​រួម​​ជាមួយ​​ក្រសួង​​បរិស្ថាន​​។​​ លោក​​ក៏​ជា​​ប្រធាន​​សមាគម​​ប្រទេស​​ផលិត​​កៅស៊ូ​​តាម​​បែប​​ធម្មជាតិ​ផង​ដែរ​​។​ លោក​​ជា​​សហ​ស្ថាបនិក​​ក្រុម​​ហ៊ុន​​ Paragon Corporation និង​​ជា​​ប្រធាន​​កិ​ត្តិ​យ​​ស​​សាលា​ Paragon International Schools។​ លោក​ សុ​ផល្លែ​ត​​ បាន​​រៀប​​ការ​​​ជាមួយ​លោកស្រី​ ជា​ សុ​ផា​ក​ន្នី​ ជា​​​កូន​​ស្រី​​របស់​​លោក​ ជា​​ សុ​ផា​រ៉ា​​។​

៥​. លោក​ ចាយ​ បូរិ​ន​​ (CPP)

លោក​ ចាយ​ បូរិ​ន​ អាយុ​​៥០​​ឆ្នាំ​​ គឺជា​​តំ​​ណាង​​​រាស្ត្រ​​មណ្ឌល​​ខេត្ត​​ត្បូង​​ឃ្មុំ​​និង​​ជា​​លេខា​​ធិការ​​នៃ​​គណៈកម្មការ​​សេដ្ឋកិច្ច​​ ហិរញ្ញវត្ថុ​​ ធនាគារ​​និង​​សវនកម្ម​​នៃ​រដ្ឋ​​សភា​​សម្រាប់​​នីតិកាល​​ទី​​៦​​។​ លោក​​ក៏​ជា​​សមាជិក​​នៃ​​គ​ណៈ​កម្មា​​ធិ​​ការ​កណ្តាល​​គណបក្ស​​ប្រជាជន​​កម្ពុជា​​ផង​ដែរ​​​និង​​ជា​​តំ​​ណាង​​​របស់​​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ដែល​​តែង​​តែ​​ចុះ​សួរ​​សុខ​​ទុក្ខ​មនុស្ស​​សំខាន់​​ៗ​​ជួស​​មុខ​​​ឲ្យ​​បេក្ខភាព​​ជា​​នាយក​​រដ្ឋ​​មន្ត្រី​​ថ្មី​រូប​នេះ​​​។​ ឪពុក​​របស់​​លោក​​ ចាយ​ បូរិ​ន​ គឺ​លោក​​ឧកញ៉ា​ ចាយ​ ស៊ាង​អ៊ី​​ ជា​​អ្នក​​ផលិត​​ស្រាថ្នាំ​​បុរាណ​ដ៏​ល្បីល្បាញ​​​។​   

៦​. លោក​ ឌិ​ត​ ទីណា​ (CPP)

លោក​ ឌិ​ត​ ទីណា​ អាយុ​​៤៤​​ឆ្នាំ​​ គឺជា​​រដ្ឋ​​មន្ត្រី​​​ក្រសួង​កសិកម្ម​​ ដោយ​​ចូល​​ជំនួស​​លោក​​​ វេង​ សា​ខុន​​ កាលពី​ឆ្នាំ​​២០២២​។​ លោក​ ឌិ​ត​ ទីណា​ កន្លងមក​​គឺជា​​អនុរដ្ឋ​​លេខាធិការ​​នៅ​​ក្រសួង​​ពាណិជ្ជកម្ម​​និង​​បន្ត​​ធ្វើ​​ជា​​រដ្ឋ​​លេខា​​ធិការ​​នៃ​ក្រសួង​​រ៉ែ​​និង​​ថាម​​​ពល​​។​ លោក​​ ទីណា​ គឺជា​​កូន​​ប្រុស​​​របស់​​លោក​ ឌិ​ត​ មុន្​ទី​ ប្រធាន​​តុលាការ​​កំពូល​​ ហើយ​​លោក​​ក៏​ត្រូវ​​ជា​​បងថ្លៃ​​របស់​​លោក​​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​​ក្រសួង​​បរិស្ថាន​​ផង​ដែរ​​។​​

៧​. លោក​ កែវ​ ពិសិដ្ឋ​ (CPP)

លោក​ កែវ​ ពិសិដ្ឋ​​ អាយុ​​៥៤​​ឆ្នាំ​​គឺជា​​តំ​​ណាង​​រាស្ត្រ​​មណ្ឌល​​ខេត្ត​​ត្បូង​​ឃ្មុំ​​ ហើយ​​ជា​​លេខា​​ធិការ​​​គណៈកម្មការ​​នីតិកម្ម​​និង​​យុត្តិ​​ធម៌​​នៃ​រដ្ឋ​​សភា​​។​ លោក​​ក៏​ជា​​នាយក​​ខុទ្ធ​កា​​ល័យ​​របស់​​លោក​ ហេង​ សំ​រិន​ ប្រធាន​​រដ្ឋ​​សភា​​។​​

៨​. លោក​ ឆាយ​ ឫទ្ធិ​សែន​ (CPP)

លោក​ ឆាយ​ ឫទ្ធិ​សែន​ អាយុ​​៥៣​​ឆ្នាំ​​ គឺជា​​អគ្គនាយក​​នៅ​​ក្រសួង​​រៀប​​ចំ​ដែន​​ដី​​ នគរូ​ប​​នី​យក​ម្ម​និង​សំណង់​​សម្រាប់​​នីតិកាល​ទី​​៦​ និង​​ជា​​អនុប្រធាន​​នៃ​​ក្រុមប្រឹក្សា​​ភិបាល​​គណៈ​វិស្វករ​កម្ពុជា​​។​ លោក​ ឫទ្ធិ​សែន​ ជា​​កូន​​ប្រុស​​របស់​​លោក​ ឆាយ​ ថន​ រដ្ឋ​​មន្ត្រី​​ក្រសួង​​រៀប​​ចំ​ដែន​​ដី​​ ហើយ​​ដំបូង​​ឡើយ​​លោក​មាន​​តួនាទី​ជា​​ប្រធាន​​មន្ទីរ​​រៀប​​ចំ​ដែន​​ដី​​រាជ​​ធា​​នី​​ភ្នំពេញ​​ និង​​ទទួល​​បាន​​ការ​កោត​​សរសើរ​​ចំពោះ​ការ​​អភិវឌ្ឍ​​​ផែនការមេ​​ឆ្នាំ​​២០២០សម្រាប់​​រាជធានី​​​។​ លោក​​ចូល​​ជំនួស​​លោក​ ជា​ ស៊្រុន​​ ជា​​អតីតប្រធាន​​មន្ទីរ​​រៀប​​ចំ​ដែន​​ដី​​រាជ​​ធានី​​ ដែល​​ត្រូវ​​បាន​​បណ្តេញ​​ចេញ​​ បន្ទាប់ពី​​មាន​​បញ្ហា​​ជម្លោះ​​ដី​​ធ្លី​​លេចធ្លោ​​មួយ​​ចំនួន​។​​​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​