អតីតមន្ត្រី​ទូត​ ប្រធាន​អង្គការ​​ក្រៅ​​រដ្ឋា​​​ភិបាល​ចូលរួម​​ជាមួយ​ក្រុម​​ការ​​ងារ​​​របស់​​លោក​​នាយក​​រដ្ឋ​​មន្ត្រី​​ ហ៊ុន​ ម៉ា​ណែ​ត​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ នឹង​មាន​សមាសភាព​​ចម្រុះ​​នៃ​​រដ្ឋ​​មន្ត្រី​​ប្រតិភូ​អម​​នាយក​រដ្ឋមន្ត្រី​ រួម​ទាំង​​​អ​​តី​ត​សមាជិក​សង្គម​ស៊ីវិល​​ដ៏​លេចធ្លោ​​មួយ​​រូប​ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ និង​សមាជិក​គណបក្ស​កាន់អំណាច​ដែលគេ​​មិនសូវ​ស្គាល់​ផ្សេងទៀត​។​

ព្រះមហាក្សត្រ​​បាន​​ឡាយ​​ព្រះហស្តលេខា​​លើ​​ព្រះរាជ​ក្រឹត្យ​​ចុះ​​​កាលបរិច្ឆេទ​​ថ្ងៃ​​ទី​​២២​ ខែ​​សីហា​ ដោយ​​តែងតាំង​​​រដ្ឋមន្ត្រី​​ប្រតិភូ​​អម​នាយក​​រដ្ឋ​​មន្ត្រី​​ចំនួន២៩​​រូប​ ដែល​​ត្រូវ​​ធ្វើ​​ការងារ​​និង​​ជួយ​​លោក​ ម៉ា​​ណែ​​ត​ ជាមួយ​​​កិច្ចការ​​ផ្សេង​​ៗ​​ទៅតាម​​ការ​​ចាត់​​តាំង​​​សម្រាប់​​​ម្នា​ក់ៗ​។​

រដ្ឋ​​មន្ត្រី​​ប្រតិភូ​​អម​​នាយក​​រដ្ឋ​​មន្ត្រី​​ទាំង​​២៩រូប​​នោះ​ រួមមាន​សមាជិក​គណបក្សប្រជាជន​កម្ពុជា​បច្ចុប្បន្ន​ អតីតមន្ត្រី​រដ្ឋាភិបាល​ និង​មនុស្ស​មួយ​​ចំនួន​​មក​ពី​​ខាង​​​​ក្រៅ​​គណ​​បក្ស​កាន់អំណាច​​។​

អតីតមន្ត្រី​រដ្ឋាភិបាល​ដែល​លេចធ្លោ​ជាងគេ​មាន​​លោក​ ឡុង​ វិ​សា​លោ​ អតីត​ឯកអគ្គ​រាជទូត​ប្រចាំ​ប្រទេស​ថៃ​ លោក​ ផៃ​ ស៊ី​ផាន​ អតីត​អ្នកនាំពាក្យ​​រដ្ឋា​ភិ​​បាល​ លោក​ អ៊ុង​ ស៊ាន​ អតីត​ឯកអគ្គ​រដ្ឋទូត​ប្រចាំ​ប្រទេស​ម៉ាល់ឌីវ​ និង​លោក​ ជួន​​ សុវណ្ណ​ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

មន្ត្រី​​រដ្ឋាភិបាល​​សកម្ម​​ផ្សេង​​ទៀត​​ដែល​​នឹង​ជួយ​​ការ​​ងារ​​​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ គឺ​​លោក​ គង់​ វិបុល​ អគ្គនាយក​​នៃ​អគ្គ​​នាយកដ្ឋាន​​ពន្ធដារ​ និង​​លោក​ គុណ​ ញឹម​ អគ្គនាយក​នៃ​អគ្គនាយក​​ដ្ឋាន​​​គយ​ និង​​រដ្ឋាករ​។​

លោក​ ឯក​ ស៊ុន​ចាន់​ ក៏​នឹង​ក្លាយជា​រដ្ឋ​​មន្ត្រី​​ប្រតិភូ​អម​​នាយក​​រដ្ឋមន្ត្រី​ផង​ដែរ​ បន្ទាប់​​​ពី​បាន​ដឹកនាំ​​អគ្គិសនី​កម្ពុជា​នៅដើម​ទសវត្សរ៍​ឆ្នាំ១៩៩០​ និង​បន្ទាប់​​មក​​រដ្ឋាករ​​ទឹក​ស្វយ័ត​ក្រុង​​ភ្នំពេញ​រហូតដល់​ឆ្នាំ២០១២​។​

