លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចផែនការស្នងតំណែងរបស់លោក ដោយលោក ហ៊ុន ម៉ាណែត ត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលថ្មី។
បច្ចុប្បន្នភាព៖ ម៉ោង ១១ និង១៥ នាទីព្រឹក
បណ្តាញសារព័ត៌មាន Fresh News ក៏បានបង្ហាញបញ្ជីឈ្មោះទេសរដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីដែលជាសមាជិកគណៈរដ្ឋមន្ត្រីទាំងអស់។ នេះគឺជាបញ្ជីឈ្មោះ៖
សមាសភាពទេសរដ្ឋមន្ត្រី៖
លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី
លោក ឈាង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី
លោក លី ធុច ទេសរដ្ឋមន្ត្រី
លោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី
លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី
លោក ព្រុំ សុខា ទេសរដ្ឋមន្ត្រី
លោក អៀង មូលី ទេសរដ្ឋមន្ត្រី
លោក អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី
លោក គន់ គីម ទេសរដ្ឋមន្ត្រី
លោក ហូ សិទ្ធី ទេសរដ្ឋមន្ត្រី
លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី
លោក ថោង ខុន ទេសរដ្ឋមន្ត្រី
លោក សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី
លោក អ៊ុក ប្រាថ្នា ទេសរដ្ឋមន្ត្រី
លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី
លោក ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី
លោក សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី
លោក គី តិច ទេសរដ្ឋមន្ត្រី
លោក អ៊ី ឈាន ទេសរដ្ឋមន្ត្រី
លោក អ៊ុច បូរិទ្ធ ទេសរដ្ឋមន្ត្រី
លោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រី
សមាសភាពរដ្ឋមន្ត្រី៖
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម
លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
លោក ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ
លោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី
លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន
បច្ចុប្បន្នភាព៖ ម៉ោង៨ និង២០នាទីព្រឹក
រដ្ឋសភាបានបញ្ចប់ការបោះឆ្នោតជាកញ្ចប់ ដើម្បីផ្តល់សេចក្តីទុកចិត្តចំពោះរដ្ឋាភិបាលថ្មីរបស់កម្ពុជា ដោយធ្វើឱ្យលោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីថ្មី។
សភាជាន់ទាបក៏បានបោះឆ្នោតគាំទ្រចំពោះគណៈរដ្ឋមន្ត្រីថ្មី ដែលប្រមូលផ្តុំទៅដោយកូនចៅ ឬសាច់ញាតិនៃមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បោះឆ្នោតគាំទ្រប្រធាន និងអនុប្រធានរដ្ឋសភាថ្មី ព្រមទាំងប្រធាន អនុប្រធាននិងសមាជិកនៃគណៈកម្មការជំនាញនៃសភាជាន់ទាប។
លោក ហេង សំរិន អញ្ជើញជាអធិបតីក្នុងសម័យប្រជុំដំបូង ដែលមានសមាជិករដ្ឋសភាចំនួន១២៣រូបមានវត្តមាន។ ក្នុងសម័យប្រជុំនេះ មិនមានការបង្ហាញឈ្មោះសម្រាប់មុខតំណែងថ្មីជាសាធារណៈនោះទេ បើទោះជាយ៉ាងណាលោក ហ៊ុន សែន បានប្រកាសថា លោកស្រី ឃួន សុដារី នឹងធ្វើជាប្រធានរដ្ឋសភាហើយលោក ជាម យៀប និងលោក វង សូត នឹងក្លាយជាអនុប្រធានរដ្ឋសភា៕