ការ​ផ្តល់​ជូន​គោរមងារ​ឧកញ៉ា​បន្ត​​​​កើន​​ឡើង​ឆាប់រហ័ស​​

«ឧកញ៉ា​» គឺជា​គោរមងារ​​ដ៏​​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​នៅ​កម្ពុជា​។​ ទាក់ទង​នឹង​ករណីនេះ​ លោកនាយក​រដ្ឋមន្ត្រី​​ ហ៊ុន​ សែន​ ក្នុង​ឆ្នាំ​​ ២០២១​ កន្លងទៅ​ធ្លាប់​បាន​លើក​ដោយ​លោក​ចង់ឱ្យ​ ក្រុម​ ការ​ ងារ​រដ្ឋាភិបាល​មួយ​ពិនិត្យមើល​លើ​ការ​ផ្ដល់​គោរមងារ​មួយ​នេះ​ ហើយ​ធានា​ឱ្យ​បាន​ថា​ គោរមងារ​នេះ​ ត្រូវ​ បាន​ផ្ដល់​ជូន​ដល់​បុគ្គល​ដែល​សាក​សមនឹង​ទទួល​បាន​ពិតប្រាកដ​។​

គោរមងារ​ ជា​ «ឧកញ៉ា​» ត្រូវ​បាន​ផ្ដល់​ជូន​ដល់​បណ្ដា​សប្បុរសជន​ ដែល​បាន​ធ្វើអំណោយ​ជូន​រដ្ឋ​ ជា​ថវិកា​ ឬ​សម្ភារៈ​ លើស​ពី​ ៥០ម៉ឺន​ដុល្លារ​។​ គោរមងារ​មួយ​នេះ​ទៀតសោត​ក៏​ត្រូវ​បាន​ផ្ដល់​ជូន​ដល់​អ្នកជំនួញ​ដ៏​ លេចធ្លោ​ និង​មាន​ឥទ្ធិពល​ជាច្រើន​នៅក្នុង​ប្រទេស​ រួម​ទាំង​ក្រុម​គ្រួសារ​របស់​ពួកគេ​ ដែល​វា​​ក៏​​​​មា​​នកា​​រ​ជាប់ពាក់ព័ន្ធ​ទៅ​នឹង​ការ​ជួយឧបត្ថម្ភ​ដល់​រដ្ឋ​ និង​និ​ទណ្ឌ​ភាព​ស្របច្បាប់​ផង​ដែរ​។​

ទោះជាយ៉ាងណា​ មហាសេដ្ឋី​ទាំងឡាយ​នៅ​កម្ពុជា​ដែល​មាន​គោរមងារ​នេះ​ជា​រើយៗ​តែងតែមាន​ជាប់ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ក្នុង​បណ្ដាញ​សារព័ត៌មាន​ក្នុងករណី​ជាច្រើន​ក្រោម​ហេតុ​ផល​ផ្សេង​ៗ​គ្នា​។​ ជាក់ស្ដែង​ ករណី​ពិធីការនី​ទូរទស្សន៍​មួយ​រូប​ បាន​ចោទប្រកាន់​លោក​ឧកញ៉ា​ម្នាក់​ក្នុង​ឆ្នាំ​ ២០២១​ ពី​បទ​ប៉ុនប៉ង​រំលោភ​លើ​រូប​ខ្លួន​។​ លោក​ឧកញ៉ា​ម្នាក់ទៀត​ក៏​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ពុករលួយ​ក្នុង​ឆ្នាំ​ ២០២០​ ក្នុង​ជម្លោះដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​ ២០០​ នាក់​ ​​​ខណៈ​គោរមងារ​មួ​​យ​នេះ​ក៏​​ត្រូវ​​បាន​​ផ្តល់​​ជូន​​ក្នុង​​ឆ្នាំ​ ២០១៤​ ដល់​​ស្ត្រី​​ជំនួញ​​ម្នាក់​​ដែល​​បាន​​ជាប់​​ពាក់ព័ន្ធ​​នឹង​​ការ​​ក្លែង​​បន្លំ​​យក​​ដី​​របស់​​សមាជិក​​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​ផង​ដែរ​។​

សម្រាប់​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​មួយចំនួន​ទៀត​ដែល​មាន​ទំនាក់ទំនង​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ហើយ​បាន​ប្រឈមមុខនឹង​ការចោទប្រកាន់​ពី​ការរំលោភ​សិទ្ធិមនុស្ស​គឺ​កម្រ​នឹង​ប្រឈមមុខនឹង​ការ​ចាត់វិធានការ​ណាមួយ​ណាស់​បើ​ទោះបីជា​ពួកគេ​មានការ​ជាប់ពាក់ព័ន្ធ​នឹង​ការ​បណ្តេញ​ចេញ​ពលរដ្ឋ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ ការ​បង្ក្រាប​គ្រឿងញៀន​ ឬ​ ពលកម្ម​ដោយបង្ខំ​យ៉ាងណាក៏ដោយ​។​

