លោក ទ្រី ភាព ដែលមានគោរមងារជា “លោកអ្នកឧកញ៉ា” និងជាអ្នកជំនួញដ៏ល្បីល្បាញនៅកម្ពុជានោះ ទទួលបានការតែងតាំងជា បេសកជនពិសេសរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥។
យោងតាមសេចក្តីសម្រេច ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ និងមានចុះហត្ថលេខាដោយលោក ហ៊ុន សែន ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយបណ្តាញព័ត៌មានក្នុងស្រុក បានសម្រេចតែងតាំងលោក ទ្រី ភាព ជាបេសកជនពិសេសរបស់ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
លោក ទ្រី ភាព ដែលទើបតែទទួលបានគោរមងារ “លោកអ្នកឧកញ៉ា” កាលពីខែឧសភាកន្លងទៅ ហើយក៏ធ្លាប់ទទួលបានការតែងតាំងជាទីប្រឹក្សារបស់លោក ហ៊ុន សែន ផងដែរកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ។
លោក ទ្រី ភាព ដែលតាមចោទថា ជាអ្នកជំនួញឈើដ៏ល្បីល្បាញនោះ ត្រូវបានក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក កាលពីខែធ្នូ ឆ្នាំ២០១៩ សម្រេចដាក់ទណ្ឌកម្មលើលោក ដោយចោទប្រកាន់ថា បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងប្រព្រឹត្តអំពើពុករលួយ នេះបើតាមសេចក្តីរាយការណ៍របស់ VOA៕