ជនបទេសចំនួន ៤៤៨នាក់ ដែលមានសញ្ជាតិដើម២៥ផ្សេងគ្នា ទទួលបានសញ្ជាតិខ្មែរក្នុងឆមាសទី២ នៃឆ្នាំ២០២៣ នេះបើយោងតាមសៀវភៅរាជកិច្ច។
យោងតាមសៀវភៅរាជកិច្ចពីលេខ៤៩ ដល់លេខ៩៦ ដែលចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី ចាប់ពីថ្ងៃទី៣ ខែតុលា ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហាញថា ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យផ្តល់សញ្ជាតិខ្មែរដល់ជនបរទេសសរុបចំនួន ៤៤៨នាក់ ដែល មានសញ្ជាតិដើម២៥ផ្សេងគ្នា។ យ៉ាងហោចណាស់ មាន៤គ្រួសារទទួលបានការផ្តល់សញ្ជាតិជា លក្ខណៈគ្រួសារ និងមានជនបរទេសចំនួន ១៦៦នាក់ ក្នុងចំណោមពួកគេបានប្តូរឈ្មោះ របស់ខ្លួន។
យោងតាមឯកសារ ដែលចុះកាលបរិច្ឆេទរវាងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងចំណោមជនបរទេសទាំង ៤៤៨នាក់នោះ គឺជនជាតិចិនទទួលបានស ញ្ជាតិខ្មែរច្រើនជាងគេ មានរហូតដល់ ៣០១នាក់ ជនជាតិថៃមាន ២៦នាក់ ជនជាតិឥណ្ឌូណេស៊ី មាន ២៥នាក់ ជនជាតិភូមាមាន ១៩នាក់ ជនជាតិកូរ៉េមាន១២នាក់ និងចិនតៃវ៉ាន់មាន១១នាក់ ។
ក្នុងចំណោមជនជាតិអាស៊ីផ្សេងទៀត មានវៀតណាម១០នាក់ ហ្វីលីពីន៣នាក់ ម៉ាឡេស៊ី២នាក់ ព្រុយណេ១នាក់ ស្រីលង្កា១នាក់ ណេប៉ាល់១នាក់ ជប៉ុន១នាក់ ឡាវ១នាក់ ឥណ្ឌា២នាក់ និងជនជាតិអ៊ូសបេគីស្ថាន៤នាក់។
ចំណែកជនជាតិមកពីតំបន់អឺរ៉ុបវិញ មាន តួកគី៧នាក់ អង់គ្លេស៤នាក់ បារាំង៣នាក់ ប៉ូឡូញ១នាក់ ស្វីស២នាក់ និងរុស្ស៊ីម១នាក់។ ក្រៅពីនេះមានជនជាតិអាមេរិក៧នាក់ កាណាដា១នាក់ និងប្រេស៊ីល១នាក់។
ឯកសារដដែល ក៏បានបង្ហាញផងដែរថា មានជនជាតិខ្មែរ៥នាក់ បានបោះបង់សញ្ជាតិ ក្នុងនោះមាន៣រូប កំពុងរស់នៅតៃវ៉ាន់ និង២រូបកំពុងរស់នៅអាល្លឺម៉ង់។ ចំណែកជនជាតិចិនពីរនាក់ ក៏បានបោះបង់សញ្ជាតិខ្មែរផងដែរ ដែលបច្ចុប្បន្នកំពុងរស់នៅសាធារណៈរដ្ឋប្រជាមាននិតចិន។
តាមសៀវភៅរាជកិច្ចក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២៣ បានបង្ហាញថា ជនបរទេសចំនួន ៧០នាក់ ទទួ លបានសញ្ជាតិ ខ្មែរ និងចំណែកនៅ ត្រីមាសទី២ មានជនបរទេស ១៣៩នាក់ ទទួលបានសញ្ជាតិខ្មែរ។
សញ្ជាតិខ្មែរអាចត្រូវបានផ្តល់ឱ្យជនបរទេសដោយផ្អែកលើការស្នាក់នៅ ការវិនិយោគ ការបរិច្ចាគ ឬលក្ខណៈពិសេសផ្សេងទៀតយោងតាមច្បាប់ស្តីពីសញ្ជាតិ៕