អតីត​មេធាវី​គណបក្ស​ប្រឆាំង​ លោក​ កែត​ ឃី​ ត្រូវ​​បាន​​បន្ត​តែងតាំង​​ជា​​ទីប្រឹក្សា​រាជរដ្ឋាភិបាល​អាណត្តិ​ទី​​៧​​

លោក​ កែត​ ឃី​ អតីត​មេធាវី​ និង​ជាស​មា​ជិ​ក​អចិន្ត្រៃយ៍​ នៃ​គណបក្ស​ភ្លើងទៀន​ ត្រូវ​​បាន​​ព្រះមហាក្សត្រ​ ត្រាស់​បង្គាប់​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​អាណត្តិ​​ទី​​៧​​ បន្ទាប់​​ពី​ត្រូវ​បាន​បញ្ចប់​មុខតំណែង​ពីទី​ប្រឹក្សា​រាជរដ្ឋាភិបាល​អាណត្តិ​​មុន​​។​

យោង​​​តាម​​​ព្រះរាជ​​​ក្រឹត្យ​​​ចុះ​​​ថ្ងៃទី១៦​​​ ខែធ្នូ​​​ ឆ្នាំ២០២៣​​​ ក្នុ​​​ង​​​សៀវ​​​ភៅ​​​រាជកិច្ច​​​លេខ​​​​២២​​​ ដែល​​​ចេញផ្សាយ​​​​ជា​​​សាធារណៈ​​ ​ដោយ​​​ទី​​​ស្តី​​​ការ​​​គណៈរដ្ឋ​​​មន្ត្រី​​ ​កាលពី​​​ថ្ងៃ​​​​ទី២៨​​​ ខែ​​កុម្ភៈ​​​ ឆ្នាំ២០២៤​​​ បាន​​​​​បង្ហាញ​​ថា​​​​​ ​ព្រះករុណា​​​​ព្រះបាទ​​​សម្តេច​​​​​ព្រះ​​​បរម​​​​នាថ​​​​ នរោត្តម​​​​ សី​​​​ហមុ​​​នី​​​ ត្រាស់​​​​បង្គាប់​បញ្ចប់​​មុខតំណែង​​លោក​ កែត​ ឃី​ ជា​​ទីប្រឹក្សា​​រាជរដ្ឋាភិបាល​​​ដែល​មាន​​ឋានៈ​​ស្មើ​​រដ្ឋលេខាធិការ​ និង​​​​​​​តែង​​​​​​តាំង​​លោក​​​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​អាណត្តិ​​ថ្មី​​ ដោយ​ពុំ​ទទួល​ប្រាក់បំណាច់​មុខងារ​។​ 

តាមរយៈ​​លិខិត​មួយ​​ចុះ​​ថ្ងៃទី១៩​​ ខែឧសភា​​ ឆ្នាំ២០២៣​​ ដែល​​មាន​​​​ភ្ជាប់​​​ហត្ថលេខា​ និង​​​បញ្ជាក់​​​តួ​​​នាទី​​​របស់​​​លោក​​​ជា​​សមាជិក​អចិន្ត្រៃយ៍​ ជា​ប្រធាន​ក្រុមប្រឹក្សា​វាយតម្លៃ​ និង​វិន័យ​ និង​ជា​អនុប្រធាន​ក្រុមការងារ​ខេត្ត​កំពង់ស្ពឺ​ នៃ​គណបក្ស​ភ្លើងទៀន​ ដែល​ដាក់​ជូន​ ប្រធាន​​គណបក្ស​មួយ​នេះ​​​​ លោក​ កែត​ ឃី​ បាន​ប្រកាស​លាឈប់​ពី​សមាជិក​ និង​​តួនាទី​ទាំងអស់​នៅក្នុង​គណបក្ស​ភ្លើងទៀន​។​ 

ទោះជាយ៉ាងណា​ មួយថ្ងៃ​បន្ទាប់ពី​ដាក់​លិខិត​ប្រកាស​លាឈប់​នោះ​​ លោក​ កែត​ ឃី​ ក៏បាន​​​ដាក់​​លិខិត​មួយទៀត​ចុះ​ថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ២០២៣​​ ដោយ​ស្នើ​​​សុំ​​​លោក​​​ ហ៊ុន​​ សែន​​ ប្រធាន​​គណបក្សប្រជាជន​​កម្ពុជា​​ ដើម្បី​​ចូលរួម​​ជីវ​​​ភា​​ពន​​យោ​​​បាយ​​​ជាមួយ​​គណបក្ស​​នេះ​​​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​