លោក លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ដែលទើប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការបានជាង ២សប្ដាហ៍ ត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចផ្អាកកាងារ។
យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ៤៤៥៦ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចផ្អាកការងារ លោក លឹម វាសនា ប្រធានពន្ធនាគារខេត្ត ស្ទឹងត្រែងជាបណ្តោះអាសន្ន ហើយបានប្រគល់ភារកិច្ចជូន លោក សាត់ ភី អនុប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ជាប្រធានស្តីទីជំនួសវិញ។
លោក លឹម វាសនា អតីតប្រធានពន្ធនាគារខេត្តប៉ៃលិន ត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ទេរឱ្យទៅកាន់ជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ហើយត្រូវបានប្រកាសឱ្យចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ពោលគឺ ត្រូវបានផ្អាកការងារក្រោយពីប្រកាសឱ្យចូលកាន់តំណែងបានតែជាង ២សប្ដាហ៍ បណ្ណោះ ។
គួរកត់សម្គាល់ផងដែរថា ការផ្អាកការងារលោក លឹម វាសនា ប្រធានពន្ធនាគារ ខេត្តស្ទឹងត្រែងជាបណ្តោះអាសន្ននេះ គឺធ្វើឡើងដោយយោងទៅលើតម្រូវការចាំបាច់របស់ក្រសួងមហាផ្ទៃ ប៉ុន្តែមិនបានបញ្ជាក់អំពីព័ត៌មានលម្អិតនោះទេ៕