​លោក​ សុខ​ គង់​ ទទួល​​បាន​​ការ​​តែងតាំង​​ជា​​ទីប្រឹក្សា​​ប្រធាន​​ព្រឹទ្ធសភា​​

លោក​ សុខ​ គង់​ ជា​​អ្នក​​ជំនួញ​ដ៏​ល្បីល្បាញ​​ ដែល​​កំពុង​​វិនិយោគ​​លើ​​មុខ​​ជំនួញ​​ពហុ​វិស័យ​នៅ​​កម្ពុជា​​ ត្រូវ​​បាន​ព្រះមហាក្សត្រ​​​ត្រាស់​​បង្គាប់​​តែង​​​តាំង​ជា​​ទីប្រឹក្សា​​ លោក​ ហ៊ុន​ សែន​ ប្រធាន​​ព្រឹទ្ធ​​សភា​​ នីតិកាល​​ទី​​៥​។​​

យោង​​តាម​​ព្រះរាជ​ក្រឹត្យ​​ចុះ​ថ្ងៃទី​​២៣​ ខែ​​ក​ក្ក​​ដា​ ឆ្នាំ​​២០២៤​​ បាន​​ឱ្យ​​ដឹង​​ថា​ ព្រះ​ករុ​​ណា​​​ព្រះបាទ​​សម្តេច​​ព្រះ​បរម​​នាថ​​ នរោត្តម​​ សីហ​មុនី​ បាន​​ត្រាស់​​បង្គាប់​​តែង​​តាំង​​លោក​​ សុខ​ គង់​ ជា​​ទីប្រឹក្សា​​លោក​ ហ៊ុន​ សែន​ ប្រធាន​​ព្រឹទ្ធសភា​ នីតិកាល​​ទី​​៥​​។​​

ព្រះរាជ​ក្រឹត្យ​​ដដែល​​នេះ​​បាន​​បញ្ជាក់​ថា​ ការ​​តែងតាំង​​នេះ​​ ធ្វើ​​ឡើង​​តាម​​សេចក្តី​​ក្រា​​ប​​​បង្គំ​​ទូល​​ថ្វាយ​​របស់​​លោក​ ហ៊ុន​ សែន​ ប្រធាន​​ព្រឹទ្ធ​​សភា​ នៃ​​ព្រះរាជាណាចក្រ​​កម្ពុជា​​។​​

លោក​ សុខ​ គង់​ ដែល​មាន​​ងារ​​ជា​​អ្នក​​ឧកញ៉ា​​ គឺជា​​ប្រធាន​​ក្រុមហ៊ុន​​សូ​គី​ម៉ិច​​ អ៊ិ​នវេ​សមេន​ គ្រុប​​។​ លោក​​ សុខ​ គង់​ បាន​​បង្កើត​​ស្ថានីយ​ប្រេងឥន្ធនៈ​ សូ​គី​ម៉ិច​ ចាប់ពី​ឆ្នាំ​​១៩៩០​ ​សណ្ឋាគារ​លំដាប់​​​ផ្កាយ​​៥​ សុខា​ អូតែល​​& រី​សត​ នៅ​ឆ្នាំ​​២០០៤​ ​។​​ ក្រៅពី​នេះ​ លោក​​វិនិយោគ​​លើ​​មុខ​​ជំនួញ​​ច្រើន​​ទៀត​ ដូច​​ជា​ វិស័យ​​អចល​​ន​ ទ្រព្យ​​ បូកគោ​កសិដ្ឋាន​​បន្លែ​​សរីរាង្គ​ និង​​កាស៊ីណូ​ Sokha Vegas៕​​ ​​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​