កូនប្រុស​ពៅ​របស់​​លោក​ឧកញ៉ា​ លី​ យ៉ុង​ផាត់​ ទទួល​គោរមងារ​ជា​​ឧកញ៉ា​

លោក​ លី​ ភូ​នរ៉ា​ត់​ ជា​​កូនប្រុស​ពៅ​​របស់​​សេដ្ឋី​ល្បីឈ្មោះ​ឧកញ៉ា​ លី​ យ៉ុង​ផាត់​ ត្រូវ​បាន​​ព្រះមហាក្សត្រ​​ចេញ​​ព្រះ​​រាជ​​ក្រឹត្យ​​​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ជា​ “ឧកញ៉ា​” នេះ​បើ​យោង​តាម​​ព្រះរាជ​ក្រឹត្យ​​ចុះ​ថ្ងៃទី​​២៦​ ខែកក្កដា​ ឆ្នាំ​​២០២២​។​

លោក​ លី​ ភូ​នរ៉ា​ត់​

កូនប្រុស​ លី​ យ៉ុង​ផាត់​​

  • ការ​ផ្តល់​​គោរម​ងា​រៈ​ ជា​ ឧកញ៉ា​
  • កាលបរិច្ឆេទ​: ២៦​​,០៧​,២០២២​
  • សញ្ជាតិៈ​ ខ្មែរ​
  • ប្រភេទ​ឯកសារ​: ព្រះរាជ​ក្រឹត្យ​

លោក​ លី​ យ៉ុង​ផាត់​ កើត​​នៅ​​ខេត្តកោះកុង​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​​ ហើយ​​មាន​​សញ្ជាតិ​​ខ្មែរ​ថៃ​។​ លោក​មាន​​ឈ្មោះ​ក្រៅ​ “ស្តេច​កោះកុង​” ដោយ​​សារ​តែ​ភាព​លេចធ្លោ​របស់​លោក​នៅក្នុង​ខេត្ត​នេះ​។​  បច្ចុប្បន្ន​ លោក​ លី​ យ៉ុង​ផាត់​ គឺជា​​សមាជិកព្រឹទ្ធសភា​មក​ពី​គណបក្ស​​ប្រជាជន​កម្ពុជា​និង​ជាទី​ប្រឹក្សា​​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។​​

លោក​ លី​ យ៉ុង​ផាត់​ គឺ​​ជា​​អ្នក​​ជំនួញ​ដ៏​មាន​ឥទ្ធិពល​ ដោយ​​គ្រប់គ្រង​​ក្រុមហ៊ុន​មួយចំនួន​​រួម​ទាំង​​ក្រុមហ៊ុន​ L.Y.P Group​​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​