បើ​ទោះបីជា​មានរឿង​រ៉ាវ​មួយចំនួន​ជុំវិញ​គោរមងារ​នេះ​ក៏ដោយ​ រាជកិច្ច​ (Gazetteer) របស់​យើង​​​​​បាន​រក​ឃើញថា​ ការ​ផ្ដល់​គោរមងារ​មួយ​នេះ​ដល់​បុគ្គល​នានា​គឺ​មិន​មានការ​ថយ​ចុះ​នោះ​ទេ​។​

យោង​តាម​រាជកិច្ច​ ក្នុង​នោះ​មានការ​ផ្ដល់​គោរមងារ​ជា​ឧកញ៉ា​ថ្មី​ចំនួន​ ៣៣​ រូប​ គិត​ចាប់ពី​ថ្ងៃទី​ ១៦​ ខែមិថុនា​ ដល់​ថ្ងៃទី​ ២៧​ ខែសីហា​ឆ្នាំមុន​ ជា​កាលបរិច្ឆេទ​ដែល​ក្រុមការងារ​ កំណត់ត្រា​ បាន​បញ្ចូល​ទិន្នន័យ​ទៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ​គិត​រហូតមកដល់​ពេលនេះ​។​ ស្រប​ពេល​ដែល​យើង​បន្ត​ចងក្រង​សៀវភៅ​រាជកិច្ច​កាន់តែ​ច្រើន​ យើង​រំពឹង​ថា​ការ​ផ្ដល់​គោរមងារ​មួយ​នេះ​នឹង​មាន​កាន់តែ​ច្រើន​បន្ថែម​ទៀត​។​

បើ​ទោះបីជា​ស្ថិតនៅ​ក្នុង​ពេលវេលា​ចងក្រង​ទិន្នន័យ​ដ៏​ខ្លី​មួយ​នេះ​ ប៉ុន្តែ​យើង​សង្កេតឃើញ​ថា​ យ៉ាងហោចណាស់​មានការ​ផ្ដល់​គោរមងារ​ជា​ឧកញ៉ា​ថ្មី​ចំនួន​ ៣​ ត្រូវ​បាន​ផ្ដល់​ជូន​ជា​រៀងរាល់​សប្តាហ៍​។​ ឯកសារ​នៅក្នុង​រាជកិច្ច​បង្ហាញថា​ បុគ្គល​ទាំងនោះ​ភាគច្រើន​គឺជា​អ្នក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នកមាន​ឥទ្ធិពល​ និង​ជា​ឥស្សរជន​ជួរមុខ​។​

លោក​ឧកញ៉ា​ សុខ​ គង់​ ដែល​កាលពី​ពេល​ថ្មី​ៗ​នេះ​ត្រូវ​បាន​ចោទប្រកាន់​ទាក់ទង​នឹង​ការអនុញ្ញាត​ឱ្យ​មាន​ពលកម្ម​ដោយបង្ខំ​នៅក្នុង​បរិវេណ​អាគារ​របស់​ខ្លួន​ បច្ចុប្បន្ន​នេះ​មាន​សមាជិក​គ្រួសារ​ចំនួន​ ៤​ នាក់​ទៀត​ដែល​មាន​គោរមងារ​ ជា​ «ឧកញ៉ា​» ផង​ដែរ​ ខណៈ​ពួកគេ​បច្ចុប្បន្ន​អាច​ចូលរួម​ធ្វើ​កិច្ចការ​ងារ​ជំនួញ​ដ៏​ឆ្នើម​នានា​បាន​។​

លោក​ ម៉ុង​ ចាន់​ថន​ និង​លោក​ ម៉ុង​ ចាន់​ថុល​ ដែល​ជា​កូនប្រុស​របស់​អ្នកឧកញ៉ា​ ម៉ុង​ ឬ​ទ្ធី​ ក៏​ទទួល​បាន​គោរមងារ​ ជា​ «ឧកញ៉ា​» នៅ​​ខែ​​សីហា​ ឆ្នាំ​​២០២២​ ផង​ដែរ​។​ អ្នក​ទាំងពីរ​ត្រូវ​បាន​ស្គាល់​ថា​ជា​ នាយក​គ្រប់គ្រង​នៅក្នុង​ក្រុមហ៊ុន​​ ម៉ុង​ ​ឫទ្ធី​​ គ្រុប​ និង​ជានា​យក​នៅក្នុង​ក្រុមហ៊ុន​ M’s Pig ACMC ជា​អាជីវកម្ម​កសិកម្ម​ទាក់ទង​នឹង​ការ​ចិញ្ចឹមសត្វ​។​

