រដ្ឋាភិបាល​កាត់​ឆ្វៀល​ដី​រដ្ឋ​ជិត​ ២ម៉ឺន​​ហិ​ក​តា​នៅ​ខេត្ត​​មណ្ឌលគិរី​ ផ្តល់​​ជា​កម្មសិទ្ធិ​​ជូន​​​​ពល​​រដ្ឋ​ ​និង​​សហគមន៍​​ជនជាតិ​​ដើម​​ភាគតិច​​ 

រដ្ឋាភិបាល​សម្រេច​​កាត់​ឆ្វៀល​ដី​រដ្ឋ​​ទំហំ​​ ១៩​ ៨១៤​​ហិ​ក​តា​​​ ដើម្បី​​ធ្វើ​អនុបយោគ​មក​ ជា​​​​​ដី​ឯកជន​​របស់​​រដ្ឋ​​ និង​​ផ្តល់​​ជា​​កម្មសិទ្ធិ​​ជូន​​ប្រជា​​ពលរដ្ឋ​ ​និង​​​សហគមន៍​​ជនជាតិ​​ដើម​​ ភាគ​​តិច​ស្ថិតនៅ​ក្នុង​​ឃុំ​​​ចំនួន​​៨​​ នៃ​ខេត្ត​​មណ្ឌល​​គិរី​​​។​​​

យោងទៅតាម​អនុក្រឹត្យ​ លេខ៣២៤​ អន​ក្រ​.បក​ ចុះ​ថ្ងៃទី​​០៧​ ខែវិច្ឆិកា​ ឆ្នាំ​​២០២៣​ នៅក្នុង​សៀវភៅ​​រាជកិច្ច​​លេខ​​៨​ ដែល​​ចេញផ្សាយ​​ដោយ​​ទី​ស្តី​ការ​គណៈ​​រដ្ឋមន្ត្រី​​កាល​ ​ពី​​ថ្ងៃទី​​៣០​ ខែមករា​ ឆ្នាំ​​២០២៤​ បាន​​​ឱ្យ​​ដឹង​​ថា​ រដ្ឋាភិបាល​​សម្រេច​​កាត់​​ឆ្វៀល​​ដី​រដ្ឋ​​ទំហំ​ ១៩​ ៨១៤​ ហិ​ក​តា​ ៧៨​ អា​ ៤០​​សង់​ទី​អា​ ស្ថិតនៅ​​ភូមិ​​ចំនួន​​១៦​ ក្នុង​​ឃុំ​ចំនួន​​៨​ នៃ​ស្រុក​​កែវសីមា​ ស្រុក​​កោះញែក​ និង​​ស្រុក​ពេជ្រា​ដា​ ខេត្ត​​មណ្ឌលគិរី​​ ចេញ​​ពី​​ដែន​គម្រប​ព្រៃឈើ​​ឆ្នាំ​​២០០២​ និង​​ដី​ដែល​ស្ថិត​​នៅ​ក្រៅ​គម្រប​ព្រៃឈើ​​ឆ្នាំ​​២០០២​ គ្រប់គ្រង​​ដោយ​​ក្រសួង​​កសិកម្ម​​ រុក្ខាប្រមាញ់​​ និង​​នេសាទ​ ហើយ​​ផ្ទៃដី​​ជាង​ ១៩​ ៨១៤​​ហិ​ក​តា​​នេះ​​ នឹង​ត្រូវ​​ធ្វើ​​អនុបយោគ​​ពី​ដី​សាធារណៈ​​របស់​​រដ្ឋ​​មក​ជា​ដី​ឯកជន​​របស់​​រដ្ឋ​​ ដើម្បី​​ផ្តល់​​ជា​កម្មសិទ្ធិ​​ជូន​​ប្រជា​​ពលរដ្ឋ​​ និ​​ង​សហគមន៍​​ជនជាតិ​​ដើម​​ភាគតិច​​។​​

