បច្ចុប្បន្នភាព​៖​ លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ក្លាយជា​​នាយក​រដ្ឋ​​មន្ត្រី​ថ្មី​ នៃ​ព្រះរាជាណាចក្រ​​កម្ពុជា​

លោក​​ ហ៊ុន​​ សែន​​ ប្រធាន​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​ បានសម្រេច​​​​ផែនការ​​​ស្នង​​​តំ​​​ណែង​​​​របស់​​​លោក​​​ ដោយ​​​លោក​​ ហ៊ុន​​ ម៉ា​​ណែ​​ត​​ ត្រូវ​​​បាន​​​បោះឆ្នោត​​​ជ្រើសរើស​​​ជា​​​នាយក​​​រដ្ឋមន្ត្រី​​​នៃ​រាជ​​​​រដ្ឋាភិបាល​​​ថ្មី​​។​​

បច្ចុប្បន្ន​​ភាព​៖​ ម៉ោង​ ៥ល្ងាច​​

តែ​​ប៉ុន្មាន​​ម៉ោង​​ក្រោយ​​ពី​​បាត់​​បង់​​តំណែង​​នាយក​​រដ្ឋមន្ត្រី​ លោក​ ហ៊ុន​ សែន​ តំណាង​​​​រាស្ត្រ​​មណ្ឌល​​ខេត្ត​​កណ្តាល​ ត្រូវ​​បាន​​តែង​​តាំង​​ជា​​ប្រធាន​​ក្រុម​​ឧត្តម​​ប្រឹក្សា​ផ្ទាល់​​​ព្រះមហាក្សត្រ​។​

ព្រះករុណា​​ព្រះបាទ​​សម្តេច​​ព្រះ​បរមនាថ​នរោត្តម​ សីហ​មុនី​ បាន​​ឡាយ​​ព្រះហស្តលេខា​​លើ​ព្រះរាជ​ក្រឹត្យ​​តែងតាំង​​​នេះ​​នៅ​​ថ្ងៃ​​ទី២២​ ខែ​​សីហា​ ដោយ​​លោក​ ហ៊ុន​ សែន​ ត្រូវ​​​កាន់​​តំណែង​បន្ត​​​ពី​​អតីត​​ប្រធាន​​ក្រុម​ឧត្តម​​​ប្រឹក្សា​ផ្ទាល់​​​ព្រះមហាក្សត្រ​​ គឺ​​ព្រះអង្គ​ម្ចាស់​​នរោត្តម​ រណឫទ្ធិ​ ដែល​​បាន​​សោយ​ព្រះ​​ទិវង្គត​​នៅក្នុង​​ឆ្នាំ​​២០២១​​នោះ​។​​

លោក​ ហេង​ សំ​រិន​ ដែល​បាត់បង់​តំណែង​ជា​ប្រធាន​រដ្ឋសភា​ ក៏​ត្រូវ​បាន​តែងតាំង​ជា​​ប្រធាន​កិត្តិយស​នៃ​ក្រុម​​ឧត្តម​ប្រឹក្សា​ផ្ទាល់​​ព្រះមហាក្សត្រ​​ដូចគ្នា​។​ អតីត​ឧប​នា​​យក​​រដ្ឋមន្ត្រី​បី​រូប​ផ្សេងទៀត​​គឺ​ លោក​ ស​ ខេង​ លោកជំទាវ​ ម៉ែ​ន​ សំ​អន​ និង​លោក​​ ទៀ​ បាញ់​ ក៏​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​​ប្រឹក្សា​ផ្ទាល់​​ព្រះមហាក្សត្រ​នៅក្នុង​ព្រះរាជ​ក្រឹត្យ​​ដាច់ដោយឡែក​ផង​ដែរ​​។​

ក្រុម​​ឧត្តម​ប្រឹក្សា​ផ្ទាល់​​ព្រះមហាក្សត្រ​​គឺ​​ជា​ក្រុមប្រឹក្សា​ថ្វាយ​​យោបល់​​ ហើយ​​ខុសពី​ក្រុម​​ប្រឹក្សា​រាជសម្បត្តិ​​ ដែល​មាន​ភារកិច្ច​ជ្រើសរើស​ព្រះមហាក្សត្រ​ថ្មី​។​