ក្នុង​​ចំណោម​​មន្ត្រី​​គណបក្ស​​ប្រជាជន​​កម្ពុជា​ លោក​ ម៉ា​ណែ​ត​ អាច​​ពិភាក្សា​​ជា​​មួយ​​លោក​ ម៉ម​ សារិ​ន​ នាយក​​ខុទ្ទកាល័យ​​នៃ​​គណៈកម្មាធិការ​​កណ្តាល​​របស់​​​គណបក្ស​​​​ប្រជាជន​​​កម្ពុជា​​ លោក​ ឈឹម​ ផល​វរុណ​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ និង​ជា​អតីត​បុគ្គលិក​ CCHR និង​​លោក​ កែវ​ បាភ្នំ​ ដែល​​ជា​​ប្រធាន​​គ​ណៈ​កម្មា​ធិ​​ការ​​ស្រាវជ្រាវ​​ប្រវត្តិសាស្ត្រ​​របស់​​គណបក្ស​​ប្រជាជន​​កម្ពុជា​។​

លោក​ បាភ្នំ​ ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ចំពោះ​​ការ​សរសេរ​សៀវភៅ៦០១ទំព័រ​អំពី​លោក​ ហ៊ុន​ សែន​ ដែល​​អតីត​នាយក​រដ្ឋមន្ត្រី​រូប​​នេះ​​បាន​មាន​​ប្រសាសន៍​​ថា​ “លាត​​ត្រដាង​ពី៧០ទៅ​​៨០​​ភាគរយ​​នៃ​អាថ៌កំបាំង​របស់ខ្ញុំ​ ដែល​មនុស្ស​ភាគច្រើន​មិនបាន​ដឹង​ ហើយដែល​ខ្ញុំ​គិតថា​ មាន​សារៈសំខាន់​​ដែល​​ត្រូវ​​លាត​​ត្រ​​ដាង​នៅ​​ពេល​​នេះ​”។​

សម្រាប់​​អ្នក​មក​​ពី​​ខាង​​​ក្រៅ​ លោក​ ព្រាប​ កុល​ រក្សា​​តំណែង​​ដែល​​លោក​​ទទួល​​បាន​​កាល​​ពី​​​ខែ​​ឧសភា​ ឆ្នាំ​​២០២៣​ បន្ទាប់​​ពី​​លោក​​សម្រេច​​ចិត្ត​​ចូលរួម​​​ជា​​មួយ​​​រដ្ឋាភិបាល​ និង​​គណបក្ស​​ប្រជាជន​​កម្ពុជា​។​ លោក​ ព្រាប​ កុល​ ពីមុន​​ជា​​សមាជិក​​ដ៏​​លេច​​ធ្លោ​​នៃ​​អង្គ​​ការ​​សង្គម​​ស៊ីវិល​ ពេល​​លោក​​ដឹកនាំ​​អង្គការ​​តម្លា​​ភាព​​​​កម្ពុជា​​។​

លោក​ តាន់​ ហ្សង់​ហ្វ្​រង់​ស័រ​ ដែល​​ទើប​​នឹង​​លាឈប់​​ពី​​តួនាទី​​ជា​​​ប្រធាន​​កា​រិយា​​ល័យ​​ប្រចាំ​ក្រុង​​​ភ្នំពេញ​​របស់​​​វិទ្យុ​​បារាំង​​អន្តរជាតិ​​ ក៏​​នឹង​​ធ្វើ​​ជារ​ដ្ឋ​​មន្ត្រី​​​ប្រតិភូ​​អម​​​​នាយក​​​រដ្ឋមន្ត្រី​​ផង​​ដែរ​។​ ការ​​តែងតាំង​​នេះ​​ធ្វើ​​ឡើង​​ភ្លាម​ៗ​​ បន្ទាប់​​ពី​​លោក​ ហ្សង់​ ហ្វ្​រង់​ស័រ​ ចាកចេញ​​ពី​ វិទ្យុ​ RFI និង​​​ជួប​​ជាមួយ​​អតីត​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​​ក្នុង​​សីហា​​។​

យោង​​តាម​​ព្រះរាជ​ក្រឹត្យ​បាន​​ឲ្យ​​ដឹង​ថា​ ភារកិច្ច​​​របស់​រដ្ឋ​​មន្ត្រី​​​ប្រតិភូ​អម​​នាយក​​​រដ្ឋមន្ត្រី​​ទាំង​​២៩​​រូប​​មាន​​វិសាលភាព​លើ​​​ផ្នែក​​​សន្តិសុខ​ ​ច្បាប់​​​និង​​ការ​​ទំនាក់​​ទំនង​​ជា​​មួយ​​​អង្គការ​​ក្រៅ​​រដ្ឋាភិបាល​ជា​​ដើម​​៕​​

