មេដាយ​កិត្តិយស​​ជាង​​២ម៉ឺន​​គ្រឿង​​ត្រូវ​បាន​បំពាក់​​ជូន​សប្បុរសជន​​ក្នុង​​រយៈ​​ពេល​ប្រាំមួយ​ខែ​

រដ្ឋាភិបាល​​បាន​ប្រគល់​មេដាយ​កិត្តិយស​​ចំនួន​​​២៤​.០៩៤​​គ្រឿងក្នុង​រយៈពេល​ត្រឹមតែ​កន្លះ​ឆ្នាំ​​ ដែល​មេដាយ​​រាប់ពាន់​គ្រឿងក្នុង​​ចំណោម​​នោះ​ត្រូវ​​បាន​​បំពាក់​​ជូន​​​ “សប្បុ​​រ​ជន​​” ដែល​ការ​​បរិច្ចាគ​​​ភាគច្រើន​របស់​​ពួកគេ​​មិន​​ត្រូវ​​បាន​​បង្ហាញ​​ឲ្យ​​​​​ដឹង​នោះ​ទេ​​ ប៉ុន្តែ​វា​​ធ្វើ​​ឲ្យ​​ទំហំ​ទឹក​​ប្រាក់​​កើន​​ដល់​យ៉ាងហោចណាស់​រាប់​លាន​ដុល្លារ​។​

រយៈ​​ប្រាំមួយ​ខែ​នៃ​ការ​​ចេញ​​ផ្សាយ​សៀវភៅ​​​រាជកិច្ច​​ គឺ​​ចាប់ពី​​​សៀវភៅ​លេខ​​៤៩ដល់​​សៀវភៅ​​លេខ​​៩៦​​ក្នុង​​ឆ្នាំ២០២២​​ មាន​ឯកសារ​ពាក់ព័ន្ធ​ចំនួន៣០៦ច្បាប់​​ ដែល​​គិត​​ចាប់ពី​ថ្ងៃទី២៣​ ខែមិ​​ថុ​​​នា​​ ឆ្នាំមុន​រហូតដល់​ថ្ងៃទី២៨​ ខែវិច្ឆិកា​។​

ព្រះរាជ​ក្រឹត្យ​ និង​អនុក្រឹត្យ​ទាំងនេះ​​បាន​​ផ្តល់​កិ​តិ្ត​យស​​ជា​ផ្លូវការ​​ អម​​ដោយ​មេ​​ដាយ​​ជូន​ដល់​មន្ត្រី​រាជការ​ ព្រះសង្ឃ​ ជន​​បរទេស​និង​បុគ្គល​ឯកជន​​។​

សរុប​​ជា​​រួម​​ ឯកសារ​​ចំនួន៣០៦ច្បាប់​​នេះ​​​បាន​​បង្ហាញ​​ថា​ មាន​​ការ​​បំពាក់​​​មេដាយ​​​កិត្តិយស​​ដល់​​ទៅ២៤​.០៩៤​ ​គ្រឿង​​​។​ ឯកសារ​ទាំង​​នេះ​​​ក៏​​បង្ហាញ​​ពី​​ចំនួន​​ទឹកប្រាក់​​ដ៏​​ច្រើន​​សន្ធឹក​សន្ធាប់​​ដែល​​ត្រូវ​​បាន​​ផ្តល់​​ជូន​​រវាង​​បុគ្គល​​ឯកជន​ និង​​ស្ថាប័ន​សាធារណៈ​​ជា​​អំណោយ​ផង​ដែរ​​។​

នេះ​គឺជា​ឧទាហរណ៍​មួយ​នៃ​ប្រព័ន្ធ​ផ្តល់​​ “ការ​​ឧបត្ថម្ភ​​” ដ៏​ពេញ​​និយម​​នៅ​​ប្រទេស​កម្ពុជា​ ទី​​ដែល​គណបក្ស​កា​​ន់​អំណាច​ផ្តល់​​ត្រឡប់​​ទៅវិញ​​ដោយ​​ការ​​គាំទ្រ​ចំពោះ​​អា​​ជីវកម្ម​របស់​​អ្នក​​បរិច្ចាគ​​និង​នៅ​​ក្នុងចំណោម​សមាជិក​របស់​ខ្លួន​ ដើម្បី​ប្រមូល​​ការ​​គាំទ្រ​​។​

