លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងមានសមាសភាពចម្រុះនៃរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រួមទាំងអតីតសមាជិកសង្គមស៊ីវិលដ៏លេចធ្លោមួយរូប អតីតស្នងការនគរបាលរាជធានីភ្នំពេញ និងសមាជិកគណបក្សកាន់អំណាចដែលគេមិនសូវស្គាល់ផ្សេងទៀត។
ព្រះមហាក្សត្របានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យចុះកាលបរិច្ឆេទថ្ងៃទី២២ ខែសីហា ដោយតែងតាំងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីចំនួន២៩រូប ដែលត្រូវធ្វើការងារនិងជួយលោក ម៉ាណែត ជាមួយកិច្ចការផ្សេងៗទៅតាមការចាត់តាំងសម្រាប់ម្នាក់ៗ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទាំង២៩រូបនោះ រួមមានសមាជិកគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន អតីតមន្ត្រីរដ្ឋាភិបាល និងមនុស្សមួយចំនួនមកពីខាងក្រៅគណបក្សកាន់អំណាច។
អតីតមន្ត្រីរដ្ឋាភិបាលដែលលេចធ្លោជាងគេមានលោក ឡុង វិសាលោ អតីតឯកអគ្គរាជទូតប្រចាំប្រទេសថៃ លោក ផៃ ស៊ីផាន អតីតអ្នកនាំពាក្យរដ្ឋាភិបាល លោក អ៊ុង ស៊ាន អតីតឯកអគ្គរដ្ឋទូតប្រចាំប្រទេសម៉ាល់ឌីវ និងលោក ជួន សុវណ្ណ អតីតស្នងការនគរបាលរាជធានីភ្នំពេញ។
មន្ត្រីរដ្ឋាភិបាលសកម្មផ្សេងទៀតដែលនឹងជួយការងារលោក ហ៊ុន ម៉ាណែត គឺលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
លោក ឯក ស៊ុនចាន់ ក៏នឹងក្លាយជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីផងដែរ បន្ទាប់ពីបានដឹកនាំអគ្គិសនីកម្ពុជានៅដើមទសវត្សរ៍ឆ្នាំ១៩៩០ និងបន្ទាប់មករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរហូតដល់ឆ្នាំ២០១២។
ក្នុងចំណោមមន្ត្រីគណបក្សប្រជាជនកម្ពុជា លោក ម៉ាណែត អាចពិភាក្សាជាមួយលោក ម៉ម សារិន នាយកខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាអតីតបុគ្គលិក CCHR និងលោក កែវ បាភ្នំ ដែលជាប្រធានគណៈកម្មាធិការស្រាវជ្រាវប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា។
លោក បាភ្នំ ត្រូវបានគេស្គាល់ផងដែរចំពោះការសរសេរសៀវភៅ៦០១ទំព័រអំពីលោក ហ៊ុន សែន ដែលអតីតនាយករដ្ឋមន្ត្រីរូបនេះបានមានប្រសាសន៍ថា “លាតត្រដាងពី៧០ទៅ៨០ភាគរយនៃអាថ៌កំបាំងរបស់ខ្ញុំ ដែលមនុស្សភាគច្រើនមិនបានដឹង ហើយដែលខ្ញុំគិតថា មានសារៈសំខាន់ដែលត្រូវលាតត្រដាងនៅពេលនេះ”។
សម្រាប់អ្នកមកពីខាងក្រៅ លោក ព្រាប កុល រក្សាតំណែងដែលលោកទទួលបានកាលពីខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីលោកសម្រេចចិត្តចូលរួមជាមួយរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។ លោក ព្រាប កុល ពីមុនជាសមាជិកដ៏លេចធ្លោនៃអង្គការសង្គមស៊ីវិល ពេលលោកដឹកនាំអង្គការតម្លាភាពកម្ពុជា។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ ដែលទើបនឹងលាឈប់ពីតួនាទីជាប្រធានការិយាល័យប្រចាំក្រុងភ្នំពេញរបស់វិទ្យុបារាំងអន្តរជាតិ ក៏នឹងធ្វើជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីផងដែរ។ ការតែងតាំងនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីលោក ហ្សង់ ហ្វ្រង់ស័រ ចាកចេញពី វិទ្យុ RFI និងជួបជាមួយអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងសីហា។
យោងតាមព្រះរាជក្រឹត្យបានឲ្យដឹងថា ភារកិច្ចរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទាំង២៩រូបមានវិសាលភាពលើផ្នែកសន្តិសុខ ច្បាប់និងការទំនាក់ទំនងជាមួយអង្គការក្រៅរដ្ឋាភិបាលជាដើម៕
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី | ||
ឈ្មោះ | ភារកិច្ច | |
Mam Sarin | ម៉ម សារិន | ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីក្នុងកិច្ចការសម្របសម្រួល ទំនាក់ទំណងរវាងរាជរដ្ឋាភិបាលជាមួយនឹងអង្គការនីតិប្បញ្ញត្តិ |
Sry Thamrong | ស្រ៊ី ថាមរុង្គ | ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីក្នុងការសម្របសម្រួលកិច្ចការទំនាក់ទំនងអន្តរជាតិ |
You Sunlong | យូ ស៊ុនឡុង | ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើកិច្ចការសន្តិសុខ |
