មាន​​ស្ត្រី​​តែ​​១៥​​ភាគរយ​​ប៉ុណ្ណោះ​​ក្នុងចំណោម​​​មន្ត្រី​​កំ​ពូល​ៗ​នៅ​តាម​​ក្រ​ សួង​​

បណ្តាញ​​សារព័ត៌មាន​​ដែល​គាំទ្រ​រដ្ឋាភិបាល​បាន​​ចេញ​​ផ្សាយ​​បញ្ជី​ឈ្មោះ​​មន្ត្រី​នៅ​តាម​​​ក្រសួង​នានា​​របស់​​​រដ្ឋាភិបាល​ថ្មី​ ដោយ​​បង្ហាញ​ឲ្យ​​ឃើញថា​ ស្ថាប័ន​​ទាំង​​នោះ​​មាន​​​​បុរស​​ភាគច្រើន​​និង​​ស្ថិតនៅ​​ក្នុង​​តំណែង​​កំពូល​​ៗ​​ផង​ដែរ​​។​

ព្រះរាជ​ក្រឹត្យ​ដែល​ឡាយ​ព្រះ​ហស្ថ​លេខា​ដោយ​ព្រះមហាក្សត្រ​ និង​ត្រូវ​​បាន​​ផ្សព្វ​​ផ្សាយ​​​ដោយ​បណ្តាញ​​ព័ត៌មាន​​ Fresh News បង្ហាញ​​ថា​ មាន​រដ្ឋលេខាធិការ​ និង​អនុរដ្ឋ​លេខាធិការ​សរុប​ចំនួន​​ ១​.៤២២នាក់​ នៅក្នុង​ក្រសួង​​ទាំង​​​២៩​ ឬ​គិត​​ជា​​មធ្យម​​ក្រោម៥០នាក់​​សម្រាប់​​​ក្រសួង​នីមួយ​​ ហើយ​​ដែល​​សម្បូរ​​ទៅ​​ដោយ​​បុរស​​ៗ​​។​

សរុប​មក​ មន្ត្រី​កំពូល​​នៅ​​តាម​​ក្រសួង​ទាំង​​នេះ​​គឺ​មាន​​ស្ត្រី​​ត្រឹមតែ១៥ភាគរយ​​ប៉ុណ្ណោះ​ ដោយ​​ក្រសួងការពារជាតិ​ស្ថិត​​នៅ​លេខ​​រៀង​​ក្រោម​គេ​​ដោយ​​មាន​ចំនួន​​៤​,៧ភាគរយ​​។​ តួរ​លេខ​​ស្ត្រី​​​ក្នុង​​ចំណោម​​ក្រសួង​ទាំងអស់​នេះ​​ស្ថិតនៅ​ក្រោម​​២៥ភាគរយ​​លើកលែងតែ​ក្រសួង​​ពីរ​​ប៉ុណ្ណោះ​​ គឺ​​ក្រសួង​​កិច្ច​​ការ​នារី​និង​​ក្រសួង​ទំនាក់​ទំ​​នង​​ជាមួយ​​រដ្ឋ​​សភា​ ព្រឹទ្ធសភា​ និង​​អធិការកិច្ច​​​។​

តួរ​លេខ​​សរុប​​រដ្ឋ​​លេខាធិការ​​និង​​អនុរដ្ឋ​​លេខាធិការ​​នៅ​​តាម​​ក្រសួង​​

ជា​​អ្វី​ដែលគេ​​អាច​សន្និដ្ឋាន​បាន​ថា​ ជា​ការ​​ធ្វើ​​ឲ្យ​​ល្អមើល​​ បើ​ធៀប​​ទៅ​​នឹង​​ស្ថាប័ន​​ភាគ​​​ច្រើន​​ដែល​គ្រប់គ្រង​​ដោយ​បុរស​នោះ​​ ក្រសួងកិច្ចការនារី​មាន​មន្ត្រី​ជាន់ខ្ពស់៩៣ភាគរយ​ គឺ​​ជា​ស្ត្រី​ ប៉ុន្តែ​ក្រសួង​​នេះ​​ទទួល​​បាន​​ថវិកា​ប្រចាំ​​ឆ្នាំ​​កម្រិត​​ទាប​បំផុត​ទីពីរ​ ដើម្បី​ដោះស្រាយ​បញ្ហា​​នៃ​ការ​​​ផ្តល់​​តម្លៃ​ស្ត្រី​ទាប​ជាង​បុរស​នៅ​​កម្ពុជា​​​។​

ចំនួន​​​មន្ត្រី​​ថ្នាក់​កំ​ពូល​ៗ​ទំនង​​ជា​​ស្រប​​ទៅ​នឹង​​ទំហំ​ថវិកា​របស់ក្រ​សួង​ ប៉ុន្តែ​​មាន​ក្រ​​សួង​​​មួយចំនួន​ដូច​​ជា​​ក្រសួង​អប់រំ​ យុវជន​​និង​​កីឡាករ​ មាន​ចំនួន​រដ្ឋ​​លេខាធិការ​​ និង​​អនុរដ្ឋ​លេខាធិការ​ទាប​បំផុត​ទី​ប្រាំបី​ គឺ​​៣៤​​រូប​​ ទោះបីជា​ក្រសួង​​នេះ​​ទទួល​​បាន​​​ថវិកា​ប្រចាំ​​ឆ្នាំ​​​ច្រើន​រហូត​​ដល់​​៨៩៥លាន​ដុល្លារ​ក៏ដោយ​។​

