ក្រសួងការពារជាតិ សម្រេចលុបឈ្មោះនាយទាហាន ០២រូប ចេញពីក្រប ខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ដោយសារជាប់ពាក់ព័ន្ធការប្រើប្រាស់ គ្រឿងញៀន។
យោងតាមប្រកាសលេខ០៣ ល.ឈ ០១២៤ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ និងមានចុះហត្ថលេខាដោយ លោក ទៀ សីហា ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ មន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា នាយទាហាន ០២រូបនោះ គឺវរនាវីត្រី គ្រី ដារ៉ា មេបញ្ជាការរងកងកាំភ្លើងការពារអាកាសមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក និងវរសេនីយ៍ត្រី រ៉េន ស៊ីណាត មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយសារពាក់ព័ន្ធការប្រើប្រាស់់គ្រឿងញៀន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កន្លងមក បានព្រមានទៅលើកងកម្លាំងប្រ ដាប់អាវុធដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ ភ្លាមៗ ហើយថា ការបោសសម្អាតគ្រឿងញៀននៅក្នុងជួរកងកម្លាំងប្រដាប់អា វុធនឹងត្រូវអនុវត្តមុនគេ យោងទៅតាមការចុះផ្សាយរបស់ វិទ្យុបារាំង RFI កាលពីខែមុន៕