បណ្តាញ​​ផ្សព្វផ្សាយ​​ព័ត៌មាន​​គាំទ្រ​រដ្ឋាភិបាល​​អះអាង​ថា​ សកម្មជន​​រាប់ពាន់​នាក់​​ចុះ​​ចូល​​ជាមួយ​​បក្ស​​កាន់អំណាច​

សេចក្តី​រាយការណ៍​​របស់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ព័ត៌មាន​​គាំទ្រ​​រដ្ឋាភិបាល​បាន​​អះអាង​ថា​ ថ្នាក់ដឹកនាំ​និង​​សមាជិក​បក្ស​ប្រឆាំង​​ជាង​​៦០០​​០​​នាក់​​បាន​​ផ្តាច់​ខ្លួន​​ចូលរួម​​ជា​​មួយ​​គណបក្ស​​ប្រជាជន​កម្ពុជា​​ជា​​គណបក្ស​​កាន់អំណាច​​ក្នុងរយៈពេល​​៦​​ខែ​ចុងក្រោយ​​នេះ​ ដោយ​​សារ​តែ​​ “​ភាព​​កំសោយ​​” របស់​​មេដឹកនាំ​។​​​

គិត​ចាប់ពី​​ខែមករា​​ដល់​​ខែមិថុនា​​ ឆ្នាំ​​២០២៣​ បណ្តាញ​ព័ត៌មាន​​ Fresh News បាន​​រាយការណ៍​ថា​ មាន​​ការ​ចាកចេញ​ពី​​គណបក្ស​​ប្រឆាំង​​រហូត​​ដល់​ ​៦​.៤៧៣​​នាក់​​​នៅ​​ក្នុង​អត្ថបទ​រាយការណ៍​​ដាច់​ដោយ​​ឡែក​ពីគ្នា​​ជាង២០០​ នេះ​បើ​យោង​តាម​​ការពិនិត្យ​​​លើ​​សេចក្តី​​រាយការណ៍​​ទាំង​​នោះ​។​

បើ​ទោះបីជា​​សេចក្តី​​រាយការណ៍​​ព័ត៌មាន​​ខ្លះ​​មាន​​បញ្ចូល​​វី​ឌី​អូ​​របស់​​សកម្មជន​​និង​​មេដឹកនាំ​​បក្ស​​ប្រឆាំង​​ដែល​​ប្រកាស​ពី​ភាព​ស្មោះស្ម័គ្រ​ចំពោះ​គណបក្ស​​កាន់​អំ​​ណាច​​​ក៏ដោយ​ ក៏​​វី​ឌី​អូ​​ផ្សេងទៀត​​ហាក់​មិន​បញ្ជាក់​​និង​​ប្រាប់​ពី​តួនាទី​​របស់​​អ្នក​​ចុះចូល​​ទាំង​​នោះ​ទេ​​។​

អត្ថបទ​ខ្លះ​ហាក់ដូចជា​​សរុប​បញ្ចូល​​គ្នា​​រវាង​អ្នក​​គាំទ្រ​ថ្មី​និង​​អ្នក​​ចុះចូល​​៖​ឧទាហរណ៍​ ដូចជា​​អ​ត្ថ​បមួយ​នា​ពេល​ថ្មី​ៗ​នេះ​អះអាង​ថា​ មាន​ “​សកម្មជន​” ​៤៥​​នាក់​​បាន​​​ចូលរួម​​ជាមួយ​គណបក្ស​​ប្រជាជន​​កម្ពុជា​នៅក្នុង​​មួយថ្ងៃ​ ប៉ុន្តែ​​គេ​មិន​​ច្បាស់​​ថា​ តើ​​ពួកគេ​ គឺជា​​អ្នក​​បោះឆ្នោត​ ជា​ក្រុម​​ការងារ​​របស់​​គណបក្ស​​ប្រឆាំង​​ឬ​ជា​​មន្ត្រី​ជាប់ឆ្នោត​​។​​

