រដ្ឋាភិបាល​​កាត់​​ឆ្វៀល​​ដី​​ព្រៃ​របស់​​រដ្ឋ​​ប្រ​​គល់​​ជូន​​រដ្ឋ​​មន្ត្រី​​ប្រតិភូ​អម​​នាយក​​រដ្ឋមន្ត្រី​

រដ្ឋាភិបាល​​បាន​​កាត់​​ឆ្វៀល​​​ដី​​ព្រៃ​​របស់​​រដ្ឋ​​នៅ​​ខេត្ត​​ព្រះសីហនុ​​​ទៅ​​ឲ្យ​​រដ្ឋ​​មន្ត្រី​​​ប្រតិភូ​អម​​នាយក​​​រដ្ឋមន្ត្រី​និង​​ភរិយា​របស់​​លោក​​​ធ្វើ​​ជា​​កម្មសិទ្ធិ​​ផ្ទាល់​​ខ្លួន​។​

យោង​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី៦​ ខែមីនា​ ឆ្នាំ២០២៣​ លោក​ ហ៊ុន​ សែន​ ដែល​​ពេលនោះ​​ជា​​​នាយក​រដ្ឋមន្ត្រី​ បាន​ធ្វើ​​អនុបយោគ​​ដី​ព្រៃ​រដ្ឋ​ទំហំ​​ ១​,២​ ហិ​ក​តា​ ស្ថិត​​នៅ​​ឃុំ​កែវ​ផុស​ ស្រុក​ស្ទឹងហាវ​ ទៅជា​ដី​ឯកជន​របស់​រដ្ឋ​និង​​ប្រគល់​ជា​​កម្មសិទ្ធិ​​ជូន​​លោក​​ ស្រ៊ី​ ថាម​​រុង្​គ​​ និង​លោកស្រី​ ថោង​​ សុជាតា​។​

លោក​ ស្រ៊ី​ ថាម​​រុង្​គ​​ គឺ​​ជារ​ដ្ឋ​មន្ត្រី​ប្រតិភូ​​មួយ​រូប​ ក្នុងចំណោម​រដ្ឋ​​មន្ត្រី​​ប្រតិភូ​ចំនួន៣០​​រូប​ អម​​នាយក​រដ្ឋមន្ត្រី​និង​​មាន​ភារកិច្ច​ជួយ​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ លើ​កិច្ច​​ការ​​ទំនាក់ទំនង​អន្តរជាតិ​។​ លោក​​ក៏​​ធ្លាប់​​ជា​​រដ្ឋមន្ត្រី​ប្រតិភូ​​​សម្រាប់​​លោក​ ហ៊ុន​ សែន​ ឪពុក​​របស់​​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ កាល​​ពី​​​អាណត្តិ​​មុន​​ផង​​ដែរ​។​

លោក​ ស្រ៊ី​ ថាម​​រុង្​គ​​ និង​លោកស្រី​ ថោង​​ សុជាតា​ តែង​​តែ​​បរិច្ចាគ​​ថវិកា​​ជួយ​​ដល់​​កាក​​បាទ​​ក្រហម​​កម្ពុជា​ ​ដែល​​ដឹកនាំ​​ដោយ​​លោក​​ជំទាវ​​ ប៊ុ​ន​ រ៉ា​នី​ ជា​​ភរិយា​​របស់​​លោក​ ហ៊ុន​ សែន​ នេះ​​បើ​​តាម​​សេចក្តី​​រាយការណ៍​​របស់​​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​គាំទ្រ​​​រដ្ឋាភិបាល​។​

ការ​ផ្តល់​ដី​រដ្ឋ​​នៅតែ​បន្ត​ធ្វើ​​​ជាបន្តបន្ទាប់​ទៅ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ ដែល​ក្នុងករណី​ខ្លះ​បាន​បណ្តាល​​ឱ្យ​មា​នកា​រប​ណ្តេញ​ចេញ​ប្រជា​ពល​​រ​ដ្ឋ​​​ដែល​រស់​​នៅ​ក្បែរ​នោះ​ដោយ​​បង្ខំ​​។​ តំបន់​​ស្ទឹងហាវ​​ធ្លាប់​​ជា​​ទីតាំង​​ជម្លោះ​​ដីធ្លី​​ពី​​មុន​ ​ដែល​​ពាក់ព័ន្ធ​​នឹង​​លោក​ ឡៅ​ ម៉េ​ង​ឃីន​ សមាជិក​​ព្រឹទ្ធសភា​​គណបក្ស​​កាន់​​អំណាច​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​