អភិបាលរងខេត្ត៣រូប​ ត្រូវ​បាន​ផ្ទេរ​ទៅកាន់​​ខេត្ត​កំពង់ស្ពឺ​

រដ្ឋាភិបាល​​សម្រេច​​ផ្ទេរ​​អភិបាលរងខេត្ត​​​ចំនួន​​បី​រូប​​មក​​ពី​​ខេត្ត​​ផ្សេង​​គ្នា​​មាន​​ខេត្ត​​ស្វា​​យ​​​រៀង​ ព្រះសីហនុ​ និង​​ខេត្ត​​កោះកុង​ ​ឱ្យ​​មក​​កាន់​​មុខតំណែង​​ជា​​អភិបាល​​រង​​ខេត្ត​​កំពង់ស្ពឺ​។​ 

យោង​តាម​អនុក្រឹត្យ​លេខ​ ៦៣៣​ អន​ក្រ​.តត​ ចុះ​ថ្ងៃទី០២​ ខែកក្កដា​​ ឆ្នាំ២០២៤​  បានឱ្យ​ដឹង​ថា​ លោកនាយក​​រដ្ឋ​​មន្ត្រី​​ ហ៊ុន​ ម៉ា​ណែ​ត​ សម្រេច​​ផ្ទេរ​ភារកិច្ច​​​មន្រ្តី​រាជការ​ចំនួន០៣រូប​ រួម​​មាន​​ ១​- លោក​ តូច​ ប៉ូលី​វ៉ា​ ឋានន្តរស័ក្តិ​ឧត្តម​មន្ត្រី​ ថ្នាក់​លេខ៣​ ពីអ​ភិបាល​រង​ខេត្តស្វាយរៀង​ ទៅ​ឱ្យ​កាន់​តំណែង​ជា​អភិបាលរងខេត្ត​កំពង់ស្ពឺ​ ទី២​- លោក​ ជាវ​ វិ​ជ្ជា​ក់​ ឋានន្តរស័ក្តិ​ឧត្តម​មន្ត្រី​ ថ្នាក់​លេខ៣​ ពីអ​ភិបាល​រង​ខេត្ត​ព្រះសីហនុ​ ទៅ​ឱ្យ​កាន់​តំណែង​ជា​អភិបាលរងខេត្ត​កំពង់ស្ពឺ​ ទី៣​- លោក​ សុខ​ សុទ្ធី​ ឋានន្តរស័ក្តិ​ឧត្តម​មន្ត្រី​ ថ្នាក់​លេខ៤​ ពីអ​ភិបាល​រង​ខេត្តកោះកុង​ ឱ្យទៅ​​កាន់​តំណែង​ជា​អភិបាល​​​រង​ខេត្ត​កំពង់ស្ពឺ​។​ ការផ្ទេរ​​មន្ត្រី​រាជការ​​នេះ​ ធ្វើ​​ឡើង​​តាម​​សំណើ​​របស់​​រដ្ឋ​​មន្ត្រី​ក្រសួង​​មហាផ្ទៃ​​។​​

កាល​​​​បរិច្ឆេទ​​​ថ្ងៃទី​​​២៤​​ ខែ​​​មិថុនា​​ ឆ្នាំ​​​២០២៤​​​​ ព្រះ​​​មហាក្សត្រ​​ ​បាន​​​ត្រាស់​​បង្គាប់​​​ផ្ទេរ​​ ​និង​​​​តែង​​​តាំង​​​​​​​​មុខតំណែង​​​អភិបាល​​​ខេត្ត​​​ចំនួន​​​ ៤​​​រូប​​​ ដែល​​​ក្នុង​​​នោះ​​លោក​​ ជាម​​ ច័ន្ទ​​សោភ័ណ​​ អភិ​​បាល​​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​ ​ត្រូវ​​​បាន​​​ប្តូរ​​​ទៅកាន់​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​ លោក​​ គួច​​ ចំរើន​​​ អភិបាល​​​ខេត្ត​​​ព្រះសីហនុ​​ ត្រូវ​​​បាន​​​ប្តូរ​​​ទៅកាន់​​​ខេត្ត​​​កណ្តាល​​ លោក​​ វ៉ី​​ សំ​​​ណាង​​ អភិបាល​​​ខេត្ត​​​កំពង់​​​ស្ពឺ​​ ត្រូវ​​​បាន​​​ប្តូរ​​ទៅ​​​កាន់​​​ខេត្ត​​​តា​​​កែវ​​ លោក​​ ប៉ែន​​ កុសល្​យ​​​​ អភិបាល​​​ខេត្ត​​​ឧត្តរ​​មាន​​​ជ័យ​​ ត្រូវ​​​បាន​​​ប្តូរ​​​ទៅ​​​កាន់​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​។​​​​

យោង​​តាម​​ច្បាប់​​ស្តី​​ពី​​​វិសោធនកម្ម​​មាត្រា១៤០​​ នៃ​​ច្បាប់​​​​ស្ដីពី​​ការគ្រប់គ្រង​​រដ្ឋបាល​​រាជធានី​​ ខេត្ត​​ ក្រុង​​ ស្រុក​​ ខណ្ឌ​​ ដែល​​​ត្រូវ​​ព្រះមហាក្សត្រ​​ឡាយ​​ព្រះ​​ហស្ថ​​លេខា​​ ដាក់​​ឱ្យ​​ប្រើប្រាស់​​​​កាល​​​ពី​​ខែ​​​មិថុនា​​ ឆ្នាំ​​​២០២២​​ បាន​​​កំណត់​​​​ថា​​ គណៈ​​អភិបាល​​​រាជធានី​​​ភ្នំពេញ​​​មាន​​​ចំនួន​​​យ៉ាងច្រើន​​​ ១១​​​រូប​​ គណៈ​​អភិបាល​​​ខេត្ត​​​មាន​​​ចំនួន​​​ ៧រូប​​ ទៅ​​​១១​​​រូប​​​ គណៈ​​​អភិបាល​​​ក្រុង​​​ ស្រុក​​ ខណ្ឌ​​ មាន​​​ចំនួន​​​ពី​​​ ៥រូប​​ ទៅ​​​៧រូប​​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​