ទោះបីជា​​យ៉ាងណា​ សេចក្តី​រាយការណ៍​ព័ត៌មាន​​ឯករាជ្យ​បាន​​​បង្ហាញថា​ ការ​​ចុះចូល​​នោះ​មាន​ទាំង​​មន្ត្រី​ជាប់ឆ្នោត​ជា​​ច្រើន​​ផង​​ ដែល​​ក្នុង​នោះ​​មិន​​ត្រឹម​​តែ​​អតីត​​​មន្ត្រី​​​ជាន់​​ខ្ពស់​​គណបក្ស​​សង្គ្រោះ​ជាតិ​​ឬ​គណបក្ស​​ភ្លើងទៀន​​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏​​មាន​​អ្នក​​ប្រឈម​​នឹង​​ការ​​ជាប់ពន្ធ​នា​គារ​​មួយចំនួន​​ផង​ដែរ​ ដូចជា​​លោក​ ស៊ុន​ ធន់​​ អតីត​​សមាជិក​​ក្រុម​​ប្រឹក្សា​​ខេត្ត​​គណបក្ស​​សង្គ្រោះ​ជាតិ​​នៅ​​ខេត្តកំពង់ធំ​​និង​​លោក​ គង់​ រ៉ៃ​យ៉ា​​ ជា​​អតីត​​សមាជិក​​គណៈកម្មាធិការ​​នាយក​​របស់​​គណបក្ស​​ភ្លើងទៀន​​ដែល​​ធ្លាប់​​​​ជាប់ពន្ធ​នា​គារ​​ពីរ​​លើក​​រួច​​មក​​ហើយ​​។​​

នៅក្នុង​​សេចក្តី​​រាយការណ៍​​នា​ពេល​ថ្មី​ៗ​​នេះ​​ របស់​​សារព័ត៌មាន​​ VOA បាន​​ឲ្យ​​ដឹង​ថា​ លោក​ គី​ម​សួរ​ ភិ​រិទ្ធ​ អ្នក​​នាំពាក្យ​​គណបក្ស​​ភ្លើងទៀន​​បាន​ប៉ាន់ប្រមាណ​ថា​ មាន​​ថ្នាក់ដឹកនាំ​គណបក្ស​​ភ្លើងទៀន​​ប្រែ​ល១០​​ទៅ​​១៥​​ភាគរយ​​ប៉ុណ្ណោះ​​បាន​​ចុះចូល​​​ជាមួយ​​បក្ស​​កាន់អំណាច​​។​ អ្នក​​ចុះចូល​​ដ៏​គួរ​​ឲ្យ​​កត់​​សម្គាល់​​គឺ​​រួម​​មាន​​លោក​ យឹម​ ស៊ី​ណន​ ជា​​មេដឹកនាំ​​យុវជន​​បក្ស​​សង្គ្រោះ​ជាតិ​​ ដែល​​ធ្លាប់​​​រៀប​​ចំ​​ការ​​តវ៉ា​​នៅ​​ប្រទេស​​កូរ៉េ​​ខាងត្បូង​​ជា​​មួយ​​​ពលករ​ចំណាក​​ស្រុក​​កម្ពុជា​ និង​​លោក​ កែត​ ឃី​ មេធាវី​​គណបក្ស​​ប្រឆាំង​​ និង​​ជា​​អនុប្រធាន​​ក្រុម​​ការងារ​គណបក្ស​​ភ្លើងទៀន​​ប្រចាំ​​ខេត្ត​​កំពង់​​ស្ពឺ​​។​