មន្ត្រី​នគរបាល​ឈរ​នៅ​លើកំពូល​​តារាង​នៃ​​អ្នក​​ទទួល​​បាន​​គ្រឿង​​ឥស្សរិយយស​​សម្រាប់​​រយៈពេល​ប្រាំមួយ​ខែ​ ដោយ​ទទួល​បាន​មេដាយ​ចំនួន៧​.៩៣៩​​គ្រឿង​​។​ ទាហាន​ និង​មន្ត្រី​រដ្ឋាភិបាល​ក៏​មាន​ភាព​​លេចធ្លោ​​នៅ​​ក្នុង​តារាង​​អ្នក​​ទទួល​​បាន​​មេ​​ដាយ​​​នេះ​​ផង​ដែរ​។​ ចំណែក​​ឯ​ ​មេដាយ​​ចំនួន១៩​.២១៨គ្រឿង​ត្រូវ​​បាន​​បំពាក់​​ជូន​​​មន្ត្រី​រាជការ​​ អំឡុង​រយៈ​​ពេល​​ប្រាំមួយ​​ខែ​​នៃ​ការ​​ចេញ​​ផ្សាយ​សៀវភៅ​​​រាជកិច្ច​​។​

មាន​​ការ​​ពន្យល់​​លម្អិត​តិច​​តួច​ស្តី​ពី​​​មេ​​ដាយ​​កិត្តិយស​ទាំង​​នោះ​​​​ ប៉ុន្តែ​​នៅ​​ក្នុង​​ចំ​​ណោម​​​​​មេដាយ​ដែល​បាន​ផ្តល់​ជូន​​ទាំង​​នោះ​​រួមមាន​មេដាយ​ “សេនា​ជ័យ​​សិទ្ធ​​” ឬ​អ្នក​​ការ​​​ពារ​​ឬ​កងកម្លាំង​ដ៏​​ជាញជ័យ​ សម្រាប់​សកម្មភាព​ដ៏​ក្លាហាន​ក្នុង​ការ​ការ​ពារ​ប្រ​​ទេស​ និង​ការ​បង្ក្រាប​ការបះបោរ​ និង​មេដាយ​​ “សហ​មេត្រី​​” ឬកិច្ច​សហប្រតិបត្តិ​ការ​រួម​​គ្នា​សម្រាប់​មន្ត្រី​​បរទេស​ជា​មិត្ត​​។​

សម្រាប់​មេដាយ​ដែល​នៅ​សេសសល់​ មួយ​ផ្នែក​ធំ​បាន​ប្រគល់​​ជូន​​បុគ្គល​ចំនួន២​.៧៦៥​​នាក់​​ ដែល​ត្រូវ​បាន​បញ្ជាក់​ថា​ ជា​សប្បុរសជន​​។​ គោលបំណង​ និង​បរិមាណ​នៃ​ទឹកប្រាក់​​បរិច្ចាគ​ទាំងនេះ​ភាគច្រើន​មិន​ត្រូវ​បាន​បញ្ចេញ​ឱ្យ​ដឹង​ទេ​លើក​​លែង​ការ​ធ្វើ​​អំណោយ​សម្រាប់​​ការ​​កសាង​ទីវត្ត​អារាម​។​

ដោយ​​មាន​ចំនួន​ត្រឹម​​តែ​​ជាង​មួយភាគបី​នៃ​អ្នកបរិច្ចាគ​សរុប​ ប៉ុន្តែ​​ការ​​បរិច្ចាគ​​សម្រាប់​​​​​ការ​​កសាង​វត្តអារាម​​ទាំងនេះ​ មាន​ទំហំ​ធំ​ទឹកប្រាក់​​សរុប២៩​​លាន​ដុល្លារ​ដែល​​បាន​​មក​ពី​ការ​​បរិច្ចាគ​​របស់​​សប្បុរសជន​​ចំនួន១​.០៥៨រូប​​។​ ភាគ​​ច្រើន​នៃ​ម្ចាស់​​​អំណោយ​​ទាំងនោះ​​​ត្រូវ​​បាន​​គេ​​ចុះ​​​ឈ្មោះ​​ថា​ ជា​​អ្នក​ចូល​​រួម​​​ក​​​សាង​ ប៉ុន្តែ​​គេ​​​មិន​​ច្បាស់​​ថា​​ ការ​​បរិច្ចាគ​​ត្រូវ​​បាន​​ធ្វើ​​ឡើង​​នៅពេល​​ណា​​នោះ​​ទេ​។​ ដោយ​​បង្ហាញ​​នៅ​​លើ​​ឯកសារ​ជាង៥២​​ អំណោយ​ទាំងនោះ​​ជាមធ្យម​ គឺ​​២៨​.០០០​​ដុល្លារ​ក្នុង​​មួយ​​នាក់​​​។​