បច្ចុប្បន្ន​​ភាព​៖​

ព្រះករុណា​​ព្រះបាទ​​សម្តេច​​ព្រះ​បរមនាថ​នរោត្តម​ សីហ​មុនី​ បាន​ឡាយព្រះហស្ត​លេខា​លើ​ព្រះរាជ​ក្រឹត្យ​តែងតាំង​គណៈរដ្ឋ​មន្ត្រី​ថ្មី​ នៃ​​រដ្ឋាភិបាល​ថ្មី​របស់​លោកនាយក​​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​។​ ឯកសារ​​​ទាំង​​នេះ​​ ​ត្រូវ​​បាន​​ចុះ​​ផ្សាយ​​ក្នុង​​គណនី​តេឡេក្រាម​​របស់​​លោក​ ហ៊ុន​ សែន​ ហើយ​​​ដូចគ្នា​​ទៅ​នឹង​​បញ្ជី​​ឈ្មោះ​​ដែល​​បាន​​រាយការណ៍​​កន្លង​​មក​។​

លោក​ ហ៊ុន​ ម៉ា​ណែ​ត​ និង​​លោក​ ហ៊ុន​ សែន​ ​បាន​​ថ្លែង​​សុន្ទរកថា​​នៅ​​ពេល​​ព្រឹក​​ហើយ​​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​​សន្យា​​ថា​ ​នឹង​ “​ការពារ​​សន្តិភាព​​ឲ្យ​​បាន​ជា​​ដាច់​​ខាត​”​។​

១​.នាយក​រដ្ឋ​​មន្ត្រី​

ឯកឧត្តម​កិត្តិ​ទេសាភិបាល​​​បណ្ឌិត​​​ ហ៊ុន​​ ម៉ា​​ណែ​​ត​​

២​. ឧបនាយក​​រដ្ឋ​​មន្ត្រី​

លោក​​ នេត​​ សាវឿ​​ន​​ ឧបនាយក​​រដ្ឋមន្ត្រី​​

លោក​​ អូន​​ ព័ន្ធ​​​មុនី​​រ័ត្ន​​​ ឧបនាយក​​រដ្ឋ​​​មន្ត្រី​​​ និង​​​ជា​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សេដ្ឋ​​​កិច្ច​​​និង​​ហិរញ្ញវត្ថុ​​​

លោក​​ ស៊ុន​​ ចាន់​​ថុល​​ ឧបនាយក​​​រដ្ឋមន្ត្រី​​

លោក​​ ហង់​​ជួន​​ ណា​​រ៉ុន​​ ឧបនាយក​​រដ្ឋមន្ត្រី​​និង​​​ជា​​​រដ្ឋមន្ត្រី​​​ក្រសួង​​​អប់រំ​​ យុវជន​​​និងកីឡា​​

លោក​​ សាយ​​ សំ​​អាល់​​ ឧបនាយក​​រដ្ឋមន្ត្រី​​និង​​ជា​​​រដ្ឋ​​​មន្ត្រី​​​រៀបចំ​​ដែន​​​ដី​​​ នគរូបនីយកម្ម​​​ និង​​​សំណង់​​​

លោក​​ ស​​ សុខា​​ ឧបនាយក​​រដ្ឋមន្ត្រី​​និង​​ជា​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​

លោក​​ ទៀ​​ សីហា​​ ឧបនាយក​​​រដ្ឋ​​​មន្ត្រី​​និង​​ជា​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការពារ​​ជាតិ​​​

លោក​​ កើត​​​ រិទ្ធ​​ ឧបនាយក​​​រដ្ឋ​​​មន្ត្រី​​និង​​ជា​​​រដ្ឋ​​​មន្ត្រី​​ក្រសួង​​​យុត្តិធម៌​

លោក​​ សុខ​​ ចិន្តា​​​សោភា​​ ឧបនាយក​​​រដ្ឋ​​​មន្ត្រី​​និង​​ជា​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការបរទេស​​​និង​​​សហប្រតិបត្តិ​​ការអន្តរជាតិ​​​

លោក​​ វង្សី​​ វិសុទ្ធ​​ ឧបនាយក​​​រដ្ឋ​​​មន្ត្រី​​ និង​​​ជា​​​រដ្ឋ​​​មន្ត្រី​​​ទទួល​​​បន្ទុក​​​ទី​​ស្តី​​ការ​​​គណៈរដ្ឋ​​​មន្ត្រី​​​​

