នាយ​​នគរបាល​​ថ្នាក់​​ឧត្តម​​សេនីយ៍​​​៣៥​​រូប​ ​ត្រូវ​​បាន​​ដាក់​ឱ្យ​​​​ចូលនិវត្តន៍​​

ព្រះករុណា​ ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​​​ នរោត្តម​​ សីហ​មុនី​ ​ចេញ​​ព្រះរាជ​ក្រឹត្យ​​ដាក់​​ឱ្យ​​​​នាយ​​នគរបាល​​ថ្នាក់​​ឧត្តម​​សេនីយ៍​​ ក្រប​​ខ័ណ្ឌ​​មន្ត្រី​នគរបាល​​ជាតិ​​នៃ​ក្រ​​សួង​​​មហាផ្ទៃ​​ ៣៥​​រូប​​ ចូលនិវត្តន៍​​ក្នុង​​មុខ​​ងារ​​សាធារណៈ​។​​

ក្នុង​​ចំណោម​​នាយ​​នគរបាល​​ថ្នាក់​​ឧត្តម​​សេនីយ៍​​ទាំង​ ​៣៥​​រូប​​​នោះ​​ មាន​​ថ្នាក់​​​នាយ​​ឧត្តម​​សេនីយ៍​​ ១​​រូប​ គឺ​នាយ​ឧត្តម​​សេនីយ៍​​ ម៉ក់​ ជី​តូ​ ដោយ​​រក្សា​​ទុក​មុខតំណែង​​នយោបាយ​​នៅ​ដដែល​​​​​ ថ្នាក់​​ឧត្តម​​សេនីយ៍​​ឯក​​មាន​ ​២​​រូប​​ ថ្នាក់​​ឧត្តម​​សេនីយ៍​​ទោ​មាន​ ​១៣​​រូប​ ​និង​​ថ្នាក់​​ឧត្តម​​សេនីយ៍​ត្រី​​មាន​ ​១៩រូប​​ នេះ​​បើ​យោង​​តាម​​ព្រះរាជ​ក្រឹត្យ​​ចុះ​​ថ្ងៃទី​​០២​ ខែមេសា​ ឆ្នាំ​​២០២៤​ ដែល​​ត្រូវ​​បាន​​ផ្សព្វផ្សាយ​​ជា​​ទូទៅ​​នៅ​លើ​​បណ្តាញ​​ព័ត៌មាន​​ក្នុង​​ស្រុក​​។​

ឯកសារ​ដដែល​ បញ្ជាក់​ថា​ កា​​រដាក់​​ឱ្យ​​​ចូលនិវត្តន៍​​នេះ​ គឺ​​ធ្វើ​​ឡើង​​តាម​​សេចក្តី​​ក្រាបបង្គំទូល​ថ្វាយ​​របស់​​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​​។​​

លោក​ ម៉ក់​ ជី​តូ​ ទើបនឹង​​ត្រូវ​​បាន​​ព្រះមហាក្សត្រ​​ចេញ​ព្រះរាជ​ក្រឹត្យ​​តែងតាំង​​ជា​​រដ្ឋ​​លេខា​​ធិការ​​ ក្រសួង​​មហាផ្ទៃ​​កាល​​ពី​ខែ​​កុម្ភៈ​ នេះ​បើ​​យោង​តាម​​ព្រះរាជ​ក្រឹត្យ​​ចុះ​ថ្ងៃទី​​០៧​ ខែកុម្ភៈ​ ឆ្នាំ​​២០២៤​​៕​​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​