ការ​លាតត្រដាង​ដ៏​កម្រ​មួយទៀត​នៃ​ចំនួន​ទឹកប្រាក់​ដែល​​បាន​​បរិច្ចាគ​​គឺ​បាន​មក​ពី​ការ​បរិច្ចាគ​​របស់​​សប្បុរសជន​​​៩១​​រូប​​ដល់​ “ការអភិវឌ្ឍន៍​ខេត្តព្រៃវែង​” ដែល​ត្រូវ​​បាន​​​​ផ្តល់​មេដាយ​​កិត្តិ​​យស​​ដោយ​​​អនុក្រឹត្យ​របស់​នាយក​រដ្ឋមន្ត្រី​ចំនួន​បី​ដាច់ដោយឡែក​ពីគ្នា​កាលពី​ថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ២០២២​។​

ឯកសារ​ទីមួយ​បាន​បង្ហាញ​​ពី​​ការ​បរិច្ចាគ​ដែល​​ទឹកប្រាក់​​ច្រើន​​ពី​​សប្បុរសជន​​១១​​រូប​​ ដែល​មាន​ទំហំ​ទឹកប្រាក់​​ចន្លោះ​​ពី៣៣​.០០០ដុល្លារ​ដល់៨១​.០៥១​​ដុល្លារ​ក្នុង​​សប្បុ​រ​​ស​​ជន​​ម្នាក់​ ដែល​មាន​​ទឹកប្រាក់​សរុប​ចំនួន៥២៤​.៨៥០​​ដុល្លារ​។​ អនុក្រឹត្យ​​ទី​​២បង្ហាញ​ពី​​​ការ​​បរិច្ចាគ​​ដែល​​មាន​​ទឹកប្រាក់​​តិច​ជាង​​​​​នេះ​ ពី​​​សប្បុរសជន៣២រូប​​ ជា​​មួយ​​​នឹង​​ទឹក​​ប្រាក់​​ចន្លោះ​​​ពី៥​.០០០ដុល្លារ​​ដល់១៣​.០០០ដុល្លារ​។​

ឯកសារ​​ទី​​​៣​ មាន​​រាយ​​ឈ្មោះ​​​សប្បុរសជន​​​៤៨​​រូប​​ ប៉ុន្តែ​​មិន​​បង្ហាញ​​ចំនួន​ទឹកប្រាក់​​​នោះ​​ទេ​​​។​ ទឹក​​ប្រាក់​​សរុប​គឺ​យ៉ាងហោចណាស់៧៦១​.៩០០ដុល្លារ​​​ ដោយ​​ការ​​បរិច្ចាគ​​​ជាង​​ពាក់កណ្តាល​​ទៀត​​មិន​ត្រូវ​បាន​បង្ហាញ​ទេ​​។​

ទឹក​​ប្រាក់​​​ទាំង​​នេះ​​ទំនង​​គ្រាន់តែ​ជាផ្នែក​​មួយ​​ប៉ុណ្ណោះ​។​ សម្រាប់​រយៈពេល​ប្រាំ​​មួយ​​​ខែពេញ​នេះ​​ មាន​ម្ចាស់​ជំនួយ​ប្រហែល១​.៧០០នាក់​ផ្សេងទៀត​ដែល​បាន​ទទួល​​មេដាយ​ ប៉ុន្តែ​ចំនួន​ទឹក​​ប្រាក់​​នៃ​ការ​បរិច្ចាគ​របស់​ពួកគេ​មិន​ត្រូវ​បាន​បង្ហាញ​ឱ្យ​ដឹង​នោះ​ទេ​។​

ឈ្មោះ​​បុគ្គល​លេចធ្លោ​​មួយ​​ចំនួន​​ក៏​​ត្រូវ​​បាន​​បង្ហាញ​​ផង​ដែរ​ ​ដូច​​ជា​លោកស្រី​ ហ៊ុន​ គឹម​ឡេង​ ​បងប្អូន​​ជី​​ដូន​មួយ​​​របស់​​លោក​​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ និង​​​មនុស្ស​​ជា​​​ច្រើន​ទៀត​​ត្រូវ​​បាន​​គេ​​រាយ​នាម​​ជា​ “ឯកឧត្តម​ឬ​លោកជំទាវ​”។​ គោល​​​​​បំ​​ណង​​​របស់​​ពួក​​គេ​ គឺ​ភាគច្រើន​មិន​ត្រូវ​​បាន​បញ្ជាក់​ ឬក៏​​ស្ថិត​ក្រោម​ប្រភេទ​នៃ​ “ការ​អភិ​​វឌ្ឍន៍​​”​។​