៣​. ទេស​រដ្ឋ​​មន្ត្រី​ទទួល​​បន្ទុក​​បេសកកម្ម​ពិសេស​

លោក​​ គន់​​ គីម​​​ ទេស​​រដ្ឋមន្ត្រី​​​

លោក​​ ហូ​​ សិទ្ធី​​​​ ទេស​​រដ្ឋមន្ត្រី​​​

លោក​​ អ៊ុ​​ក​​ រ៉ា​​ប៊ុ​​ន​​ ទេស​​រដ្ឋមន្ត្រី​​​

លោក​​ ឱម​​ យ៉ិន​​​ទៀង​​ ទេស​​រដ្ឋមន្ត្រី​​​

លោក​​ អៀង​​ មូ​​​លី​​ ទេស​​រដ្ឋមន្ត្រី​​​

លោក​​ ថោង​​ ខុន​​​ ទេស​​រដ្ឋ​​​មន្ត្រី​​

លោក​​ ពេជ​ សោភ័ន​​​ ទេស​​រដ្ឋមន្ត្រី​​​

លោក​​ ព្រុំ​​ សុខា​​ ទេស​​រដ្ឋមន្ត្រី​​​

លោក​​ សក់​​ សេដ្ឋា​​ ទេស​​រដ្ឋមន្ត្រី​​​

លោក​​ អូ​​ស្មាន់​​ ហា​​សាន់​​ ទេស​​រដ្ឋមន្ត្រី​​​

លោក​​ អ៊ី​​ ឈាន​​ ទេស​​រដ្ឋ​​​មន្ត្រី​​

លោក​​ អ៊ុ​​ក​​ ប្រាថ្នា​​ ទេស​​រដ្ឋ​​​មន្ត្រី​​

លោក​​ អ៊ុច​​ បូរ​​រិទ្ធ​​ ទេស​​រដ្ឋមន្ត្រី​​

លោក​​ ស្វាយ​​ ស៊ី​​ថា​​ ទេស​​រដ្ឋ​​​មន្ត្រី​​

លោក​​ ឆៃ​​ ស៊ី​​ណា​​រិទ្ធ​​ ទេស​​រដ្ឋ​​​មន្ត្រី​​

លោក​ លី​ ធុ​ជ​​ ទេស​រដ្ឋ​​មន្ត្រី​

លោក​​ ឆែម​​ គា​​​តរិទ្ធី​​ ទេស​​​រដ្ឋ​​​មន្ត្រី​​​

លោក​​ ឈៀង​​ យ៉ា​​ណា​​រ៉ា​​ ទេស​​រដ្ឋ​​​មន្ត្រី​​

លោក​​ សុក​​ ស៊ី​​ផាន់​​ណា​​ ទេស​​រដ្ឋ​​​មន្ត្រី​​

លោក​​ កែវ​​ រ៉េ​​មី​​ ទេស​​រដ្ឋ​​​មន្ត្រី​​

លោក​​ គី​​ តិច​​​ ទេស​​​រដ្ឋមន្ត្រី​​​

៤​. រដ្ឋ​​មន្ត្រី​​

លោក​ វង្សី​ វិស្សុត​​ រដ្ឋ​​មន្ត្រី​​ទទួល​​បន្ទុក​​ទី​ស្តី​ការ​គណៈរដ្ឋ​​មន្ត្រី​​

លោក​ ស​ សុខា​ រដ្ឋ​​មន្ត្រី​ក្រសួង​​មហាផ្ទៃ​​

លោក​ ទៀ​ សីហា​​ រដ្ឋ​​មន្ត្រី​​ក្រសួង​​ការពារ​ជាតិ​​

លោក​ សុខ​ ចិន្តា​សោភា​​ រដ្ឋ​​មន្ត្រី​​ក្រសួង​​ការបរទេស​​ និង​​សហប្រតិបត្តិ​ការអន្តរជាតិ​

លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​​ រដ្ឋ​​មន្ត្រី​ក្រសួង​​សេដ្ឋ​​កិច្ច​​ និង​​ហិរញ្ញវត្ថុ​​

លោក​ ឌិ​ត​ ទីណា​ រដ្ឋ​​មន្ត្រី​ក្រសួង​​កសិកម្ម​​ រុក្ខាប្រមាញ់​ និង​​នេសាទ​

លោក​ ឆាយ​ ឫទ្ធិ​សែន​ រដ្ឋមន្ត្រី​ក្រសួង​​អភិវឌ្ឍន៍​ជនបទ​​

លោកស្រី​​ ចម​​ និម្មល​​ រដ្ឋ​​​មន្ត្រី​​ក្រសួង​​​ពាណិជ្ជកម្ម​

លោក​​ ហែម​​ វណ្ណ​ឌី​​​ រដ្ឋ​​​មន្ត្រី​​ក្រសួង​​​ឧស្សាហកម្ម​​ វិទ្យាសាស្ត្រ​​ បច្ចេកវិទ្យា​​ និង​​​នវានុវត្តន៍​​​