Som Soeun | សោម សឿន | ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីក្នុងការសម្របសម្រួលទំនាក់ទំនងរវាងរាជរដ្ឋាភិបាលជាមួយគណបក្សនយោបាយនិងអង្គការសង្គមស៊ីវិល |
Long Visalo | ឡុង វិសាលោ | ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រី លើកិច្ចការដែលនាយករដ្ឋមន្ត្រីប្រគល់ជូន |
Sarak Khan | សារ៉ាក់ ខាន់ | ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើកិច្ចការ ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន |
Ek Sun Chan | ឯក ស៊ុនចាន់ | ទទួលបន្ទុកជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្មនិងជនបទ |
Keo Baphnom | កែវ បាភ្នំ | ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រី លើកិច្ចការដែលនាយករដ្ឋមន្ត្រីប្រគល់ជូន |
Kong Vibol | គង់ វិបុល | ទទួលបន្ទុកជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដា |
Kun Nhim | គុណ ញឹម | ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា |
Hun Sitha | ហ៊ុន ស៊ីថា | ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រី លើកិច្ចការដែលនាយករដ្ឋមន្ត្រីប្រគល់ជូន |
Sun Kunthor | ស៊ុន គន្ធរ | ទទួលបន្ទុកជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ |
Ung Sean | អ៊ុង ស៊ាន | ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើកិច្ចការដែលនាយករដ្ឋមន្ត្រីប្រគល់ជូន |
Phay Siphan | ផៃ ស៊ីផាន | ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើកិច្ចការសាធារណៈមតិ |
Chhim Phalvarun | ឈឹម ផលវរុណ | ទទួលបន្ទុកជាប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ |
Ngor Sovann | ង៉ោ សុវណ្ណ | ទទួលបន្ទុកជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ |
Lam Heng Huot | ឡាំ ហេងហួត | ទទួលបន្ទុកជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ |
Noranarith Anandayat | នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត | ទទួលបន្ទុកជាអនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមនិងវប្បធម៌ |
So Naro | សូ ណារ៉ូ | ទទួលបន្ទុយជួយនាយករដ្ឋមន្ត្រីលើកិច្ចការអាស៊ាន |
Preap Kol | ព្រាប កុល | ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រី លើកិច្ចការទំនាក់ទំនងជាមួយអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ |
Samheng Boras | សំហេង បុរស | ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើកិច្ចការពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម |
Chhuon Dara | ឈួន ដារ៉ា | ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រី លើកិច្ចការពាក់ព័ន្ធនឹងវិស័យពាណិជ្ជករ |
Kim Bunthan | គីម ប៊ុនថាន | ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើកិច្ចការការពារជាតិ |
Chhuon Sovann | ជួន សុវណ្ណ | ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រី លើកិច្ចការសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ |
Sok Saravuth | សុខ សារ៉ាវុឌ្ឍ | ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រី លើកិច្ចការសេដ្ឋកិច្ច និងសង្គម |
Pen Bona | ប៉ែន បូណា | ទទួលបន្ទុកជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល |
Koy Pisey | កុយ ពិសី | ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រី លើកិច្ចការព្រំដែន និងទេសចរណ៍ |
Jean-François Tain | តាន់ ហ្សង់ហ្វ្រង់ស័រ | ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រី លើកិច្ចការការបរទែស និងសហប្រតិបត្តិការអន្តរជាតិ |
Rath Sandab | រ័ត្ន សណ្តាប់ | ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រី លើកិច្ចការប្រវត្តិសាស្ត្រ និងវប្បធម៌ |