រដ្ឋ​​មន្ត្រី​ប្រតិភូ​អម​នាយក​​រដ្ឋ​​មន្ត្រី​
ឈ្មោះ​ភារកិច្ច​​
Mam Sarinម៉ម​ សារិ​ន​ទទួល​​បន្ទុក​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​ក្នុង​​​កិច្ចការ​សម្របសម្រួល​​ ទំនាក់​ទំ​ណង​​រវាង​​រាជរដ្ឋាភិបាល​​​ជាមួយ​​នឹង​​អង្គការ​​នីតិប្បញ្ញត្តិ​​​​
Sry Thamrongស្រ៊ី​ ថា​មរុង្គ​ទទួល​​បន្ទុក​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​ក្នុង​​ការ​​សម្រប​​សម្រួល​​កិច្ច​​​ការ​​​ទំនាក់​​ទំនង​​អន្តរជាតិ​
You Sunlongយូ​ ស៊ុន​ឡុង​​ទទួល​​បន្ទុក​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​លើ​​កិច្ច​​ការ​​សន្តិសុខ​​
Som Soeunសោម​ សឿន​ទទួល​​បន្ទុ​​ក​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​ក្នុង​​ការ​​សម្របសម្រួល​​ទំនាក់ទំនង​​រវាង​​រាជរដ្ឋាភិបាល​​​ជាមួយ​​គណបក្ស​​នយោបាយ​​និង​​អង្គការ​​សង្គម​​ស៊ីវិល​​
Long Visaloឡុង​ វិ​សា​លោ​ទទួល​​បន្ទុក​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​ ​លើ​​កិច្ច​​ការ​​ដែល​នាយក​​រដ្ឋ​​មន្ត្រី​​​​ប្រគល់​​ជូន​​
Sarak Khanសា​រ៉ា​ក់​ ខាន់​ទទួល​​បន្ទុក​​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​​លើ​​កិច្ច​​ការ​​ ​ដែល​នាយក​​រដ្ឋ​​មន្ត្រី​​​​ប្រគល់​​ជូន​​
Ek Sun Chanឯក​ ស៊ុន​ចាន់​ទទួល​​បន្ទុក​​ជា​​អនុប្រធាន​​ក្រុម​​ប្រឹក្សា​ស្តារ​​​អភិវឌ្ឍ​វិស័យ​​​កសិកម្ម​​និង​​ជនបទ​
Keo Baphnomកែវ​ បាភ្នំ​ទទួល​​បន្ទុក​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​ ​លើ​​កិច្ច​​ការ​​​ដែល​នាយក​​រដ្ឋ​​មន្ត្រី​​​ប្រគល់​​ជូន​​​
Kong Vibolគង់​ វិបុល​​ទទួល​​បន្ទុក​​ជា​​ប្រតិ​​ភូ​​រាជរដ្ឋាភិបាល​​ ទទួល​​បន្ទុក​​ជា​​​អគ្គ​​នា​​យក​ ​នៃ​អគ្គនាយក​​ដ្ឋាន​​ពន្ធ​ដា​
Kun Nhimគុណ​ ញឹម​ទទួល​​បន្ទុក​​ជា​​អគ្គនាយក​ នៃ​អគ្គ​​នាយក​​ដ្ឋាន​​គយ​ និង​​រដ្ឋា​​ករ​កម្ពុជា​​
Hun Sithaហ៊ុន​ ស៊ី​ថា​ទទួល​​បន្ទុក​​ជួយ​​​​នាយក​​រដ្ឋ​​មន្ត្រី​ លើ​​កិច្ច​​ការ​​ដែល​​នាយក​​រដ្ឋ​​មន្ត្រី​​ប្រគល់​​ជូន​​
Sun Kunthorស៊ុន​ គន្ធ​រ​​ទទួល​​បន្ទុក​​ជា​​អនុប្រធាន​​​ឧត្តម​​ក្រុម​​ប្រឹក្សា​​សេដ្ឋ​​កិច្ច​​ជាតិ​​
Ung Seanអ៊ុង​ ស៊ាន​​ទទួល​​បន្ទុក​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​​លើ​​កិច្ច​​ការ​​ដែល​នាយក​​រដ្ឋ​​មន្ត្រី​​​ប្រគល់​​ជូន​​
Phay Siphanផៃ​ ស៊ី​ផាន​​ទទួល​​បន្ទុក​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​លើ​​កិច្ច​​ការ​​​សាធារណៈ​មតិ​​