លោក​​ កែវ​​ រតនៈ​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​រ៉ែ​​ និង​​​ថាមពល​​​

លោក​​ ប៊ិន​​ ត្រឈៃ​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ផែន​​​ការ​​

លោក​ ហង់​ជួន​ ណា​រ៉ុន​ រដ្ឋ​​មន្ត្រី​ក្រសួង​​អប់រំ​ យុវជន​​ និង​​កីឡា​

លោក​​ ជា​​​ សុ​​មេធី​​ រដ្ឋ​​​មន្ត្រី​​ក្រសួង​​​សង្គមកិច្ច​​​ អតីត​​​យុទ្ធជន​​ និង​​​យុវ​​នីតិសម្បទា​

លោក​ សាយ​ សំ​អាល់​ រដ្ឋ​​មន្ត្រី​​ក្រសួង​​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​

លោក​​ អ៊ា​​ង​​ សុ​​ផល្លែ​​ត​​ រដ្ឋ​​​មន្ត្រី​​ក្រសួង​​​បរិស្ថាន​

លោក​​ ថោ​​ ជេដ្ឋា​​ រដ្ឋ​​​មន្ត្រី​​ក្រសួង​​​ធនធានទឹក​​ និង​​​ឧតុនិយម​​​

លោក​​ នេត្រ​​ ភក្ត្រា​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ព័ត៌មាន​

លោក​ កើត​​ រិទ្ធ​ រដ្ឋ​​មន្ត្រី​ក្រសួង​​យុត្តិធម៌​

លោក​​ ហួត​​ ហាក់​​ រដ្ឋ​​​មន្ត្រី​​ក្រសួង​​​​អធិការកិច្ច​​​

លោក​​ ជា​​ វ៉ាន់​​ដេ​​ត​​ រដ្ឋ​​​មន្ត្រី​​ក្រសួង​​​ប្រៃសណីយ៍​​ និង​​ទូរគមនាគមន៍​​​

លោក​​ ឈាង​​ រ៉ា​​ រដ្ឋ​​​មន្ត្រី​​ក្រសួង​​​សុខាភិបាល​​​

លោក​​ ប៉េង​​ ពោធិ៍​​នា​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សាធារណការ​​ និង​​​ដឹកជញ្ជូន​​​

លោកស្រី​​ ភឿង​​ សកុណា​​ រដ្ឋ​​​មន្ត្រី​​ក្រសួង​​​វប្បធម៌​​ និង​​​វិចិត្រ​​សិល្បៈ​​

លោក​​ សុខ​​ សូ​​កេន​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ទេសចរណ៍​​

លោក​​ ចាយ​​ បូរិ​​ន​​ រដ្ឋ​​​មន្ត្រី​​ក្រសួងធម្មការ​​ និង​​​សាសនា​​

លោកស្រី​​ អ៊ឹ​​ង​​ កន្ថា​​ផា​​វី​​ រដ្ឋ​​​មន្ត្រី​​ក្រសួង​​​កិច្ច​​​ការ​​នារី​​

លោក​​ ហេង​​ សួរ​​ រដ្ឋ​​​មន្ត្រី​​ក្រសួងការងារ​​ និង​​​បណ្តុះបណ្តាល​​​វិជ្ជាជីវៈ​​

លោក​​ ហ៊ុន​​ ម៉ា​​នី​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មុខងារ​​​សាធារណៈ​​

លោក​​ ម៉ៅ​​ ហា​​វណ្ណា​​ល់​​ រដ្ឋ​​​មន្ត្រី​​​ទទួល​​​បន្ទុក​​​រដ្ឋ​​​លេខាធិការ​​ដ្ឋាន​​​អាកាសចរ​​ស៊ីវិល​​​

លោក​​ ឡាំ​​ ជា​​ រដ្ឋ​​​មន្ត្រី​​ទទួល​​​បន្ទុក​​​លេខាធិការ​​ដ្ឋាន​​​កិច្ច​​​ការ​​​ព្រំដែន​​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​