អ្នកជំនាញ​​សេដ្ឋ​​កិច្ច​​ម្នាក់​​ទទួល​​បាន​​ការ​​តែងតាំង​​ជា​​ទីប្រឹក្សា​​ផ្ទាល់​​របស់​​លោក​​នាយក​​រដ្ឋ​​មន្ត្រី​ 

លោក​ គី​ សេរី​វឌ្ឍន៍​ ជា​អ្នកជំនាញ​សេដ្ឋកិច្ច​នៅ​កម្ពុជា​ត្រូវ​​បាន​​ព្រះមហាក្សត្រ​​ត្រាស់​​បង្គាប់​​តែង​​តាំង​​ជា​​ទីប្រឹក្សា​​ផ្ទាល់​​លោក​​នាយក​​រដ្ឋ​​មន្ត្រី​​ ហ៊ុន​ ម៉ា​ណែ​ត​​។​​

យោង​តាម​​ព្រះរាជ​ក្រឹត្យ​​ចុះ​ថ្ងៃទី​​១៧​ ខែ​​កក្កដា​ ឆ្នាំ​​២០២៤​​ បាន​​ឲ្យ​​ដឹង​​ថា​ ព្រះករុណា​​ព្រះបាទ​​សម្តេច​ព្រះ​​បរមនាថ​​ នរោត្តម​​ សីហ​មុនី​ ត្រាស់​​បង្គាប់​​តែងតាំង​​លោក​​ គី​ សេរី​វឌ្ឍន៍​ ជា​​ទីប្រឹក្សា​​ផ្ទាល់​​របស់​​លោកនាយក​​រដ្ឋ​​មន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​​ ដោយ​​ពុំ​ទទួល​​ប្រាក់​​បំណាច់​​មុខ​​ងារ​​។​​ ការ​​តែ​​ង​តាំង​នេះ​ គឺ​ធ្វើ​​ឡើង​​តាម​​សេចក្តី​ក្រាបបង្គំទូល​​ថ្វាយ​​របស់​​លោក​ ហ៊ុន​ ម៉ា​ណែ​ត​។​​

លោក​ គី​ សេរី​វឌ្ឍន៍​ គឺជា​​អ្នក​​ជំនាញ​​វិភាគ​​សេដ្ឋ​​កិច្ច​​នៅ​កម្ពុជា​​ និង​​ជា​​ប្រ​​ធាន​​វិទ្យា​​ស្ថាន​​សិក្សា​​ចិន​ នៃ​រាជបណ្ឌិត​​សភា​​កម្ពុជា​​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​