Chhim Phalvarunឈឹម​ ផល​វរុណ​ទទួល​​បន្ទុក​​ជា​​ប្រ​ធា​​ន​​លេខាធិការ​​ដ្ឋាន​​ឧត្តម​​​ក្រុម​​ប្រឹក្សា​​ពិគ្រោះ​​ និង​​ផ្តល់​​យោបល់​​
Ngor Sovannង៉ោ​ សុវណ្ណ​ទទួល​​បន្ទុក​​ជា​​អនុប្រធាន​​គណៈកម្មាធិការ​​ជាតិ​​គ្រប់គ្រង​គ្រោះ​​មហន្តរាយ​​
Lam Heng Huotឡាំ​ ហេង​ហួត​​ទទួល​​បន្ទុក​​​ជា​​អនុប្រធាន​​គណៈកម្មាធិការ​​ជាតិ​​គ្រប់គ្រង​​គ្រោះ​​​មហន្តរាយ​
Noranarith Anandayatនរ៉ា​ណា​ឫទ្ធិ​ អានន្ទ​​ដា​យ៉ាត​ទទួល​​បន្ទុក​​ជា​​​អនុប្រធាន​​​ក្រុម​​ប្រឹក្សា​​សេដ្ឋ​​កិច្ច​​ សង្គម​​និង​​វប្បធម៌​​
So Naroសូ​ ណា​រ៉ូ​​ទទួល​​បន្ទុយ​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​លើ​​​កិច្ចការ​​អាស៊ាន​
Preap Kolព្រាប​ កុល​ទទួលបន្ទុក​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​​​ លើ​​កិច្ច​​ការ​​​ទំនាក់​​ទំនង​​ជា​​មួយ​​​អង្គការ​​ក្រៅ​រដ្ឋាភិបាល​​ជាតិ​​ និង​​អន្តរ​​ជាតិ​​
Samheng Borasសំ​ហេង​ បុរស​ទទួល​​បន្ទុក​​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​លើ​​កិច្ច​​ការ​​ពាក់ព័ន្ធ​​នឹង​​ប្រព័ន្ធ​​គាំពារ​​សង្គម​​​
Chhuon Daraឈួន​ ដារ៉ា​ទទួល​​បន្ទុក​​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​ លើ​​កិច្ច​​ការ​​ពាក់ព័ន្ធ​នឹង​​វិស័យ​​​​ពាណិជ្ជករ​​
Kim Bunthanគីម​ ប៊ុ​ន​ថាន​ទទួល​​បន្ទុក​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​លើ​​កិច្ច​​ការ​​​ការ​​ពារ​​ជាតិ​​​
Chhuon Sovannជួន​ សុវណ្ណ​ទទួល​​បន្ទុក​​ជួយ​នាយក​​រដ្ឋ​​មន្ត្រី​​ លើ​​កិច្ច​​ការ​សន្តិ​​សុខ​​ និង​​សណ្តាប់​ធ្នាប់​​សាធារណៈ​​
Sok Saravuthសុខ​ សា​រ៉ា​វុឌ្ឍ​ទទួល​​បន្ទុក​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​ លើ​​កិច្ច​​ការ​​សេដ្ឋ​​កិច្ច​​ និង​​សង្គម​​
Pen Bonaប៉ែន​ បូ​ណា​ទទួល​​បន្ទុក​​ជា​​ប្រធាន​​អង្គភាព​​អ្នក​​នាំពាក្យ​​រាជ​រដ្ឋា​​ភិបាល​​
Koy Piseyកុយ​ ពិសី​ទទួល​​បន្ទុក​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​ លើ​​កិច្ច​​ការ​​ព្រំដែន​​ និង​​ទេសចរណ៍​
Jean-François Tainតាន់​ ហ្សង់​ហ្វ្​រង់​ស័រ​ទទួល​​បន្ទុក​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​ លើ​​កិច្ច​​ការ​​ការ​បរ​ទែស​​ និង​​សហប្រតិបត្តិ​​ការ​​អន្តរជាតិ​​
Rath Sandabរ័ត្ន​​ សណ្តាប់​ទទួល​​បន្ទុក​​ជួយ​​នាយក​​រដ្ឋ​​មន្ត្រី​​ លើ​​កិច្ច​​ការ​​ប្រវត្តិ​​សាស្ត្រ​​ និង​​វប្បធម៌​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​