មេដឹកនាំ​​និង​​សកម្មជន​​មក​ពី​​គណបក្ស​​ផ្សេងទៀត​​ដូចជា​គណបក្ស​​ប្រជាធិបតេយ្យ​​មូលដ្ឋាន​​ក៏បាន​​ចុះចូល​​ជាមួយ​​គណបក្ស​​កាន់អំណាច​​ផង​ដែរ​​ ដូចជា​​លោក​​ យ៉ង់​ សាំង​កុមារ​ សាម​ អ៊ី​ន​ ឡឹ​ក​ សុធា​ និង​​សែម​ ហាក់​ និង​លោក​ សួង​ សោភ័ណ្​ឌ​ ​មេដឹកនាំ​​គណបក្ស​​ខ្មែរ​ឈ្នះ​​ រួម​​ទាំង​​​សកម្មជន​​មួយចំនួន​ទៀត​​មក​​ពី​​គណបក្ស​​សម្ព័ន្ធ​ ដើម្បី​ប្រជាធិបតេយ្យ​​ គណបក្ស​​ជនជាតិ​ដើម​​ប្រជាធិបតេយ្យ​​ និង​​គ​ណ​គ​ប្ស​​ខ្មែរ​ស្រឡាញ់​​ជាតិ​​។​

Fresh News បាន​​អះអាង​ថា​ ក្រុម​​អ្នក​​ចុះចូល​​បាន​​និយាយ​ថា​ ពួកគេ​​ត្រូវ​បាន​​​បោកបញ្ឆោត​​និង​ជឿ​តាម​​ការ​​ញុះញង់​​របស់​​មេដឹកនាំ​​។​​ អ្នក​​ចុះចូល​​បាន​​និយាយ​ប្រហាក់​ប្រហែល​​គ្នា​​នៅក្នុង​បទ​សម្ភាស​​ជាមួយ​​បណ្តាញ​​ព័ត៌មាន​​ឯករាជ្យ​​ថា​ ពួកគេ​​បាត់បង់​ជំនឿ​​លើ​​មេដឹកនាំ​​បក្ស​ប្រឆាំង​​ឬថា​ ពួកគេ​ត្រូវ​​បាន​​ញុះញង់​​ឲ្យ​​ធ្វើ​​បដិវត្ត​​។​​

ការ​​ចុះចូល​​នេះ​ កើតមាន​​ចំ​ពេល​​មាន​​ការ​​ចាប់​​ខ្លួន​​និង​​ការ​បំភិតបំភ័យ​បន្តបន្ទាប់​លើ​​​សមាជិក​​គណបក្ស​​ប្រឆាំង​ប៉ុន្មាន​​ខែ​​មក​​នេះ​ រួម​​ទាំង​​ការ​​ផ្តន្ទា​ទោស​​លោក​ កឹម​ សុខា​ ឲ្យ​​ជាប់ពន្ធ​នា​គារ​​២៧​​ឆ្នាំ​កាលពី​ខែកុម្ភៈ​ ការរារាំង​​គណបក្ស​​ភ្លើងទៀន​​មិន​​ឲ្យ​​​ចូល​​រួម​​ការ​​បោះឆ្នោត​​និង​​ការ​បង្ក​ហិង្សា​​ច្រើន​​ករណី​៕​

