រដ្ឋាភិបាល​​កាត់​ឆ្វៀល​ដី​ជាង​ ៧៤០ហិ​ក​តា​ ឱ្យ​ពលរដ្ឋ​ផ្លាស់ទី​ពី​ផ្ទះ​លើទឹក​ រដ្ឋបាល​​ខេត្ត​កំពង់​ឆ្នាំ​​ង​ និង​ក្រសួង​កសិកម្ម​​

រដ្ឋាភិបាល​ កាត់​ឆ្វៀល​ផ្ទៃដី​ទំហំ​ ៧៤១ហិ​ក​តា​ ១៧អា​​ ស្ថិត​ក្នុង​ភូមិ​សាស្រ្ត​​ស្រុក​​បរិបូណ៍​ ខេត្ត​កំពង់ឆ្នាំង​ ចេញពី​តំបន់៣​ នៃ​តំបន់​ទន្លេសាប​ ធ្វើ​អនុបយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ​ និង​ចាត់ចែង​ផ្ដល់​ជូន​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​សម្រាប់​គម្រោង​វារីវប្បកម្ម​ និង​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​។​

យោង​តាម​អនុក្រឹត្យ​លេខ​ ០២​ អន​ក្រ​.បក​ ទំព័រ​ ១២៦៦​ ចុះ​ថ្ងែ​ទី១១​ ខែមករា​ ឆ្នាំ២០២៣​ ស្ដីពី​ ការ​កាត់​ឆ្វៀល​ផ្ទៃដី​តំបន់៣​ នៃ​តំបន់​ទន្លេសាប​ ស្ថិត​ក្នុង​ភូមិ​សា​ស្រ្​ដ​ខេត្ត​កំពង់ឆ្នាំង​ និង​​ចេញ​​ផ្សាយ​​ដោយ​​ទី​ស្តី​ការ​​គណៈ​រដ្ឋ​មន្ត្​ រី​​កាល​​ពី​ថ្ងៃទី​​១៩​ ខែកក្កដា​ ឆ្នាំ​​២០២៣​ លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បានសម្រេច​ កាត់​​ឆ្វៀល​ផ្ទៃដី​ទំហំ​ ៧៤១​ ហិ​ក​តា​ ១៧អា​​ ស្ថិត​ក្នុង​ភូមិ​សាស្រ្ត​​ស្រុក​បរិបូណ៍​ ខេត្ត​កំពង់ឆ្នាំង​ ចេញពី​តំបន់៣​ នៃ​តំបន់​ទន្លេសាប​ ដែល​កំណត់​ដោយ​អនុក្រឹត្យ​​លេខ​​១៩៧​ អន​ក្រ​.បក​ ចុះ​ថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០១១​ ធ្វើ​អនុបយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ​។​

អនុក្រឹត្យ​ដដែល​ បន្ត​ថា​ ក្នុងចំណោម​​ផ្ទៃដី​ជាង​ ៧៤០ហិ​ក​តា​នោះ​ ​រដ្ឋាភិបាល​​បាន​​​ចាត់ចែង​​ផ្ទៃដី​ទំហំ​ ៤៤៣​​​​ហិ​ក​តា​ ៦៣អា​ ដែល​ជា​ភូមិ​រៀបរយ​ទទួល​​ប្រជាពលរដ្ឋ​ផ្លាស់ទី​លំនៅ​ពីលើ​ទឹក​មក​ដីគោក​ ស្ថិត​ក្នុង​ភូមិ​សាស្រ្ត​ ឃុំ​កំពង់ព្រះ​គគីរ​ ឃុំ​ខុនរ៉ង​ ឃុំ​ត្រពាំង​​ចាន់​ និង​ឃុំ​ឆ្នុកទ្រូ​ ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ ដោយ​ប្រជាពលរដ្ឋ​ទាំងនោះ​មិន​ត្រូវ​តាំងទីលំនៅ​ជាថ្មី​នៅ​លើទឹក​ទៀត​ឡើយ​ ខណៈ​​ផ្ទៃដី​ទំហំ​ ២២២​ ហិ​ក​តា​ ៥៤អា​ ស្ថិតនៅ​ឃុំ​ឆ្នុកទ្រូ​ ផ្ដល់​ជូន​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​​សម្រាប់​គម្រោង​វារី​ប្ប​កម្ម​ និង​ផ្ទៃដី​​ទំហំ​ ៧៥ហិ​ក​តា​ ស្ថិតនៅ​ឃុំ​ឆ្នុកទ្រូ​ ផ្ដល់​ជូន​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​។​

គួរ​រំលឹក​ថា​ កាលពី​ចុងខែ​ឧសភា​ ឆ្នាំ២០២២​ លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​បញ្ជា​ឱ្យ​កាត់​ឆ្វៀល​ដី​ខ្លះ​ចេញពី​តំបន់​បឹងទន្លេសាប​ប្រគល់​ជូន​ពលរដ្ឋ​ ដែល​កាន់​​កាប់​យូរ​មក​ហើយ​តាមរយៈ​​យុទ្ធសាស្ត្រ​ស្បែក​ខ្លា​។​ បើ​តាម​លោក​ ហ៊ុន​ សែន​ គឺ​គ្មានឡើយ​ការ​បណ្តេញ​ចេញ​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​តំបន់​​បឹងទន្លេសាប​ ប៉ុន្តែ​លោក​​បាន​ព្រមាន​ទុកជាមុន​ថា​ មិន​ឱ្យ​មន្ត្រី​អាជ្ញាធរ​ឆ្លៀតឱកាស​ចូលកាន់​កាប់​​​តំបន់​បឹងទន្លេសាប​ ដោយ​​ជ្រក​ក្រោម​​ស្លាក​ប្រជាពលរដ្ឋ​នោះ​ឡើយ​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​