ព្រះមហាក្សត្រ​​ចេញ​​ព្រះរាជ​ក្រឹត្យ​​ត្រាស់​បង្គាប់​​បញ្ចប់​​គោរម​​ងារ​​ឧកញ៉ា​ពី​ឧកញ៉ា​​​ ជា​ សា​រ៉ន​​

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ចេញ​​ព្រះរាជ​ក្រឹត្យ​ ត្រាស់​បង្គាប់​​បញ្ចប់​​គោរម​​ងារ​​ឧកញ៉ា​ ពី​​ឧកញ៉ា​​ ជា​ សា​រ៉ន​​ ដែល​​កំពុង​​ត្រូវ​​បាន​​ឃុំ​ ខ្លួន​​​បណ្តោះអាសន្ន​ពី​​បទ​ឆបោក​​ ខណៈ​​តុលាការ​​ខេត្ត​​កំពត​​ សម្រេច​​បង្កក​​គណនី​ ធនាគារ​​និង​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​​ចំនួន​ ​៩៥​​គណនី​របស់​​ក្រុមហ៊ុន​​ ជា​ សា​រ៉ន​​។​

​​យោង​​តាម​​ព្រះរាជ​ក្រឹត្យ​​ចុះ​​ថ្ងៃទី​​១១​ ខែមេសា​​ ឆ្នាំ​​២០២៤​​ បាន​​ឱ្យ​​ដឹង​ថា​ ព្រះមហាក្សត្រ​​បាន​​ត្រាស់​​បង្គាប់​​បញ្ចប់​គោរម​​ងារ​​ឧកញ៉ា​​ពី​​ឧកញ៉ា​ ជា​ សា​រ៉ន​ ជា​​អគ្គនាយក​​ក្រុម​​​ហ៊ុន​ ជា​ សា​រ៉ន​ រៀល​ធី​ ឯ​.ក​ ដែល​​​តាម​​ចោទ​​ថា​ ជាប់​​ពាក់ព័ន្ធ​ នឹង​​ករណី​​ឆបោក​​​ប្រជា​​ពលរដ្ឋ​​ជាង​ ​២​ ៤០​​០​​គ្រួសារ​​ ជាមួយ​​នឹង​​ទឹកប្រាក់​សរុប​ ​ជិត​​ ​៤០​​លាន​​ដុល្លារ​ ក្រោម​​រូបភាព​​វិនិយោគ​​ដី​ឡូ​តិ៍​​នៅ​ស្រុក​​ឈូក​​ ខេត្ត​​កំពត​​។​​ 

ឧកញ៉ា​​ ជា​ សា​រ៉ន​ និង​​បក្ខពួក​​៩នាក់​ផ្សេងទៀត​​ ត្រូវ​​បាន​​តុលាការខេត្ត​​កំពត​​​ សម្រេច​​ឃុំ​​ខ្លួន​បណ្តោះអាសន្ន​​​កាលពី​ថ្ងៃទី​​២៧​ ខែ​​មេសា​ ឆ្នាំ​​២០២៣​ ពី​​បទ​ ឆ​​បោក​​​​។​

កាល​​ពី​​ថ្ងៃទី​​២៥​ ខែមេសា​ ឆ្នាំ​​២០២៤​ សាលាដំបូង​​ខេត្ត​​កំពត​​ បាន​​ចេញ​ សេចក្តី​​ប្រ​​កាស​​​ព័ត៌មាន​​មួយ​​ជម្រាប​ជូន​​សាធារណជន​​ និង​​បណ្តាញ​ព័ត៌មាន​និង​​ ភាគី​ពាក់ព័ន្ធ​​ ​អំពី​​ចំណាត់​​ការ​​របស់​​ខ្លួន​​លើ​​សំណុំរឿង​​ពាក់​​ព័ន្ធ​នឹង​​ក្រុមហ៊ុន​ ជា​ សា​រ៉ន​​ ដោយ​​បាន​​សម្រេច​​បង្កក​គណនី​ធនាគារ​​និង​​គ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុ​​ចំនួន​​ ៩៥​​គណនី​​ បង្កក​​​អចល​​នវ​ត្ថុ​​ (ដី​) ចំនួន​ ​១​ ៧៩១ក្បាល​​ដី​​។​​

សេចក្តី​​ប្រកាស​ព័ត៌មាន​​ដដែល​​ បញ្ជាក់​ទៀត​​ថា​ តុលាការ​​បា​​ន​​ស្តាប់​​ចម្លើយ​​ដើម​​ បណ្តឹង​​រដ្ឋ​​ប្ប​វេណី​ចំនួន​ ៥​ ៦៨០​​នាក់​​ និង​​សាក្សី​ជា​អាជ្ញា​​ធរ​ចំនួន​ ​២៤៩​​នាក់​​ ហើយ​​ថា​ តុលាការ​សម្រេច​​ឃុំ​​ខ្លួន​​ជន​​ត្រូវ​​ចោទចំ​នួន​ ​១០​​នាក់​ ចេញ​​ដីកា​បង្គាប់​ ​ឱ្យ​​ចាប់​​ខ្លួន​​​ជន​​ត្រូវ​​ចោទ​​ចំនួន​ ​៩​​នាក់​​ ប៉ុន្តែ​​មក​​ដល់​​ពេលនេះ​មិន​​ទាន់​​ចាប់ខ្លួន​ ​បាន​​នៅឡើយ​​ទេ​។​

តុលាការ​ក៏បាន​​បញ្ជាក់​ផង​ដែរ​​ថា​​ បាន​​ចេញ​​ដីកា​បង្គាប់​​ឱ្យ​​នាំ​ខ្លួន​​ជន​ត្រូវ​​ចោទចំ​ នួន​ ​៤០​​នាក់​ ​និង​​ចេញ​​ដី​​ការ​​បង្គាប់​​ឱ្យ​​​ចូល​​ខ្លួន​​លើ​​ជន​ត្រូវ​​ចោទ​​ចំនួន​ ​១០​​ផ្សេង​ ទៀត​​ ដោយ​​កំណត់​​ឱ្យ​ចូល​​ខ្លួន​​គិត​​ចាប់ពី​ថ្ងៃទី​​២៩​ ខែមេសា​ ឆ្នាំ​​២០២៤​​ ដល់​​ថ្ងៃ​ ០៩​ ខែឧសភា​ ឆ្នាំ​​២០២៤​​។​​

កាលពី​​ថ្ងៃទី១៤​ ខែ​​មីនា​ ឆ្នាំ​​២០២៤​ លោក​ សាយ​ ឈុំ​ ដែល​​កាលនោះ​ជា​​ប្រមុខ​​រដ្ឋ​​ស្តីទី​​បាន​​ចេញ​​ព្រះរាជ​ក្រឹត្យ​​បញ្ចប់​​គោរម​​ងារ​​ឧកញ៉ា​ពី​​ឧកញ៉ា​​ ឡេង​ ចាន់​ណា​ បន្ទាប់ពី​​ឧកញ៉ា​ ឡេង​ ចាន់​ណា​ និង​​បក្ខពួក​រង​ការ​​ចោទ​​ប្រកាន់​​ពី​​ប្រជា​​ពលរដ្ឋ​​ថា​ បាន​​ឆបោក​​ប្រាក់​​របស់​​ពួកគាត់​​រាប់​លាន​ដុល្លារ​​ក្នុង​​រូបភាព​ទិញ​ដី​ ផ្ទះ​ និង​​​ការ​​វិនិយោគ​​បាន​​ទទួល​​ការ​​ប្រាក់​​ខ្ពស់​​៕​​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​