កីឡាករ​​បាល់ទាត់​​បរទេស​​ពីរ​រូប​ទទួល​បាន​សញ្ជាតិ​ខ្មែរ​​

កីឡាករ​​បាល់ទាត់​​បរទេស​ ២រូប​​ ដែល​​កំពុង​​ និង​​ធ្លាប់​ប្រកប​​អាជីព​​នៅ​​លី​ក​​​បាល់ទាត់​កំពូល​​កម្ពុជា​​​ទទួល​​បាន​​សញ្ជាតិ​​ខ្មែរ​និង​បាន​​ជាប់​​លេង​ឲ្យ​​​ក្រុម​​ជម្រើស​​ជាតិ​កម្ពុជា​​​​។​​

យោង​តាម​​ព្រះរាជ​ក្រឹត្យ​​ពីរ​​ដាច់​ដោយ​​ឡែក​​ពីរ​គ្នា​ ដែល​​ចុះ​​ហត្ថលេខា​​ដោយ​​លោក​ សាយ​ ឈុំ​ ប្រមុខ​រ​​ដ្ឋ​​ស្តីទី​កាលពី​​ថ្ងៃទី​​២៥​​ ខែ​​កញ្ញា​ ឆ្នាំ​​២០២៣​ នៅ​​ក្នុង​​សៀវភៅ​រាជ​​កិច្ច​​លេខ​​១២​​ ដែល​​រដ្ឋាភិបាល​​បាន​​ចេញ​​ផ្សាយ​​កាល​​ពី​​ថ្ងៃទី​​០៨​ ខែកុម្ភៈ​ ឆ្នាំ​​២០២៤​ ​​បាន​​បង្ហាញ​​ថា​ កីឡាករ​បាល់ទាត់​​ បរទេស​​ចំនួន​ ២រូប​ រួមមាន​ឈ្មោះ​​ យូ​ឌៃ​ អូ​កា​វ៉ា​ (YUDAI OGAWA) ជនជាតិ​​ជប៉ុន​​ និង​​លោក​​ ប៊ី​ហ្វូ​ឡូ​ អឹ​ម​បា​ហ្គា​ ហ៊្សង់​ ម៉ា​រី​ ព្រី​វ៉ា​ត​ (BEFOLO MBARGA JEAN MARIE PRIVAT) ជនជាតិ​​កា​មេ​រូន​​ ត្រូវ​​បាន​​ផ្តល់​​​សញ្ជាតិ​​ខ្មែរ​​។​​

កីឡាករ​ខ្សែបម្រើ​ យូ​ឌៃ​ អូ​កា​វ៉ា​ អាយុ​​២៧​ឆ្នាំ​ ​បាន​​ចាប់ផ្តើម​​​ចូល​​រួម​​ជាមួយ​​ក្របខ័ណ្ឌ​បាល់ទាត់​​កំពូល​​កម្ពុជា​ ​នៅ​​ឆ្នាំ​​២០១៨​ ដោយ​​ចូល​​រួម​​ជាមួយ​​ក្លឹប​​បាល់ទាត់​​ក្រសួង​​ការ​​ពារ​​ជាតិ​​ រួច​​បន្ត​​លេង​​ឱ្យ​​ក្លឹប​អង្គ​រថា​យហ្គើ​ ពីរ​​រដូវ​​កាល​​ មុន​​ពេល​ចូល​​រួម​​ជាមួយ​​ក្លឹប​​ភ្នំពេញ​​ក្រោ​ន​​នៅ​ឆ្នាំ​​២០២១​ មក​​ដល់ពេល​បច្ចុប្បន្ន​​។​​

ចំណែក​ ប៊ី​ហ្វូ​ឡូ​ អឹ​ម​បា​ហ្គា​ ហ្ស៊ង់​មា​រី​ ព្រី​វ៉ា​ត​ អាយុ​​៣២​​ឆ្នាំ​​ ចាប់ផ្តើម​អាជីព​បាល់ទាត់​​របស់​​ខ្លួន​​នៅ​​ឆ្នាំ​ ​២០១៣​ នៅ​​​ក្របខ័ណ្ឌ​បាល់ទាត់​​កម្ពុជា​ ​​ដោយ​​លេង​​ឱ្យ​​​ក្លឹប​​បាល់​​ទាត់​​បឹង​កេត​​ ជា​​ក្រុម​​កំពូល​​មួយ​នៅ​​ក្រប​ ខ័ណ្ឌ​ ​Cambodian Premier League (CPL)។​ ក្រោយ​​មក​​កីឡាករ​ខ្សែប្រយុទ្ធ​រូប​​នេះ​​ បាន​​បន្ត​​លេង​ឱ្យ​ក្លឹប​វេ​សស្ទើន​​ភ្នំពេញ​ ក្លឹប​អង្គ​រថា​យហ្គើ​ ក្លឹប​ណា​ហ្គាវើល​ និង​​ក្លឹប​​ស្វាយ​​រៀង​​។​ បច្ចុប្បន្ន​ ព្រី​វ៉ា​ត​ លេង​​ឱ្យ​ក្លឹប​ Bali United នៅក្នុង​​ប្រទេស​ឥណ្ឌូណេស៊ី​​។​​​

កីឡាករ​ យូ​ឌៃ​ អូ​កា​វ៉ា​ និង​​កីឡាករ​ ព្រី​វ៉ា​ត​ គឺជា​​កីឡាករ​បាល់ទាត់​​​បរទេស​​ពីរ​​រូប​ ដែល​​ទទួល​​បាន​​ស​ ញ្ជា​តិ​ខ្មែរ​​ និង​​ទទួល​​បាន​​ឱកាស​​លេង​​ឱ្យ​ក្រុម​​បាល់ទាត់​​ជម្រើស​​ជាតិ​​កម្ពុជា​​ ត្រៀម​ប្រកួត​​ជម្រុះ​​ជើង​ ឯក​ពិភព​​លោក​​ឆ្នាំ​​២០២៦​​៕​​​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​