សម្រាប់​​​ឧកញ៉ា​​វ័យ​​ក្មេង​​មួយ​​រូប​​ទៀត​​ ​លោក​ លី​ ភូ​នរ៉ា​ត់​ គឺ​ត្រូវ​បាន​ស្គាល់​ថា​ជា​​កូន​​ប្រុស​​របស់​​ អ្នកឧកញ៉ា​ លី​ យ៉ុង​ផាត់​ ។​ ក្នុង​​សកម្មភាព​​ដំបូង​​របស់​​ខ្លួន​​ក្នុង​​នាម​​ជា​​ឧកញ៉ា​ លោក​ លី​ ភូ​នរ៉ា​ត់​ បាន​​បរិច្ចាគ​​ថវិកា​​ចំនួន​ ១០​ ម៉ឺន​​ដុល្លារ​​សម្រាប់​​ការ​​សាងសង់​​អគារ​​សិក្សា​​មួយ​​កន្លែងនៅ​​រាជធានី​​ភ្នំពេញ​។​

លោក​ លី​ ភូ​នរ៉ា​ត់​ ក៏​ត្រូវ​បាន​ស្គាល់​ថា​ ជានា​យក​ក្រុមហ៊ុន​ចំនួន​ ៦​ ផ្សេងទៀត​ ដែល​មាន​ទំនាក់ទំនង​ជាមួយ​គ្រួសារ​លោក​ លី​ យ៉ុង​ផាត់​ ហើយនឹង​ជា​កូនប្រុស​របស់​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា​ដំបូង​ផង​ដែរ​។​ សមាគម​​នេះ​​ត្រូវ​​បាន​​បង្កើត​​ឡើង​​កាល​​ពី​​ពេល​​ថ្មី​ៗ​​នេះ​ ដោយ​​មាន​អ្នកឧកញ៉ា​ លី​ យ៉ុង​ផាត់​ ជា​​ប្រធាន​ និង​​លោក​​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ជា​​ប្រធាន​​កិត្តិយស​។​ សមាគម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ លើកកម្ពស់​ឧត្តមភាព​គោរមងារ​ឧកញ៉ា​ ខណៈ​លោក​ ហ៊ុន​ សែន​ ប្រកាស​ថាស​មា​គម​នេះ​គឺជា​សមាគម​ឧកញ៉ា​ផ្លូវការ​តែមួយគត់​នៅក្នុង​ប្រទេស​។​

សម្រាប់​ការ​កត់ត្រា​រាជកិច្ច​ក្នុង​គម្រោង​របស់​យើង​គឺ​នឹង​បន្ត​តាមដាន​លំហូរ​នៃ​ការ​ផ្ដល់​គោរមងារ​ ជា​ «ឧកញ៉ា​» ថ្មី​ ជាពិសេស​ទាក់ទង​នឹង​ការផ្ទេរ​អំណាច​ក្នុងចំណោម​គ្រួសារ​ឥស្សរជន​។​ គិត​រហូតមកដល់​ពេល​បច្ចុប្បន្ន​ ក្រុមការងារ​បាន​កត់ត្រា​សៀវភៅ​រាជកិច្ច​បាន​ចំនួន​ ២៦​ ចាប់ពី​ឆ្នាំ​ ២០២២​ ហើយនឹង​ធ្វើ​បច្ចុប្បន្ន​ភាព​ថ្មី​ៗ​បន្ត​ទៀត​៕​

