រដ្ឋាភិបាល​​កាត់​ឆ្វៀល​​ផ្ទៃដី​​បឹង​តា​មោក​​ជាង​​៦​​ហិ​ក​តា​​ប្រគល់​ជូន​​​​​បុគ្គល​​ឯកជន​និង​​គ្រួសារ​​ពលរដ្ឋ​​

រដ្ឋាភិបាល​បាន​ចេញ​​អនុក្រឹត្យ​​កាត់​ឆ្វៀល​ដី​បឹង​តា​មោក​ទំហំ​​សរុប​​ជាង​​៦​​ហិ​ក​តា​​ ដើម្បី​ធ្វើ​​អនុបយោគ​​ និង​ធ្វើ​ប្រទាន​​កម្ម​​ជូន​បុគ្គល​ឯកជន​ ០៣​​រូប​ ​​និង​​ជូន​ប្រជាពលរដ្ឋ​ចំ​ នួន១៥គ្រួសារ​។​

យោង​តាម​អនុ​ក្រឹត​​ពីរ​ដាច់ដោយឡែក​ពី​​គ្នា​ដែល​ចុះ​កាលបរិច្ឆេទ​​​ថ្ងៃទី០៤​ ខែសីហា​​ ឆ្នាំ​​២០២៣​ ដូចគ្នា​ ​នៅ​​សៀវភៅ​រាជ​​កិច្ច​ លេខ​​៩១​​ ចេញផ្សាយ​​ដោយ​​ទី​ស្តី​ការ​​គណៈរដ្ឋ​​មន្ត្រី​ ​កាល​​ពី​ថ្ងៃទី​​​០៥​ ខែធ្នូ​ ឆ្នាំ២០២៣​ បាន​​ឱ្យ​​ដឹង​ថា​ រាជរដ្ឋាភិបាល​​បាន​ ​កាត់​​ឆ្វៀល​​ផ្ទៃដី​​បឹង​តា​មោក​សរុប​​ជា​​ង​ ៦​​ហិ​ក​តា​​បន្ថែម​ទៀត​​ ដើម្បី​​ធ្វើ​​អនុបយោគ​ជា​ទ្រព្យ​​សម្បត្តិ​​ឯកជន​របស់​​រដ្ឋ​​ និង​​បន្ត​​ធ្វើ​ប្រទានកម្ម​​ជូន​បុគ្គល​ឯកជន​ចំនួន​ ០៣រូប​​ និង​​ប្រជា​​ពល​​រដ្ឋ​​ចំនួន​ ​១៥​​គ្រួសារ​​​។​​

តាម​​អនុក្រឹត្យ​​ទី១​ ​បានឱ្យ​​ដឹង​ថា​ រដ្ឋាភិបាល​​បាន​​កាត់​​ផ្ទៃដី​បឹង​ តា​មោក​​សរុប​ ៥​​ទីតាំង​​ ដែល​មាន​​ផ្ទៃដី​សរុប​ ​៥៥​​.៧៦២​​ ម៉ែត្រក្រឡា​ ​ស្ថិតនៅ​​សង្កាត់​​ពញា​ពន់​ សង្កាត់​​ពន្សាំង​ និង​សង្កាត់​ គោករកា​ ខណ្ឌ​ព្រែក​​ព្នៅ​ ​រាជធានី​ភ្នំពេញ​​ ដើម្បី​​ធ្វើ​​អនុបយោគ​​​ពី​​ទ្រព្យ​​សម្បត្តិ​​សាធារណៈ​​របស់​រដ្ឋ​​ទៅជា​ ទ្រព្យ​​សម្បត្តិ​ឯកជន​​របស់​រដ្ឋ​​ និង​​​ធ្វើ​​ប្រទាន​​កម្ម​​ផ្ទៃដី​ទាំង​​៥​​ទីតាំង​​នេះ​ ​ជា​​កម្មសិទ្ធិ​​ជូន​​លោក​ ម៉ៅ​ នី​រ៉ូ​ត​ លោក​ សុខ​ ចំរើន​​ និង​​លោក​ វុត្​ថា​ ដូនេ​ ដោយ​​ពន្ធ​ និង​​អា​ការ​ផ្សេង​ៗ​ជា​​បន្ទុក​របស់​រដ្ឋ​​។​​

​​ចំណែក​​ឯកសារ​មួយទៀត​ដែល​​ចុះ​​កាលបរិច្ឆេទ​​ថ្ងៃ​តែមួយ​​  ​រដ្ឋាភិបាល​បាន​កាត់​ឆ្វៀល​​ផ្ទៃ​​ដី​ចំនួន​ ១០​.៥០៣​ ម៉ែត្រក្រឡា​​ ស្ថិតនៅ​​ភូមិ​​ផ្សារ​​លិច​​ សង្កាត់​ព្រែកព្នៅ​​ ខណ្ឌ​​ព្រែក​​ព្នៅ​​ រាជ​ធា​ នី​ភ្នំពេញ​​ ដើម្បី​ធ្វើ​​អនុបយោគ​​ពី​ទ្រព្យសម្បត្តិ​​សាធារណៈ​របស់​ រដ្ឋ​​ទៅជា​​ទ្រព្យ​​សម្បត្តិ​ឯកជន​​របស់​​រដ្ឋ​ ឱ្យ​​ទៅ​ប្រជាពលរដ្ឋ​និង​​ ធ្វើ​​ប្រទាន​​កម្ម​ជា​​កម្មសិទ្ធិ​ ​ជូន​​ប្រ​ ជា​ពលរ​​ដ្ឋ​​ចំនួន១៥គ្រួសារ​ ដោយ​​ពន្ធ​ និង​​អាករ​​ផ្សេង​ៗ​ជា​​បន្ទុក​​របស់​​រដ្ឋ​​។​​ 

គួរ​រលឹក​ផង​ដែរ​ថា​​ ផ្ទៃ​បឹង​តា​មោក​​(បឹង​កប់​ស្រូវ​)​ មាន​ទំហំ​ ៣​ ២៣៩​,៧​ ហិ​ក​តា​ ស្ថិត​ក្នុង​រាជ​ធា​នី​ភ្ន​ពេញ​ ហើយ​ត្រូវ​បាន​​រដ្ឋាភិបាល​ កាត់​ឆ្វៀល​ជាបន្តបន្ទាប់​ទៅ​ឱ្យ​​​បុគ្គល​មានអំណាច​មួយ​ ចំនួន​​ អ្នក​វិនិយោគ​ ឧកញ៉ា​ និង​ស្ថាប័ន​ ​រដ្ឋាភិបាល​ ដែល​ចាប់​ ផ្តើម​នៅ​អំឡុង​ឆ្នាំ២០២០​។​

យ៉ាងហោចណាស់​ ប្រជាពលរដ្ឋ​ រាប់​រយ​គ្រួសារ​ត្រូវ​បា​នប​ ណ្តេញ​ចេញ​ និង​ប្រមាណ​ជាង​ ២០០គ្រួសារ​ទៀត​​ បាន​បន្ត​ ទាមទារ​តវ៉ា​​ ក្នុង​នោះ​​តំណាង​សហគមន៍​ដីធ្លី​បឹង​តា​មោក​ចំនួន​ ៩នាក់​ត្រូវ​បាន​តុលាការ​កោះហៅ​ កាល​​ថ្ងៃទី៦​ ខែកញ្ញា​ ពាក់ព័ន្ធ​នឹង​រឿង​វិវាទ​ដីធ្លី​នៅ​បឹង​ធម្មជាតិ​មួយ​នេះ​៕​ 

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​