នាយ​​នគរបាល​​ថ្នាក់​​ឧត្តម​​សេនីយ៍​​បី​រូប​ ត្រូវ​​​បាន​​បន្ថយ​​ឋានន្តរស័ក្តិ​​មក​​ត្រឹម​​ពលបាល​​ត្រី​​

ព្រះករុណា​ ព្រះបាទ​ សម្តេច​​ព្រះ​បរមនាថ​ នរោត្តម​​ សីហ​មុនី​ ចេញ​ព្រះរាជ​ក្រឹត្យ​​ត្រាស់​​បង្គាប់​​បន្ថយ​​ឋានន្តរស័ក្តិ​​នាយ​នគរបាល​​ថ្នាក់​​ឧត្តម​​សេនីយ៍​ចំនួន​​បី​រូប​​​ឱ្យ​​មក​នៅ​​ត្រឹម​​ថ្នាក់​ពលបាល​​ត្រី​​ក្របខ័ណ្ឌ​​មន្ត្រី​នគរបាល​​ជាតិ​​កម្ពុជា​។​

​យោង​​តាម​​ព្រះរាជ​ក្រឹត្យ​​ចុះ​​ថ្ងៃទី​​០២​ ខែ​​វិច្ឆិកា​ ឆ្នាំ​​២០២៤​ បាន​​ឱ្យ​​ដឹង​​ថា​ ព្រះមហាក្សត្រ​​បាន​​ត្រាស់​​បង្គាប់​​បន្ថយ​​ឋានន្តរស័ក្តិ​​ នាយ​​នគរបាល​​ថ្នាក់​​ឧត្តម​​សេនីយ៍​​ចំនួន​​បី​​រូប​ឱ្យ​​មក​​នៅ​​ត្រឹម​​ថ្នាក់​​ ពល​​បាល​​ត្រី​ ក្រប​​ខ័ណ្ឌ​​មន្ត្រី​នគរបាល​​ជាតិ​​កម្ពុជា​ នៃ​​ក្រសួង​​មហាផ្ទៃ​​។​ នាយ​​នគរបាល​​ទាំង​​បី​​រូប​នោះ​ មាន​​ឧត្តម​​សេនីយ៍​ទោ​ ជា​ យោធិន​ ឧត្តម​​សេនីយ៍​ទោ​ ឈន​​ ប៉ូលី​ និង​ឧត្តម​​សេនីយ៍​​ត្រី​ វេទ​ អា​រុ​ណ​។​ ទោះបីជា​​យ៉ាងណា​ ព្រះរាជ​ក្រឹត្យ​​នេះ​​ មិន​​បាន​​បញ្ជាក់​​ពី​មូល​​ហេតុ​​នៃ​ការ​​បន្ថយ​​ឋានន្តរស័ក្តិ​​នេះ​ទេ​។​​

រហូត​​មកដល់ពេលនេះ​ នៃ​ឆ្នាំ២០២៤​​នេះ​ មន្ត្រី​យោធា​និង​​មន្ត្រី​​​នគរបាល​​​ ​ត្រូវ​​​​​​​បាន​​​​​​​បន្ថយ​​​​​​​​​​​​ឋានន្តរស័ក្តិ​​​​​​ ដកហូត​​​​​​​​មុ​​ខ​​តំ​​​ណែង​​​​​​​ និង​​​​​​​​បណ្តេញ​​​​​​​ចេញ​​​​​​​ពី​​​​​​ក្របខ័ណ្ឌ​ជា​​បន្ត​​បន្ទាប់​ ​​​​​​​​​​ដោយ​​សារ​​ល្មើស​​វិន័យ​​កងកម្លាំង​​​​​៕​​​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​