មួយ​​ផ្នែក​​ទៀត​​គឺ​​បាន​មក​ពី​អ្នក​​ដែល​​មាន​​គោរម​​ងារ​​ជា​​ឧកញ៉ា​ចំនួន៤៨រូប​​ ដែល​ត្រូវ​បាន​ផ្តល់​​ជូន​ អំឡុង​ពេល​​​ប្រាំមួយ​ខែ​ ដោយ​​ពួកគេ​​ម្នា​ក់ៗ​ត្រូវ​​ធ្វើ​​អំណោយ​​ជូន​រដ្ឋ​ជា​​ថវិកា​ ឬ​សម្ភារៈ​ដែល​​មាន​​តម្លៃ​​ពី​​​៥០ម៉ឺន​ដុល្លារ​​ឡើង​​ទៅ​ ដើម្បី​​​ទទួល​​បាន​​គោរ​​ម​​ងា​​រ​​នេះ​​។​​​

​ទឹកប្រាក់​​នេះ​​ស្មើនឹង​យ៉ាងហោចណាស់២៤លាន​ដុល្លារ​ដែល​​ទទួល​​​បាន​​ពី​​អ្នក​​មាន​​​​គោរម​​ងារ​​ជា​​​ឧក​​ញ៉ា​ ​ ដែល​គោរម​​ងារ​​​កិត្តិយស​ទាំង​​នេះ​​​ គឺ​​សម្រាប់​ពាណិជ្ជករ​​លេចធ្លោ​​ប៉ុណ្ណោះ​៕​

សរុប​​មេដាយ​​កិត្តិយស​​ក្នុង​​សៀវ​​ភៅ​រាជកិច្ច​ពី​​លេខ​​៤៩​​ដល់​​៩៦​​ ឆ្នាំ​​២០២២​​

នគរបាល​​ ៧​.៩៣៩​
   
មន្ត្រី​មន្ត្រី​ផ្នែក​​អប់រំ​​៣​.៣១៣​
 មន្ត្រី​រដ្ឋ​​​បាល​​៩៥៧​
 ផ្សេង​ៗ​៦៦១​
 ក្រសួង​​ការងារ​​និង​​បណ្តុះបណ្តាល​វិជ្ជាជីវៈ​៤៦៣​
 គ្រ​សួង​​វប្បធម៌​និង​វិច​ត្រ​សិល្បៈ​៤៣៩​
 ក្រសួង​​រៀប​​ចំ​ដែន​​ដី​​៣៦១​
 មជ្ឈមណ្ឌល​កំចាត់​មីន​​កម្ពុជា​​១៧១​
 ក្រសួង​​មហាផ្ទៃ​​១៧០​
 ក្រសួង​​ប្រៃសណីយ៍​​១៤១​
 ក្រសួង​​បរិស្ថាន​១១៩​
 គណៈកម្មាធិការ​ជាតិ​​រៀប​​ចំការ​​បោះឆ្នោត​​៧៨​
 ក្រសួង​​សេដ្ឋ​​កិច្ច​​និង​​ហិរញ្ញវត្ថុ​​២១​
 ក្រសួង​​សុខាភិបាល​​២០​
 រដ្ឋ​​លេខាធិការ​ដ្ឋាន​​អា​កស​ចរណ៍​​ស៊ី​វល​​២​
 ក្រសួង​​ការពារ​ជាតិ​​២​
 ក្រសួង​​ការបរទេស​​១​
  ៦​.៩២១​​
   
ទាហាន​​ ៤​.៣៥៨​
   
អ្នក​​បរិច្ចាគ​ប្រាក់​​ (ទៅ​ឲ្យ​)មិន​​បញ្ជាក់​​១១៧០​
 វត្ត​​អារាម​​១​.០៥៨​
 ការ​អភិវឌ្ឍ​៤៩០​
 កាកបាទក្រហម​​កម្ពុជា​២០​
 សាលារៀន​​១៤​
 សុខាភិបាល​​៦​
 យោធា​៤​
 សួន​​៣​
  ២​.៧៦៥​
   
បុគ្គល​ឯកជន​ភាគច្រើន​​មិន​​ត្រូវ​​បញ្ជាក់​​ពី​​អត្ត​​សញ្ញាណ​រួម​​មាន​​ព្រះសង្ឃ​ ប្រជាជន​កម្ពុជា​​រស​នៅ​​បរទេស​​ ជាដើម​​១​.៨៧៩​
ដៃគូ​​ផ្សេង​ៗ​មន្ត្រី​​​បរទេស​​ សាកល​វិទ្យាល័យ​​ អង្គការ​​ក្រៅ​រដ្ឋា​​ភិបាល​​ជា​​ដើម​​២៣២​
   
សរុប​​ ២៤​.០៩៤​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​