ដោយ​​ឡែក​​ ក្រសួងព័ត៌មាន​មាន​ចំនួន​​​មន្ត្រី​ថ្នាក់​​កំពូល​ច្រើន​​លំដាប់​ទី​បួន​សរុប​​៦៩រូប​​ បើ​ទោះ​​បី​​ជា​ទទួល​​បាន​​ថវិកា​ប្រចាំ​​ឆ្នាំ​​ទាប​បំផុត​ទី​ប្រាំមួយ​ត្រឹម​​២០​​លាន​ដុល្លារ​ក៏ដោយ​​។​

ចំនួន​​រដ្ឋ​​លេខាធិការ​​និង​​អនុរដ្ឋ​​លេខាធិការ​​ធៀប​​នឹង​​ថវិកា​​ប្រចាំ​​ឆ្នាំ​​របស់​​ក្រសួង​

ចំណែក​​នៅ​​ក្រៅ​​ក្រសួង​ មាន​ស្ត្រី​​តែ​​ម្នាក់​​គត់​​នៅ​​ក្នុង​​ចំណោម​​​​រដ្ឋមន្ត្រី​ប្រតិភូ​​​អម​​នា​​យក​​​រដ្ឋ​​មន្ត្រី​​ទាំង២៩រូប​​ ចំណែក​​​នៅ​​ខុទ្ធ​កាល័​យ​​​នាយក​​រដ្ឋមន្ត្រី​វិញ​ មាន​​ស្ត្រី​តែ​​បី​​រូប​​ប៉ុណ្ណោះ​​ក្នុង​​ចំណោម​​ប្រធាន​​និង​​អនុប្រធាន​​​ទាំង២៤រូប​​។​

ក្នុងចំណោម​សមាជិកសភា​ចំនួន១២៥​​រូប​​ មានតែ១៦នាក់​ប៉ុណ្ណោះ​ គឺជា​ស្ត្រី​ ឬ​ស្មើ​​ ១៣ភាគរយ​ ​ខណៈ​ដែល​ក្នុងចំណោម​សមាជិក​​គណៈរដ្ឋ​មន្ត្រី៥៤​​រូប​​ មានត្រឹមតែ​ ៣​​នាក់​ប៉ុណ្ណោះ​ គឺ​​ជា​ស្ត្រី​ ឬ៥​,៦ភាគរយ​​។​

មូលដ្ឋាន​​ទិន្នន័យ​​កំណត់​​ត្រា​​កំពុង​ចងក្រង​​ឈ្មោះ​មន្ត្រី​រដ្ឋាភិបាល​កំ​ពូល​ៗ​ ហើយនឹង​​​ចេញផ្សាយ​ទិន្នន័យ​ និង​រំលេច​អំពី​​បុគ្គល​សំ​ខាន់​ៗ​នៅ​លើ​ទំព័រ​អ្នក​​ស្នង​តំ​​ណែង​​​ឆ្នាំ​​២០២៣​​៕​

ក្រសួង​​រដ្ឋ​​លេខាធិ​កា​​រ​​អនុរដ្ឋ​​លេខា​​ធិការ​​​ស្ត្រី​​
ការពារ​ជាតិ​​44424.65%
ធម្មការ​​និងសាសនា​33126.67%
សាធារណការ​ ​និង​ដឹកជញ្ជូន​​30318.20%
អាកាសចរណ៍​ស៊ីវិល​12118.70%
ផែនការ​​23219.09%
មហាផ្ទៃ​​42629.62%
កសិកម្ម​​253510.00%
ទី​ស្តី​ការ​គណៈរដ្ឋ​​មន្ត្រី​543510.11%
ឧស្សាហកម្ម​​201910.26%
សេដ្ឋ​​កិច្ច​​ និង​ហិរញ្ញវត្ថុ​232310.87%
អប់រំ​ យុវជន​​ និងកីឡា​142011.76%
អភិវឌ្ឍន៍​ជនបទ​322612.07%
បរិស្ថាន​​182312.20%
ធនធានទឹក​111312.50%
ទេសចរណ៍​261614.29%
រៀប​​ចំ​ដែនដី​​182715.56%
ព័ត៌មាន​​303915.94%
ទូរគមនាគមន៍​212916.00%
យុត្តិធម៌​161416.67%
សង្គមកិច្ច​​313817.39%
រ៉ែ​ និង​ថាមពល​191318.75%
មុខងារ​សាធារណៈ​222919.61%
ការបរទេស​​191620.00%
សុខាភិបាល​​351920.37%
វប្បធម៌​ និង​វិចិត្រ​សិល្បៈ​141520.69%
ការងារ​​322321.82%
ពាណិជ្ជកម្ម​​361724.53%
ទំនាក់ទំនង​​សភា​​ ព្រឹទ្ធសភា​​18929.63%
កិច្ច​​ការ​នារី​​151292.59%

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​