កាលបរិច្ឆេទ​កំណត់សម្គាល់​បន្ថែម​
២៧​/០៨​/២០២២​ ផ្តល់​គោរមងារ​ សេង​ វិសាល​ ជា​ឧកញ៉ា​។​
២៧​/០៨​/២០២២​ ផ្តល់​គោរមងារ​ ម៉ុង​ ចាន់​ថន​ ជា​ឧកញ៉ា​។​
១៩​/០៨​/២០២២​ ផ្តល់​គោរមងារ​ ឈិន​ សុង​ ជា​ឧកញ៉ា​។​
១៩​/០៨​/២០២២​ ផ្តល់​គោរមងារ​ ចេង​ សង្ហា​ក់​ ជា​ឧកញ៉ា​។​
២៥​/០៨​/២០២២​ ផ្តល់​គោរមងារ​ គង់​ សាង​ ជា​ឧកញ៉ា​។​
១៩​/០៨​/២០២២​ ផ្តល់​គោរមងារ​ អ៊ឹម​ សុ​ផាន់​ណា​រិទ្ធ​ ជា​ឧកញ៉ា​។​
០២​/០៨​/២០២២​ ផ្តល់​គោរមងារ​ សុខ​ យាក​ ជា​ឧកញ៉ា​។​
០២​/០៨​/២០២២​ ផ្តល់​គោរមងារ​ សុខ​ ចន្ធូ​ ជា​ឧកញ៉ា​។​
០២​/០៨​/២០២២​ ផ្តល់​គោរមងារ​ សុខ​ ចន្ធី​ ជា​ឧកញ៉ា​។​
០២​/០៨​/២០២២​ ផ្តល់​គោរមងារ​ ណាំង​ សុភា​ត​ ជា​ឧកញ៉ា​។​
០២​/០៨​/២០២២​ ផ្តល់​គោរមងារ​ សាយ​ សុភ័​ត្រា​ ជា​ឧកញ៉ា​។​
០៩​/០៨​/២០២២​ ផ្តល់​គោរមងារ​ ចាប​ លី​មឃាង​ ជា​ឧកញ៉ា​។​
០២​/០៨​/២០២២​ ផ្តល់​គោរមងារ​ សុខ​ ចន្ថា​ ជា​ឧកញ៉ា​។​
២៣​/០៧​/២០២២​ ផ្តល់​គោរមងារ​ យឹម​ តា​ស្រង់​ ជា​ឧកញ៉ា​។​
២៦​/០៧​/២០២២​ ផ្តល់​គោរមងារ​ អ៊ី​ន​ កួត​ និង​ លី​ ភូ​នរ៉ា​ត់​ ជា​ឧកញ៉ា​។​
២៦​/០៧​/២០២២​ ផ្តល់​គោរមងារ​ ភូ​ សូ​វី​ដែន​ ជា​ឧកញ៉ា​។​
២៧​/០៧​/២០២២​ ផ្តល់​គោរមងារ​ វិញ​ ជាង​ ជា​ឧកញ៉ា​។​
២២​/០៧​/២០២២​ ផ្តល់​គោរមងារ​ ស៊ុន​ ប៊ុ​ន​ហេង​ និង​ សូ​ សូ​ផាន់​នី​ ជា​ឧកញ៉ា​។​
២៣​/០៧​/២០២២​ ផ្តល់​គោរមងារ​ ឌុច​ បុត្រ​និ​តា​ ជា​ឧកញ៉ា​។​
១៥​/០៧​/២០២២​ ផ្តល់​គោរមងារ​ ប្រាក់​ សុជាតា​ ជា​ឧកញ៉ា​។​
១៥​/០៧​/២០២២​ ផ្តល់​គោរមងារ​ គីម​ ចំរើន​ ជា​ឧកញ៉ា​។​
១៥​/០៧​/២០២២​ ផ្តល់​គោរមងារ​ គីម​ ពៅ​ ជា​ឧកញ៉ា​។​
១៥​/០៧​/២០២២​ ផ្តល់​គោរមងារ​ គីម​ ឡេង​ ជា​ឧកញ៉ា​។​
១៥​/០៧​/២០២២​ ផ្តល់​គោរមងារ​ លី​ ហុង​ ជា​ឧកញ៉ា​។​
៣០​/០៦​/២០២២​ ផ្តល់​គោរមងារ​ ជាម​ លី​ដូ​ ជា​ឧកញ៉ា​។​
៣០​/០៦​/២០២២​ ផ្តល់​គោរមងារ​ យិន​ វែង​អាន​ ជា​ឧកញ៉ា​។​
២០​/០៦​/២០២២​ ផ្តល់​គោរមងារ​ លឹម​ ស្នេហ៍​គំនិត​ ជា​ឧកញ៉ា​។​
២០​/០៦​/២០២២​ ផ្តល់​គោរមងារ​ អ៊ន់​ សុធា​ ជា​ឧកញ៉ា​។​
១៦​/០៦​/២០២២​ ផ្តល់​គោរមងារ​ ខៀវ​ រិន​ហ៊ា​ង​ ជា​ឧកញ៉ា​។​
១៦​/០៦​/២០២២​ ផ្តល់​គោរមងារ​ ហ៊ីង​ វាសនា​ ជា​ឧកញ៉ា​។​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​