Date Reported Number of Defectors Former Party
30/06/2023 1 គណបក្ស​ភ្លើងទៀន​
30/06/2023 1 គណបក្ស​សង្គ្រោះ​ជាតិ​
30/06/2023 1 គណបក្ស​ភ្លើងទៀន​
29/06/2023 1 គណបក្ស​សង្គ្រោះ​ជាតិ​
29/06/2023 3 គណបក្ស​ភ្លើងទៀន​
29/06/2023 613 គណបក្ស​ភ្លើងទៀន​
29/06/2023 131 គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​
29/06/2023 132 គណបក្ស​ខ្មែរ​រួបរួម​ជាតិ​
29/06/2023 99 គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​
29/06/2023 91 គណ​បក្ស​ផ្សេង​ៗ​
29/06/2023 1 គណបក្ស​សង្គ្រោះ​ជាតិ​
28/06/2023 1 គណបក្ស​សង្គ្រោះ​ជាតិ​
27/06/2023 2 គណបក្ស​ភ្លើងទៀន​
27/06/2023 3 គណបក្ស​ភ្លើងទៀន​
26/06/2023 20 គណបក្ស​យុវជន​កម្ពុជា​
26/06/2023 194 គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​
26/06/2023 986 គណបក្ស​ភ្លើងទៀន​
26/06/2023 1 គណបក្ស​ភ្លើងទៀន​
25/06/2023 145 គណបក្ស​ភ្លើងទៀន​/គណបក្ស​ផ្សេងទៀត​
25/06/2023 48 គណបក្ស​ភ្លើងទៀន​/គណបក្ស​ផ្សេងទៀត​
25/06/2023 174 គណបក្ស​ភ្លើងទៀន​
22/06/2023 2 គណបក្ស​ភ្លើងទៀន​
22/06/2023 6 គណបក្ស​ភ្លើងទៀន​
22/06/2023 1 គណបក្ស​ភ្លើងទៀន​
21/06/2023 71 គណបក្ស​ភ្លើងទៀន​
21/06/2023 1 គណបក្ស​ភ្លើងទៀន​
21/06/2023 1 គណបក្ស​សង្គ្រោះ​ជាតិ​
21/06/2023 45 គណបក្ស​សង្គ្រោះ​ជាតិ​
21/06/2023 7 គណបក្ស​ភ្លើងទៀន​
21/06/2023 1 គណបក្ស​ភ្លើងទៀន​
19/06/2023 1 គណបក្ស​សង្គ្រោះ​ជាតិ​
18/06/2023 1 គណបក្ស​ភ្លើងទៀន​
17/06/2023 1 គណបក្ស​សង្គ្រោះ​ជាតិ​
16/06/2023 1 គណបក្ស​សង្គ្រោះ​ជាតិ​
16/06/2023 72 គណបក្ស​ភ្លើងទៀន​
16/06/2023 97 គណបក្ស​រួបរួម​ជាតិ​
16/06/2023 49 គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ​
16/06/2023 1 គណបក្ស​សង្គ្រោះ​ជាតិ​
14/06/2023 360 គណបក្ស​ភ្លើងទៀន​
13/06/2023 1 គណ​បក្ស​ហ្វ៊ុ​ន​ស៊ិន​ប៉ិច​
13/06/2023 700 គណបក្ស​ភ្លើងទៀន​
13/06/2023 1 គណបក្ស​ភ្លើងទៀន​
13/06/2023 1 គណបក្ស​ភ្លើងទៀន​
13/06/2023 15 គណបក្ស​ភ្លើងទៀន​
11/06/2023 9 គណបក្ស​សង្គ្រោះ​ជាតិ​/ភ្លើងទៀន​
11/06/2023 1 គណបក្ស​សង្គ្រោះ​ជាតិ​
10/06/2023 47 គណបក្ស​ភ្លើងទៀន​
07/06/2023 381 គណបក្ស​ភ្លើងទៀន​
07/06/2023 146 គណ​បក្ស​ហ្វ៊ុ​ន​ស៊ិន​ប៉ិច​
07/06/2023 200 គណបក្ស​ខ្មែរ​រួបរួម​ជាតិ​
07/06/2023 7 គណ​បក្ស​ផ្សេង​ៗ​
07/06/2023 31 គណបក្ស​សង្គ្រោះ​ជាតិ​/ភ្លើងទៀន​
06/06/2023 1 គណបក្ស​សង្រ្គោះ​ជាតិ​
04/06/2023 32 គណបក្ស​ភ្លើងទៀន​
