ជាប្រទេសមួយដែលមិនអនុញ្ញាតឲ្យពលរដ្ឋខ្លួនលេងល្បែងស៊ីសងនោះ កម្ពុជាមានកាស៊ីណូ និងក្រុមហ៊ុនឆ្នោតដែលបានចុះបញ្ជីជាង១០០។ គ្រឹះស្ថានទាំងនេះនឹងបំពេញបំណងជនបរទេសដែលមានចំណង់ខាងល្បែង ប៉ុន្តែជារឿយៗគេឃើញមានពលរដ្ឋក្នុងស្រុកផងដែរ។
មូលដ្ឋានទិន្នន័យនេះបង្ហាញឈ្មោះក្រុមហ៊ុនកាស៊ីណូ ក្រុមហ៊ុន “ល្បែងផ្សងសំណាង” ដែលបានចុះបញ្ជី និងអាជ្ញាបណ្ណដែលចេញដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។
ល្បែងផ្សងសំណាងភាគច្រើនសំដៅទៅលើប្រភេទឆ្នោតនិងទម្រង់ល្បែងផ្សេងៗទៀតនៅក្រៅកាស៊ីណូ។ គណៈកម្មការនេះបានចេញអាជ្ញាបណ្ណឡើងវិញទាំងអស់កាលពីឆ្នាំមុន និងនៅដើមឆ្នាំ២០២៣ បន្ទាប់ពីការអនុម័តច្បាប់ស្តីពីល្បែងស៊ីសងពាណិជ្ជកម្ម។
មូលដ្ឋានទិន្នន័យនេះក៏បញ្ចូលផងដែរនូវព័ត៌មានស្តីពីម្ចាស់កម្មសិទ្ធិសម្រាប់សាជីវកម្មកាស៊ីណូ ដោយប្រើប្រាស់ព័ត៌មានចុះបញ្ជីក្រុមហ៊ុនរបស់ក្រសួងពាណិជ្ជកម្ម និងបង្ហាញពីនាយកក្រុមហ៊ុនដែលគួរកត់សម្គាល់ ដោយមួយចំនួនក្នុងចំណោមនោះ មានឈ្មោះមិនល្អដោយសារប្រតិបត្តិការអាជីវកម្មរបស់ពួកគេ និងមួយចំនួនទៀតត្រូវបានគេភ្ជាប់ទៅនឹងប្រតិបត្តិការឆបោក៕