នៅក្នុង​​អនុក្រឹត្យ​​ដែល​ត្រូវ​​បាន​​​ចុះហត្ថលេខា​ដោយ​​លោក​​នាយក​រដ្ឋមន្ត្រី​ លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ផង​ដែរ​​នោះ​ បាន​​បញ្ជាក់​​លម្អិត​​ថា​ ផ្ទៃដី​ខាងលើ​​នេះ​​ត្រូវ​​បាន​​បែងចែក​​ជា​ ​៣ផ្នែក​​ដែល​​ក្នុង​នោះ​ ស្រុក​កែវសីមា​មាន​​ឃុំ​ចំនួន៤​ ភូមិ​ចំនួន៩​ ដែល​ស្មើនឹង​ក្បាល​ ដី​សរុប​ ១​ ៨៦៩​​ ទំហំ​សុ​រប​ជាង​ ៥​ ៤៩៦​ ហិ​ក​តា​ ៧២អា​ ០៦សង់​ទី​អា​ ខណៈ​​ស្រុក​កោះញែក​​ មាន​​ឃុំ​ចំនួន៣​ ភូមិ​ចំនួន៦​ ស្មើនឹង​ក្បាលដី​សរុប​ ៤​ ៥៩៦​ ទំហំ​សរុប​ ១៤​ ៣១៧​ ហិ​ក​តា​ ៩៦អា​ ៧០សង់​ទី​អា​ និង​​ស្រុក​ពេជ្រា​ដា​ ឃុំ​ពូ​ជ្រៃ​ ភូមិ​ពូ​ជ្រៃ​ចុង​​ផាង​ ចំនួន​ ២ក្បាលដី​​ទំហំ​ ០៩អា​ ៦៤​ សង់​ទី​អា​។​ 

អនុក្រឹត្យ​ដដែល​​ បាន​​បន្ថែម​ថា​ ផ្ទៃដី​ ទាំងនេះ​ ​នឹង​​ត្រូវ​​ប្រគល់​ជូន​​គណៈ​​កម្មា​ធិការ​​គ្រប់គ្រង​​ដី​រដ្ឋ​​ខេត្ត​​មណ្ឌល​​គិរី​ ដើម្បី​គ្រប់​​គ្រង​​ និង​​ចាត់ចែង​​ស្របតាម​​នីតិវិធី​​ជាធរមាន​។​​

គួរ​រំលឹក​​ដែរ​​ថា​ កាលពី​ថ្ងៃទី​២៤​ ខែតុលា​​ ឆ្នាំ២០២២​​​ រដ្ឋាភិបាល​​បាន​កាត់​ផ្ទៃដី​ទំហំ​​ជាង​ ១៨៩​​ ហិ​ក​តា​ ៧៤អា​ និង​ ៥៥សង់​ទី​អា​ ចេញពី​ដែន​គម្រប​ព្រៃឈើ​ ឆ្នាំ២០០២​ និង​​កាត់​​ផ្ទៃ​​ដី​ទំហំ​ជាង​ ៤០១​ ហិ​ក​តា​ ៧២អា​ និង​​១៦សង់​ទី​អា​ ចេញ​​ពី​សម្បទាន​ដី​ សេដ្ឋកិច្ច​ក្រុមហ៊ុន​ ៧មករា​ ផា​រី​ ដើម្បី​ធ្វើ​អនុបយោគ​​ជា​ដី​ឯកជន​របស់​​រដ្ឋ​​ សម្រាប់​​ធ្វើ​ ​ប្រទាន​​កម្ម​​ជា​កម្មសិទ្ធិ​​សមូហភាព​​ជូន​សហគមន៍​ជនជាតិ​ដើម​​​ភាគតិច​ចា​រាយ​ ស្ថិត​ក្នុង​ភូមិ​ប៉ាតាង​ ឃុំ​សេសាន​ ស្រុក​អូរយ៉ាដាវ​ ខេត្តរតនគិរី​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​