អតីត​សកម្មជន​បក្ស​ប្រឆាំង​​ ធី​ សុវណ្ណ​ថា​ ត្រូវ​​បាន​តែង​​តាំង​​ជា​អភិបាលរង​ក្រុង​អរិយក្សត្រ​

ធី​ សុវណ្ណ​ថា​ អតីត​​សកម្មជន​នយោបាយ​វ័យក្មេង​ដែល​​សកម្ម​ និង​លេចធ្លោ​ជាង​​គេ​​​​​ក្នុ​​ង​ ចំ​​ណោ​មយុវ​ជន​បក្ស​​ប្រឆាំង​​ អំឡុង​​ពេល​​យុទ្ធនាការ​​ឃោសនា​​បោះឆ្នោត​​ឆ្នាំ​​២០១៣​​ត្រូវ​បាន​​ តែងតាំង​ជា​អភិបាលរង​ក្រុង​អរិយក្សត្រ​ ខេត្ត​កណ្ដាល​ នេះ​បើ​យោង​តាម​​ឯក​​សារ​របស់​រដ្ឋា​ភិ​ បាល​​ ដែល​​បាន​​ផ្សព្វផ្សាយ​​នៅ​លើ​បណ្តាញ​ព័ត៌មាន​​ក្នុង​ស្រុក​​។​​

​យោង​តាម​អនុក្រឹត្យ​លេខ​ ១២​ អន​ក្រ​.បក​ ស្ដីពី​ ការកំណត់​ចំនួន​គណៈ​អភិបាលក្រុង​ ស្រុក​ ដែល​បំបែក​ និង​បង្កើត​ថ្មី​ នៃ​ខេត្ត​កណ្ដាល​ ខេត្ត​កំពង់ស្ពឺ​ និង​ខេត្តក្រចេះ​ ចុះ​ថ្ងៃទី០៥​ ខែមករា​ ឆ្នាំ២០២៣​ (ទំព័រ៧៧២​) រាជរដ្ឋាភិបាល​បាន​កំណត់​ឱ​មាន​ចំនួន​គណៈ​អភិបាលក្រុង​ ស្រុក​ ដែល​បំបែក​ និង​បង្កើត​ថ្មី​ រួមមាន​៖​ ខេត្ត​កណ្ដាល​ (ក្រុង​ អរិយក្សត្រ​ មាន​ចំនួន​គណៈ​អភិបាល​ ៧នាក់​ និង​ ក្រុង​សំពៅពូន​ ៧នាក់​) ខេត្ត​កំពង់ស្ពឺ​ (ក្រុង​ ឧដុង្គ​ម៉ែ​ជ័យ​ មាន​ចំនួន​គណៈ​អភិបាល​ ៧នាក់​ និង​ ស្រុក​ សាមគ្គី​មុនី​ជ័យ​ ៧នាក់​) និង​ខេត្តក្រចេះ​ ក្រុង​អូរគ្រៀង​សែន​ជ័យ​ មាន​ចំនួន​គណៈ​អភិបាល​ ៧នាក់​ ។​

ក្នុងចំណោម​គណៈ​អភិបាលក្រុង​អរិយក្សត្រ​ទាំង៧រូប​ គេ​ឃើញ​មានឈ្មោះ​លោក​​ស្រី​ ធី​សុវណ្ណ​ថា​ ត្រូវ​បាន​តែងតាំង​ ជា​អភិបាលរង​ក្រុង​ផង​ដែរ​ នេះ​បើ​យោង​តាម​ប្រកាស​លេខ​ ២៣១៦ប្រក​ ស្ដីពី​ ការផ្ទេរ​ភារកិច្ច​ និង​តែងតាំង​មន្រ្តី​រាជការ​ ចុះ​ថ្ងៃទី​ ០៧​ ខែមេសា​ ឆ្នាំ២០២៣​ ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ ស​ ខេង​ ។​

មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ចាម​ លោកស្រី​ ធី​ សុវណ្ណ​ថា​ បាន​ចូល​ប្រឡូក​ក្នុង​ សកម្មភាព​នយោបាយ​​នៅ​ឆ្នាំ២០១៣​ ក្នុង​អាយុ១៨ឆ្នាំ​ជាមួយ​គណបក្ស​​ប្រឆាំង​​ហើយ​​លោកស្រី​ ដែល​ពេលនោះ​នៅជា​​យុវតី​​​នៅឡើយ​​បាន​​អះអាង​ថា​ គោលបំណង​ ដែល​លោកស្រី​ឈានជើង​ ចូលរួម​នយោបាយ​ ជាមួយ​គ​ណ​បក្ស​ប្រ​​ឆាំង​គឺ​ចង់ឱ្យ​មាន​ការ​ផ្ដាស់​ប្ដូរ​អ្នក​​​នឹក​នាំ​ប្រទេស​សព្វថ្ងៃ​ ។​ក្រោយ​​មក​​លោកស្រី​​​បាន​​ប្រកាស​​ចាកចេញ​​​ពី​គណបក្ស​​ប្រឆាំង​​និង​​ចូលរួម​​ជាមួយ​គណបក្ស​ ​ប្រជាជន​កម្ពុជា​នៅ​ខែឧសភា​ ឆ្នាំ​​២០១​​៧​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​