02/06/2023 1 គណបក្ស​សង្គ្រោះ​ជាតិ​
01/06/2023 3 គណបក្ស​សង្គ្រោះ​ជាតិ​/ភ្លើងទៀន​
30/05/2023 51 គណបក្ស​សង្គ្រោះ​ជាតិ​/ភ្លើងទៀន​
30/05/2023 1 គណបក្ស​ភ្លើងទៀន​
29/05/2023 1 គណបក្ស​ភ្លើងទៀន​
29/05/2023 1 គណបក្ស​ភ្លើងទៀន​
29/05/2023 30 គណបក្ស​ភ្លើងទៀន​
28/05/2023 1 គណបក្ស​ភ្លើងទៀន​
28/05/2023 138 គណបក្ស​ភ្លើងទៀន​
28/05/2023 95 គណ​បក្ស​ផ្សេង​ៗ​
27/05/2023 1 គណបក្ស​សង្គ្រោះ​ជាតិ​
26/05/2023 15 គណបក្ស​ភ្លើងទៀន​
26/05/2023 2 គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​
26/05/2023 2 គណបក្ស​ជនជាតិ​ដើម​ភាគតិច​ប្រជាធិបតេយ្យ​កម្ពុជា​
26/05/2023 32 គណបក្ស​ភ្លើងទៀន​
25/05/2023 1 គណបក្ស​ភ្លើងទៀន​
22/05/2023 1 គណបក្ស​សង្រ្គោះ​ជាតិ​
22/05/2023 1 គណបក្ស​ភ្លើងទៀន​
21/05/2023 120 គណបក្ស​សង្គ្រោះ​ជាតិ​/ភ្លើងទៀន​
21/05/2023 20 គណបក្ស​ភ្លើងទៀន​
20/05/2023 1 គណបក្ស​ភ្លើងទៀន​
20/05/2023 149 គណបក្ស​ភ្លើងទៀន​
20/05/2023 1 អ្នកវិភាគ​នយោបាយ​
19/05/2023 1 គណបក្ស​ភ្លើងទៀន​
19/05/2023 1 គណបក្ស​ភ្លើងទៀន​
18/05/2023 1 គណបក្ស​ភ្លើងទៀន​
13/05/2023 1 គណបក្ស​ភ្លើងទៀន​
13/05/2023 1 គណបក្ស​សង្រ្គោះ​ជាតិ​
13/05/2023 1 គណបក្ស​ភ្លើងទៀន​
13/05/2023 1 គណបក្ស​សង្រ្គោះ​ជាតិ​
11/05/2023 1 គណបក្ស​សង្គ្រោះ​ជាតិ​
11/05/2023 2 គណបក្ស​ភ្លើងទៀន​
10/05/2023 1 គណបក្ស​ភ្លើងទៀន​
10/05/2023 1 គណបក្ស​សង្រ្គោះ​ជាតិ​
08/05/2023 1 គណបក្ស​ភ្លើងទៀន​
08/05/2023 4 គណបក្ស​ភ្លើងទៀន​
08/05/2023 2 គណបក្ស​ភ្លើងទៀន​
08/05/2023 1 គណបក្ស​សង្គ្រោះ​ជាតិ​
05/05/2023 2 គណបក្ស​ភ្លើងទៀន​
03/05/2023 1 គណបក្ស​សង្គ្រោះ​ជាតិ​​
01/05/2023 1 គណបក្ស​ភ្លើងទៀន​
30/04/2023 1 គណបក្ស​ខ្មែរ​ឈ្នះ​
26/04/2023 2 គណបក្ស​ភ្លើងទៀន​
25/04/2023 1 គណបក្ស​សង្រ្គោះ​ជាតិ​
23/04/2023 1 គណបក្ស​​សង្គ្រោះ​ជាតិ​​
21/04/2023 1 គណបក្ស​សង្រ្គោះ​ជាតិ​
02/04/2023 1 គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​
02/04/2023 1 គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​
27/03/2023 1 គណបក្ស​ភ្លើងទៀន​
09/03/2023 16 គណបក្ស​សង្រ្គោះ​ជាតិ​
16/02/2023 36 គណបក្ស​ភ្លើងទៀន​
09/02/2023 1 គណបក្ស​ភ្លើងទៀន​
09/02/2023 41 គណបក្ស​ភ្លើងទៀន​
04/02/2023 55 គណបក្ស​ភ្លើងទៀន​
27/01/2023 4 គណបក្ស​ភ្លើងទៀន​
22/01/2023 675 គណបក្ស​ភ្លើងទៀន​
21/01/2023 9 គណបក្ស​ភ្លើងទៀន​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​