នាយ​នគរបាល​​ថ្នាក់​​ឧត្តម​​សេនីយ៍​ ​២៦​​រូប​ ត្រូវ​​បាន​​ដាក់​​ឱ្យ​​ចូល​​និវត្តន៍​​

ព្រះករុណា​ព្រះបាទ​​សម្តេច​ព្រះ​បរម​​នាថ​​ នរោត្តម​ សីហ​មុនី​ បាន​​ចេញ​​​ព្រះ​​រាជក្រឹត្យ​​ ​ត្រាស់​​​បង្គាប់​​ដាក់​​ឱ្យ​​ចូល​​និវត្ត​​ន៍​​នាយ​នគរបាល​​ថ្នាក់​​ឧត្តម​​សេនីយ៍​​២៦​​រូប​​។​​

យោង​តាម​​ព្រះរាជ​​ក្រឹត្យ​ ចុះ​ថ្ងៃ​​ទី​​១៧​ ខែ​​មិថុនា​​ ឆ្នាំ​​២០២៤​​ បាន​​ឱ្យ​​​ដឹង​​​ថា​ ព្រះ​​មហា​​ក្សត្រ​ ទ្រង់​​​បាន​ ចេញ​ព្រះរាជ​ក្រឹត្យ​​ត្រាស់​​បង្គាប់​​ដាក់​​ឱ្យ​​ចូល​​និវត្តន៍​​នាយ​​នគរបាល​​ថ្នាក់​​ឧត្តម​​សេ​​នីយ៍​ ក្របខ័ណ្ឌ​​មន្ត្រី​នគរបាល​​ជាតិ​​កម្ពុជា​​ នៃ​ក្រសួង​​មហាផ្ទៃ​​ ២៦​​រូប​ ដែល​​ក្នុង​​នោះ​​មាន​​ថ្នាក់​​ឧត្តម​​សេនីយ៍​ឯក​​២​​រូប​ ថ្នាក់​​ឧត្តម​​សេនីយ៍​​ទោ៩​​រូប​ និង​​ថ្នាក់​​ឧត្តម​​សេ​​នីយ៍​​ត្រី១៥​​រូប​​។​​

ឯកសារ​​ដដែល​​ បាន​​បញ្ជាក់​ថា​ ការ​​ដាក់​​ឱ្យ​​ចូល​​និវត្ត​​ន៍​​នេះ​ គឺ​ធ្វើ​​ឡើង​​តាម​​សេចក្តី​​ក្រាប​​​បង្គំ​ទូល​​ថ្វាយ​​របស់​​លោក​​នាយក​​រដ្ឋ​​មន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​​។​​

កាល​​ពី​ថ្ងៃទី​​១០​ ខែ​​មេសា​ ឆ្នាំ​​២០២៤​ ព្រះមហាក្សត្រ​ទ្រង់​​បាន​​ចេញ​​ព្រះរាជ​ក្រឹត្យ​​មួយ​​​ដាក់​​ឱ្យ​ចូល​​និវត្តន៍​​​នាយ​​នគរបាល​​ថ្នាក់​​ឧត្តម​​សេនីយ៍​​ ក្រប​​ខ័ណ្ឌ​​នគរបាល​​ជាតិ​​ នៃ​ក្រសួង​​មហាផ្ទៃ​​ ចំនួន​​ ៤៣​​រូប​ផង​ដែរ​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​